សមត្ថកិច្ចខេត្តក្រចេះ ឃាត់ខ្លួនបុរសបួននាក់ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធករណីសម្លាប់មនុស្សមួយគ្រួសារ

សមត្ថកិច្ចខេត្តក្រចេះ ឃាត់ខ្លួនបុរសបួននាក់ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធករណីសម្លាប់មនុស្សមួយគ្រួសារ សមត្ថកិច្ចខេត្តក្រចេះបានឃាត់ខ្លួនមនុស្ស៤នាក់ ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់មនុស្សមួយគ្រួសារកាលពីយប់ថ្ងៃទី៩សីហា នៅភូមិប្អៀ ឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះ។

កាសែតក្នុងស្រុកបានដកស្រង់សម្តី លោកហួត លឹមហ៊ាង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តក្រចេះ ចុះផ្សាយកាលពីថ្ងៃច័ន្ទថា ឃាតកម្មដ៏សាហាវពុំធ្លាប់ជួបនេះបានកើតមានឡើងកាលពីយប់ថ្ងៃទី៩ សីហា ហើយបីថ្ងៃក្រោយមកទើបសមត្ថកិច្ចទទួលបានព័ត៌មាន អំពីករណីឃាតកម្មនេះ ដោយសារជនរងគ្រោះនៅឆ្ងាយដាច់ស្រយាលពីអ្នកភូមិ។

លោកបន្តថា ករណីនេះ ជាអំពើឃាតកម្មវាយសម្លាប់ រួចដុតផ្ទះកម្ទេចសាកសពចោលតែម្តង។

សាកសពជនរងគ្រោះបួននាក់នោះ ត្រូវបានភ្លើងឆេះរោលរាលហើយសាកសពប្តីប្រពន្ធពីរនាក់បានស្លាប់គរលើគ្នា ដែលមើលទៅដូចជាប្តី ឱបប្រពន្ធរបស់ខ្លួនមុនស្លាប់ ចំណែកឯសាកសពកូនប្រុស និងកូនស្រីពីរនាក់ទៀត បានឆេះសល់តែគ្រោងឆ្អឹង និងលលាដ៍ក្បាលប៉ុណ្ណោះ។

សមត្ថកិច្ចខេត្តក្រចេះអោយដឹងថា កំលាំងជំនាញនៅមិនទាន់ទទួលបានលទ្ធផលស៊ើបអង្កេតករណីឃាតកម្មនេះនៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយក្រុមសមត្ថកិច្ចនៅតែបន្តចុះស្រាវជ្រាវរុករកវត្ថុតាងនៅកន្លែងកើតហេតុបន្ថែមទៀត៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.