ក្រសួងមហាផ្ទៃបញ្ជាក់ថា នឹងការពារសន្តិសុខតឹងរឹងនៅ ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោត

ក្រសួងមហាផ្ទៃបញ្ជាក់ថា នឹងការពារសន្តិសុខតឹងរឹងនៅ ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោត លោកស ខេងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ ខែសីហា អះអាងថា លោកបានបញ្ជាទៅគណៈបញ្ជាការសន្តិសុខ អចិន្រ្តយ៍ និងខេត្ត-រាជធានី ឲ្យត្រៀមកម្លាំងការពារសន្តិសុខ នៅថ្ងៃប្រកាសលទ្ធ ផលផ្លូវការនៃការបោះឆ្នោត។

ហ្វេសប៊ុករបស់លោកស ខេងបានចុះផ្សាយកាលពីម្សិលមិញថា នៅថ្ងៃទី១១ ខែសីហា គ.ជ.ប.នឹងប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ហើយថា ប្រសិនបើគ្មានពាក្យបណ្តឹង នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះទេ គ.ជ.ប.នឹងប្រកាសលទ្ធផលផ្លូវការពីចំនួនអាសន:សម្រាប់នីតិកាលទី៦នេះតែម្តង។

លោកបញ្ជាក់ថា សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ ចាត់ចែងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរក្នុងព្រឹត្តិការណ៍នោះ។

ជាងនេះទៅទៀត លោកហ៊ុន សែនក៏ធ្លាប់បានជំរុញមានការបង្កើតរដ្ឋាភិបាលឲ្យបានលឿនបំផុត គឺដើមខែកញ្ញា។

គណបក្សប្រជាជនកម្ពុជាអះអាងថា ខ្លួនបានទទួលអាសនៈទាំង១២៥នៅក្នុងរដ្ឋសភា តាមរយៈការបោះឆ្នោតអាណត្តិទី៦ ដែលគ្មានគណបក្សសង្គ្រោះជាតិចូលរួមនោះ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.