តើការចូលសមាជិកអាស៊ាន ចំណេញខ្មែរ ឬ ខាតខ្មែរ?

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​បាន​ចេញ​សារាចរណែនាំ នៅ​ខែកុម្ភៈ ឆ្នាំ ១៩៨៦ ឲ្យ​រដ្ឋអំណាច​ខ្មែរ​គ្រប់​មូលដ្ឋាន ជួយ​សម្រួល ឧបត្ថម្ភ​ជីវភាព​ជនជាតិ​យួន​ចូល​មក​ស្រុកខ្មែរ រួមផ្សំ​នឹង​ទាហាន​យួន​ដែល​ដោះ ឯកសណ្ឋាន​រស់​ជា​ជនស៊ីវិល​នៅ​ស្រុកខ្មែរ​ក្នុង​ឆ្នាំ១៩៨៩។

យោធា​យួន​ខ្លះ​ដែល​មិនទៅ​ស្រុក​វិញ ព្រោះ​ពិ បា​ករស់នៅ​ស្រុកកំណើត​របស់​ខ្លួន អ្នកខ្លះ​ដែល​យកប្រពន្ធ​ខ្មែរ មាន​សិទ្ធិ​ពិសេស​ទទួល​ដី​សម្ប ទាន​សេដ្ឋកិច្ច តាម​ខេត្ត​មាន​ដី​សល់ទំនេរ​ធំ​ទូលំទូលាយ​រាប់​ម៉ឺន​ហិកតារ មាន​សិទ្ធិ​ខ្ចី​ទុន​រកស៊ី​ពី​ធនាគារ Sacombank (Saigon Commcial Bank​), ធនាគារ MB (Military Bank​), ធានា​គារ MIDB (ទំនងជា Military Intelligence Direc​-torate Bank​?), ធនាគារ កសិកម្ម (Agribank​), ធនាគារ SHB (ទំនងជា Saigon Hanoi Bank​) ដើម្បី​ទិញ​និង​គ្រប់​គ្រង​អច លន​ទ្រព្យ មាន​អគារ​ផ្ទះ អគារ​ខន់​ដូ ជាដើម ក្នុង​ស្រុកខ្មែរ។

ធនាគារ​យួន​ភាគច្រើន រួម​នឹង​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ ទូរស័ព្ទ​តាម​ផ្ទះ គ្រប់គ្រង​ដោយ​អង្គភាព​កងទ័ព​យួន​នៃ​យោធ ភូមិភាគ​ទី៧ ក្រោម​បញ្ជាការ​ឧត្តមសេនីយ៍ ឡេ ឌឹ​កអាញ់ កាល​គាត់​នៅ​រស់។ ជនជាតិ​យួន​រស់នៅ​ស្រុកខ្មែរ បាន​ទទួល​អភ័យ​ឯកសិទ្ធិ​ក្នុង​មុខរបរ អាជីវកម្ម ក្នុង​វិជ្ជា​ជី​វៈ​ប្រ សើរ​ជាង​ជនជាតិ​ដទៃ ជាពិសេស​ជនជាតិ​ខ្មែរ​ជា​ម្ចាស់​ទឹកដី ព្រោះតែ​គេ​អនុលោម​តាម​ទំនាក់ទំនង​ពិសេស ចុះ​កិច្ច​ព្រមព្រៀង​ជាមួយគ្នា​រវាង​អ្នកដឹកនាំ​ខ្មែរ​និង​យួន​កន្លងមក​នោះ​ហើយ។

ផ្នត់គំនិត របៀប​គិតគូរ​របស់​អ្នកដឹកនាំ​យួន​កុម្មុយនិស្ត តាម​សៀវភៅ​របស់​លោក David Harrison គឺ យក​វប្បធម៌ ប្រពៃណី ជំនឿ​ពី​ដំបូន្មាន​បរមគ្រូ គុង ហ្ស៊ឺ ឬ ខុង ជឺ (Confucius​) បញ្ចូល​នឹង​ទ្រឹ​ស្តី​ម៉ា​ក្សិស ពី​លោក កាល់ ម៉ា​ក្ស ដើម្បី​រៀបចំ​សង្គម រួម​ទាំង​រំដោះជាតិ និង ពង្រីក​ទឹកដី។ គេ​ដោះបញ្ហា​នៅ​ទីកន្លែង​កើត​បញ្ហា និង ក្នុង​ពេល​បច្ចុ ប្ប​ន្ន​កាល គឺ​មិន​ចាំជាតិ​ក្រោយ​ទេ។ បន្ទាប់មក គេ​ថា​ការ​តស៊ូ​ដើម្បី​ផ្លាស់​ប្តូរ​តម្លៃ​នៃ​សង្គម​ដែល​ប្រជាជន​រស់នៅ​ឲ្យបាន គឺ​ត្រូវ​ចាត់ទុក​រឿង​ហ្នឹង​ធំ​ចំបង​ក្នុង​ការ​ធ្វើ​បដិ វត្តន៍។

