ទាហា​​នថៃ​​​បានបាញ់​​​បុរសម្នាក់ និងឃុំខ្លួន​​​បុរស​​​ជាង​​​២០នាក់ផ្សេង​​​ទៀត​​​ នៅ​​​ក្នុង​​​ឧប្បត្តិហេតុ​​​កាប់ឈើ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា បុរស​​​ម្នាក់ត្រូវបាន​បាញ់ចំ​​​ស្មា និង​ម្នាក់ទៀត​ត្រូវបាន​ចាប់​ខ្លួន​ បន្ទាប់​​​ពី​​​​ទាហាន​​​ថៃ​​​បាន​​​ធ្វើការ​​​បាញ់​​​ប្រ​​​ហា​​​រទៅ​​​លើ​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​កម្ពុជា​​​មួយ​​​ក្រុម​​​ដែល​​​បាន​​​ឆ្លង​​​​​ចូល​ទៅ​​​ក្នុង​​​ទឹក​​​ដី​​​ថៃតាម​ខេត្ត​​​ឧត្តរមានជ័យ  ​​​។

លោក ម៉ៅ សំណាង​​​​​​ នាយប៉ុស្តិ៍​​​នគរ​​​បាល​​​ឃុំ​​​កូនគ្រៀល ក្នុង​​​ស្រុក​​​សំរោង បាន​​​មាន​​​ប្រសាសន៍​​​ថា“បុរស​​​ប្រាំពីរ​​​នាក់បាន​លួច​ចូល​​​​​​​ទៅ​​​ក្នុង​​​ព្រៃក្នុងទឹក​​​ដី​​​ថៃ​ចម្ងាយ​​​ប្រហែល​​​ពីរ​​​គី​​​ឡូម៉ែត្រពី​​​បង្គោល​​​ព្រំ​​​ដែន​​​កម្ពុជា-ថៃ លេខ​​​១៨ប៉ុន្តែ​​​ពួកគេ​​​បាន​​​វង្វេង​​​​ផ្លូវ​​​នៅ​​​ក្នុង​​​ព្រៃ។​​​នៅ​ពេលដែល​​​ពួក​គេ​​​​​​ត្រឡប់​​​មក​​​ផ្ទះវិញពួក​​​គេ​​​បាន​​​ជួប​​នឹង​​​ទាហាន​​​ថៃដែល​កំពុង​​​​ដើរ​​​ល្បាត​​​ក្នុងព្រៃ​នោះ​ ហើយ​​​ទាហាន​​​ថៃក៏បាន​​​បាញ់រះ​​មក​លើពួកគេតែម្តងដោយ​​​ធ្វើ​​​ឲ្យ​​​បុរសម្នាក់​​​រង​​​របួសនិង​​​ម្នាក់​​​ទៀត​​​បាត់​​​ខ្លួន។ ក៏ប៉ុន្តែ​កាល​​​ពី​​​ម្សិល​​​មិញ ​​​យើងបាន​​​ឮថាបុរស​​ដែលបាន​​​បាត់​​​ខ្លួន​​​នោះ ​​​ត្រូវបាន​​​ទាហាន​​​ថៃ​​​ចាប់​​​ខ្លួន”។

លោក​​​ លីឡាដាប្រធាន​​​ផ្នែក​ព័ត៌មាននៃ​​​កងរាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ឧត្ត​​​រមាន​​​ជ័យបាន​​​មាន​​​ប្រ​​​សាសន៍​​​ថាបុរសឈ្មោះរីថៃរាប​​​អាយុ២០ឆ្នាំ​បាន​​​រង​​​របួស​​​ត្រង់ស្មា​ជា​ទម្ងន់និងត្រូវ​​​​បាន​​​បញ្ជូន​​​ទៅព្យាបាល​នៅ​មន្ទីរ​​​ពេទ្យ​​​​​​ស្រុក​​​មង្គលបុរី​​​។​​​

