Hul Reaksmey
លោក រង្ស៊ី ៖ លោក សុខា នឹងយកចិត្តទុកដាក់នឹងការព្រមានរបស់លោក ហ៊ុន សែន
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានមានប្រសាសន៍នៅថ្ងៃពុធថា លោកបានបញ្ចុះបញ្ចូលលោក កឹម សុខា អនុប្រធានបក្សរបស់លោក ឲ្យបញ្ចប់ការវាយប្រហាររបស់លោកលើរដ្ឋាភិបាល តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា "វប្បធម៌សន្ទនា" ថ្មី រវាងគណបក្សប្រជាជនកម្ពុជានិងនិងគណបក្សសង្គ្រោះជាតិនឹងត្រូវបោះបង់ចោល បើលោក សុខា មិនបង្អន់វោហារសាស្ត្ររបស់លោកទេនោះ។ លោក ហ៊ុន សែន កាលពីថ្ងៃពុធបានរិះគន់ខ្លាំងៗចំពោះការចាត់ទុករបស់លោក សុខា...
លោក ហ៊ុន សែន ប្តេជ្ញាឡើងធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា
សន្យាឈរឈ្មោះជានាយករដ្ឋមន្ត្រីដោយជោគជ័យនៅឆ្នាំ២០១៨
កាលពីម្សិលមិញ លោក ហ៊ុន សែន បានប្រកាសថា លោកនឹងជំនួសតំណែងលោក ជា សីុម ជាប្រធានគណបក្សប្រជាជនកម្ពុជា
លោក ហ៊ុន សែន ប្រាប់លោក សម រង្ស៊ី កុំឲ្យមានគំនិតសងសឹក
នៅក្នុងកិច្ចប្រជុំជាសាធារណៈដ៏ពិសេសមួយជាមួយលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនៅក្នុងទីក្រុងគូឡាឡាំពួ កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា លោក សម រង្ស៊ី អាចនឹងជំនួសលោកនៅក្នុង២០១៨ ប៉ុន្តែបានព្រមានថា "កងកម្លាំង" ដែលស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជានឹងរារាំងមិនឲ្យកើតមានទង្វើសងសឹកណាមួយឡើយ ប្រសិនបើលោក សម រង្ស៊ី គ្រោងធ្វើដូច្នេះនោះ។ លោក ហ៊ុន សែន បានលើកឡើងពេលថ្លែងនៅក្នុងព្រឹត្តិការណ៍ផ្លូវការមួយរវាងមេដឹកនាំទាំងពីរនៅសណ្ឋាគារ Hilton Double Tree ក្នុងទីក្រុងគូឡាឡាំពួថា លោក សម រង្ស៊ី នឹងមិនអាចគេចផុតពីផលប៉ះពាល់បានឡើយ ប្រសិនបើលោកឡើងកាន់អំណាច ហើយបន្ទាប់មកចាប់ផ្តើមធ្វើបាបអ្នកកាន់តំណែងមុនលោកនោះ។ លោក ហ៊ុន សែន បានមានប្រសាសន៍នៅចំពោះមុខពលរដ្ឋខ្មែរប្រហែល២០០នាក់ក្នុងប្រទេសម៉ាឡេស៊ីពេលអង្គុយជាប់លោក សម រង្ស៊ី ថា "ឥឡូវនេះខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រី ទាំងអស់គ្នានៅជាមួយគ្នាបាន ប៉ុន្តែ ស្រាប់តែដល់ពេលណាមួយ ស្រាប់តែឯកឧត្តម សម រង្ស៊ី ធ្វើជានាយករដ្ឋមន្ត្រីម្តង