video

គ.ជ.ប កំណត់​ថ្ងៃ​បោះឆ្នោត​សាកល្បង​ជ្រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២១

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​សម្រេច​ប្រកាស​ពី​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សាកល្បង​សម្រាប់​ឆ្នាំ​២០២១ នេះ​ហើយ។ការ​សម្រេច​នេះ ធ្វើឡើង​តាមរយៈ​សេចក្តី​ជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​បាន​ផ្សព្វផ្សាយ​ពី​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​សាកល្បង និង​ការ​ទទួល​ពាក្យ​ភ្នាក់ងារ​គណបក្ស​នយោបាយ​សម្រាប់​សង្កេតការណ៍​ក្នុង​ការបោះឆ្នោត​សាកល្បង​នេះ។គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ផ្សព្វផ្សាយ​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២១ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ ដ៏​ខ្លី​ខាងមុខ​នេះ ដែល​នឹង​ធ្វើ​ឡើង​ទូទាំង ២៥​រាជធានី-ខេត្ត។គ.ជ.ប អះអាង​ថា ការ​បោះឆ្នោត​សាកល្បង​នេះ​ត្រូវ​បាន​កំណត់​យក​ការិយាល័យ​បោះឆ្នោត​ត្រឹម​តែ ២​ប៉ុណ្ណោះ​សម្រាប់​ឃុំ-សង្កាត់​នីមួយៗ ខណៈ​ការ​ទទួល​ពាក្យ​អ្នក​សង្កេតការណ៍​ជា​ភ្នាក់ងារ​គណបក្ស​នយោបាយ...
video

រដ្ឋមន្ត្រី​ទេសចរណ៍​ថា​ខែ​ឧសភា​ឆ្នាំ​២០២១​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត​២០​ម៉ឺន​នាក់

ក្រសួង​ទេសចរណ៍ បាន​ផ្សព្វផ្សាយ​ថា ក្នុង​ខែ​ឧសភា ឆ្នាំ​២០២១ នៅ​ទូទៅ​ប្រទេស​កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជិត ២០​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​កើន​ឡើង​ជិត ៧០០% បើ​ធៀប​នឹង​ខែ​មេសា ឆ្នាំ​២០២០។ ការ​ធៀប​ទៅ​នឹង​ខែ​មេសា ឆ្នាំ​២០២០ គឺ​ដោយសារ​តែ​ខែ​មេសា ឆ្នាំ​២០២១ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ផ្អាក​ដំណើរការ​រមណីយដ្ឋាន​ទេសចរណ៍ និង​សេវាកម្ម​ទេសចរណ៍។ លោក ថោង...
video

សកម្មជន​ព្រៃឈើ​ថា​សម្បត្តិ​ធម្មជាតិ​ខ្មែរ​នឹង​រលាយ​បើ​សកម្មជន​ត្រូវ​បាន​រឹតត្បិត​ចុះ​ល្បាត

ក្រុម​សកម្មជន​ឃ្លាំមើល​ព្រៃឈើ​អះអាង​ថា ចាប់តាំង​ពី​សកម្មជន និង​សហគមន៍​ការពារ​ព្រៃឈើ​ត្រូវ​បាន​រារាំង និង​ហាមឃាត់​ដោយ​អាជ្ញាធរ និង​ក្រសួង​បរិស្ថាន មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​កន្លង​មក​នេះ គឺ​ស្មើ​នឹង​បើក​ឱកាស​ពេញ​ទំហឹង​ឱ្យ​ឈ្មួញ​ទុច្ចរិត និង​មន្ត្រី​ពុករលួយ​មួយ​ចំនួន​អាច​សហការ​គ្នា​បំផ្លាញ​ព្រៃឈើ​ខ្មែរ​បាន​យ៉ាង​រលូន។ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សហគមន៍​ជនជាតិ​ភាគតិច​កួយ​ប្រចាំ​ខេត្ត​ព្រះវិហារ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា​មាន​បទល្មើស​ព្រៃឈើ​ជិត ១០០​ករណី​បន្ថែម​ទៀត​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ក្នុង​ពេល​ថ្មីៗ​នេះ។សកម្មជន​ការពារ​ព្រៃឈើ​លោក សាន់ ម៉ាឡា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា...
video

ក្រុម​តស៊ូ​មតិ​ថា​ជំនួប​មន្ត្រី​ការបរទេស​អាមេរិក​និង​លោក ហ៊ុន សែន ជា​គន្លឹះ​វិជ្ជមាន​សម្រាប់​កម្ពុជា

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​បាន​អះអាង​ថា ជំនួប​រវាង​អនុរដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អាច​នឹង​ផ្តល់​ភាព​វិជ្ជមាន​ច្រើន​សម្រាប់​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អនុរដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman បាន​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​មិថុនា នេះ។
video

IDEA TALK៖ តើ​ការ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ជា​ការ​ចូលរួម​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ តើការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញពីលោក ហ៊ុន សែន ជាការចូលរួមស្តារប្រជាធិបតេយ្យនៅកម្ពុជាដែរឬទេ?

