សមាជិក​អាមេរិក​ស្នើ​ឲ្យ​បង្កើត​ច្បាប់​ការពារ​តៃវ៉ាន់ មិន​ឱ្យ​ចិន​លុកលុយ​ ស្ថានការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង កំពុង​ឡើង​កម្ដៅ​ជា​ខ្លាំង តែ​ដែនដី​កោះ​តៃវ៉ាន់

មាន​សេចក្ដីរាយការណ៍​មក​ថា ចិន​តែងតែ​បញ្ជា​អោយ​បើក​យន្តហោះ​ចម្បាំង និង​យន្តហោះ​ស៊ើប​យកការណ៍​ដោយ​ហោះ​រំលោភ​លើ​លំ​រអា​កាស​របស់​តៃវ៉ាន់ ទោះជា​តៃវ៉ាន់ បាន​ព្រមាន និង​បញ្ជា​អោយ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ជាច្រើន​គ្រឿង បើក​ទៅ​គៀង​បណ្ដេញ​យន្តហោះ ចិន​អោយ​ចេញពី​ដែនអាកាស​របស់​តៃ​វ៉ាន​ក៏ដោយ។មិន​មានតែ​យន្តហោះ​នោះ​ទេ ដែល​ក្រុង​ប៉េកាំង​បាន​បញ្ជា​អោយ​ហោះ​រំលោភ​ដែនអាកាស​តៃវ៉ាន់ គឺ​សូម្បី​នា​វា​ចម្បាំ​ចិន​ក៏បាន​បញ្ជា​អោយ​បើក​ចូល​ដែនទឹក​តៃវ៉ាន់​ដែរ។ 

ក្រៅពី​នេះ មហាយក្ស​ចិន បាន​គាំ​រាម​លើកទ័ព​ចូលលុក​ដែន​កោះ​តៃវ៉ាន់​នៅ​ថ្ងៃណាមួយ​ដែល​ក្រុង​ប៉េកាំង យល់ថា តៃវ៉ាន់​ត្រៀម​ប្រកាស​ដាក់​ដែន​កោះ​នេះ ជារ​ដ្ឋ​ឯករាជ្យ។ ក្រុម​អ្នកវិភាគ​ឯករាជ្យ​មួយ​ក្រុម​នៃ​ជនជាតិ​ចិន​ព្រមាន​ថា​មុននឹង​ចិន​លើកទ័ព​ចូល​ដែនដី​តៃវ៉ាន់​គឺ​ចិន ត្រូវ​យក​អោយ​បាន​សិន​នូវ​កោះ​តូច​ៗរបស់​តៃវ៉ាន់ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។ ទំនង​មើលឃើញ ដូចនេះ​ហើយ ដែល​ជំរុញ​ទឹកចិត្ត​របស់​សមាជិកសភា​អាមេរិក​រៀបចំសេចក្ដី​ស្នើ​ច្បាប់​ពិសេស ដើម្បី​ការពារ​ដែនដី​តៃ​ពី​ការលុកលុយ​ពីសំណាក់​ប្រទេស​ចិន។

សេចក្ដីរាយការណ៍​របស់ Taiwan Times បាន​ចុះ ក្នុង​ថ្ងៃទី២៩ ខែកក្កដា​នេះ​ថាស​មា​ជិ​កស​ភាស​ហរ​ដ្ឋ​អាមេរិក​បាន​ដាក់​សំណើ​បី​លក្ខខណ្ឌ​ដើម្បី​តាក់​តែ​ច្បាប់​ការពារ​តៃវ៉ាន់​ករណី​មានការ​លុកលុយ​ពី​ចិន។ប្រភព​ដដែល​នេះ​បាន ឱ្យ​ដឹង​ថា សមាជិកសភា​អាមេរិក និង​ជាស​មា​ជិ​កនៃ​អនុគណៈ​កម្មការ​កិច្ចការ​បរទេស​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក លោក Ted Yoho បាន​កំពុង​រៀប​ចាប់​តាក់តែង​ច្បាប់​ថ្មី​សំដៅ​ការពារ​ដែន​កោះ​តៃវ៉ាន់ ដោយ​ច្បាប់​នេះ​បើកភ្លើង​ខៀវ ឱ្យ​កងទ័ព អាមេរិក​ចូល​ទៅ​ទប់ទល់​នឹង​កម្លាំងទ័ព​ចិន​ដែល​ប៉ុនប៉ង​លេប​យក​កោះ​តៃវ៉ាន់​នោះ។ ចំពោះ​សំណើ​បី​លក្ខខណ្ឌ​ដែល​ការពារ​ដែន​កោះ​តៃវ៉ាន់​នោះ គឺ​ករណី​ចិន​ប្រើ​កងទ័ព​គំរាម​ដែនដី​តៃវ៉ាន់។ ការពារ​អាយុជីវិត​ពលរដ្ឋ​តៃវ៉ាន់​ដែល រង​ការគម្រាម​កំហែង​និង​ប្រឆាំង​ការលុកលុយ​រឹបអូស​ដែនដី​កោះ​តៃវ៉ាន់។

