តើទិសដៅនៃការបង្កើតសហព័ន្ធឥណ្ឌូចិនចង់បានអ្វី?

មុននឹង​រាយការណ៍​ជូន​ភាគ​ទី២ជា​បន្ត​នូវ របាយ​រូបភាព​ពី​ទ្រង់ទ្រាយ​សហព័ន្ធ​ឥណ្ឌូ ចិន ជា​ទ្រង់ទ្រាយ សមាហរណកម្ម​សេដ្ឋកិច្ច​សហគមន៍​អាស៊ាន យើង​សូម​ធ្វើការ​តម្រូវ​ព្រះបន្ទូល​របស់​ព្រះអង្គ តាម​ការ​ដកស្រង់​ព្រះបន្ទូល​ព្រះអង្គ​ពីអ​ត្ថ​បទ​របស់​បណ្ឌិត ហ្គា​ហ្វា ពាង​ម៉េ​ត នៅ​ឆ្នាំ២០១០ ដែល​ព្រះអង្គ​មាន​បន្ទូល​នៅ​ឆ្នាំ១៩៦២ ជា​ដូច្នេះ​វិញ៖ “មិនថា​ឈ្មោះ​ជា យ៉ា ឡុង ហូជីមិញ ឬ ង៉ោ ឌិ​ញយីម នោះ​ទេ គ្មាន​យួន​ណា​ម្នាក់​ដេកលក់​ស្កប់ស្កល់​ឡើយ លុះត្រាតែ​គេស​ម្រេច​ជោគជ័យ​ក្នុង​ការ​រុញច្រាន​ខ្មែរ​ឆ្ពោះទៅ​រក​ការ​រលាយ​សាបសូន្យ បន្ទាប់ពី​បាន​ធ្វើឲ្យ​ខ្មែរ​ឆ្លងកាត់​ទាសភាព​ជា​ដំ​ណា​ក់​កាល​ៗ ទើប​ស្ងប់​”។

អ្នកនិពន្ធ​ជនជាតិ​អៀ​កឡង់​ដ៍ ជំនាញ​ខាង​ភាសា​យួន លោក James Patrick Honey ដែល​សៀវភៅ​របស់​លោក ត្រូវ​អនុនាវីទោ​អាមេរិកាំង​ស្រង់​ទៅចុះ​ផ្សាយ​ត្រង់​ចំណុច​សំ​ខាន់​ៗមួយចំនួន​នោះ សរសេរ​ថា៖ មេ ដឹកនាំ​ក្រុង​ហាណូយ មិន​ត្រឹមតែ​មានបំណង​រំដោះ បង្រួបបង្រួម​ប្រទេស​យៀកណាម​ឲ្យ​ទៅជា​ប្រទេស​តែ មួយ​ប៉ុណ្ណោះទេ។ ចេតនា អំពើ ទង្វើ​របស់​គេ​ឆ្លុះបញ្ចាំង​ឲ្យដឹង​ថា គេ​ចង់​បង្កើត សហព័ន្ធ គ្រប់គ្រង​ឥណ្ឌូចិន ទាំងមូល ព្រោះ​មក​ពី​ក្តី​បារម្ភ ការ​យកចិត្ត​ទុកដាក់​ខាងសេដ្ឋកិច្ច​សម្រាប់​ពល​រដ្ឋ​ប្រទេស​យៀ​ក ណាម។ ហាណូយ មានបំណង​បង្កើត តំបន់​សេដ្ឋកិច្ច​ថ្មី ពង្រាយ​ប្រជាជន​យួន​ឲ្យ​រស់នៅ​តាម​តំបន់​ផ្សេង​ៗ ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ។

យៀកណាម​ខាងជើង ដាំដុះ​មិនសូវ​បានផល​ផ្គត់ផ្គង់​ប្រជាជន​ឲ្យ​គ្រប់គ្រាន់។ ក្នុង​ការ​ប្រស្រ័យ​ទាក់ទង​ជាមួយ​មេដឹកនាំ​បក្ស​កុម្មុយ និ​ស្ត​ខ្មែរ និង លាវ មេដឹកនាំ​កុម្មុយនិស្ត​យួន និយាយ​ត្រឹមតែ​សុំ​ឲ្យ​ប្រជា​ជនប្រ ទេស​ទាំង៣ យៀកណាម កម្ពុជា លាវ រួបរួម​គ្នា​ឲ្យ​កាន់​ជិតស្និទ្ធ ឲ្យ​កាន់​តែ​ស្មោះ​ស ឲ្កាន់​តែ ទូលំទូលាយ ពោល​គឺ​កុំ​ចង្អៀតចង្អល់ កុំ​លាក់ពុត​នឹងគ្នា ពង្រឹង​និង​ព្រីក​សាមគ្គីភាព ភាតរភាព​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត។ មេដឹកនាំ​យួន​មិនដែល​និយាយ​ពាក្យ សហព័ន្ធ​ឥណ្ឌូចិន នោះ​ទេ។