បន្ទាប់មក​ទៀត ប្រពៃណី​នយោបាយ​របស់​អ្នកដឹកនាំ គឺថា មានតែ​បដិវត្តន៍​ដែល​ផ្លាស់​ប្តូរ​ទាំងស្រុង​ទេ ទើប​វា​បរិសុទ្ធ​និង​ស្របច្បាប់។ គេ​បង្រៀន​គ្នា​តាម​ក្បួន​ប្រៀនប្រដៅ​ពី​បរមគ្រូ គុង ហ្ស៊ឺ កើតមុន​ព្រះ សិទ្ធត្ថ ព្រះ​សក្យមុនី​គោតម ៧ឆ្នាំ ក្នុង​រឿង​អត់ធន់ តស៊ូ មាន​ឧទាហរណ៍​ដូចជា​ភាសិត​ថា៖“កិត្តិយស​ល្បីល្បាញ​ខ្ពស់ត្រដែត​របស់​យើង​មិនមែន​ស្ថិតនៅ​លើ​ការ​មិន​ចេះ​បរាជ័យ​នោះ​ទេ ប៉ុន្តែ វា​ស្ថិតនៅ​លើ​សមត្ថភាព​ងើប​ឡើ​ងរាល់ៗ​ពេល​ដែល​យើង​បរាជ័យ​នោះ​ទៅវិញ​ទេ​”។“បុរស​ឧត្តុង្គ​ឧត្តម​ថ្លៃថ្នូរ មាន​លក្ខណៈ​សុភាព​រាបសា​ខាង​ពាក្យ​សម្តី ប៉ុន្តែ បំពេញ​កិច្ចការ​ងារ​ប្រសើរ​បំផុត​”។“បើ​អ្នកដឹកនាំ​មនុស្ស​ប្រកបដោយ​ភាព​ត្រឹមត្រូវ តើមាន​អ្នកណា​ទៅ​ហ៊ាន​ធ្វើ​មិន​ត្រឹមត្រូវ​នោះ​?”។“បើ​បុរស​ម្នាក់​បាន​ប្រព្រឹត្ត​ការភាន់ច្រឡំ​ឆ្គាំឆ្គង ហើយ​មិន​កែ​ការភាន់ច្រឡំ​ឆ្គាំឆ្គង​នោះ​ទេ គេ​នឹង​ប្រព្រឹត្ត​ការភាន់ច្រឡំ​ឆ្គាំឆ្គង​ហ្នឹង​ម្តង​ហើយ​ម្តង​ទៀត​”។“ធ្វើជា​អ្នកមាន ជា​សេដ្ឋី និង ឲ្យ​គេ​ផ្តល់​កិត្តិយស​ក្នុង​សង្គម​មួយ​អយុត្តិធម៌ គឺ​ថោកទាប​ណាស់​”។

