ជនជាតិចិនពីរនាក់ចាក់បំពុងក គ្នាស្លាប់ភា្លមៗនៅនឹងកន្លែង ក្នុងក្រុងប៉ោយប៉ែត

ជនជាតិចិន២នាក់ បានយកកាំបិតចុងស្រួចចាក់បំពងក គ្នាបណ្តាលឱ្យស្លាប់ភ្លាមៗ ផ្អើលពេញក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីម្សិលម៉ិញនេះ។

សមត្ថកិច្ចមូលដ្ឋានបានដឹងថា ហេតុការនេះបានកើតឡើងនៅត្រង់ចំណុចកាស៊ីណូហ្គេនទីងជាន់ទី១១ បន្ទប់លេខ១១១១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង៥ទៀប ភ្លឺថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។

របាយការណ៍បន្ថមរបស់សមត្ថកិច្ចបានឱ្យដឹងថា ករណីឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សាយ សឺសាន អាយុ២៨ឆ្នាំ ជាជនជាតិចិន រស់នៅបន្ទប់ជួលបានឈ្លោះប្រកែកគ្នា និងប្រើកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះឈ្មោះ លីវ យីហ្វុង អាយុ២៧ឆ្នាំ ជនជាតិចិន រស់នៅបន្ទប់ជួលជាមួយជនសង្ស័យ បណ្ដាលឱ្យរងរបួសធ្លាយបំពង់កផ្នែកខាងស្ដាំ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនសួរនាំនៅអធិការ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។

ពលរដ្ឋក្រុងប៉ោយប៉ែត សម្តែងការព្រួយបារម្ភ និងភ័យខ្លាចជាខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ដែលជនជាតិចិនបានចាប់ផ្តើមបង្កចលាចល និងបង្កើតករណីឧក្រិដ្ឋកម្មជាច្រើន។

ក្រុមសមត្ថកិច្ចឲ្យដឹងថា ករណីាឃាតកម្មភាគច្រើន កើតចេញពីបន្ទប់ស្នាក់នៅក្នុងកាស៊ីណូ ដែលជាប់លំនៅដ្ឋានពលរដ្ឋក្រៅពីតំបន់កាស៊ីណូជាប់ព្រំដែន៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.