នៅក្នុង​បទសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន​អាមេរិក Business Fox លោក Ted Yoho និយាយ​ថា អាមេរិក​មិនទាន់​គ្រប់គ្រាន់​ទេ​ត្រឹមតែ គាំទ្រ​សេរីភាព​នៃ​ដែនដី​តៃវ៉ាន់។ លោក​ថា គោលនយោបាយ​សហប្រតិបត្តិ​ការ​អាមេរិក​-តៃវ៉ាន់​នៅតែ​មាន​ភាព​មិន​ច្បាស់លាស់ និង​រឹងមាំ​ឡើយ។លោក​បាន​បញ្ជាក់​ថា​តៃវ៉ាន់​មិនមែន​ជាផ្នែក​មួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​តៃវ៉ាន់​ក៏​មិន​ចង់​ក្លាយជា​ខេត្ត​មួយ​របស់​ចិន​ដែរ។ត្បិត​តៃវ៉ាន់​និង​សហរដ្ឋអាមេរិក​មិនបាន​ចុះ​កិច្ច​ព្រមព្រៀង​ទទួលស្គាល់​គ្នា​ក្នុង​ទំនាក់ទំនង​ការទូត​ផ្លូវការ​ណាមួយ​ក៏ដោយ តែ​សម្ព័ន្ធភាព​ចំពោះមុខ​អន្ដរ​ជាតិ​របស់​សហរដ្ឋអាមេរិក​មាន​ទៅលើ​តៃវ៉ាន់​គឺ​មាន​ហើយ ។

លោក​បញ្ជាក់​ទៀត​ថា ការ​មានច្បាប់​មួយ​នេះ​គឺជា​ការប្រកាស​

ប្រឆាំង​ចិន​មិន​ឱ្យ​លុកលុយ លើ​ដែនដី​តៃវ៉ាន់​រួច​ទៅ​ហើយ។

សារព័ត៌មាន អាមេរិក National interest ខណៈ​ដែល បាន​ចុះផ្សាយ​ការ​ស្ទង់​របស់​ពលរដ្ឋ​តៃវ៉ាន់ ដោយ​បាន​បង្ហាញថា​ជាង៧០​% គាំទ្រ​អាជ្ញាធរ​តៃវ៉ាន់​ត្រៀម​កងទ័ព​ដើម្បី​ប្រឆាំង​ការ លុកលុយ​បំពារបំពាន​ទឹកដី​ពីសំណាក់​ប្រទេស​ចិន។

តៃវ៉ាន់​បច្ចុប្បន្ន​មាន​ប្រជាជន​ជិត២៤លាន​នាក់ ដែល​រស់នៅ​លើទឹក​ដី ៣ម៉ឺន ៦ពាន់ ១៩៣គីឡូម៉ែត្រ​ការ៉េ។ តែ​កងទ័ព​តៃវ៉ាន់​មានការ​ហ្វឹកហាត់​ច្រើន ដើម្បី​ត្រៀម​ប្រយុទ្ធ​ដោយមាន​កងទ័ព​អាមេរិក ជួយ​ហ្វឹកហ្វឺន។ គ្រឿង​សព្វាវុធ​របស់​តៃវ៉ាន់​គឺ​សុទ្ធ តែ​ផលិត​នៅ​សហរដ្ឋអាមេរិក។យ៉ាងណា​គេ​បានឃើញ​ជំហរ​របស់​អ្នកស្រី សាយ​អ៊ឹ​ងវិន យ៉ាង​ច្បាស់​ក្នុងរយៈពេល៤ខែ​មកនេះ គឺ​អ្នកស្រី​បាន​បញ្ជា​ឱ្យ​មានការ​ពង្រឹង សមត្ថភាព​កងទ័ព​ជា​ខ្លាំង​ជាពិសេស គឺ​ទ័ព​ជើងអាកាស មានការ​លេងល្បែង​សមយុទ្ធ​ជា​រឿយ​ៗឆ្លើយតប​នឹង​ការវាយប្រហារ​ណាមួយ​ពី​កងទ័ព​ចិន។