ឧទាហរណ៍ទេណា! ស្រាប់តែដល់ពេលហ្នឹងឯកឧត្តមអត់ឲ្យខ្ញុំរស់នៅ ស្រាប់តែទៅធ្វើបាបខ្ញុំ ហើយខ្ញុំមានកងកម្លាំងដែលអាចវាយបកវិញ នោះវានឹងធ្វើឲ្យឯកឧត្តមក៏មិនអាចរស់នៅបានដែរ"។ លោក ហ៊ុន សែន ក៏បានរិះគន់ខ្លាំងៗចំពោះអ្នករិះគន់ ដែលលោក និងលោក សម រង្ស៊ី បានផ្សព្វផ្សាយចាប់តាំងពីមានភាពរីកចម្រើនផ្អែកនយោបាយកាលពីឆ្នាំមុនមក។ មេដឹកនាំទាំងពីរចាត់ទុកវប្បធម៌នៃការសន្ទនានេះជាការបញ្ចប់វប្បធម៌នយោបាយហិង្សា ដែលកើតមកជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ អ្នករិះគន់បានលើកឡើងថា លោក ហ៊ុន សែន ឲ្យតម្លៃដល់វប្បធម៌នៃការសន្ទនានេះគឺគ្រាន់តែនៅពេលវាផ្តល់ប្រយោជន៍ដល់លោកប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យមានភាពអត់ធ្មត់ ដោយលើកឡើងថា មានតែពេលវេលាទេ ដែលនឹងអាចប្រាប់ថា តើវប្បធម៌ថ្មីនេះពិត ឬយ៉ាងណា?។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា "សូមរង់ចាំមើលសិន។ ប្រសិនបើយើងមិនចុះទឹកទេ យើងនឹងមិនដឹងថា ត្រូវហែលទឹកដូចម្តេចឡើយ ហើយមិនដឹងថា តើវាជ្រៅ ឬក៏រាក់ ក្តៅ ឬត្រជាក់ឡើយ"។ លោក សម រង្ស៊ី ដែលបានទៅដល់ប្រទេសម៉ាឡេស៊ី កាលពីសប្តាហ៍មុនជាមួយសមាជិកសភាមកពីគណបក្សប្រឆាំងមួយចំនួនទៀតសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សានៃអ្នកប្រជាធិបតេយ្យសេរីអាស៊ីបានសាទរចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងលោក និងលោកនាយករដ្ឋមន្ត្រី។ លោក សម រង្ស៊ី បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំជាមួយលោក ហ៊ុន សែន ថា "នេះគឺជានិមិត្តរូបនៃការរួបរួមជាតិ។ អ្វីដែលយើងបានចាប់ផ្តើម រវាងលោក ហ៊ុន សែន និងខ្ញុំ គឺត្រូវចាប់ផ្តើមវប្បធម៌នៃការសន្ទនា ដែលជាទំព័រប្រវត្តិសាស្ត្រផ្នែកនយោបាយនៅក្នុងឆាកនយោបាយកម្ពុជា "។ លោកបានមានប្រសាសន៍ថា "ឥឡូវនេះ សហគមន៍អន្តរជាតិ ប្រទេសជិតខាងរបស់យើង និងអ្នកកាសែតកំពុងសំដែងការគាំទ្រ ការសរសើរ ហើយទទួលស្គាល់ថា ឥឡូវខ្មែរយើងដឹងអំពីរបៀបស្វែងរកវិធីសាស្ត្រដើម្បីពិភាក្សា និងគោរពគ្នាទៅវិញទៅមកហើយ"។ លោក សម រង្ស៊ី បានអះអាងថា "មានប្រទេសជាច្រើនបាននិយាយថា ពួកគេចង់យកកម្ពុជាជាគំរូ"។ “វប្បធម៌នៃការសន្ទនា" ថ្មីមួយត្រូវបានប្រកាសឡើងជាលើកដំបូងដោយលោក សម រង្ស៊ី បន្ទាប់ពីភាពរីកចម្រើនផ្នែកនយោបាយស្រដៀងគ្នានេះជាមួយលោក ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០០៦ ប៉ុន្តែ ទីបំផុតវាបានរលាយសាបសូន្យទៅវិញ ដោយលោក សម រង្ស៊ី បានភៀសខ្លួនទៅប្រទេសបារាំងអស់រយៈពេលបីឆ្នាំ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទល្មើសមួយចំនួនពាក់ព័ន្ធនឹងការដកបង្គោលព្រំដែន។ ទោះបីជាយ៉ាងដូច្នេះក្តី តែកាលពីថ្ងៃសៅរ៍ លោក សម រង្ស៊ី ក៏បានអំពាវនាវស្រដៀងនឹងការអំពាវនាវរបស់លោក ហ៊ុន សែន ដែលស្នើឲ្យមានការអត់ធ្មត់ដែរ ខណៈវប្បធម៌នៃការសន្ទនាកំពុងរីកចម្រើន។ លោកបានមានប្រសាសន៍ថា "យើងបានឃើញវត្តមានរបស់អ្នកកាសែត ដែលបានតាមដានយើងរហូតមក។ ពួកគេកំពុងឆ្ងល់ថា តើយើងអនុវត្តវប្បធម៌នៃការសន្ទនាពិតប្រាកដ ឬលេងសើច"។ មេដឹកនាំគណបក្សប្រឆាំងរូបេនះបានមានប្រសាសន៍បន្ថែមទៀតថា "សូមរង់ចាំមើលសិន។ វានឹងមានភាពរីកចម្រើនកាន់តែខ្លាំងឡើង"។ លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានលើកឡើងថា វាគ្មានអ្វីប្លែកទេសម្រាប់ លោក ហ៊ុន សែន ដែលសន្យាថា នឹងមានការផ្ទេរអំណាចនៅពេលប្រឈមនឹងការប្រឆាំង ដ៏ខ្លាំងក្លា ហើយក្រោយមកធ្វើការរិះគន់ និងអះអាងពីភាពខ្លាំងរបស់ខ្លួនសាជាថ្មីនោះ។ លោកបានមានប្រសាសន៍ថា " លោក ហ៊ុន សែន ធ្លាប់បាននិយាយជាច្រើនលើកច្រើនសាបែបនេះជាមួយលោក សម រង្ស៊ី រួចមកហើយ ដូចជានៅក្នុងឆ្នាំ២០០៦ជាដើម ដោយលោកលើកឡើងថា លោកនឹងផ្ទេរអំណាចប្រសិនបើលោកចាញ់ឆ្នោត ប៉ុន្តែ បន្ទាប់មកលោកព្យាយាមគ្រប់គ្រង និងដាក់សម្ពាធផ្នែកនយោបាយ។វាមិនមែនជាលើកទី១ទេដែលបញ្ហានេះបានកើតឡើង។ វាកើតឡើងនៅពេលលោកត្រូវការចរចា"។ នៅក្នុងសន្ទរកថាមួយពីរខែមុនការបោះឆ្នោតជាតិលើកចុងក្រោយ លោក ហ៊ុន សែន បានប្តេជ្ញាថា នឹងធ្វើជានាយករដ្ឋមន្ត្រីរហូតដល់អាយុ៧៤ឆ្នាំ ប៉ុន្តែ លោក បានដកពាក្យសម្តីនេះវិញកាលពីខែមីនា ដោយលើកឡើងថា វាគ្រាន់តែជាកំហឹងមួយពេលរបស់លោកប៉ុណ្ណោះ។ លោក គល់ បញ្ញា បានលើកឡើងថា ការគំរាមប្រើកម្លាំងជាសាធារណៈរបស់លោក ហ៊ុន សែន ឥឡូវនេះអាចងាកទៅខាំលោកវិញ ប្រសិនបើការក្តោបអំណាចរបស់លោកមិនធ្លាក់ចុះនៅក្នុងការបោះឆ្នោតជាតិនៅក្នុងឆ្នាំ២០១៨ទេនោះ។ លោកបានមានប្រសាសន៍ថា "លោកមិនគួរគំរាមសងសឹកដោយប្រើយោធា ឬអ្វីផ្សេងណាមួយឡើយ ហើយគួរតែដកពាក្យសម្តីបែបនេះចេញដើម្បីកុំធ្វើឲ្យពលរដ្ឋមានអារម្មណ៍សុវត្ថិភាពជាងមុន និងមានការអត់ឱន"។ លោកបានមានប្រសាសន៍បន្ថែមទៀតថា "លោកស្មានថាអ្វីៗនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់លោក ប៉ុន្តែ វាប្រហែលជាមិនពិតឡើយ។ មានតែការគាំទ្រ និងការអត់ឱនរបស់ពលរដ្ឋទេ ដែលអាចធានាសុវត្ថិភាពរបស់លោកបាន"៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Alex Willemyns)
មេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចធ្វើដំណើរទៅជួបជាមួយមន្ត្រីគណបក្សកុម្មុយនីស្តចិន
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វុ៊នស៊ិនប៉ិច និងលោក ញឹក ប៊ុនឆៃ អនុប្រធានទី២បានចេញដំណើរទៅប្រទេសចិនកាលពីម្សិលមិញដើម្បីជួបជាមួយមន្ត្រីមកពីគណបក្សកុម្មុយនីស្តចិន ជាអ្នកឧបត្ថម្ភគាំទ្រដល់គណបក្សរាជានិយមនេះជាយូរមកហើយ។ ចិនបានផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់គណបក្សហ្វុ៊នស៊ិនប៉ិចចាប់តាំងពីគណបក្សនេះបានបង្កើតឡើងកាលពីឆ្នាំ១៩៨១ ជាចលនាតស៊ូប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញ ដោយព្រះអង្គម្ចាស់ នរោត្តម សីហនុ ហើយរហូតមកដល់សព្វថ្ងៃនេះបានបន្តផ្ដល់មូលនិធិ និងការបណ្ដុះបណ្ដាលនយោបាយដល់គណបក្សនេះ។ គណៈប្រតិភូជាច្រើនរូបត្រូវបានផ្លាស់ប្តូរបទពិសោធន៍ដោយគណបក្សទាំងពីររៀងរាល់ឆ្នាំ ប៉ុន្តែដំណើរលើកនេះគឺជាការចេញដំណើរលើកដំបូងរបស់ព្រះអង្គម្ចាស់ រណឫទ្ធិ ចាប់តាំងពីព្រះអង្គបានយាងមកដឹកនាំគណបក្សហ្វុ៊នស៊ិនប៉ិចវិញនៅឆ្នាំនេះ បន្ទាប់ពីព្រះអង្គត្រូវបានបណ្ដេញចេញពីប្រធានគណបក្សកាលពីឆ្នាំ២០០៦។ មានបន្ទូលនៅសន្និសីទកាសែតខ្លីមួយមុនពេលយាងទៅប្រទេសចិន ព្រះអង្គម្ចាស់ រណឫទ្ធិ បានច្រានចោលការដែលថា គណបក្សហ្វុ៊នស៊ិនប៉ិចជាកម្លាំងមិនសំខាន់នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីគណបក្សនេះបានបាត់បង់អាសនៈទាំងអស់នៅក្នុងសភា។ ព្រះអង្គម្ចាស់បានមានបន្ទូលថា គណបក្សរាជានិយមនៅតែដើរតួនាទីសំខាន់ពាក់ព័ន្ធនយោបាយក្នុងប្រទេស...
ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុងបញ្ជាឲ្យផ្អាកប្រតិបត្តិការបូមខ្សាច់បណ្ដោះអាសន្ន
ក្រោយពីអ្នកភូមិ និងសកម្មជនការពារបរិស្ថានប្រមាណ៧០នាក់ បានចំណាយពេលចុងសប្ដាហ៍ព្យាយាមបណ្ដេញស្រឡាងបូមខ្សាច់ដែលពួកគាត់អះអាងថា ធ្វើប្រតិបត្តិការបូមខ្សាច់ដោយខុសច្បាប់នៅឆ្នេរខេត្តកោះកុង មន្ត្រីមូលដ្ឋានមួយរូបបានលើកឡើងកាលពីម្សិលមិញថា លោកបានបញ្ជាឲ្យផ្អាកប្រតិបត្តិការបូមខ្សាច់ទាំងអស់ជាបណ្ដោះអាសន្ននៅក្នុងតំបន់នោះហើយ។ គ្រួសារអ្នកនេសាទមូលដ្ឋានបានចាប់ផ្ដើមធ្វើការតវ៉ាប្រចាំថ្ងៃប្រឆាំងនឹងប្រតិបត្តិការបូមខ្សាច់កាលពីថ្ងៃព្រហស្បតិ៍ ដោយជិះទូកផ្ទាល់ខ្លួនដើម្បីបណ្ដេញស្រឡាងចំនួន១២គ្រឿងរបស់ក្រុមហ៊ុន International Rainbow ដែលពួកគាត់អះអាងថា ធ្វើសកម្មភាពបូមខ្សាច់ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវនៅក្នុងដែនទឹកជុំវិញកោះកាពិ។ កាលពីម្សិលមិញ លោក ពេជ្រ ស៊ីយន់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានមានប្រសាសន៍ថា លោកបានបញ្ជាឲ្យក្រុមហ៊ុន International Raibow ផ្អាកប្រតិបត្តិការបូមខ្សាច់របស់ខ្លួនអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនៅសប្ដាហ៍នេះ។ លោកមានប្រសាសន៍ថា " យើងបានសុំឲ្យពួកគេផ្អាកទាំងស្រុង"។...
គ.ជ.ប.ថ្មីបន្តការងារជាផ្លូវការ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី (គ.ជ.ប.) ជាគ្រឹះសំខាន់នៃកិច្ចព្រមព្រៀងនយោបាយកាលពីឆ្នាំមុន រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ បានក្លាយជាស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសកម្ពុជាជាផ្លូវការនៅថ្ងៃនេះ បន្ទាប់ពីមានការចរចានិងការរៀបចំអស់រយៈពេលជិត៩ខែមកនោះ។ ក្នុងពិធីផ្ទេរតំណែងជាផ្លូវការនៅឯទីស្នាក់ការគ.ជ.ប លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ដែលបានជួយព្រាងច្បាប់បោះឆ្នោតថ្មីនេះ បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ដើម្បីសម្រេចបានការបោះឆ្នោត ដែលលទ្ធផលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លោក ប៊ុនហុក បានមានប្រសាសន៍ថា "យើងខ្ញុំសូមប្តេជ្ញា ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តតួនាទី ភារកិច្ចប្រកបដោយឯករាជ្យ អព្យាក្រិត សុចរិតភាព តម្លាភាព សំដៅធានាឲ្យការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌"។ សន្យាជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលបានបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេល១០ខែរបស់គណបក្សសង្គ្រោះជាតិ ទាក់ទិននឹងការតវ៉ារបស់ខ្លួន ថាការបោះឆ្នោតឆ្នាំ២០១៣មានការលួចបន្លំនោះ គណបក្សទាំងពីរបានលើកឡើងថា ស្ថាប័នថ្មីនេះជាដំណោះស្រាយចំពោះរាល់ជម្លោះក្រោយការបោះឆ្នោតនៅពេលអនាគត។ សមាជិក៩រូបនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ដែលជ្រើសរើសដោយគណបក្សទាំងពីរ ត្រូវបានសភាអនុម័តកាលពីសប្តាហ៍មុន និងបានស្បថចូលកាន់មុខតំណែងកាលពីថ្ងៃសៅរ៍៕
