បទវិភាគរបស់កាសែតAsia Times ៖លោកហ៊ុនសែនមានផែនការធំមួយគឺ ផ្ទេរអំណាចឱ្យកូនប្រុសលោកឱ្យបានមុនការបោះឆ្នោត២០២៣

មេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រីរំពឹងថានឹងពុះពារឧបសគ្គការគំរាមកំហែងរបស់ក្រុមប្រឆាំងដោយជំនួសមកវិញនូវការស្ដារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនាំមកនូវ ការផ្លាស់ប្ដូរដ៏ភ្ញាក់ផ្អើលមួយចាប់ពីឆ្នាំ២០២០នេះតទៅ គឺការរៀបវរៈនានា ជាសាធារណៈដែលមើលឃើញជាកម្មវិធីនៃការផ្ទេរអំណាចទៅអោយកូនប្រុសច្បងរបស់លោកគឺឧត្តមសេនីយ៍ហ៊ុនម៉ាណែតដែលមានជំនាញខាងយោធាទទួលបរិញ្ញាប័ត្រពី សហរដ្ឋអាមេរិក។

សារព័ត៌មានAsia Times ដែល មានមូលដ្ឋាននៅហុងកុង ចុះផ្សាយសម្រង់វិភាគរបស់លោកលោកDavid Hutt  អំពីស្ថានភាពនយោបាយនៅកម្ពុជា។ អត្ថបទវិភាគនេះ បានរៀបរាប់ជាពិសេសអំពីបញ្ហានៃព្រឹត្តិការណ៍នយោបាយកម្ពុជាផ្សាភ្ជាប់ជាមួយនឹងអំណាចនាយករដ្ឋមន្រ្ដីនិងកូនប្រុសរបស់លោក អនាគត អាចក្លាយជានាយករដ្ឋមន្ត្រី ជំនួសឱពុកលោក គឺលោកនាយកមន្ត្រីហ៊ុនសែន ។ និយាយមកដល់ត្រង់ចំណុចនេះគឺអ្នកវិភាគសម្រាប់សារព័ត៌មាននេះបានវិភាគនូវសេណារីយ៉ូផ្ទេរអំណាច ដឹកនាំរដ្ឋ។

ក្នុងកណ្ដាប់ដៃ របស់លោកនាយករដ្ឋមន្រ្ដីគឺសារព័ត៌មាននេះថាជៀសមិនផុតទេគឺអំណាចទាំងនោះបានទៅកាន់ដៃកូនប្រុសច្បងរបស់លោកដែលលោកបានត្រួសត្រាយទុករួចហើយ ។តែយ៉ាងណា អ្នកវិភាគ លោកហ៊ុនសែន ត្រូវ ពុះពាររាល់ ការគំរាមកំហែងរបស់ក្រុមប្រឆាំងនិងបញ្ហាមួយចំនួនក្នុងបក្សកាន់អំណាច របស់លោក ជាមុនសិន។

បន្ទាប់មក លោកDavid Hutt ថាពាក់ព័ន្ធនឹងសវនាការដែលនឹងមកដល់ឆាប់ៗ របស់អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិគឺនិតិវិធីចុងក្រោយ នៃល្បែងនយោបាយរបស់លោកនាយករដ្ឋមន្ត្រី។

អត្ថបទរបស់អ្នកវិភាគ យល់ថាពិបាកព្យាករណ៍ពិតមែនតែ ហ៊ាន អះអាងថាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះគេអាចរកឃើញគន្លឹះសម្រាប់មើលឃើញពីអនាគតនយោបាយកម្ពុជាពោលគឺនៅថ្ងៃទី១៥មករាមេបក្សប្រឆាំងលោកកឹមសុខានៅទីបំផុតអាចឡើងសវនាការបានហើយបន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនពេលរំលងអាធ្រាត្រនៅថ្ងៃទី៣កញ្ញា២០១៧ពីបទប៉ុនប៉ងផ្ដួលរំលំរដ្ឋាភីបាល។

អ្នកសង្កេតការណ៍និងអ្នកវិភាគជាច្រើនរំពឹងថាលោកកឹមសុខានឹងត្រូវកាត់ទោសពីបទប្រឆាំងនឹងរដ្ឋឃុបឃិតនឹងបរទេសហើយបន្ទាប់មកលោកត្រូវបានអនុញ្ញាតិអោយមានការសន្ទនាគ្នាជាមួយ លោកនាយករដ្ឋមន្រ្ដីទើបឱ្យមានការ លើកលែងទោសលោកកឹមសុខា ដោយព្រះមហាក្សត្រហើយ អាចបង្ខំអោយ មេបក្សប្រឆាំងរូប ទទួលយកលក្ខខណ្ឌមួយទៀតគឺមិនអាចអោយប្រឡូកចូលនយោបាយឆាប់ៗបានឡើយ។ចំពោះលទ្ធផលនេះគឺ រដ្ឋាភិបាលនឹងមិនខ្វល់ខ្វាយពីមតិរិះគន់សាធារណៈនោះទេ។

ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិប្រមូលយកអាសនៈក្រុមប្រឹក្សាឃុំក្រោយលែងឱ្យពួកគេធ្វើនយោបាយក៏លោកហ៊ុនសែនហាក់មិនខ្វល់នឹងសំពាធអន្តរជាតិឡើយ។

ប្រការអស់នេះហើយដែលបានធ្វើឱ្យកម្ពុជាត្រូវជួបបញ្ហានឹងភាគីកិច្ចសន្យាជំនួញដ៏ធំរបស់ប្រទេសនោះគឺសហភាពអឺរ៉ុបព្រោះនៅដើមខែកុម្ភៈឆ្នាំនេះប្រព័ន្ធអនុគ្រោះពន្ធដែលហៅកាត់ថា EBA ដោយផ្ដល់ឱ្យកម្ពុជាតាំងពីឆ្នាំ២០០២អាចត្រូវបាន ដកទៅវិញ។សហភាពអឺរ៉ុបបានកត់សម្គាល់កម្ពុជាមួយរយៈក្រោយនេះជាពិសេសអំពីកំណត់ត្រាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក៏ដូចជាសិទ្ធិការងារនិងសិទ្ធិបញ្ចេញមតិថាកំពុងដើរប្រាសចាកនឹងច្បាប់អន្តរជាតិ។

លោកJosep Borrell រដ្ឋមន្រ្ដីក្រសួងការបរទេសនៃប្រទេសអេស្ប៉ាញ និងជាអនុប្រធានសហភាពអឺរ៉ុបដែលកើតដោយព្រឹត្តន័យបានប្រាប់មកកាន់ភាគីកម្ពុជាកាលពីថ្ងៃទី១៥ធ្នូក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបដោយថាកិច្ចខំប្រឹងប្រែងជាច្រើនគឺអឹរ៉ុបត្រូវការជាចាំបាច់ក្នុងការពិចារណារក្សាEBA។ប៉ុន្ដែលោកហ៊ុនសែននាយករដ្ឋមន្រ្ដីកម្ពុជានិយាយថាបើគេចង់ដកក៏ដកទៅចុះ។

ក្នុងវោហារសាស្រ្ដបែបនេះធ្វើឱ្យព័ត៌មាននានាចុះផ្សាយថាលោកនាយករដ្ឋមន្រ្ដីមិនមានគំនិតស្ដារអ្វីដែលសហភាពអឺរ៉ុបបានស្នើអោយកែប្រែឡើងវិញនោះទេ។

ក្នុងពេលថ្មីៗនេះ សម្រាប់សហភាពអឺរ៉ុប ក៏បាន គិតគូរពីផលវិបាកនៃការដកប្រព័ន្ធអនុគ្រោះពន្ធនេះដែរគ្រាន់តែគេអាចដឹងថាការនាំចេញរបស់កម្ពុជានឹងថយចុះជាពិសេសគឺឧស្សាហកម្មផ្នែកវាយនភណ្ឌកម្ពុជា។

តែទោះបីជាសហភាពអឺរ៉ុបដកកម្ពុជាចេញពីគម្រោងពាណិជ្ជកម្មនេះក៏ដោយក៏ការដកត្រឡប់ទៅវិញនូវ ប្រព័ន្ធEBA គឺនៅជិតដាច់ឆ្នាំ២០២០។ ដូច្នេះផលប៉ះពាល់វាមិនប៉ះភ្លាមៗនោះទេដែលនឹងទុកពេលអោយរដ្ឋាភិបាលអានលទ្ធភាពស្វែងរកការគាំទ្រពីដៃគូផ្សេងទៀតដើម្បីជួយទ្រទ្រង់វិស័យនេះ ។តែនេះ ជាការមិនរំពឹងដូចចិត្តទេ។