យ៉ាងនេះ​ក្ដី នៅក្នុង​វេទិកា​មួយ​រប​សក្រុម​អ្នកវិភាគ​ឯករាជ្យ​ក្រោម​ប្រធានបទ​គ្រោះថ្នាក់​ឈូងសមុទ្រ និង​លទ្ធភាព​ជម្លោះ​យោធា​នៅ​ឈូងសមុទ្រ​តៃវ៉ាន់​រវាង​អាមេរិក​និង​ចិន។ក្នុង​វេទិកា​នេះ​មានការ​ជជែក​ពិភាក្សា​គ្នា​ដ៏​ក្ដៅ​គគុក​អំពី​ផែនការ​នៅ​ខែសីហា​ដែល​ចិន​នឹង​បើក​ល្បែង​សង្គ្រាម​ដ៏​ធំ គំរាម​តៃវ៉ាន់ និង​ធ្វើដំណើរ​ទៅ​រឹបអូស​កោះ​តូច​ៗរបស់​តៃវ៉ាន់​នៅ​សមុទ្រ​ចិន​ខាងត្បូង។បណ្ដាញ​ផ្សាយ​ព័ត៌មានChannel News Asia CNA ឱ្យ​ដឹង​ថា​មេបញ្ជាការ​ចូលនិវត្តន៍​របស់​កងកម្លាំង​ដែនអាកាស​ចិន​លោក Chang Yen​-ting វាយតម្លៃ​ថា​នៅ​អនាគ​លទ្ធភាព​កាន់តែ​ខ្ពស់​នៃជ​ម្លោះ​តំបន់​ហើយ​ជម្លោះ​អាច​កើតមាន​នៅ​លើ​កោះ​តូច​ៗរបស់​តៃវ៉ាន់​គឺ​នៅ Dongsha​, Taiping និង Wuqiu ព្រោះថា កូន​កោះ​ទាំងអស់​នោះ​ចិន​ស្រួល​វាយ​តែ តៃវ៉ាន់​ពិបាក​ការពារ។

លោក Chen Ching​-pu ដែល​ជា​សាស្រ្ដា​ចារ្យ​គោលនយោបាយ​សង្គម​នៅ​សកលវិទ្យាល័យYuan Ze University យល់ថា​បើ​ចិន និង​តៃវ៉ាន់ នៅតែ​គំរាម​គ្នា បំភ័យ​គ្នា​ទៀត គឺ​ជម្លោះ​នោះ​នឹង​ផ្ទុះ ហើយនឹង​ក្លាយជា​ការ​ប្រយុទ្ធ​គ្នា ដើម្បី​រក​ឈ្នះ​ចាញ់​តែម្ដង។ មានន័យថា អ្នកឈ្នះ​ក្នុង​សង្រ្គាម​នោះ​ពិតប្រាកដ គឺ​ប្រទេស​ចិន ពីព្រោះ​ចិន​អះអាង​ថា​ខ្លួន​រីករាយ​ក្នុង​ការ​ធ្វើសង្គ្រាម ជាមួយ​ដែនដី​ដ៏​តូច​មួយ​នេះ។ ទំនង​ដូចនេះ​ហើយ​មើលទៅ​ដែល​សមា​ជិ​សភា​អាមេរិក Ted Yoho នឹង​តាក់តែង​ច្បាប់​ដើម្បី​ស្នើសុំ​អោយ​មាន​វិធានការ​ការពារ​ដែនដី តៃ​វាន់ ដែល​លោក​ដាក់ឈ្មោះ​ថា Taiwan Invasion Prevention Act ។

តាម​លោក Ted Yoho អះអាង​ថា បើ​ចិន​លើកទ័ព​ចូលកាន់​កាប់​កោះ​តៃវ៉ាន់ គឺ​ប្រធានា​ធិោ​បតី​អាមេរិក​នឹង​យក​ច្បាប់​នេះ​មក​អនុវត្ត​ភ្លាម​ដោយ​លើកទ័ព​អាមេរិក​ទៅ​កោះ​តៃវ៉ាន់ ហើយ​ជួយការ​ពារ​ដៃ​នដី​មួយ​នេះ ភ្លាម។ លោក​ព្រមាន​ថា​ចិន​នឹង​ជួប​ផលវិបាក​បើស​ម្រេច លើកទ័ព​លុកលុយ​តៃវ៉ាន់​ព្រោះ​តែ​វ៉ាន់​មិនមែន​ជា​ដែនដី​ហុងកុង​នោះ​ទេ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.