ភាគ២៖តើពាណិជ្ជករគួបំពេញលក្ខខណ្ឌបែបណាខ្លះមុនទទួលបានងារជាឧកញ៉ា?

កម្មវិធីផ្សាយរបស់យើងកាលពីសប្តាហ៍មុន យើងខ្ញុំបានជម្រាបអំពីអត្ថន័យពាក្យ ឧកញ៉ាព្រោះថាពាក្យនេះជាពាក្យខ្មែរ ជាងារក្នុងបណ្តាស័ក្តិមន្រ្តីខ្មែរ ពលរដ្ឋខ្មែរក៏គួរយល់ដឹងអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរផងដែរ ថាតើពាក្យនេះមានឫសគល់ពីណា ប្រើសម្រាប់នរណា ធ្វើការងារអ្វី នៅសម័យណា មានន័យដូចម្តេច។ យើងបានលើកយកឈ្មោះឧកញ៉ា គិត ម៉េង ដែលគេស្គាល់ថាជា សេដ្ឋីម្នាក់ នៅស្រុកខ្មែរ ហើយរាយការណ៍អំពីសកម្មភាពរកស៊ីរបស់លោក។

ក្រៅពីមានក្រុមហ៊ុនតូចធំ មានមុខរបរផ្សេងៗគ្នា នៅក្រោមបណ្តុំក្រុមហ៊ុនឆត្រមួយ ហៅតាមអងគ្លេសថា group ឬ conglomerate មានឈ្មោះថា រ៉ូយ៉ាល់ ហ្រ្គុប (Royal Group) ឧកញ៉ា

គិត ម៉េង មានបងប្រុស ឧកញ៉ា គិត ធាង មានហ៊ុនជាមួយ មានមុខតំណែងជាសមាជិកក្រុម អភិបាលផងដែរ ហើយបើកក្លឹបកំសាន្តឈ្មោះ Rock Entertainment Center ក្នុងខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ ឧកញ៉ា គិត ម៉េង បើកក្រុមហ៊ុនអ្នកច្បាប់ ជួលមេធាវីធ្វើការឲ្យលោកឈ្មោះ អាំង អេន អាស់សូស៊ីអេត ឡយ័រ មានកម្រិត (Ang And Associates Lawyers, Ltd.) ដែលរូបលោកជាប្រធានក្រុមអភិបាលផង ជាមួយឈ្មោះ កែវ សូរិត្យា ហើយជានាយកក្រុមហ៊ុនផង។ តាមសេចក្តីរាយការណ៍ខ្លះក្នុងសារព័ត៌មាននៅអាស៊ី ឧកញ៉ា គិត ម៉េង មានទ្រព្យសម្បត្តិគិតជាទឹកប្រាក់មានតម្លៃសរុបប្រមាណ ១ពាន់ ៦រយលានដុល្លារ។ គេមិនដឹងថា ហ៊ុន

រវាងឧកញ៉ា គិត ម៉េង និង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានចំណែកហ៊ុនប៉ុន្មានភាគរយម្នាក់នោះទេ ប៉ុន្តែលោក ហ៊ុន សែន បានបង្ហាញឲ្យដឹងជាសាធារណៈថាលោកនៅពីក្រោយ គាំទ្រឧកញ៉ា គិត ម៉េង រហូត។ នេះមានន័យថា បើលោក ហ៊ុន សែន មិនគាំទ្រ  ឧកញ៉ា គិត ម៉េង មិនដឹងទៅជាយ៉ាងណាទេ។

ពេលប៉ូលិសក្រសួង មហាផ្ទៃ ចូលឆែកឆេរ រឹបអូសគ្រឿងញៀន ឃាត់ខ្លួនអ្នកប្រាស់ប្រមាណ ៣០០នាក់នៅក្លឹបកំសាន្ត Rock Entertainment Center រួមនឹងម្ចាស់អាជីវកម្ម ឧកញ៉ា គិត ធាង នៅខែកុម្ភៈ ២០១៩ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រ សួង មហាផ្ទៃ ស ខេង បានប្រកាសថា ឧកញ៉ា គិត ម៉េង មិនជាប់ទាក់ទងនឹងបទល្មើសទាំងនោះទេ ថ្វីបើបងប្អូនទាំងពីរនាក់ ឧកញ៉ា គិត ម៉េង និង ឧកញ៉ា គិត ធាង រកស៊ីចូលហ៊ុនជា មួយគ្នា ក្នុងបណ្តុំក្រុមហ៊ុន Royal Group យ៉ាងណាក្តី។

