អាជ្ញាធរ​ក្រុងភ្នំពេញ​ប្តេជ្ញា​លុបបំបាត់​កន្លែង​លក់​ហ្គាស​អនាធិបតេយ្យ​ឱ្យ​អស់

​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង បាន​ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​និង​មន្ទីរ​ជំនាញ​ត្រូវ​លុបបំបាត់​កន្លែង​លក់​ហ្គាស​អនាធិបតេយ្យ​ឱ្យ​អស់ នៅក្នុង​ក្រុងភ្នំពេញ ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ។ការ​ប្តេជ្ញា និង​ណែនាំ​នេះ ក្រោយពេល​មាន​គ្រោះ​អគ្គិ​សភ័យ​បង្កឡើង​ដោយ​កន្លែង​លក់​ហ្គា​សនៅ​ក្រុងភ្នំពេញ​បណ្តាល​ឱ្យ​ផ្ទះសម្បែង​ពលរដ្ឋ​ខ្លះ​រង​ការខូចខាត និង​បណ្តាល​ឱ្យ​ពលរដ្ឋ​មួយចំនួន​ស្លាប់​ទៀតផង។

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា AKP បាន​ស្រង់​សម្តី​លោ​កឃួង ស្រេង ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី០៦ ខែសីហា ដោយ​លោក​បាន​ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ជាមួយនឹង​អាជ្ញាធរ​ខណ្ឌ​ទំាង១៤ ដើម្បី​ចុះ​ត្រួតពិនិត្យ កន្លែង​លក់​ហ្គា​សនា​នា។ការ​ចុះ​ពិនិត្យ​នោះ​លោក​ថា​ដើម្បី ត្រួតពិនិត្យ​ពី​ទិដ្ឋភាព​ច្បាប់ សម្ភារ​បច្ចេកទេស​ស្តង់ដារ និង​ឧបករណ៍ ការពារ​ដើម្បី​ធានា​ថា​អាជីវកម្ម​នេះ​គ្មានផល​រំខាន ឬបង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ និង បរិស្ថាន។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ នៅ​រាជធានី​ភ្នំពេញ មាន​កន្លែង​លក់ ហ្គាស និង​បញ្ចូល​ហ្គាស​ជាច្រើន ហើយ​លោក​ក៏​ទទួលស្គាល់​ដែរ​ថា​មាន​កន្លែង​ខ្លះ​គ្មាន​ស្តង់ដារ​បច្ចេកទេស ប្រើប្រាស់​ធុង ហ្គាស​ចាស់​ៗគ្មាន​គុណភាព ឬធុង​ស្តើង ដែល​ងាយ​បង្ក​ហានិភ័យ​គ្រោះ​ថ្នា​ក់​ទំាង​អ្នក​បញ្ចូល និង​អ្នកប្រើ​ប្រាស់។

កាលពី​ថ្ងៃទី១៨ ខែកក្កដា មាន​ករណី​អគ្គិ​សភ័យ​បង្កឡើង​ដោយ​ការ​ផ្ទុះ​ធុង​ហ្គាស នៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បណ្តាល​ឱ្យ​មនុស្ស៤នាក់​បាន​ស្លាប់​និង៥នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ព្រមទាំង​ឆេះ​ផ្ទះ​ពលរដ្ឋ​ជាច្រើន​ល្វែង។ បញ្ហា​នេះ លោក ឃួង ស្រេង ក៏បាន​អំពាវនាវ​ដល់​ក្រុម​អាជីវក​រល​ក់ហ្គា​សទំាង អស់​ត្រូវ​បញ្ឈប់​ការ​ទិញ​ធុង​ហ្គាស​ចាស់​ៗពី​ប្រទេស​ដទៃ ហើយ​យក​មក​បាញ់​ថ្នំា​ដើម្បី​ប្រើ ប្រាស់​បន្ត ដែល​នេះ​គឺជា​ហានិភ័យ​គ្រោះថ្នាក់​ខ្ពស់​អាច​បង្ក​ឱ្យ​ផ្ទុះ​ធុង​ហ្គាស និង​អគ្គិភ័យ​ឆាប់ ឆេះ​ផ្ទះសម្បែង​ជាដើម។

កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ២០២០ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​រ៉ែ និង​ថាមពល បានដឹង​ថា ស្ថានីយ​ប្រេងឥន្ធនៈ និង​ឧស្ម័ន​នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​ចំនួន៤០០០ស្ថានីយ៍។ ក្នុងចំណោម​ស្ថានីយ៍​ទាំងនោះ មាន៧០០ស្ថាន​នីយ ឬស្មើនឹង១៨​% តែប៉ុណ្ណោះ ដែល​បាន​ទទួលលិខិត​បញ្ជាក់​ពី​បច្ចេកទេស​សុវត្ថិភាព និង​វិញ្ញាបនបត្រ​អនុញ្ញាត​ឱ្យ​ដំណើរការ​ស្របច្បាប់។ ដោយឡែក ស្ថានីយ​ប្រេង​ចំនួន​ចំនួន៣៣០០ ឬស្មើនឹង៨២​% មិន​មាន​លិខិតបញ្ជាក់​ពី​បច្ចេកទេស​សុវត្ថិភាព និង​វិញ្ញាបនបត្រ​ស្របច្បាប់​នោះ​ឡើយ​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.