តើ​សហព័ន្ធ​ឥណ្ឌូចិន​មាន​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​របៀបណា​ខ្លះ​?

បើ​ពិនិត្យមើល​ស្រុក​លាវ​វិញ រដ្ឋអំណាច​ក្រុង​វៀង​ចាន់ ស្ថិត​ក្រោម​ក្រញាំ​ក្រុង​ហា ណូយ​រហូត​តាំងពី​ឆ្នាំ១៩៧៥មក ព្រោះតែ​ទំនាក់​ល្អ​រវាង​មេដឹកនាំ ប៉ា​ថេ​តឡាវ និង មេដឹកនាំ​យួន​កុម្មុយនិស្ត។ ក្រុម​ជំនាញការ​យួន ហៅថា ឌ័ន​−៩៥៩ មាន​វត្តមាន​នៅ​ស្រុក​លាវ​តាំងពី​មុន​ឆ្នាំ១៩៧៥។ទំនាក់ទំនង​ល្អ​លាវ និង យួន ទី១ស្ថិត​ត្រង់​អ្នកដឹកនាំ​លាវ​ជាច្រើន​រៀន​នៅ​ស្រុក​យួន ចេះ​ភាសា​យួន​ស្ទាត់​; ទី២ អ្នកអង្គម្ចាស់ សុ​ផា​នុ​វង្ស ប្រមុខរដ្ឋ និង ឧបនាយក​រដ្ឋមន្រ្តី នូ​ហាក់ ភូម​សា​វ៉ាន មាន​ប្រពន្ធ​យួន​; ឪពុក​នាយក​រដ្ឋមន្រ្តី កៃ​សន ភូមិ​វិ​ហាន ជា​ជនជាតិ​យួន។

សុ​ផា​នុ​វង្ស និង កៃ​សន ភូមិ​វិ​ហាន រៀន​នៅ​ស្រុក​យួន។ ចាប់ពី​ឆ្នាំ១៩៧៥មក យួន​ដាក់​ទ័ព​នៅ​ស្រុក​លាវ​ប្រមាណ៥ម៉ឺន​នាក់ ហើយ​មិន​អនុញ្ញាត​ឲ្យ​លាវ​មាន​ទាហាន​លើស​ពី ១ម៉ឺន​នាក់​ទេ។ ដំណាលគ្នា​នោះ យួន​ដាក់​ជំនាញការ​ខាង​ស៊ីវិល ៦ពាន់​នាក់ ហើយ​បញ្ចូល​ប្រជាជន​យួន​ប្រមាណ ១សែន​នាក់ ឲ្យ​រស់នៅ​តាម​ខេត្ត​លាវ ព្រមទាំង​បញ្ចូល​ក្រុម​ភ្នាក់ងារសម្ងាត់​ប្រមាណ ៨០០នាក់ ធ្វើការ​នៅ​លាវ ក្នុង​ឆ្នាំ១៩៧៨។

រី​ឯនាយ​ទាហាន​ខ្មែរ គេ​កំពុង​រង់ចាំ​វេន​ទៅរៀន​ស្រុក​យួន​ដើម្បី​ត្រឡប់​មក​ឡើង​ផ្កាយ​ផ្លោះ។ ចំពោះ​បញ្ហា​អធិបតេយ្យ ឯករាជ្យ​ភាព បូរណភាពទឹកដី​ជាតិខ្មែរ លោក ហ៊ុន សែន មិន​ហ៊ាន​លើក​ទៅ​តវ៉ា​ទាមទារ​រកខុសត្រូវ​តាមច្បាប់​អន្តរជាតិ​ឡើយ ដោយសារតែ​មាន​សន្ធិសញ្ញា​មិត្តភាព​និង​សហប្រតិបត្តិ​ការ យៀកណាម​−កម្ពុជា ឆ្នាំ១៩៧៩ រយៈកាល ២៥ឆ្នាំ រួម​នឹង​កិច្ច​ព្រមព្រៀង​ជាច្រើន​ឯទៀត ដូចជា​សន្ធិសញ្ញា ១៩៨២ ១៩៨៣ ១៩៨៥ ជាដើម។លោក សឺន សាន ប្រធាន រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ប្រាប់​សហគមន៍​ខ្មែរ​និង​បរទេស​ប្រមាណ​ពាក់កណ្តាល​ទសវត្ស១៩៨០ថា៖ រដ្ឋការ​ក្រុង​ហាណូយ​បាន​បញ្ជូន​ជនជាតិ​យួន​ប្រមាណ២លាន​នាក់​មក​រស់នៅ​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់។