នៅខែមេសា ឆ្នាំ២០១៩ លោក ហ៊ុន សែន ដកសិទ្ធិ ឬ អាជ្ញាប័ណ្ណ លែងឲ្យឧកញ៉ា គិត ម៉េងចាត់ចែងផ្លូវរភ្លើងដាច់មុខដែលចុះកិច្ចសន្យា ៣០ឆ្នាំតទៅទៀត មកពីដំណើរស្ថាបនា ឬ ជួសជុលផ្លូវរទេះភ្លើងប្រវែង ៣៨៦គ.ម ពីប៉ោយប៉ែត ទៅភាគខាងជើងប្រទេស គេឃើញរថភ្លើងរត់ល្បឿនប្រហែលនឹងបររទេះសេះ គឺ ២៦គ.ម ក្នុង១ម៉ោង។ ក្រុមហ៊ុន អូស្រ្តាលីមួយទៀត ដែលរកស៊ីហ៊ុនជាមួយឧកញ៉ា គិត ម៉េង សង់តូបហូតពន្ធថ្នាល់ ថូល (toll) យកលុយតាមថ្នល់ជាតិ ក៏ដើរចេញ លែងរកស៊ីជាមួយនៅឆ្នាំ២០១៤ដែរ។

នៅខែឧសភា ២០១៧ អគ្គនាយកដ្ឋាននគរបាលជាតិ បានផ្សាយសេចក្តីរាយការណ៍ លាត ត្រដាងការប្រើប្រាស់អាជ្ញាប័ណ្ណដោះដូរដៃ លួចកាប់ឈើព្រៃនៅតំបន់វារីអគ្គិសនីទន្លេ សេសានក្រោម២ នៅខេត្តស្ទឹងត្រែង។ ក្រុមហ៊ុន រ៉ូយ៉ាល់ហ្រ្គុប ដែលចូលហ៊ុននឹងក្រុមហ៊ុនចិន សង់ទំនប់វារីអគ្គិសនី សេសានក្រោម២ បានប្រគល់សិទ្ធិឲ្យក្រុមហ៊ុនមេធាវី អាំង អេនអាស់សូស៊ីអេត ឡយ័រ មានកម្រិត កាប់ព្រៃឈើឲ្យស្រឡះលើផ្ទៃដី ៣ម៉ឺន ៦ពាន់ហិកតារ ដើម្បីសង់ទំនប់វារី អគ្គិសនីកម្លាំង ៤០០មេហ្គាវ៉ាត់ ហើយយកឈើលក់។

ឧកញ៉ា គិត ម៉េង បានទទួលអាជ្ញាប័ណ្ណពីរដ្ឋាភិបាល ហុចឲ្យឧកញ៉ា ឆឺយ រួចឧកញ៉ា ឆឺយហុចឲ្យឧកញ៉ា ទឹម ប៊ុនលិន និង សាន ឆូយ ដើរប្រមូលឈើពីតាមឃុំនានា ជុំវិញតំបន់ព្រៃការពារ យកទៅលាក់ទុកក្បែរទំនប់វារីអគ្គិសនី សេសានក្រោម២ ឬ លាក់បង្កប់ក្នុងទឹក។ កា

សែត The Cambodia Daily បម្រុងផ្សាយព័ត៌មាននោះ ស្រាប់តែមានតំណាងពីក្រុមហ៊ុន មេ ធាវី អាំង អេន អាស់សូស៊ីអេត មានកម្រិត ទៅចរចាចង់សូកប៉ាន់ ឲ្យនិពន្ធនាយកកាសែត ដកអត្ថបទនោះមិនឲ្យផ្សាយ។ ឧត្តមសេនីយ៍ប៉ូលិស ក្រសួង មហាផ្ទៃ កើត ចន្ទរិទ្ធ និង ខៀវ សុភ័គសុទ្ធតែមិនចង់និយាយ ឬ ឆ្លើយថា មិនបានដឹងរឿងហ្នឹងទេ។

សារព័ត៌មាន Southeast Asia Globe ផ្សាយថ្ងៃ១៧ ខែឧសភា ២០១៧ ដោយស្រង់សេចក្តីរាយការណ៍ពីអង្គការអង់គ្លេសឈ្មោះ Environmental Investigation Agency ថា រយៈពេលតែ ៥៥ថ្ងៃ ពីខែធ្នូ ២០១៦ ដល់ខែមករា ២០១៧ ការឃុបឃិត ស៊ុមគ្រលុំរវាងបណ្តាញក្រុមហ៊ុនរស់ឧកញ៉ា គិត ម៉េង និង មន្រ្តីពុករលួយខ្មែរ ព្រមទាំងពាណិជ្ជករ និង មន្រ្តីយួន ខេត្រ ចាឡាយ បើកច្រកដឹកឈើក្រៅផ្លូវការ បានកាប់ ដឹកឈើខ្មែរយ៉ាងតិចមានបរិមាណ ១សែន ១ម៉ឺនម៉ែត្រគីប ពីសហគមន៍ព្រៃការពារ អូរតាបុក ខេត្តរតនគិរី លក់ឲ្យក្រុមហ៊ុនយួន។