សៀវភៅ​ខ្មៅ ដែល​ជាឯក​សារ​ពណ៌នា​អំពី​ប្រវត្តិ យួន​វាតទីនិយម និង យុទ្ធ​សាស្រ្ត​សហព័ន្ធ​ឥណ្ឌូចិន ពីឆ្នាំ១៩៣០ ដល់១៩៧០ ចេញ​ដោយ​បក្ស​កុម្មុយនិស្ត​កម្ពុជា ដឹកនាំ​ដោយ ប៉ុល ពត និយាយ​ថា៖ មេដឹកនាំ​សូវៀត ឡេ​នីន មិនដែល​ឲ្យ​ដាក់ ឬ ឲ្យ​ហៅឈ្មោះ​ថា បក្ស​កុម្មុយនិស្ត​អឺរ៉ុប​ទេ។ដូច្នេះ ពាក្យស្លោក​ថា បក្ស កុម្មុយនិស្ត​ឥណ្ឌូ ចិន ដែល ហូ ជី​មិញ បាន​ដាក់​នោះ គឺជា​ការ​តស៊ូ​ដើម្បី​ឯករាជ្យ​លើ​តំបន់​ឥណ្ឌូចិន​ដើម្បី បង្កើត សហព័ន្ធ​ឥណ្ឌូចិន នោះ​ឯង។ យុទ្ធ​សាស្រ្ត សហព័ន្ធ​ឥណ្ឌូចិន បាន​សេចក្តី​ថា មាន​ប្រទេស​តែមួយ​ប្រជាជន​តែមួយ កងទ័ព​តែមួយ ហើយ​ចំហរ​ព្រំដែន។

ក្នុង​សៀវភៅ​ខ្មៅ បក្ស​កុម្មុយនិស្ត​កម្ពុជា សរសេរ​ថា យួន​បង្កើត​មូលដ្ឋាន​នយោបាយ​និង​យោធា​ពាសពេញ​ខេត្ត​ប៉ែក​ឦសាន រួច​បែងចែក​ជា​តំបន់ ជា​ស្រុក ជា​ឃុំ។ យួន​ប្រើពាក្យ សាមគ្គីភាព ដើម្បី​បិទបាំង​ផែនការ សហព័ន្ធ​ឥណ្ឌូចិន។ សៀវភៅ ស្រង់​ឯកសារ​តាក់ តែង​ដោយ​លេ ខា​បក្ស ឡេ ស៊័ន ដែល​និយាយ​ថា៖ ក្រោយ​ពេល​យៀ​ក ណាម​បាន​ជ័យជំនះ​ទាំងស្រុង យៀកណាម​នឹង​មក​រំដោះ​កម្ពុជា។យួន​រើស​ខ្មែរ​ឲ្យ​ចូល​ជាមួយ​ខ្លួន ដោយ​បោកបញ្ឆោត សូកប៉ាន់ យក​សម្ភារៈ​ធ្វើជា​នុយ​ទាក់ទាញ ឬ ដោយ​យកឈ្មោះ​បក្ស កុម្មុយនិស្ត​ឥណ្ឌូចិន។

