អាមេរិក​-ចិន នឹង​បង្ក​សង្រ្គាម​ទឹក​មួយទៀត​គឺ​ការ​កាន់កាប់​ដងទន្លេ មេគង្គ​

សង្រ្គាម​ដែនទឹក​មិន​ត្រឹមតែ​និយាយ​ថា​អាច​នឹង​កើតមាន​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ គឺ​សូម្បី តែ​នៅ​ដងទន្លេ ក៏អាច​មាន​ដែរ។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​នូវ​អត្ថបទ​ដ៏​វែង​មួយ​របស់​ខ្លួន ដោយ​ដាក់​ចំណងជើង​ថា សង្រ្គាម​ទឹក​-ដង​ទន្លេ​មគង្គ គឺជា​រណ​សិរ្យមួយ​ទៀត រវាង គូប្រជែង សហរដ្ឋអាមេរិក និង​ចិន ។

សារព័ត៌មាន​ដដែល​បាន​ចុះផ្សាយ​ថា ទន្លេមេគង្គ ពេលនេះ បាន​ក្លាយជា រណ​សិរ្យថ្មី​មួយ នៅក្នុង​ការ​ប្រជែង​ដណ្ដើម​ឥទ្ទិ​ពល​រវាង​រដ្ឋាភិបាល លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណល់​ត្រាំ និង​ប្រទេស​ចិន។ អ្ន​កបរិសា្ថន​និយម និយាយ​ថា​ទីក្រុង​ប៉េកាំង​បាន​កំពុង​ចង់​អោយ​មានប្រៀបលើ​អាមេរិក ដោយ​ការ​ចំណាយ​ប្រាក់ជំនួយ និង​ប្រាក់កម្ចី​ច្រើន​រយ​លាន​ដុល្លារ​ជួយ​ដល់​ប្រទេស ក្រោម​ខែ្ស​ទឹក នៃ​ដងទន្លេ​មេគង្គ ហើយ គោលបំណង គឺ​ចង់​មាន​ឥទ្ធិពល​លើ​ប្រទេស​ក្រោមខ្សែទឹក។

នេះ ជា​ការ​ចាប់ផ្ដើម​ប្រឈម​ជាមួយនឹង​រដ្ឋការ​របស់​លោក​ត្រាំ​ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​សម្រាប់​ប្រទេស​ដងទន្លេ​មេគង្គ ដែល​មាន​តាំងពី​រដ្ឋការ​របស់​លោក បា​រ៉ា​ក់​អូ​បា​ម៉ា។ សម័យកាល​របស់​លោក​អូ​បា​ម៉ា​គឺ​កម្មវិធី​អភិវឌ្ឍន៍​បរិស្ថាន សម្រាប់​ប្រទេស​ដងទន្លេ​មេគង្គ​គឺជា​អា​ទី​ភាព។ការ​ប្រជែង​គ្នា​របស់​ប្រទេស​ទាំងពីរ​នេះ បាន​ចូល​ដល់​ដំណាក់កាល​មួយ​គឺ​កា​របង្កើន​ឥទិ្ធ​ពល​ក្នុង​ការ​វិនិយោគ ក្នុង​នោះ ចិន​មាន​ទំនប់​វារី​អគ្គ​សនី​ចំនួន ១១ កន្លែង​ក្នុង​ប្រទេស​ខែ្ស​ទឹក​ខាងក្រោម ជាពិសេស មាននៅ​ប្រទេស​ឡាវ ភូមា និង​កម្ពុជា។ទំនប់​វារី​អគ្គ​សនី​ទាំងនេះ បាន​នាំ​អោយ​ចិន ពង្រីក​ការគ្រប់គ្រង​ចរន្តទឹក តាំងពី​ឡាវ ភូមា ថៃ កម្ពុជា និង​វៀតណាម ។