សំណួរ​ដែល​ខ្មែរ​ត្រូវ​សួរ​នោះ ថា​តើ យួន​ប៉ុន្មាន​លាន​នាក់​នោះ ចាកចេញ​ពី​ស្រុកខ្មែរ​ទៅ​ស្រុក​គេ​វិញ ឬ នៅ​ស្រុកខ្មែរ​រហូត​? កំហុស​កែ​មិនបាន ការពារ​មិនកើត ជួយ​មិន​រួច​ចំពោះ​លោក ហ៊ុន សែន ហើយ​ជាប់​ក្នុង​ប្រ វត្តិ​សាស្រ្ត​លុប​មិនបាន​នោះ គឺ​ត្រង់​លោក​មិនបាន​ប្រកាស​ផ្លូវការ​លុបចោល​សន្ធិសញ្ញា កិច្ច​ព្រមព្រៀង​ខុសច្បាប់​ទាំង ឡាយ​ចុះហត្ថលេខា​ជាមួយ​ក្រុង​ហាណូយ​ក្នុងរយៈពេល​ទ័ព​យួន​ត្រួតត្រា​ជាង១០ឆ្នាំ ពេល​ខ្មែរ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ស្តីអំពី​កម្ពុជា ឆ្នាំ១៩៩១។

រឿង​អធិបតេយ្យ​និង​ឯករាជ្យ​ភាពជា​តិ​ខ្មែរ យួន​មិន​គោរព​ទេ គេដាក់​កងកម្លាំង​ប្រដាប់​អាវុធ​ពី​កង​អង្គភាពយោធា​ក្នុង​ដីខ្មែរ​តាម​តំបន់​ព្រំដែន​ដើម្បី​ការ ពារ​ប្រយោជន៍​របស់​គេ​មាននៅ​ខេត្តរតនគិរី មណ្ឌលគិរី កណ្តាល ស្វាយរៀង និង តាកែវ។ ទសវត្ស ១៩៦០ យួន​ក៏​បោះទីតាំង មូលដ្ឋានទ័ព​ក្នុង​ដីខ្មែរ​នៅ​ភាគ​ឦសាន ឥត​កោតក្រែង​សម្តេច នរោត្តម សីហនុ ដែរ។ ចំពោះ​បញ្ហា​ជំនួញ​ជាមួយគ្នា​រវាង​ប្រទេស​កម្ពុជា​និង​យៀកណាម​វិញ ស្ថិតិ​ក្នុង​ឆ្នាំ ២០០៨តែមួយ​បង្ហាញថា កម្ពុជា​នាំ​ទំនិញ​ចូល​ពី​យៀកណាម​មាន​ចំនួន​ជាង ១៩​%នៃ​បរិមាណ​ជំនួញ​សរុប​ទ្វេភាគី។

រី​ឯទំនិញ​នាំចេញ​ពី​កម្ពុជា​ទៅ​យៀកណាម មាន​ចំនួន ៤,៥​% នៃ​បរិមាណ​ជំនួញ​សរុប​ទ្វេភាគី។ ជាឧទាហរណ៍​ស្រាប់ ក្នុង​ឆ្នាំ២០១៨បង្ហាញថា ប្រទេស​យៀកណាម​នាំចូល​ទំនិញ​មក​ស្រុកខ្មែរ​មាន​ទឹកប្រាក់​ប្រមាណ៣ពាន់​លាន​ដុល្លារ ប៉ុន្តែ ប្រទេស​កម្ពុជា​នាំ​ទំនិញ​ទៅ​ប្រទេស​យៀកណាម​មាន​ទឹកប្រាក់​ជិត៤៦០ លាន​ដុល្លារ។ ទំ​និញ​ធំៗ​ពី​ខ្មែរ​មាន​ផលិតផល​កសិកម្ម​ជាគ្រាប់​ស្វាយចន្ទី កៅស៊ូ និង ឈើ​ហ៊ុប​/ឈើ​អារ​រួច។ នេះ មិនទាំង​រាប់បញ្ចូល​ជំនួញ​ជាមួយ​ប្រទេស​ឯទៀត​ក្នុង​សហគមន៍​អាស៊ាន ដែល​មិន​សម្បូរណ៍​ធនធាន​ធម្មជាតិ​នោះ​ផង។