បច្ចុប្បន្ន​នេះ រដ្ឋអំណាច​កុម្មុយនិស្ត​ក្រុង​ហាណូយ មិន​ចាំបាច់​ប្រើពាក្យ សហព័ន្ធ​ឥណ្ឌូ ចិន ទេ។ ការ​គិត​ត្រូវ​ដើរ​ត្រូវ ធ្វើ​ត្រូវ ហើយ​សម្រេច​គោលដៅ​ហើយ​នោះ ទោះជា​ផែនការ​ចាស់​ដូរ​ឈ្មោះ​ជា​អ្វី​ក៏បាន​ដែរ។ នេះ​ហើយ​គេ​ហៅថា ការ​ធ្វើនយោបាយ។ មេដឹកនាំ​ខ្មែរ​សម័យ​សង្គម​រាស្រ្តនិយម​មិនដែល​នឹកឃើញ​ចង់​ចូល​ជាស​មា​ជិ​កប្រ ទេស​ក្នុង​បក្ស សេអាតូ ក្រោយមក​ហៅថា អាស៊ាន នោះ​ទេ។ សម័យ​កម្ពុជា​ប្រជា​ធិប តេយ្យ ឬ ខ្មែរក្រហម និង សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក៏​មិនដែល​នឹកឃើញ​ចង់​ចូល​ជាស​មា​ជិ​កដែរ។ ប្រទេស​កម្ពុជា ទៅ​ចូល​ជាស​មា​ជិ​កអាស៊ាន​ទី១០ នៅ​ក្រុង​ហា ណូយ​ថ្ងៃ៣០ មេសា ១៩៩៩។ យៀកណាម​ចូល​សមាជិក​ខែកក្កដា ១៩៩៥ លាវ​និង​ភូមា​ចូល​ជាមួយគ្នា​នៅ​ខែកក្កដា ១៩៩៧។

កម្ពុជា ចូល​ក្រោយ​លាវ​មក​ពី​មា​នរ​ដ្ឋ​ប្រ ហារ​នៅ​ខែកក្កដា ១៩៩៧។ មាន​មតិ​ខ្លះ​ថា​ការ​ចូល​សមាជិក​អាស៊ាន​គ្រានោះ អាច​ផ្តល់​ឱកាស​ឲ្យ​ប្រទេស​កម្ពុជា​មានមុខមាត់​លើឆាកអន្តរជាតិ ជា​ប្រទេស​អធិបតេយ្យ ឯករាជ សេរី ស្មើភាព​ក្នុង​ការ​ប្រស្រ័យ​ធ្វើជំនួញ​ជាមួយ​ប្រទេស​ដទៃ​ក្នុង​តំបន់ និង ទូទាំង​ពិភពលោក។ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទំនងជា​ដើរ​គន់គូរ​ឃើញថា បើ​នៅ​ឯកោ​តែឯង​ខ្មែរ​ខាត​ទាំង​សេដ្ឋកិច្ច ទាំង​នយោបាយ ទាំង​ចំណង​កិច្ចការ​ទូត គ្មាន​មិត្តភក្តិ​ដទៃ​ជិ​តស្និ​ទក្រៅ​ពី​យៀកណាម​និង​លាវ ក្នុង​យុគសម័យ​សកល​ភា​វូប​និ​យក​ម្ម។ មតិ​ខ្លះទៀត​ថា លោក​ព្យាយាម​ដកឃ្លា​ដកខ្លួន​បន្តិច​ម្តង​ៗពីក្រោម​ឥទ្ធិពល​យួន។

តាម​ការវិភាគ​មួយ ដំណើរ​វិវឌ្ឍន៍​ទៅជា សមាហរណកម្ម​សេដ្ឋកិច្ច​សហគមន៍​អាស៊ាន (Asean Economic Community Integration​=AECI​) ប្រទេស​កម្ពុជា​បាន​ចំណេញ​តិច​ជាង​ការខាតបង់​ធំ។ ដំណើរ​វិវឌ្ឍន៍​ទៅ​ក្នុង​ផែនការ សមាហរណកម្ម​សេដ្ឋកិច្ច​សហគមន៍​អាស៊ាន ជា​ការ​ដើរ​ក្នុង​ឧត្តមគតិ ឬ គន្លង​គំនិត​យួន ហៅថា សម​សហព័ន្ធ confederation ព្រោះថា តាម​គន្លង​កំ​និ​តនេះ គេ​អនុញ្ញាត​ឲ្យ​រដ្ឋអំណាច​ចងសម្ព័ន្ធ​នឹងគេ​មាន​សិទ្ធិ សេរីភាព អំណាច សម្រេចការ​ងារ​ដោយខ្លួនឯង​ខ្លះ ដែល​មិន​ធ្វើឲ្យខូច​ប្រយោជន៍​ធំ​ខាង​ភាគី យួន ដូចជា​រឿង​សន្តិសុខជាតិ ខាតបង់​ទឹកដី​ជាដើម ពោល​គឺ​ឲ្យតែ​បាន​ចំណេញ​ដល់​គេ​ផង​ដែរ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.