ពលរដ្ឋខ្មែរ​សព្វថ្ងៃ​បាន​តាមដាន សង្កេតឃើញ​ថា រឿង​នេះ​ជា​រឿង​ពិត៖ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​អង្គភាព ក្រសួង មន្ទីរ នាយកដ្ឋាន នានា មាន​ចម្រុះ​ទៅ​ដោយ​ខ្មែរ និង យួន​ក្លែងខ្លួន​ដូរ​ឈ្មោះ​ជាខ្មែរ ពាក់​សក្តិ​ព្រោងព្រាត ធ្វើមេ​បញ្ជាការ ធ្វើ​ប្រធាន​ការិយាល័យ ប្រធាន​អង្គភាព ចៅហ្វាយខេត្ត ចៅហ្វាយស្រុក មេឃុំ និង មេភូមិ។ តាំងពី​សម័យមុន ទសវត្ស១៩៥០ ១៩៦០ ១៩៧០ រដ្ឋការ​ក្រុង​ហាណូយ តែង​និយាយប្រាប់​មេ​ដឹក​បក្ស​កុម្មុយនិស្ត​ខ្មែរ​ថា គេ​ចាត់ទុក​ទំនាក់ទំនង​យៀកណាម − កម្ពុជា ជា​ទំនាក់ទំនង​ពិសេស ហើយ​ព្យា យាម​ថែរក្សា ទំនាក់ទំនង​ពិសេស នេះ​ជា ដរាប។ ក្រុម ប៉ុល ពត នៅតែ​មិន​ទុកចិត្ត​ជានិច្ច ហើយ​ចង់បាន​ការ​ទទួលស្គាល់​សិទ្ធិ​ខ្មែរលើ​ដែនដី​កម្ពុជាក្រោម និង លើ​កោះត្រល់។

លោក James Patrick Honey ពន្យល់​អំពី​របៀប បែបផែន បែបបទ វិធី​សាស្រ្ត ដើម្បី​បង្កើត សហព័ន្ធ ដែល​អង់គ្លេស​ហៅថា federation ហើយដែល​ខ្មែរ​គប្បី​ភ័យ​ព្រួយ​នោះ ថា បើសិនជា​មាន​លក្ខណៈ១០យ៉ាង៖ ១. សណ្ឋាន​ភូមិ​សាស្រ្ត​ក្បែរ​ខាង​គ្នា​; ២. សង្គមមនុស្ស​រស់នៅ​ស្រដៀងគ្នា​; ៣. ការ​ប្រស្រ័យ​ទាក់ទង​រកស៊ី​ជាមួយគ្នា​រវាង​ប្រជាជន​និង​ប្រជាជន​; ៤. ការ​ស្គាល់គ្នា​ទៅវិញ ទៅមក​រវាង​ប្រជាជន​និង​ប្រជាជន​; ៥. មានផល​ប្រយោជន៍​កិច្ចការ​ងារ​រួមគ្នា​; ៦. មាន​លក្ខណៈ​តាម​មូលដ្ឋាន​ជា​ភូមិ ជា​ឃុំ​; ៧. មាន​ក្របខណ្ឌ ឬ ប្រព័ន្ធ​គ្រប់គ្រង​អំណាច និង ធ្វើ​សេចក្តី​សម្រេច​ជា​រចនាសម្ព័ន្ធ​ជា​បែប​ប្រជាធិបតេយ្យ ជា​បែប​ផ្តាច់​ការ ជា​បែប​មជ្ឈការ ឬ វិមជ្ឈការ​; ៨. កំរិត​នៃ​ការពឹងផ្អែក​ខាង​អធិបតេយ្យ​ពី​សហគមន៍​; ៩. ប្រ សិទ្ធ​ភាព​នៃ​រដ្ឋាភិបាល​; ១០​. ពិសោធន៍​ធ្លាប់​ចូលគ្នា ធ្លាប់ធ្វើ​សហប្រតិបត្តិ ការ​នឹងគ្នា រវាង​ប្រជាជន​និង​ប្រជាជន រដ្ឋាភិបាល​និង​រដ្ឋាភិបាល។

