កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ចំនួន៧នាក់​បន្ថែម​ទៀត

ក្រសួងសុខាភិបាល​បាន​ប្រកាស​ពីរ​កឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ ចំនួន៧នាក់​បន្ថែម​ទៀត។ ការ​រក​ឃើញ​ថ្មី៧ករណី​បន្ថែម​ទៀត​នេះ ធ្វើ​ឱ្យ​ករណី​រក​ឃើញ​ជំងឺ​កូ​វីដ១៩ នៅ​កម្ពុជា​កើន​ដល់២៣៣ករណី។

តាម​សេចក្តី​ជូន​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល​ដែល​ចេញ​នៅ​ថ្ងៃនេះ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង៧នាក់ រួមមាន កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន៤នាក់ ដែល​ទើប​ត្រលប់​មក​ពី​ប្រទេស​ម៉ាលី​កាលពី​ថ្ងៃទី១០ ខែកក្កដា និង​ពលរដ្ឋខ្មែរ​ដែល​ទើប​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កាលពី​ថ្ងៃទី២៣ ខែកក្កដា ចំនួន៣នាក់​ផង​ដែរ។

គិត​ត្រឹម​ថ្ងៃទី២៩ ខែកក្កដា កម្ពុជា រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ចំនួន២៣៣នាក់ ដោយ​ក្នុង​នោះ​អ្នកព្យាបាល​ឱ្យ​ជាសះស្បើយ​ចំនួន១៥៤នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ចំនួន៧៩នាក់​ទៀត​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.