ចំណែក​ឯវិស័យ​នយោបាយ​ទាក់ទង​នឹង​ប្រជាករ ដែល​មានន័យថា ពួក​ជន​ចំណុះ​ប្រទេស រាជរដ្ឋាភិបាល​នៃ​បក្ស ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​ផ្តល់​សិទ្ធិ​ចូលសញ្ជាតិ ព្រមទាំង​ផ្តល់​សិទ្ធិ​ធ្វើ​ប័ណ្ណ​សំគាល់​លំនៅ​ដ្ឋាន​អចិន្ត្រៃយ៍​ដល់​ជនជាតិ​យួន​ជាច្រើន​ដែល​ខ្មែរ​ម្ចាស់​នគរ​មិនបាន​ដឹង​ពិតប្រាកដ។ ក្រសួងមហាផ្ទៃ ផ្សាយ​ឲ្យដឹង​ត្រឹមតែ​ផ្តល់​ប័ណ្ណ​ពណ៌លឿង​ចំនួន​ប៉ុន្មាន​សែន​នាក់​ប៉ុណ្ណោះ។ លោក សម រង្ស៊ី ខាង​បក្សជំទាស់ គឺ​បក្ស សង្រ្គោះ​ជាតិ​កម្ពុជា ក៏បាន​បង្ហាញ​អំពី​បំណង​ផ្តល់​សញ្ជាតិ ផ្តល់​ប័ណ្ណ​លឿង​ដល់​ជនជាតិ​យួន​ឲ្យ​ស្របច្បាប់​ប្រមាណ២សែន ៥ម៉ឺន​នាក់​ដែរ មិនទាំង​ដឹង​ថា ចំនួន​ជនជាតិ​យួន​ពិតប្រាកដ​មាន​ប៉ុន្មាន​នាក់​ផង។

មេដឹកនាំ​ប្រទេស​អាស៊ាន​ត្រៀម​បញ្ចូល​គ្នា ចំហរ​ទីផ្សារ ចំហរ​ព្រំដែន​ចុងឆ្នាំ២០១៥ នៅ​ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ មាន​ប្រទេស​ខ្លះ​ថា មិនទាន់​ចូល​ទាំងស្រុង​ព្រោះ​ច្បាប់​ប្រ ទេស​ខ្លះ​មិនទាន់​រៀបចំ​បាន​ល្អ។ មេដឹកនាំ​ក្រុង​ហាណូយ ប្រមើល​ឃើញថា ជា​ឱកាស ល្អ​ម្តង​ទៀតហើយ។គេ​ស្នើ​ចូលគ្នា​ត្រឹមតែ​ប្រទេស៣សិន យៀកណាម កម្ពុជា និង លាវ។

យោង​តាម​ការវិភាគ បូក សង គុណ ចែក ពី​ឯកសារ​នានា រួម​នឹង​ព័ត៌មាន​ពី​ប្រភព​ច្បាស់​ការណ៍​យើងខ្ញុំ​បានដឹង មេដឹកនាំ​ក្រុង​ហាណូយ បាន​ច្នៃ រៀប​របាយ​រូបភាព​ក្នុង​ទម្រង់ សមាហរណកម្ម​សេដ្ឋកិច្ច សហគមន៍​អាស៊ាន (AECI​) បង្កើន​ពលរដ្ឋ​ប្រទេស​កម្ពុជា​ឲ្យបាន​ចំនួន២០លាន​នាក់ លាវ​ឲ្យបាន១០លាន​នាក់ នៅ​ឆ្នាំ២០២១ ដោយ​បញ្ចូល​ប្រជាជន​យួន​ក្នុង​ប្រទេស​ទាំងពីរ។ តាមពិត គេ​មិនបាច់​បញ្ជូន​ប្រជាជន​យួន​ថែមទៀត​ទេ ព្រោះ​ប្រជាជន​យួន​មាននៅ​ស្រុកខ្មែរ​និង​ស្រុក​លាវ​រួចស្រេច​ទៅ​ហើយ។