លោក​​​ សំ​​ណាង​​​ បា​​​ន​​​មាន​​​ប្រ​​​សាសន៍​​​ថាបុរស ឈ្មោះ រៀម រាប អាយុ​​​២៧​​​ឆ្នាំ​​​ ត្រូវបាន​​​ទាហាន​​​ថៃ​​​ចាប់ខ្លួន​​។​​​លោក​​​បាន​​​បន្ថែម​​​ថាបុរស​​​ប្រាំ​​​នាក់​​​ទៀត​​​បាន​​​ត្រ​​​ឡប់​​​ទៅ​​​ឃុំ​​​កូន​​​គ្រៀល​​វិញ​ដោយសុវត្ថិភាព។ រហូតមក​​​ដល់​​​ពេល​​​នេះក្នុង​ឆ្នាំនេះ​​​ ប្រ​​​ជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​១១​​​នាក់​​​ហើយ ​​​ត្រូវ​បាន​​​ទាហាន​​​​​​ថៃ​​​បាញ់សម្លាប់ខណៈដែល​​​ពួកគេ​​​កំពុង​​​កាប់​​​ព្រៃខុស​​​ច្បាប់​​​នៅ​​​តាម​​​ព្រំ​​​ដែន​​​កម្ពុជា​​​-ថៃហើយ​​​​​​មន្ត្រី​​​កម្ពុជា​​​បាន​​​សុំ​​​ឲ្យ​​​សមភាគី​​​ថៃ​ឈប់​​​​បាញ់​​​អ្នក​​​កាប់​​​ឈើ​​​។

កាលពី​ថ្ងៃ​​​អាទិត្យកន្លងទៅ​នេះដែរ​ នគរ​​​បាល​​​ខេត្ត​​​ឧត្ត​​​រមាន​​​ជ័យក៏បាន​​​ចាប់​​​ខ្លួន​​​អ្នក​​​កាប់​​​ឈើ​​​គ្រញូង​​​២៤​​​នាក់​​​ មក​​​ពី​​​ខេត្ត​​​សៀមរាបដែល​​​ប៉ុនប៉ង​​​ឆ្លង​​​ព្រំដែន​​​កម្ពុជា-ថៃនៅ​ក្នុង​​​ស្រុ​​ក​​​ត្រពាំង​​​ប្រាសាទ។

លោក​​​ មែ៉នលីស្នងការនគរ​បាល​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា“នគរ​​​បាល​​​បាន​​​ឃាត់​ខ្លួន​​​ពួកគេ​​​៤៨​​​ម៉ោង ដើម្បី​​​អប់​​រំ​​​ពកគេឡើង​​​វិញ”។​​​ លោក​​​បាន​​​បន្ថែមថា ​នគរបាល​​​​​​បាន​ណែនាំ​ប្រាប់​ពួកគេថាការ​រកសីុ​កាប់​ឈើ​​បែបនេះ​គឺ​ជា​អំពើ​ខុស​​​ច្បាប់​​​​​​និងមាន​​​​គ្រោះ​​​ថ្នាក់​​​ដោយ​សារ​​​ទាហាន​​​ការពារ​​​ព្រំ​ដែន​​​ថៃ​​​បាញ់​ទៀត​ផង។

លោក​​​ ម៉ែន​​​ លី​​​ បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា “​​​ យើង​​​បាន​​​បង្ហាញ​​​ពួកគេនូវ​​​រូបភាព​របស់​​​អ្នក​​​កាប់​​​ឈើ​​​គ្រ​​​ញូង​​​ដែលត្រូវបាន​​ទាហាន​​​ថៃ​​​បាញ់​​​សម្លាប់ ​​​ដើម្បី​​​ឲ្យពួកគេ​​​ឈប់​​​ឆ្លង​​​ព្រំ​​​ដែន​​​ខុស​​​ច្បាប់​​​ទៀត”។