អគ្គនាយកដ្ឋានប៉ូលិសជាតិ ក្រោយមកដកចេញសេចក្តីរាយការណ៍អំពីសកម្មភាពរកស៊ីកាប់ឈើរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ហ្រ្គុប វិញ ហើយនិយាយថា ជាសេចក្តីរាយការណ៍ភ័ន្តច្រឡំ។ នៅឆ្នាំ២០១៨ ធនាគារអូស្រ្តាលី ANZ ដកហ៊ុន៥៥% ពី ANZ Royal Bank ហើយចាកចេញពីស្រុកខ្មែរ ហើយប្រកាសថា គេមិនបានជាប់ពាក់ព័ន្ធនឹងរឿងរកស៊ីកាប់ឈើ ដឹកឈើលក់របស់ឧកញ៉ា គិត ម៉េង ឡើយ។

ក្រុមហ៊ុននៅក្រោមឆត្រនៃបណ្តុំក្រុមហ៊ុន រ៉ូលយ៉ាល់ហ្រ្គុប គ្រប់គ្រងដោយឧកញ៉ា គិត ម៉េង និង ម្ចាស់ហ៊ុនឯទៀត មាន៖

ធនាគារ J Trust Royal Bank; ក្រុមហ៊ុនផ្តាច់មុខ ស៊ីមកាតទូរស័ព្ទដៃ Cellcard; ក្រុមហ៊ុន យ៉ុង ស្ហេង (Yong Sheng) ជំនួញពិភពលោក; ក្រុមហ៊ុន ដីខ្សាច់ The Royal Sands Koh Kong; ទូរទស្សន៍ ស៊ីធីអិន; ក្រុម ហ៊ុន វីង កម្ពុជាផ្ទេរប្រាក់ Wing Cambodia; ក្រុមហ៊ុនរថយន្តដឹកភ្ញៀវ Royal Cambodian Limousine; ក្រុមហ៊ុន អ៊ិនធើណិត Ezecom; ក្រុមហ៊ុនជួល ឧទ្ធម្ភាគចក្រ កម្ពុជា Helicopters Cambodia; សណ្ឋាគារ កាំបូឌីយ៉ាណា; ក្រុមហ៊ុន កម្ពុជាធានារ៉ាប់រងជីវិត Cambodian Life Insurance Company PLC; ក្រុមហ៊ុន សហគមន៍ ន័ប៊្រិតជ៍ NorthbridgeCommunity Co. Ltd.; សាលារៀនអន្តរជាតិ Southbridge International School Cambodia; ក្រុមហ៊ុន ន័ប៊្រិត អភិវឌ្ឍន៍ Northbridge Development Co. Ltd.; ក្រុមហ៊ុន ន័តផក ខុនដូ North Park Condominium; ក្រុមហ៊ុន ដំណោះស្រាយសន្តិសុខសកលលោក Global Security Solutions។ 

សេចក្តីរាយការណ៍មួយ សរសេរដោយលោក David Hutt ផ្សាយក្នុងសារព័ត៌មានតាមអន្តរបណ្តាញ Asia Times Online ខែមីនា ឆ្នាំ២០១៩ និយាយថា ឧកញ៉ា គិត ម៉េង និង អ្នកដាក់ហ៊ុនធំបីនាក់ទៀត មានទាំងកូនស្រីលោក ហ៊ុន សែន អ្នកស្រី ហ៊ុន ម៉ាណា ផង គ្រប់គ្រងប្រ ព័ន្ធសារព័ត៌មានគ្រប់ផ្នែកស្ទើរតែស្មើនឹង ៨៣% ពោលគឺសឹងតែគ្មានសារព័ត៌មានឯករាជ ឡើយនៅស្រុកខ្មែរ។

អង្គការ Global Forest Watch រាយការណ៍ក្នុងឆ្នាំ២០១៥ថា ប្រទេសកម្ពុជាពីឆ្នាំ២០០១មក រងការបង្ហិនបង្ហោច បោសលានព្រៃក្នុងតំបន់ព្រៃឡង់ ទំហំជិត ២លានហិកតារ ហើយភាពហិនហោចនេះ ភាគច្រើនបង្កឡើងដោយមនុស្សកាប់ព្រៃឈើ មិនមែនគ្រោះធម្មជាតិនោះ 

ទេ។ សេចក្តីរាយការណ៍ទាំងអស់ជាហូរហែកន្លងមក ឆ្លុះបង្ហាញឲ្យខ្មែរដឹងថា ពួកសេដ្ឋី មាន ងារជា ឧកញ៉ា ស្ទើរទាំងអស់ ដែលព្រះមហាក្សត្រទ្រង់ប្រោសប្រទាននោះ គឺសុទ្ធសឹងតែជា ពាណិជ្ជករទុច្ចរិត រួមដៃ រួមគំនិត រួមចំណែកបង្ហិនជាតិ តែការពារដោយប្រមុខរដ្ឋាភិបាល។ តើមានពល រដ្ឋខ្មែរណាម្នាក់រកស៊ីស្មោះត្រង់ ហើយក្លាយជា សេដ្ឋី មានងារ ឧកញ៉ា ប្រទានដោយព្រះមហាក្សត្រ? បើមានយើងនឹងផ្សព្វផ្សាយអំពីមនុស្សល្អៗទាំងនោះគ្រប់គ្នា។

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.