រី​ឯខ្មែរ​ក្រីក្រ មិន​រស់នៅ​ក្នុង​ស្រុក៖ ជាង២លាន​នាក់​ទៅ​ស៊ីឈ្នួល​គេ​នៅ​ប្រទេស​ថៃឡង់ដ៍ ៥ម៉ឺន​នាក់​នៅ​កូរ៉េ​ខាងត្បូង។ ខ្លះទៀត​រត់ចោលស្រុក​ដោយសារ​ដើរតាម​នយោបាយ​បក្ស​ប្រឆាំង។ បើ​ពិចារណា​ល្អិតល្អន់ ខ្មែរ​ជាតិនិយម​ដែល​នាំគ្នា​បង្កើត​គណបក្ស​នយោបាយ​ទៅ​ចូលរួម​បោះឆ្នោត​ឆ្នាំ២០២៣ ជាមួយ​របប​សព្វថ្ងៃ (រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋ​ធម្ម​នុញ =constitutional monarchy​) ជា​ការ​ឈាន​ខុស បែប​រវើរវាយ ស្រមើ​ស្រ​ម័យ ជា​មិច្ឆាទិដ្ឋិ ឬ សេចក្តី​យល់ឃើញ​ខុស ជា មិច្ឆា​កម្មន្តៈ ឬ ការងារ​ខុស ខាតពេល​វេ លា កម្លាំងកាយ​និង​ថវិកា។ ២០២២ ឬ ២០២៣ ការបោះឆ្នោត​នឹង​មាន​របៀបរៀបរយ សេរី យុត្តិធម៌ សុចរិត មាន​តម្លាភាព មិនបាច់​មាន​បញ្ជី​ឈ្មោះ​ខ្មោច មិនបាច់​លួច​បន្លំ ក្លែង​លទ្ធផល​អ្វី​ទេ ព្រោះ​គេ​មានឈ្មោះ​អ្នកបោះឆ្នោត​ជាខ្មែរ​គ្រប់គ្រាន់​នៅ​ខាង​បក្ស ប្រជាជន​កម្ពុជា។ លោក ហ៊ុន សែន ក្តី លោក អ្នកណា​ផ្សេង​ក្តី នឹង​ឈ្នះ​ឆ្នោត១០០​% លែង​មានការ​ដក​កៅអី​រដ្ឋសភា​ពី​បក្ស​ដទៃ ឬ រំលាយ​បក្ស​ដទៃទៀត​ហើយ។ អ្នកណា មិន​ហៅថា លទ្ធិ ប្រជាធិបតេយ្យ ពិតប្រាកដ​? អ្នកជាតិនិយម​ខ្មែរ​ទាំងអស់​នោះ គ្រាន់តែ​នាំគ្នា​ទៅលេង​ល្បែង​កំដរ​បរទេស​យួន​និង​ខ្មែរ​ហាណូយ​និយម​ឲ្យ​កាន់កាប់​មាតុភូមិ​ខ្មែរ​ស្របច្បាប់​តែប៉ុណ្ណោះ។

នេះ​ជា​នយោ បាយ​រាំវង់ ដកពិសោធន៍ ចាក់​កន្ទុយលេខ​ឆ្នោត លមើល ស្មាន​ៗ។ ខ្មែរ​ជាតិនិយម​ពិតប្រាកដ​ខាតពេល​វេលា​ជាច្រើន​ទសវត្ស​មក​ហើយ គឺ បណ្តោយ​ឲ្យ​ឱកា​សល្អៗ​កន្លង​ហួស​ទៅ​, ទី២ ដើរតាមគន្លង​នយោបាយ​ថ្លោះធ្លោយ ភ្លាត់ភ្លាំង​របស់​អ្នកធ្វើ​នយោបាយ​មួយចំនួន ដែល​គិតខុស យល់ឃើញ​ខុស ដើរខុស ធ្វើខុស​ម្តង​ហើយ​ម្តង​ទៀ​តៗ ហើយ​សង្ឃឹមថា បើ​ខុស​រឿង​ដដែល​ៗនោះ១០ដង យ៉ាងហោចក៏​អាច​នឹង​ត្រូវ​ម្តង​ដែរ។

នេះ​ជា​ការ​គិត​នៃ​ជន​ឡប់សតិ ដែល​អ្នកប្រាជ្ញ Albert Einstein ហៅថា ភាព​ចម្កួត (insanity​)។ ក្នុង​ពេល​ខ្មែរ​ខាតពេល​ដ៏​សន្ធឹក បច្ចាមិត្ត​បរទេស​បាន​ចំ​ណេ​ញប្រ យោជន៍​រហូត គឺ រីក​ទឹកដី បញ្ចូល​ប្រជាករ​មក​ក្នុង​ស្រុកខ្មែរ ទាញ​ផល​ពី​ធនធាន​ធម្មជាតិ​ខ្មែរ​គ្រប់ទិសទី​គ្មាន​នរណា​ប្រឆាំង។ ខ្មែរ​រួញខ្លួន យួន​រីក​ទឹកដី។ អ្នកប្រាជ្ញ​ខ្មែរ​សម័យនេះ​បន្ទោស​វីរជន​ខ្មែរ​សម័យមុន​ថា​ខុស ចាញ់បោក​បរទេស ប៉ុន្តែ​គេ​ក៏​មិន ទាន់​រក​ត្រូវ​ឃើញ​ដែរ។ ដំ​ណើរ​ដដែល​ៗនេះ ខ្មែរ​រើខ្លួន​មិន​រួច​ទេ​មួយជាតិ​នេះ។ នៅ​ទី​អវសាន គេ​នឹង​ហៅ​ខ្មែរ​ថា អាណិកជន។

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.