ក្រោយពីរយៈពេល៩ខែ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីបង្កើតនៅថ្ងៃនេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី (គ.ជ.ប.) ជាសសរគ្រឹះសំខាន់មួយនៃកិច្ចព្រមព្រៀងនយោបាយកាលពីឆ្នាំមុន រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ នឹងបន្តភារកិច្ចរបស់ខ្លួនជាផ្លូវការ ជាស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសកម្ពុជានៅខែនេះ បន្ទាប់ពីរយៈពេលជិត៩ខែនៃការចរចានិងការរៀបចំ។ សន្យាជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលបានបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេល១០ខែរបស់គណបក្សសង្គ្រោះជាតិ ទាក់ទិននឹងការតវ៉ារបស់ខ្លួន ថាការបោះឆ្នោតឆ្នាំ២០១៣មានការលួចបន្លំនោះ គណបក្សទាំងពីរបានប្រកាសឲ្យដឹងថា ស្ថាប័នថ្មីនេះជាដំណោះស្រាយមួយចំពោះរាល់ជម្លោះក្រោយការបោះឆ្នោតណាមួយនៅពេលអនាគត។ សមាជិក៩រូបនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ដែលជ្រើសរើសដោយគណបក្សទាំងពីរ ត្រូវបានសភាអនុម័តយល់ព្រមកាលពីសប្តាហ៍មុន និងបានស្បថចូលកាន់មុខតំណែងកាលពីថ្ងៃសៅរ៍ មុនពិធីនៅព្រឹកនេះ ដើម្បីទទួលការផ្ទេរអំណាចពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាស់។ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ដែលបានជួយព្រាងច្បាប់បោះឆ្នោតថ្មីនេះ និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា "នេះជាអំណោយមួយពីថ្នាក់ដឹកនាំជាតិ។...
រដ្ឋាភិបាលប្រកាសជ្រើសរើសមន្ត្រីស៊ីវិលថ្មី៥.០០១នាក់សម្រាប់ឆ្នាំ២០១៥
យោងតាមសេចក្តីប្រកាសព័ត៌មានចេញកាលពីថ្ងៃអង្គារបានឲ្យដឹងថា មួយខែបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរណែនាំ បញ្ជាស្ថាប័នរដ្ឋាភិបាលឲ្យបញ្ឈប់ការជ្រើសរើសមន្ត្រីថ្មី លើកលែងតែត្រូវបំពេញកន្លែងដែលនៅទំនេរនោះមក ក្រសួងមុខងារសាធារណៈបានអនុញ្ញាតឲ្យស្ថាប័នរដ្ឋមួយចំនួនជ្រើសរើសមន្ត្រីស៊ីវិលចំនួន៥.០០១នាក់ ដើម្បីជំនួសអ្នកដែលទើបចូលនិវត្តន៍ ឈប់ធ្វើការ ឬត្រូវបញ្ឈប់ពីការងារ។ សេចក្តីប្រកាសព័ត៌មានដែលចុះហត្ថលេខាដោយលោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានឲ្យដឹងថា "រដ្ឋាភិបាលផ្តល់ការអនុញ្ញាតឲ្យជ្រើសរើសមន្ត្រីស៊ីវិលថ្មីក្នុងឆ្នាំ២០១៥ ស្របតាមចំនួនមន្ត្រីស៊ីវិលដែលបានបាត់បង់ការងាររបស់ខ្លួន"។ យោងតាមសេចក្តីប្រកាសឲ្យដឹងថា ក្នុងស្ថាប័នរដ្ឋចំនួន២៩ មន្ត្រី៣.៦៨២នាក់បានចូលនិវត្តន៍ ១.២២៦នាក់ត្រូវបញ្ឈប់ពីការងារ ព្រោះមិនមកធ្វើការ និង៩៣នាក់បានចាកចេញពីស្ថាប័នរបស់ខ្លួនដោយសារពិការភាព។ សេចក្តីប្រកាសព័ត៌មានមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ដែលមន្ត្រីស៊ីវិលទាំងនេះបានឈប់ពីការងារនោះទេ ហើយក្រុមមន្ត្រីនៅក្រសួងមុខងារសាធារណៈមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានឡើយ។ កាលពីថ្ងៃទី៥ខែមីនា លោក ហ៊ុន...