​​​លោកម៉ែនលី​​​ ឲ្យ​​​ដឹង​​​ថាឆ្នាំនេះគ្រាន់​​​តែ​​​នៅ​​​ក្នុង​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ​​​មួយ ​​​​អាជ្ញាធរ​បាន​ហាម​​​ប្រាម​​​​ប្រជា​​​ពលរដ្ឋ១៤៥​​​នាក់មិន​​​ឲ្យ​​​ឆ្លង​​​​​​ចូល​​​ទៅ​​​ក្នុង​​​ទឹក​​​ដី​​​ថៃ។

ការបាញ់​​​ប្រ​​ហា​​​រ​និង​​ការ​ឃាត់​ខ្លួន​អ្នក​កាប់​ឈើ​កាល​ពី​​​​ថ្ងៃ​​​អាទិត្យនេះគឺ​​ជា​ឧប្បត្តិ​ហេតុ​​​ថ្មី​បំផុត​ពាក់​ព័ន្ធ​នឹង​​​ការ​​​កាប់​​​ឈើ។ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថាខ្លួន​​​កំ​​​ពុង​​​ពិនិត្យ​​​មើល​សេចក្តី​រាយការណ៍​​​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃថា​​​ មានប្រ​​​ជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​៣៨​​​នាក់​​​ត្រូវ​​​បាន​​​ទាហាន​​​ថៃ​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់។​​​​​​

ឧត្តមសេនីយ៍ឯក ស្រី​​​ ឌិក មក​​​ពី​​​យោធ​​​​ភូមិ​​​ភាគ​​​បី នៃ​​​កង​​​យោធពល​​ខេមរ​​​ភូមិន្ទ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារបានមាន​​​​​ប្រ​សាសន៍​​​​ថាលោក​​​អភិ​​​បាល​​​ខេត្តអ៊ំុមា៉រ៉ា​ កំពុង​​​ជួបពិភាក្សា​​​​ជា​​​មួយ​​​សម​​​ភាគី​​​ថៃអំពី​​ការ​​​ចាប់​​​ខ្លួនអ្នក​កាប់​ឈើ​​​​ដែល​​​ត្រូវ​​​បាន​​​រាយ​​​ការណ៍​​​តាម​ប្រព័ន្ធ​ផ្សព្វ​​​ផ្សាយនេះ។លោកអ៊ំុ មា៉រ៉ាមិន​​​អាចទាក់​​​ទង​​​សុំ​​​ការ​​​អត្ថា​​​ធិប្បាយ​​​បាន​​​ឡើយ។​​​

លោកកុយ​​​ គួងអ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​ បានមាន​​​ប្រ​​​សាសន៍​​​ថា “យើង​​​ទើប​​​តែ​​​ទទួល​​​បាន​​​ព័ត៌មាននេះហើយ​​​អគ្គ​​​កុង​​​ស៊ុល​​​​​​របស់​​​យើង​​​ប្រចាំ​​​​ខេត្ត​ស្រះ​​កែវ [ប្រ​​​ទេស​​​ថៃ]​​​នឹង​​​ធ្វើ​ដំណើរ​ទៅ​​​កាន់​​​ខេត្ត​​​សីុសា​​​កេត ដើម្បី​​​ពិនិត្យ​​​បញ្ហា​​​នេះ”។

លោក​​​ កុយ​​​ គួង បា​​​នបន្ថែម​​​ថា “យើង​​​នឹង​​​ព្យាយាមឲ្យ​​​អស់​​​ពី​​​សមត្ថ​​​ភាពដើម្បីហាម​​​ប្រាម ​​​ប្រ​​​ជា​​​ពលរដ្ឋមិន​​​ឲ្យ​​​ឆ្លង​​​ចូល​​​ទៅ​​​ក្នុង​​​ទឹក​​​ដី​​​ថៃ​​​ដោយខុស​​​ច្បាប់។​​​យើង​​​តែង​​តែ​​​​​​​ព្យាយាម​​​យ៉ាង​​​ខ្លាំងដើម្បី​​​អប់​​​រំ​​​ពួកគាត់”៕

(រាយ​​​ការណ៍​​​បន្ថែម​​​ដោយ ​​​Abby Seiff)

ប្រែសម្រួល​​​ដោយ  ហម សុផាណ្ណា​​​​​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.