ការរៀបរាប់របស់អ្នកប្រកបរបរក្រៅប្រព័ន្ធដែលថ្អូញថ្អែរថា មុខរបររបស់ពួគេកំពុងជួបផលលំបាក

ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ មក ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅតែបន្តកើតឡើងជាបន្តបន្ទាប់។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ០៨ ខែមេសា នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាមានចំនួន បីពាន់ ម្ភៃប្រាំបីនាក់ (៣០២៨ នាក់) និងស្លាប់មានចំនួន ២៤ នាក់។ តួលេខដែលកើនឡើងជាលំដាប់នេះ បានធ្វើឲ្យរដ្ឋាភិបាល ដាក់ចេញនូវបម្រាបគោចរមួយចំនួនដូចជា ហាមប្រាមប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញធ្វើដំណើរនៅពេលយប់ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ និងបិទការធ្វើដំណើរឆ្លងកាត់ពីខេត្ត ទៅខេត្តមួយរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ២០ ខែមេសា នេះ។

ពលរដ្ឋ អាជីវករ និងអ្នកប្រកបរបរក្រៅប្រព័ន្ធ បាន ថ្អូញថ្អែរពីការធ្លាក់ចុះនៃការប្រកបរបររបស់ពួកគេ។ អ្នកខ្លះលើកឡើងថា ពួកគេត្រូវបង្ខំចិត្តលក់ឡៃឡុងរបស់របរ ដើម្បីសងបំណុលធនាគារថែមទៀតផង។

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.