បើក្រឡេកទៅមើលគោនយោបាយការបរទេសចំពោះការគាំទ្រប្រជាធិបតេយ្យនៅកម្ពុជាគឺខុសពីសហភាពអឺរ៉ុប ដែលគេកត់សំគាល់គឺបន្ទាប់ពីការឈានជើងមកជាន់ដីកម្ពុជារបស់លោកឯកអគ្គរដ្ឋទូតអាមេរិក Patrick Murphyនៅខែសីហាមក ឃើញថារដ្ឋាភិបាលវ៉ាស៊ីនតោនបានរក យន្ដការផ្សេងៗ ចំពោះកម្ពុជាដោយទាញកម្ពុជាចេញពីក្រញ៉ាំរបស់ចិនគឺសមដូចបណ្ដាសាររបស់ក្រុមមេដឹកនាំនយោបាយនិរទេសខ្លួនរបស់កម្ពុជាដែលបានបញ្ចុះបញ្ចូលអាមេរិកឱ្យដាក់សម្ពាធលើរដ្ឋាភិបាលបក្សប្រជាជនកម្ពុជា។ក្រោយពីលោកសមរង្ស៊ីខកខានមិនអាចវិលមកប្រទេសវិញព្រោះតែលោកនាយករដ្ឋមន្រ្ដីបញ្ជាឱ្យបិទគ្រប់ផ្លូវចូលមិនថាអាកាស គោកឬទឹកគឺបិទទាំងអស់។

តែគេអាចប៉ាន់ប្រម៉ាណថាចុងក្រោយនេះការនាំលោកកឹមសុខាឡើងសវនាការហើយសាលក្រមរបស់លោកគឺនឹងបង្ហាញពីភាពប្រាកដប្រជានៃការឃុំខ្លួនលោក២ឆ្នាំហើយជាងនេះក៏បានលាតត្រដាងនូវផែនការរបស់លោកនាយករដ្ឋមន្រ្ដីផងដែរ។

បែបណាក៏ដោយអ្នកគាំទ្រមានសង្ឃឹមតិចណាស់ដែលថាគណបក្សសង្គ្រោះជាតិអនុញ្ញាតឱ្យរស់ឡើងវិញ ។

បុរសខ្លាំងនៅកម្ពុជាដោយមានភាពរឹងមាំនៅក្នុងប្រទេសនិងក្រៅប្រទេសហើយក៏ជាមេដឹកនាំដែលកាន់អំណាចយូរជាងគេបំផុតលើពិភពលោកគឺត្រូវបានគេមើលឃើញថានឹងផ្តល់ការយកចិត្តទុកដាក់ថ្មីដល់ការរៀបចំ ប្រគល់អំណាចរបស់លោកដល់កូនប្រុសច្បងគឺលោក ហ៊ុនម៉ាណែត។

លោកមានផែនការជម្រុញលោកហ៊ុនម៉ាណែតជាលំដាប់គឺកាលពីឆ្នាំ២០១៨លោកហ៊ុនម៉ាណែត ត្រូវបានតែងតាំងជាមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទលំដាប់ដឹកនាំថ្នាក់ជាតិហើយត្រូវបានរាយការណ៍ថាដឹកនាំបានល្អ។

កូនប្រុសច្បងរូបនោះក៏ត្រូវបានតំឡើងឋានៈជាគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជាដែលជាស្ថាប័នធ្វើការសំរេចចិត្តរបស់វរជននយោបាយកំពូលរបស់បក្សកាន់អំណាច។

ថ្វីត្បិតតែជាមន្រ្តីយោធាជាន់ខ្ពស់ទី ២ មិនមែនទី ១ និងជាមន្ត្រីជាន់ខ្ពស់បំផុតក៏ដោយសាលាយោធាអាមេរិកWEST POINTបានអប់រំលោកហ៊ុនម៉ាណែតតំណាងអោយប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចយោធាផ្លូវការភាគច្រើននៅបរទេស។

ជាសរុបលោកហ៊ុនម៉ាណែតបានធ្វើដំណើរទៅកាន់ប្រទេសជាង ១២ ក្នុងឆ្នាំ ២០១៩ ដើម្បីជួបជាមួយមេដឹកនាំយោធាដទៃទៀតគឺក្នុងពេលនោះលោកត្រូបានផ្តល់ឱកាសភ្ជាប់ទំនាក់ទំនងជាមួយមេដឹកនាំក្នុងតំបន់រួមនឹងទំនាក់ទំនងផ្ទាល់ខ្លួនដែលនឹងបម្រើប្រយោជន៍លោកបានល្អប្រសិនបើទីបំផុតមួយលោកនឹងក្លាយជាមេដឹកនាំជាតិ។