ប្រទេស​ទាំងនេះ ហើយ ត្រូវ​ពឹងផ្អែក​ទាំងស្រុង​នៃ​ចរន្តទឹក​ទន្លេមេគង្គ គឺ​ដើម្បី​ការ​ប្រកបមុខរបរ​កសិកម្ម នេសាទ និង​ថាមពលអគ្គីសនី​ដែល​ផ្ដល់​ឱកាស​អោយ​ចិន​ជា​អ្នក​កំណត់​យុទ្ធសាស្ត្រ​នៃ​ការប្រើ​ប្រាស់​ទឹកទន្លេ​មេគង្គ។មិន​តែប៉ុណ្ណោះ បាន​ទាញ​អោយ​សហរដ្ឋអាមេរិក ត្រូវ​ដើរតួ​នាទី​យ៉ាងសកម្ម​ជួយ​បង្កើន​ការ​អភិរក្ស បរិស្ថាន​របស់​ទន្លេ​ដោយ​ត្រូវ​ជំរុញ​អោយ​ប្រទេស​ទាំង៥ នៃ​ដងទន្លេ​មេគង្គ ត្រូវ​ចូលរួម​ជួយការ​បរិស្ថាន​ក្នុង តំបន់។

អ្នកឃ្លាំមើល​និយាយ​ថា ថាមពល និង​អេកូ​វិទ្យា នៃ​ដងទន្លេ​មេគង្គ កំពុង​ត្រូវ​បាន​ទាញ​អោយ​មាន​ការ​ដណ្ដើម​ឥទិ្ធ​ពល ភូមិសាស្ត្រ នយោបាយ គឺ​មិន​ខុស​នឹង​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​ធ្វើដំណើរ​ទៅ​រក​សង្រ្គាម ដ៏​គ្រោះថ្នាក់ រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន។

ស្ថានភាព​នៃ​ដងទន្លេ​មេគង្គ​បាន​ក្លាយជា​រឿង​គួរ​អោយ​ព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​ប្រជាជន​រស់នៅ​តាម​ដឹង​ទន្លេ​នេះ មាន​ជាង៦០លាន​នាក់ ដែល​ពួក​គេ​មានមុខ​របរ​កសិកម្ម នេសាទ​រស់​ពឹង​អាស្រ័យ​លើទឹក​របស់​ទន្លេមេគង្គ ដែល​ទា្វរ​ទឹក​ចេញពី​ប្រទេស​ចិន។

កាលពីឆ្នាំទៅ​មិញ មាន​ភាពរាំងស្ងួត​ជា​ខ្លាំង បាន​បណ្ដាល​អោយ​ទឹក​ក្នុង​ទន្លេ​នេះ រាក់​និង​ខ្លះទៀត​មាន​ភាព​រីងស្ងួត​ទៀតផង។ក្រុម​បរិស្ថាន និយាយ​ថា ភាពរាំងស្ងួត​នេះ មិន​ត្រឹមតែ​ប៉ះពាល់​កសិផល​របស់​ប្រជាជន តែ សូម្បីតែ​ត្រី សត្វ និង​ជីវៈ​ចម្រុះ​របស់​ទន្លេ​ក៏​រងគ្រោះ​ដែរ។ឯអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​មួយ​រូប​ប្រចាំ​តំបន់​អាស៊ាន បាន​ហៅ​ទំនប់​វារី​អគ្គ​សនី ទាំង១១កន្លែង ដែល​ស្ថិត​ក្នុង​គំរោង​វិនិយោគ​របស់​ចិន​គឺជា​អំពើ​គ្រោះថ្នាក់ ដល់​បរិស្ថាន ដល់​ជីវភាព​របស់​មនុស្ស និង​សត្វ ដែល​ពឹង​អាស្រ័យ​លើទឹក​របស់​ទន្លេ​ដែល​មាន​ប្រវែង ៤ពាន់ ៣៥០គី​ឡី ម៉ែត្រ។

