Monday, January 18, 2021
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

273 POSTS 0 COMMENTS
video

តើលោក ហ៊ុន សែន និងបក្ខពួករបស់លោក បានទទួលផលអ្វីខ្លះពីឈ្មួញរកស៊ីច្រើនសន្ធឹកសន្ធាប់ក្នុងស្រុកខ្មែរ?

ភាសិតបុរាណខ្មែរមួយប្រយោគ គេតែងឮរៀងៗមក ពោលថា៖ ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ានចូល ឬថា ចោរក្នុងឲ្យដៃ ទើបចោរព្រៃហ៊ានលួច។ ក្នុងបច្ចុប្បន្ន ធនធានធម្មជាតិខ្មែរ មានព្រៃឈើ និង រ៉ែ ត្រូវបានខ្មោច ឬ ចោរ ទាំងពីរប្រភេទ សមគំនិត ឃុបឃិតកាប់ ដឹកចេញទៅលក់ យកផលចំណេញចែកគ្នាតាមលំដាប់ថ្នាក់ ពោលគឺ...
video

អ្នកកាសែតគាំទ្ររដ្ឋាភិបាលថា ក្រុមលោក សម រង្ស៊ី នឹងមិនអាចចូលស្រុកបានឡើយ ទោះអាងប្រធានាធិបតីថ្មីរបស់អាមេរិកក៏ដោយ

អ្នកកាសែតជើងចាស់គាំទ្ររដ្ឋាភិបាលថា ក្រុមលោក សម រង្ស៊ី នឹងមិនអាចមកស្រុកបានឡើយ ទោះអាមេរិកមានប្រធានាធិបតីជាប់ឆ្នោតពីខាងគណបក្សប្រជាធិបតេយ្យយ៉ាងណាក៏ដោយ។ អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាអ្នកអត្ថាធិប្បាយព្រឹត្តិការណ៍ព័ត៌មានប្រចាំទូរទស្សន៍បាយ័ន លោក សយ សុភាព បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១១ ខែមករានេះថា ក្រុមបក្សប្រឆាំងនៅក្រៅប្រទេស ភាគីលោក សម រង្ស៊ី មិនគួរដើរផ្លូវ ដដែលៗ ដែលគូសវាសដោយ...
video

បុរសខ្លាំងចង់ក្រាញអំណាច ចង់ក្លាយជនផ្ដាច់ការ មិនអាចទៅរួចទេ សម្រាប់ប្រទេសមាននីតិរដ្ឋមិនក្លែងក្លាយ

នៅពេលដែលលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៣វិច្ឆិកា ឆ្នាំ២០២០ បង្ហាញថា អតីតអ្នកលេងច្របាប់ ឬកីឡាកាស លោក ដូណាល់ត្រាំ ចាញ់គូប្រកួត អ្នកនយោបាយជើងចាស់ មានចរឹកស្លូតបូត បុរស វ័យ៧៨ឆ្នាំ ចូលបៃដិន គឺលោកត្រាំ ប្រកាសថា ការរាប់សន្លឹកឆ្នោត មានករណីលួចបន្លំសន្លឹកឆ្នោតនៅតាមរដ្ឋមួយចំនួន។            អ្វីដែលលោកត្រាំចោទដូចនេះ គឺការរាប់សន្លឹកឆ្នោត នៃសន្លឹកឆ្នោត...
video

IDEA TALK៖ តើមានកត្តាអ្វីខ្លះដែលនាំឲ្យអ្នកនយោបាយខ្មែរចូលចិត្តបង្កើតបញ្ហា ជាងរកដំណោះស្រាយដល់បញ្ហា?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ស្តីអំពី៖ តើមានកត្តាអ្វីខ្លះ ដែលនាំឲ្យអ្នកនយោបាយខ្មែរចូល ចិត្តបង្កើតបញ្ហា ជាជាងរកដំណោះ ស្រាយដល់បញ្ហា?
video

លោកត្រាំយល់ព្រមផ្ទេរអំណាច ទៅអោយអ្នកឈ្នះឆ្នោត ក្រោមសម្ពាធកាន់តែធ្ងន់ បន្ទាប់ពីកុបកម្ម នៅក្នុងរដ្ឋសភា

នៅទីបំផុតលោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ ជាសាធារណៈនិងជាលើកដំបូង ដោយសន្យាផ្ទេរអំណាចទៅអោយរដ្ឋការលោកបៃដិន ដែលនឹងស្បថចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិកលើកទី៤៦ ។ តែបែបណា អ្វីដែលលោកត្រាំ សន្យាដើរចេញពីសេតវិមាន នៅថ្ងៃទី២០ ខែមករានេះ បន្ទាប់ពីលោក រងសម្ពាធកាន់តែខ្លាំង ពីសមាជិកសភា នៃគណបក្សសាធារណរដ្ឋផងនិង ពីព្រឹទ្ធសភាផង...
video

