27 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1438 POSTS
0 COMMENTS

រដ្ឋសភាកម្ពុជាចាត់ទុកការទាមទាររបស់សមាជិកសភាសហរដ្ឋអាមេរិកថា ឲ្យដាក់ទណ្ឌកម្មបន្ថែមលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា គឺជារឿងអយុត្តិធម៌

សភាកម្ពុជាសំដែងការខកចិត្ត និងចាត់ទុកថាជាទង្វើខុសឆ្គង និងអយុត្តិធម៌យ៉ាងខ្លាំង ដែលក្រុមតំណាងរាស្រ្តសហរដ្ឋអាមេរិកទាមទារឲ្យមានការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការធ្វើឲ្យធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិតេយ្យ។ សេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាឯកបក្សរបស់លោក ហ៊ុន សែន កាលថ្ងៃទី១៩ វិច្ឆិកា អះអាងថា រដ្ឋាភិបាលកម្ពុជាបានតស៊ូរស្រោចស្រង់អាយុជីវិតពលរដ្ឋ ពីការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរបំផុត និងការបាត់បង់សេរីភាពគ្រប់បែបយ៉ាងក្នុងភ្លើងសង្គ្រាមជិត ៣ទស្សវត្តរ៍ និងការប្រល័យពូជសាសន៍ដោយរបបខ្មែរក្រហម។ ពួកគេនិយាយថា ដើម្បីលើកកំពស់នីតិរដ្ឋ រដ្ឋាភិបាលកម្ពុជា បានបើកទូលាយ សេរីភាពបញ្ចេញមតិ ក្នុងនោះមានទាំងប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាននានា និងបើកទូលាយការជួបជុំដោយសន្តិវិធី ហើយកម្ពុជាតែងប្រកាន់ខ្ជាប់នូវការលើកកម្ពស់សិទ្ធិមនុស្ស ព្រមទាំងការពារមិនឲ្យមានសោកនាដកម្មពីអតីតកាលកើតមានម្តងទៀតជាដាច់ខាត។ ប្រភពដដែលលើកឡើងទៀតថា បើទោះបីជាប្រមុខរដ្ឋាភិបាលកម្ពុជា លោក...

មន្ទីរសម្រាកព្យាបាល លី ស្រីវីណា បើកដំណើរការឡើងវិញក្រោយពេលអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះចុះចូលបក្សកាន់អំណាច

មន្ទីរសម្រាកព្យាបាល លី ស្រីវីណា ដែលជាកម្មសិទ្ធិរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានបើកដំណើរការឡើងវិញបន្ទាប់ពីត្រូវបានបិទមួយរយៈនោះ ក្រោយអ្នកជំងឺម្នាក់ស្លាប់ក្នុងមន្ទីរសម្រាកព្យាបាលមួយនេះ។ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ក្រសួងសុខាភិបាលបានសម្រេចបិទមន្ទីរ សំរាកព្យាបាលឈ្មោះ លី ស្រីវីណា ដែលជាកម្មសិទ្ធិរបស់អតីតតំណាងរាស្ត្របក្សប្រឆាំង អ្នកស្រី លី ស្រីវីណា ក្រោមហេតុផលថាមន្ទីរសម្រាកព្យាបាលនេះពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ បន្ទាប់ពីអ្នកជំងឺម្នាក់បានស្លាប់។ អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃសុក្រនេះថា ក្រសួងបានសម្រេចឱ្យមន្ទីរសម្រាកព្យាបាល លី ស្រីវីណា ដំណើរការឡើងវិញនៅថ្ងៃទី២០...

រយៈពេលជិត១១ខែឆ្នាំ២០២០ សមត្ថកិច្ចឃាត់ខ្លួនជនល្មើសករណីគ្រឿងញៀនបានប្រមាណ២ម៉ឺននាក់

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ អះអាងថារយៈពេលជាង១១ខែ ដោយគិតចាប់តាំងពីថ្ងៃទី០១ខែមករា មកទល់ថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២០នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនជិត២ម៉ឺននាក់។ វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ បានដកស្រង់ការលើកឡើងរបស់អគ្គស្នងការរងនគរបាលជាតិទទួលផែនគ្រឿងញៀនលោក ម៉ក់ ជីតូ ថា គ្រឿងញៀនទាំងអស់នេះ ភាគច្រើនមកពីតំបន់ត្រីកោណមាស កាត់តាមច្រក២គឺផ្លូវគោក និងផ្លូវទន្លេ ដែលជាភូមិសាស្ត្រស្មុគ្រស្មាញ និងពិបាកគ្រប់គ្រង។ លោកថា ក្នុងរយៈពេលជាង១១ខែឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួនសរុបចំនួនជាង៩ពាន់ករណី ដោយរឹបអូសគ្រឿងញៀនគ្រប់ប្រភេទបានជាង៣តោន រួមនឹងកញ្ឆា ជិត៣០០គីឡូក្រាមទៀតផង។ លើសពីនេះ សមត្ថកិច្ចក៏បានចាប់ខ្លួនជនស្មើសជួញដូរគ្រឿងញៀនជិត២ម៉ឺននាក់...