ប្រទេស​ចិន ដែល​ស្ថិត​ក្នុង​ក្រុម សហប្រតិបត្តិ​ការ​មេគង្គ​ឡាង​ចាង បាន​កំពុង​ធ្វើខ្លួន​យ៉ាងសកម្ម ជាមួយ​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​នៃ​ប្រទេស​ដងទន្លេ​មេគង្គ​ដើម្បី​បង្កើន​ការស្ថាបនា​វារី​អគ្គ​សនី​របស់​ចិន មាននៅ​ប្រទេស​ទាំងនោះ។ ប៉ុន្តែ​សម្រាប់​គណៈកម្មការ​ទន្លេមេគង្គ​ដែល ក្រោម​ជំនួយ​របស់​អាមេរិក​រាប់​រយ​លាន​ដុល្លារ គឺ​ក្រុង​វ៉ាស៊ីនតោន​បាន សុំ​អោយ​ប្រទេស​ទាំងនោះ​ជួយការ​ពារ​បរិស្ថាន​របស់​ទន្លេ​អោយ​បាន​រឹងមាំ​ដោយ​ជួយ​ចែករំលែក​ផលប្រយោជន៍​បាន​មក​ពី​ទន្លេ​ជាមួយគ្នា។មន្ត្រី​ម្នាក់​របស់ក្រ​សួង​ការបរទេស​ចិន បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មានReuters ថា ការ​លើកឡើង​របស់​សហរដ្ឋអាមេរិក ដែល​ថា​ចិន​មាន​មហិច្ឆតា​កាន់កាប់​ទន្លេមេគង្គ គឺជា​ការ​ចោទ​គ្មាន​មូលដ្ឋាន ហើយ​ថា​ប្រទេស​ទាំងអស់​នេះ មិន​គួរ​ព្រួយបារម្ភ​ជ្រុល​ពេក​ទេ។ការ​ប្រជែង​របស់​ប្រទេស​ទាំង២ ចិន​-អាមេរិក​បាន​កំពុង​ទាញ​ទៅ​រក​សង្រ្គាម​យុទ្ធសាស្ត្រ​នៃ​ភូមិសាស្ត្រ​នយោបាយ ។

ក្រុង​វ៉ាស៊ីនតោន​ចោទ​ថា​ភាពរាំងស្ងួត​របស់​ទន្លេ គឺ​មក​ពី​អាង​វារី​អគ្គីស​នី​របស់​ចិន ប៉ុន្តែ ការ​ផ្ដល់​ប្រាក់កម្ចី​ពាន់​លាន​ដុល្លារ​របស់​ប្រទេស​ចិន ទៅ​អោយ​ប្រទេស​ខ្សែទឹក​ខាងក្រោម​ក្នុង​គំរោង​វិនិយោគ​វារី​អគ្គ​សនី បើ​ទោះបីជា​រឿង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ក៏ដោយ​តែ​វា​ជា​ឧបករណ៍​មួយ ដែល​នាំ​អោយ​ចិន​មានប្រៀប​ក្នុង​ការ​ដណ្ដើម​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់។ក្នុង​ហេតុផល​នេះ​ហើយ​មើលទៅ ដែល​សហរដ្ឋអាមេរិក​ក្នុងនាម​ជា​ប្រទេស​មហាអំណាច ក៏​កាន់តែ​បង្កើន​កម្លាំងទ័ព​ប្រឈម​នឹង​ចិន​ក្នុងករណី​ជម្លោះ​រវាង​ប្រទេស​សមាគម​អាស៊ាន និង​ចិន ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាងត្បូង។

តាម​សេចក្ដីរាយការណ៍​ឲ្យដឹង​ថា កង​នាវាចម្បាំង​និង​នាវាផ្ទុកយន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក កំពុង​ដាក់​ពង្រាយ​នៅក្នុង ដែនទឹក​នៃ​ប្រជុំកោះ ប៉ា​រ៉ា​ហ្សែ​លនិងស្ព្រា​តលី នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​ព្យាយាម​កាន់កាប់​ផ្ដាច់មុខ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.