សហព័ន្ធ តាម​និយមន័យ​ក្នុង​កិច្ចការ ពោល​គឺ​ការអនុវត្ត​ន៍​ជាក់ស្តែង មាន​ពីរ​សណ្ឋាន៖ សហព័ន្ធ​ជា​ដំណើរការ​វិវឌ្ឍន៍​ដែលគេ​អាចប​ង្កើត​ជា​ចលនា ដោយមាន​ការយល់ព្រម​គ្នា​ដោយសេរី​ឥត​បង្ខំ ដោយ​ការគម្រាម ឬ ដោយ​ការប្រើ​កម្លាំងទ័ព។ សហព័ន្ធ​ជា​លក្ខខ័ណ្ឌ គេ​អាច​បង្ក​លក្ខណៈ​ជំនួស​វិញ ជារ​ដ្ឋ​ភ្ជាប់គ្នា​ជាមួយ​រដ្ឋ​ដទៃ​ប្រកបដោយ​ការ​រឹតត្បិត​ក្នុង​កំរិត​ណាមួយ។បើ​មានក​ត្តា​អ្វី​រារាំង​បង្កើត​សហព័ន្ធ​មិនបាន គេ​អាចប​ង្កើត​ចង្កោម​រដ្ឋ អាច​ហៅថា សម​សហព័ន្ធ confederation។ សម​សហព័ន្ធ នាំទៅរក​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​បណ្តា​សហគមន៍​ជាប់​ទាក់ទង​នឹង​ម្ចាស់​ដែនដី​ទាំងឡាយ​ដោយ​ស្របច្បាប់។ ឧទាហរណ៍​ជាក់ស្តែង គឺ​ការ​ធ្វើស​មា​ហរ​ណកម្ម​សហគមន៍​អាស៊ាន ជាពិសេស សមាហរណកម្ម​សហគមន៍​នៃ​ប្រទេស​បី​មុនគេ គឺ យៀកណាម កម្ពុជា និង លាវ។ បើ​ចង​ចង្កោម​គ្នា​ជា​សហព័ន្ធ​មិនទាន់​បាន គេ​រួមគ្នា​ជា សម្ព័ន្ធភាព alliance ដែល​ជា​ការ​ចងមិត្ត​ភាព​ផ្នែក​យោធា ក្នុង​គោលបំណង​ការពារ​ប្រយោជន៍​រួម ហើយ​ចុះ​ហត្ថ​លេ​ខា​ម្តង​ៗ មាន​អាយុកាល ឬ ថិរវេលា​ប្រមាណ ២០ឆ្នាំ។

ឧទាហរណ៍​ជាក់ស្តែង គឺ​សន្ធិសញ្ញា​មិត្តភាព និង សហប្រតិបត្តិ​ការ កម្ពុជា​−យៀកណាម ចុះហត្ថលេខា នៅ​ភ្នំពេញ រវាង​នាយក​រដ្ឋមន្រ្តី​យួន ផាំ វ៉ាន់​ដុង និង ប្រធាន ក្រុមប្រឹក្សារដ្ឋ លោក ហេង សំ​រិន នៅ​ឆ្នាំ១៩៧៩ ដែល​មាន​ថិរវេលា២៥ឆ្នាំ ហើយ​បន្ត​អាយុកាល​រៀងរាល់១០ឆ្នាំ​ម្តង បើ​ពុំ​មាន​ភាគី​ណាមួយ​ស្នើ​ពន្យា ឬ លុបចោល។ រដ្ឋអំណាច​ក្រុងភ្នំពេញ និង រដ្ឋ អំណាច​ក្រុង​ហាណូយ បាន​បន្ត​ថិរវេលា​សន្ធិសញ្ញា​នោះ៤ដង​ហើយ​មកទល់​ឆ្នាំ ២០១៩។ ហើយ​នៅ​ឆ្នាំ២០២៩ រដ្ឋអំណាច​ទាំងពីរ នឹង​ស៊ី​ញ៉េ​ម្តង​ទៀត គម្រប់៥០ឆ្នាំ។ នៅពេល​នោះ ផែនការ​រៀបចំ​តាម​សហព័ន្ធ​ក្តី សម​សហព័ន្ធ​ក្តី សម្ព័ន្ធភាព​ក្តី សម​ហរ​ណកម្ម​អាស៊ាន​ក្តី បានសម្រេច​បំណង​ជាស្ថាពរ ដូច​បុព្វបុរស​យួន​ប្រមើល​និង​រៀបចំ​ទុកជា​ច្រើន​ជំនាន់​សម្រាប់​កូនចៅ​របស់​គេ​នោះ​ហើយ។ យួន​ត្រួតត្រា​ដែនដី​កម្ពុជាក្រោម​ស្របច្បាប់​រយៈកាល៨០ កម្ពុជា កណ្តាល​រយៈ​កាល៥០ឆ្នាំ។