ក្រុមគ្រួសារ អ្នកជាប់ឃុំអតីតមន្ត្រី គណបក្សសង្គ្រោះជាតិបន្តរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រជាថ្មីទៀត

សាច់ញាតិអតីតសកម្មជន និងមន្ត្រីគណបក្សសង្រ្គោះជាតិ បានប្រមូលផ្តុំគ្នាជាថ្មីនៅព្រឹកថ្ងៃសុក្រនេះក្បែរព្រះបរមរាជវាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រឱ្យដោះលែងប្តី និងឪពុករបស់ពួកគេ ដែលកំពុងជាប់ឃុំពាក់ព័ន្ធរឿងនយោបាយ។ សាច់ញាតិ អតីតសកម្មជនបក្ស និងមន្ត្រីគណបក្សសង្រ្គោះជាតិ បានស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រ សម្តេចព្រះបាទនរោត្តម សីហមុនី ចំនួន២លើក រួចមកហើយ ប៉ុន្តែត្រូវបរាជ័យ ដោយសារអាជ្ញាធររាជធានីភ្នំពេញរារាំង។ យ៉ាងណាក្តី ពួកគាត់ដែលភាគច្រើនជាស្ត្រីទាំងនេះ ទទួលបរាជ័យសារជាថ្មីទៀត ក្នុងការដាក់ញត្តិថ្វាយព្រះមហាក្សត្រ ព្រោះអាជ្ញាធរខណ្ឌដូនពេញទប់ស្កាត់ និងរារាំងមិនឱ្យក្តីបំណងរបស់ពួកគេបានសម្រេចឡើយ។ ការថ្វាយញ្ញត្តិជូនព្រះមហាក្សត្រត្រូវបរាជ័យ ដោយសាច់ញាតិបក្សប្រឆាំងដែលភាគច្រើនជាស្ត្រីប្រមាណ២០នាក់ បានត្រឹមតែស្រែកទាមទារឱ្យមានការដោះលែងប្តី និងឪពុករបស់ពួកគេនៅខាងក្រៅបរិវេណព្រះបរមរាជវាំង...

ក្រុមអ្នកឃ្លាំមើលនិយាយថា សមាជិកគ្រួសាររបស់លោក ហ៊ុន សែន និងមន្រ្តីជិតស្និទ្ធរបស់លោកកំពុងក្តោបក្តាប់សេដ្ឋកិច្ចជាតិស្ទើរគ្រប់វិស័យ ដោយយកលោក ហ៊ុន សែន ជាបង្អែក

មុខរបរ អាជីវកម្ម ក្រុមហ៊ុនធំៗ ទាក់ទងនឹងធនធានធម្ម ជាតិ ជាសម្បត្តិជាតិក្នុងទឹកដីខ្មែរ ទាក់ ទងនឹងសេដ្ឋកិច្ចជាតិ  ភាគច្រើនគ្រប់គ្រង កាន់កាប់ ចាត់ចែងដោយមនុស្សក្នុងត្រកូល ហ៊ុន ឬ ជិតស្និទ្ធបំផុតនឹងត្រកូល ហ៊ុន ហើយចែករំលែកទៅដល់សាច់ញាតិ មិត្តភក្តិ ក្លើម្រាក់ ជាសាខាពីលើចុះក្រោម ប្រៀបបាននឹងដើមជ្រៃផ្តល់ម្លប់ត្រឈឹងត្រឈៃ។ គេចងចង្កោមគ្នាជាក្រុម ជាពួក ជាបក្ស រក្សា ពឹងពាក់...

នាយករដ្ឋមន្ត្រីថៃប្រាយុទ្ធព្រមានថារាល់វិធានការទាំងអស់ត្រូវតែមានដើម្បីបង្រ្កាបបាតុកម្ម