ទោះយ៉ាងណានៅក្នុងប្រទេសគឺមិនប្រាកដថាលោកហ៊ុនម៉ាណែតទទួលបានជំនឿទុកចិត្តទាំងស្រុងពីសំណាក់គណបក្សប្រជាជនកម្ពុជានិង ជាសាធារណៈនោះទេក្នុងការបង្ហាញភាពលេចធ្លោគ្រប់គ្រាន់ដើម្បីធានាបាននូវការបន្តស្នងតំណែងឪពុក។

ប៉ុន្តែឆ្នាំ ២០២០ អាចជាឆ្នាំដែលមានការផ្លាស់ប្តូរ។គេអាចរក ឧទាហរណ៍ក្នុងរយៈពេលជាង ៣ ថ្ងៃក្នុងខែធ្នូនេះតែម្ដងដែលរួមមានការទៅសម្ពោធរោងចក្រប្រគល់វិញ្ញាបនប័ត្រនៅឯពិធីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនិងការបើកព្រឹត្តិការណ៍កាកបាទក្រហមកម្ពុជាក៏ដូចជាការជួបសំណេះសំណាលនឹង និស្សិតកម្ពុជានៅអូស្ត្រាលីនិងនូវែលសេឡង់។

និយាយទៅលោកហ៊ុនសែនបានធ្វើជាអធិបតីក្នុងព្រឹត្តិការណ៍បែបនេះអស់ជាច្រើនទសវត្សមកហើយហើយអ្នកខ្លះរំពឹងថាលោកហ៊ុនម៉ាណែតនឹងបំពេញតួនាទីនោះជាបណ្តើរ ៗ ។ ជាការពិតអ្នកខ្លះប៉ាន់ស្មានថាគាត់ប្រហែលជាចាប់ផ្តើមបំពេញភារកិច្ចជាផ្លូវការរបស់ឪពុកគាត់នៅឆ្នាំក្រោយទៀតផង។

មួយវិញទៀត បើក្រឡេកទៅមើទំព័រហ្វេសប៊ុករបស់គាត់ដែលជាតម្រូវការចាំបាច់សម្រា់បប្រជាប្រិយភាពមេដឹកនាំកម្ពុជាគឺលោកមានអ្នកចូលចិត្តដល់ទៅ ជាង ៦៧១.០០០ នាក់ផងដែរ។ បើធៀបនឹងឪពុករបស់គេគឺជាចំណែកតូចល្អិតក៏ពិតមែនតែបើធៀបនឹងមន្រ្ដីបក្សកាន់អំណាចគ្រាក់ៗមួយចំនួនគឺច្រើនឆ្ងាយ។

ជាឧទាហរណ៍លោកសខេងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាមន្រ្តីគណបក្សប្រជាជនដែលមានអំណាចជាងគេបន្ទាប់ពីលោកហ៊ុនសែនមានអ្នកតាមដានត្រឹមតែ ១៩០.៤៤៥ នាក់នៅលើទំព័ររបស់គាត់។

ការឈ្នះលើឥស្សរជនគណបក្សប្រជាជនកម្ពុជាប្រាកដជាពិបាកជាងការប្រមូលផ្តុំមិត្តភក្តិតាមហ្វេសប៊ុក។

ប្រសិនបើមានការផ្ទេរអំណាចមែនគឺទំនងកើតឡើងនៅឆ្នាំ ២០២១ ឬឆ្នាំ ២០២២ ។តែលោកហ៊ុនសែនចាំបាច់ត្រូវបន្សាបឬសហការណ៍ជាមួយគូប្រជែងដែលមានសក្តានុពលនិងកម្ទេចចោលតាមរយៈការបោសសំអាតការរុះរើឬការសន្យានានានឹងអ្នកដទៃដើម្បីជំរុញកូនចៅអ្នកនយោបាយរបស់គណបក្សប្រជាជនលេចធ្លោគាំទ្រកូនលោកផងដែរ។

អ្នកវិភាគខ្លះជឿជាក់ថាលោកហ៊ុនសែនទំនងប្រគល់អំណាចដល់កូនប្រុសរបស់គាត់មុនពេលប្រទេសឈានដល់វដ្តនៃការបោះឆ្នោតថ្មីដែល រៀបចំឡើងនៅឆ្នាំ ២០២២ និងការបោះឆ្នោតទូទៅនៅឆ្នាំ ២០២៣ ។

ប្រសិនបើនេះជាផែនការរបស់លោកហ៊ុនសែនគឺពេលនោះលោកហ៊ុនម៉ាណែតនឹងទទួលបានអាសនៈសភា ក្នុងឆ្នាំ ២០២០ ដែលជាជំហានចាំបាច់ដើម្បីក្លាយជានាយករដ្ឋមន្រ្តីជំនួសឪពុកលោក៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.