មូលហេតុ​ចំបង​នៃ​ការបង្កើត សហព័ន្ធ​ឥណ្ឌូចិន ជា​រប​ត់ៗ បង្វែង ពង្វក់ រកមើល​ស្ទើរ​មិន​យល់​នោះ តាម​ការស្រាវជ្រាវ វិភាគ​របស់​លោក James Patrick Honey គឺ បម្រើ​ទិសដៅ​ដូចតទៅ​នេះ៖ ១. ការពារ ទប់ទល់​នឹង​សម្ពាធ​ពី​ខាងក្រៅ មាន​មហាអំណាច​ជដើម។ ២. បញ្ចូល​ធនធាន​គ្នា​ទាំង​កិច្ចការ​ទូត​ទាំង​យោធា រួមគ្នា​ឲ្យ​កើន​កម្លាំង ដែល​អាច​ពង្រីក​វាតទី​តទៅមុខ​ទៀត។ ៣. បង្កើន​ផលប្រយោជន៍​សេដ្ឋកិច្ច ផ្លាស់​ប្តូរ​ផលិតផល​ជាមួយគ្នា​ទៅវិញទៅមក ពង្រីក​ទីផ្សារ​និង​ផលិតកម្ម ព្រមទាំង​សម្រួល​ចលនា​ប្រជាជន​ឆ្លង​ទៅមក​បាន​ងាយ។ គួរ​កត់សម្គាល់​ថា អ្នកនិពន្ធ​អាមេរិកាំង អនុនាវីទោ​នៃ​កង​នាវា​ចរ​ណ៍ស.រ.អា David Harrison ក្នុង​សៀវភៅ​មាន​ចំណងជើង​ថា៖ ឥណ្ឌូចិន ៖ កត្តា​សហព័ន្ធ លោក​មិនទាន់​ជឿជាក់​ថា រដ្ឋការ​ក្រុង​ហាណូយ​មាន​ផែនការ​បង្កើត​សហព័ន្ធ​ឥណ្ឌូចិន ដូចដែល​មេដឹកនាំ​ខ្មែរ​តែងតែ​ចោទ​នោះ​ទេ។

នេះ​ជា​ការយល់ឃើញ​ពី​ជនបរទេស ដែល​មិនធ្លាប់​រស់នៅ​ក្បែរ មិនធ្លាប់​ស្គាល់ចិត្ត​គំនិត​យួន គឺ​មិន​ខុសពី​ជនជាតិ​អាមេរិកាំង​ល្បីឈ្មោះ​ខ្លះ​ធ្លាប់​គាំទ្រ​ពួក​កុម្មុយនិស្ត​នៅ​ឥណ្ឌូចិន រួច​ខកចិត្ត ខុសខ្លួន អាម៉ាស់មុខ បន្ទាប់ពី​ឃើញ​ខ្មែរ​អស់ ៣លាន​នាក់​ក្នុង វាល​ពិឃាដ ឬ ទីលាន​មរណៈ​នោះ​ទេ។ ខ្មែរ​ត្រូវ​គិត​រឿង​ខ្មែរ​ខ្លួនឯង មិន​អាច​សង្ឃឹម​បរទេស​គិត​ឲ្យ​ត្រូវ​ទេ។

ពលរដ្ឋខ្មែរ​បានដឹង បានឮ​សឹងតែ​គ្រប់គ្នា​ហើយ​ថា មេដឹកនាំ​យួនហាណូយ តាំងពី​ប្រធាន​បក្ស​កុម្មុយនិស្ត​ដល់​ប្រធាន​រដ្ឋសភា ដល់​ប្រធានាធិបតី គេ​តែងតែ​មក​ប្រទេស​កម្ពុជា មក​រំឭក​មេដឹកនាំ​ខ្មែរ ឲ្យ​ជួយ​មើលថែ​ទាំ យកចិត្ត​ទុកដាក់​ដល់​ប្រជាជន​យួន​រស់នៅ​ស្រុកខ្មែរ​របស់​គេ​ផង ទោះជា​ខុសច្បាប់​ក្តី ត្រូវ​ច្បាប់​ក្តី។

គួរ​បញ្ជាក់​ថា ចលនា​ជនជាតិ​យួន​ចូល​មក​រស់នៅ ប្រកបរបរ​រកស៊ី​ក្នុង​ប្រទេស​កម្ពុជា​ក្រោយ​ឆ្នាំ១៩៧៩ ជា​ផែនការ​ផ្លូវការ​ពីរ​ដ្ឋ​អំណាច​កុម្មុយនិស្ត​ក្រុង​ហាណូយ ដែល​ពង្រាយ​ប្រជាជន​ទៅ​រស់​តាម​តំបន់​ដី​មានជីជាតិ មិនមែន​ជា​ចលនា​ប្រជាជន​ក្រីក្រ​ស្វែងរក​ការងារ​ធ្វើ​ដើម្បី​រស់ ដូចជា​ប្រជាជន​ខ្មែរ​ទៅ​ស៊ីឈ្នួល​ថៃ​នោះ​ទេ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.