តំណាងរាស្ត្រអនុម័តច្បាប់ថ្នាំជក់ដែលមានការពិន័យជាប្រាក់ និងទោសជាប់ពន្ធនាគារ
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានឯកភាពគ្នាដ៏កម្រកាលពីព្រឹកម្សិលមិញនៅក្នុងការអនុម័តជាឯកច្ឆន្ទលើច្បាប់គ្រប់គ្រងថ្នាំជក់ដំបូងបង្អស់របស់កម្ពុជា ដែលហាមប្រាមការលក់ឲ្យទៅអនីតិជន ការជក់នៅតាមទីសាធារណៈ និងការផ្សាយពាណិជ្ជកម្មភាគច្រើនក្នុងបំណងប្រយុទ្ធប្រឆាំងជំងឺពាក់ព័ន្ធថ្នាំជក់។ ដោយត្រូវបានអនុម័តដោយសំឡេង៨៩ អាសននៅក្នុងរដ្ឋសភា ច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលថ្នាំជក់ត្រូវបានព្រាងឡើងរាប់ឆ្នាំមកហើយ។ ច្បាប់នេះមានចែងអំពីការពិន័យជាប្រាក់ ហើយក្នុងករណីខ្លះត្រូវមានទោសជាប់ពន្ធនាគារសម្រាប់អ្នកប្រព្រឹត្តល្មើស។ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ពលរដ្ឋខ្មែរជាង៩.០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំដោយសារតែជំងឺពាក់ព័ន្ធការជក់បារី។ ការសិក្សាស្រាវជ្រាវមួយនៅក្នុងឆ្នាំ២០១៤ ដែលធ្វើឡើងដោយវិទ្យាស្ថានម៉ែត្រសាស្ត្រ និងវាយតម្លៃសុខភាព (Institute for Health Metrics and Evaluation) នៅក្នុងសហរដ្ឋអាមេរិក បានរកឃើញថា ជាង៤០ភាគរយនៃបុរសកម្ពុជាគឺជាអ្នកជក់បារីប្រចាំថ្ងៃ...
លោក ហ៊ុន សែន សរសើរច្បាប់អង្គការក្រៅរដ្ឋាភិបាលថាជារបាំងរារាំងការផ្តល់ហិរញ្ញវត្ថុភេរវកម្ម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា សមាជិកសភាត្រូវតែអនុម័តច្បាប់ដ៏ចម្រូងចម្រាសស្តីពីអង្គការក្រៅរដ្ឋាភិបាល ដើម្បីទប់ស្កាត់មូលនិធិពីក្រុមភេរវជន ដូចជាក្រុមអាលកៃដា ជាដើម កុំឲ្យហូរចូលក្នុងប្រទេសនេះ។ បន្ទាប់ពីស្ងាត់ស្ងៀមជាច្រើនឆ្នាំស្តីពីច្បាប់នេះ ដែលអង្គការក្រៅរដ្ឋាភិបាលបារម្ភថា រដ្ឋាភិបាលអាចប្រើដើម្បីដាក់ទោសទណ្ឌចំពោះអ្នករិះគន់របស់ខ្លួននោះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកសង្ឃឹមថា សេចក្តីព្រាងច្បាប់នេះនឹងទៅដល់គណៈរដ្ឋមន្ត្រី ដែលជាដំណាក់កាលចុងក្រោយមុនពេលទៅដល់សភាជាតិ ឲ្យបានឆាប់នៅដើមខែក្រោយនេះ។ ថ្លែងនៅក្នុងពិធីមួយនៅអង្គការគ្រួសារថ្មី ក្នុងរាជធានីភ្នំពេញ ដែលលោកបានទៅដើម្បីចែកអំណោយឲ្យក្មេងៗ លោក ហ៊ុន សែន...