ជនជាតិចិនពីរនាក់ចាក់បំពុងក គ្នាស្លាប់ភា្លមៗនៅនឹងកន្លែង ក្នុងក្រុងប៉ោយប៉ែត

ជនជាតិចិន២នាក់ បានយកកាំបិតចុងស្រួចចាក់បំពងក គ្នាបណ្តាលឱ្យស្លាប់ភ្លាមៗ ផ្អើលពេញក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីម្សិលម៉ិញនេះ។ សមត្ថកិច្ចមូលដ្ឋានបានដឹងថា ហេតុការនេះបានកើតឡើងនៅត្រង់ចំណុចកាស៊ីណូហ្គេនទីងជាន់ទី១១ បន្ទប់លេខ១១១១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង៥ទៀប ភ្លឺថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។
video

លោក ហ៊ុន សែន សម្រេចបង្កើតខ្សែភាពយន្តរឿងភាគដែលនិយាយអំពីប្រវត្តិរបស់លោក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី។ សេចក្តីសម្រចរបស់រដ្ឋាភិបាលរបស់រដ្ឋាភិបាលក្នុងការបង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី ឲ្យដឹងថា ខ្សែភាពយន្តនេះ គឺជារឿងនិទានបែបប្រវត្តិសាស្រ្ត ដែលនិយាយពីដំណើរជីវិតតស៊ូរបស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្តិភាពជូនពលរដ្ឋ។
video

ពលរដ្ឋខេត្តកំពង់ឆ្នាំងថា គម្រោងបង្កើតស្ថានីយ៍ជញ្ជីងរបស់អាជ្ញាធរ គម្រាមកំហែងដល់អាជីវកម្មរបស់ពួកគាត់យ៉ាងខ្លាំង

ពលរដ្ឋរងគ្រោះរាប់សិបគ្រួសារ កំពុងភ័យព្រួយ នឹងអាជ្ញាធរដែលកំពុងរៀបចំគម្រោងបង្កើតទីតាំងស្ថានីយ៍ថ្លឹងរដ្ឋរថយន្ត ឬស្ថានីយ៍ជញ្ជីងថា បានធ្វើឲ្យប៉ះពាល់ដល់មុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ។ ការរិះគន់នេះធ្វើឡើងបន្ទាប់ពី អាជ្ញារមួយក្រុមដែលអះអាងថាខ្លួនជាក្រុមការងារ ស្រុកកំពង់ត្រឡាច និងជាក្រុមការងារខេត្តកំពង់ឆ្នាំង បាននាំគ្នាចុះមកបម្រុង នឹងដាំតម្រុយបង្គោលលើទីតាំងដែលពួកគេគ្រោងនឹងបង្កើតស្ថានីយ៍ ថ្លឹងរថយន្តនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នេះ។ តំណាងពលរដ្ឋរងគ្រោះចំនួន...
video

មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរមានចំណាត់ការសង្គ្រោះពលករខ្មែរក្នុងប្រទេសថៃជាបន្ទាន់ ក្នុងវិបត្តិកូវីដ១៩រលកថ្មីនេះ

មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ អំពាវនាវ ឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បន្ថែមទៀតលើពលករខ្មែរកំពុងបម្រើការនៅក្នុងប្រទេសថៃ ដែលកំពុងជួបវិបត្តិសុខភាព និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ក្នុងអំឡុងការផ្ទុះឡើងនៃជំងឺកូវីដ១៩រលកថ្មីនេះ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានអះអាងថា ក្រោយពេលអាជ្ញាធរថៃរកឃើញ ការផ្ទុះឡើងសារជាថ្មី នៃវីរុសកូវីដ១៩ ដែលបណ្តាលមកពីពលករបរទេសភូមា...
video

ពលរដ្ឋរស់នៅក្រុងព្រះសីហនុ ត្អូញត្អែរថា ការស្ថាបនាផ្លូវកៅស៊ូ ៣៤ខ្សែក្នុងក្រុងនេះ នាំឲ្យពួកគាត់ គ្មានផ្លូវចូលផ្ទះ

ពលរដ្ឋភាគច្រើន ដែលមានលំនៅដ្ឋាននៅអមសងខាងផ្លូវកៅស៊ូចំនួន ៣៤ខ្សែ ដែលក្រុមការងារធ្វើផ្លូវ បានស្ថាបនាជិតរួចរាល់ជាស្ថាពរទៅហើយនោះ បានត្អូញត្អែរថា ការស្ថាបនាផ្លូវក្នុងក្រុងនេះបណ្តាលឲ្យពួកគាត់ មិនមានផ្លូវចូលផ្ទះ ឬចូលកន្លែងធ្វើការ, កន្លែងប្រកបអាជីវកម្ម និងមិនមានកន្លែង សម្រាប់ចតយានជំនិះជាដើម។ ក្រុមពលរដ្ឋបន្តថា ពួកគាត់សប្បាយរីករាយ ដែលបានផ្លូវល្អប្រើប្រាស់ ប៉ុន្តែក្រុមការងារស្ថាបនាផ្លូវ មិនគួរធ្វើខឿនផ្លូវ មានរបាំងថ្មបិទផ្លូវបង្កផលវិបាកដល់ការជិះម៉ូតូ ឬរថយន្តចេញចូលផ្ទះបែបនេះទេ។...