វៀតណាម​សុំ​វ៉ាក់សាំង​COVID-19​ពី​អាមេរិក ខណៈ​សមាជិក​អាស៊ាន​មួយ​នេះ​ពុំ​សុំ​ជំនួយ​វ៉ាក់សាំង​ពី​ចិន​ជា​ប្រទេស​ជាប់​របង​នឹង​គ្នា

វៀតណាម ជា​ប្រទេស​មួយ​ដ៏​ធំ​នៃ​សមាគម​អាស៊ាន ១០​ប្រទេស។ ប្រទេស​នេះ​ប្រកាន់​របប​កុម្មុយនិស្ត​ដែល​មាន​របង​ព្រំដែន​ជាប់​នឹង​ប្រទេស​កុម្មុយនិស្ត​ចិន ជា​ប្រទេស​ចែកចាយ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក ។ វ៉ាក់សាំង​ចិន ដែល​កំពុង​ចាក់​ឱ្យ​ប្រជាជន​ក្នុង​តំបន់​អាស៊ាន មាន​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ។ ប្រទេស​ក្នុង​តំបន់​អាស៊ាន​សឹងតែ​ទាំងអស់​ប្រើប្រាស់​វ៉ាក់សាំង​ចិន ចាក់​ជូន​ប្រជាជន​របស់​ខ្លួន។ ប្រទេស​ដែល​ពុំ​បាន​ឮ​ថា​ប្រើ​វ៉ាក់សាំង​ចិន មាន​សិង្ហបុរី និង​វៀតណាម។ សម្រាប់​សិង្ហបុរី ជា​ប្រទេស​អ្នក​មាន​ជាង​គេ​ក្នុង​តំបន់ កំពុង​ប្រើប្រាស់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ចាក់​ជូន​ប្រជាជន​របស់​ខ្លួន។...
video

សាច់ញាតិ​និង​អ្នក​វិភាគ​ថា​រដ្ឋាភិបាល​លាក់បាំង​ព័ត៌មាន​អ្នក​ទោស​នយោបាយ​និង​មនសិការ​ឆ្លង​Covid-19

សាច់ញាតិ​អ្នក​ជាប់​ឃុំ និង​អ្នក​វិភាគ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ព័ត៌មាន​ដល់​ក្រុម​គ្រួសារ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ថា គ្រួសារ​របស់​ពួកគាត់​បាន​ឆ្លង​ជំងឺ Covid-19 នៅ​ក្នុង​ពន្ធនាគារ។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មន្ត្រី​ពន្ធនាគារ​លើក​ឡើង​ថា មាន​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ចំនួន ៣៥០​នាក់ រក​ឃើញ​ឆ្លង​ជំងឺ Covid-19 ខណៈ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស ពន្ធនាគារ​ខេត្ត​កណ្ដាល និង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ កំពុង​មាន​ភាព​ចង្អៀត​ណែន​ដោយសារ​ដាក់​អ្នក​ជាប់​ឃុំ​លើស​ចំណុះ។
video

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ស្ថានភាព​ពលរដ្ឋ​ពេល​នេះ​ត្រូវ​ការ​ចាក់​វ៉ាក់សាំង​ផង​និង​ស្ដារ​សេដ្ឋកិច្ច​គ្រួសារ​ផង

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ពេលនេះ​មិន​ត្រឹម​តែ​ត្រូវការ​ការពារ​សុវត្ថិភាព​សុខភាព​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​បញ្ហា​សេដ្ឋកិច្ច​ក៏​ជា​កត្តា​ចម្បង​សម្រាប់​ពួកគាត់​ដែរ ក្រោយ​ការ​អូស​បន្លាយ​អស់​រយៈពេល​ប្រមាណ​ជាង ១​ឆ្នាំ​នៃ​ការ​រីក​រាលដាល​ជំងឺ Covid-19 នេះ។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្រេច​បញ្ឈប់​ការ​បញ្ចេញ​វ៉ាក់សាំង​ទៅ​តាម​បណ្តា​ខេត្ត​ដែល​មន្ត្រី​របស់​ខ្លួន​ធ្លាប់​បាន​ស្នើសុំ​កន្លង​មក ថា​ជា​ការ​ប្រើ​ខុស​យុទ្ធសាស្ត្រ និង​គ្មាន​ប្រសិទ្ធភាព។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត...
video

នាយក​រដ្ឋមន្ត្រី​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​លើក​កម្ពស់​សិទ្ធិ​កុមារ​ឱ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត

លោក ហ៊ុន សែន ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ និង​មន្ត្រី​រាជការ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​កុមារ រួម​ទាំង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ត្រូវ​នាំ​គ្នា​រួម​ចំណែក​លើក​កម្ពស់​សិទ្ធិ​កុមារ ដើម្បី​ឲ្យ​ពួក​គេ​មាន​សិទ្ធិ​ពេញលេញ​ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ។ ការ​អះអាង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​លិខិត​អបអរ​សាទរ​ក្នុង​ឱកាស​ខួប​លើក​ទី​៧២ នៃ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា និង​ខួប​លើក​ទី​២០ នៃ​ទិវា​ប្រឆាំង​ពលកម្ម​លើ​កុមារ នៅ​ថ្ងៃទី​៣១ ខែ​ឧសភា...
video

តើ​លោក កឹម សុខា អាច​ធ្វើ​អ្វី​បាន​ខ្លះ​សម្រាប់​ពលរដ្ឋ​ក្នុង​ពេល​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ Covid-19?

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា អំណោយ​ដែល​ប្រធាន​អតីត​បក្ស​ប្រឆាំង​លោក កឹម សុខា បាន​ចែក​ជូន​ពលរដ្ឋ​ដែល​កំពុង​តែ​ខ្វះខាត​ស្បៀង​នៅ​ពេលនេះ គឺ​ជា​ថវិកា​ផ្ទាល់​របស់​លោក និង​មាន​ការ​ចូលរួម​ពី​សប្បុរសជន​មួយ​ចំនួន។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក សួន សុរីដា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ ខែ​ឧសភា នេះ​ថា...