រលកហិង្សាបានចាប់ផ្ដើមផ្ទុះហើយ នៅទីក្រុងបាងកក ជារាជធានីនៃរាជាណាចក្រថៃ។ ហិង្សាបានកើតឡើង មិនត្រឹមតែប៉ះទង្គិចជាមួយ ប៉ូលិសបង្រ្កាបកុបកម្មនោះទេ គឺប៉ះទង្គិចរវាងប្រឆាំងរដ្ឋាភិបាល និងបាតុករ ដែលគាំទ្រស្ថាប័នរាជបល្ល័ង្គ។ ការសែតបាងកកប៉ុស្ត៍របស់ថៃ បានចុះផ្សាយថា បាតុករដែល ប្រឆាំង រដ្ឋាភិបាល បានបង្កើនកម្លាំងភ្លាមៗហើយម្នាក់ៗសុទ្ធតែមានកំហឹងជាប់នឹងខ្លួនដោយសារតែញត្តិរបស់ពួកគេដែលទាមទារអោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីរុះរើស្ថាប័នព្រឹទ្ធសភា ការកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ និងការដកហូតលោកបា្រយុទ្ធចាន់អូចាចេញពីតំណែង មិនត្រូវបានសមាជិកសភា មកពីបក្សកាន់អំណាចនិង សមាជិកព្រឹទ្ធសភា អនុម័តនោះទេ។ បាតកម្មកាលពីរសៀលថ្ងៃទី១៨វិច្ឆិកា ត្រូវបានវាយបង្រ្កាប ដោយប៉ូលិសប្រឆាំងកុបកម្ម ព្រោះតែបាតុករ...

GDP អបអសាទរការចងសម្ព័ន្ធភាពអ្ន កប្រជាធិបតេយ្យរវាងគណបក្សនយោបាយ៣ នៅកម្ពុជា

មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP បានសំដែងការសាទរ នៃការចងសម្ព័ន្ធភាពនៃគណបក្សនយោបាយ៣ថា ជាសញ្ញាវិជ្ជមានមួយសម្រាប់បរិបទនយោបាយនៅកម្ពុជា ដើម្បីទាញយកធនធានមនុស្សដែលមានស្រាប់ក្នុងការចូលរួមកសាងប្រជាធិប តេយ្យឲ្យបានល្អប្រសើរដូចមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ប្រធានគណៈកម្មាធិការនាយក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោក យ៉ង សាំងកុមារ បានអះអាងថា ប្រសិនបើការចងសម្ព័ន្ធភាពនេះធ្វើឡើងក្នុងគោលបំណងពិតប្រាកដ និងមានគោលដៅជាក់លាក់ នោះការរួបរួមបែបនេះនឹងក្លាយក្តីសង្ឃឹមថ្មីសម្រាប់សម្រាប់ ពលរដ្ឋខ្មែរ ត្បិតការរួបរួមក្នុងសង្គមប្រជាធិបតេយ្យ គឺដើម្បីផលប្រយោជន៍ពលរដ្ឋមិនមែនដើម្បីប្រយោជន៍ក្រុមណាមួយនោះទេ។ លោកបន្តថាគណបក្សរបស់លោក នឹងបើកចំហរសម្រាប់គណបក្សនយោបាយទូទៅដើម្បីធ្វើការរួបរួម ប៉ុន្តែជាការសហការដែលមានក្រមសីលធម៌នៃអ្នកនយោបាយ មិនជេរប្រមាថ មិនលាបពណ៌ គ្មានការគម្រាមកំហែង...

លោក ហ៊ុន សែនបានសម្រេចចិត្ត ក្នុងការប្រកាសបិទបញ្ចប់ព្រឹត្តការណ៍ ៣វិច្ឆិកា ខណៈវិធានសុវត្ថិភាពនៅរក្សាដូចដើមដដែល

លោក ហ៊ុន សែន បានប្រកាស បិទបញ្ចប់ព្រឹត្តកាណ៍ ៣វិច្ឆិកា ដោយជោគជ័យ ត្បិតស្ថានភាពនៃការរីករាលដាលនៃវីរុសកូវីដ១៩ បានធូរស្បើយជាបន្តរបន្ទាប់ ខណៈរដ្ឋាភិបាលកម្ពុជាអាចគ្រប់គ្រងបានទាំងស្រុង ដោយមិនមិនមានការធ្វេសប្រហេសនាំឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ឬមន្ត្រីរាជការណាម្នាក់ពីការកម្រើកជាថ្មីនៃវីរុសនេះឡើយ។ លើកឡើងក្នុងខ្សែរអាត់សំលេងដែលមានរយៈពេលជាង ៦នាទី កាលពីយប់ថ្ងៃទី១៨ វិច្ឆិកានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានបញ្ជារឲ្យរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធនានា ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងអប់រំជាដើមបើកគ្រឹះស្ថានអប់រំក្នុងរាជធានីភ្នំពេញដែលបានបិទក្រោយព្រឹត្តការណ៍ ៣ វិច្ឆិកា និងឲ្យបើកឡើងវិញនៅថ្ងៃទី២៣ វិច្ឆិកាខាងមុខនេះ។...

ពលរដ្ឋ និងសាធារណជនកំពុងមានចម្ងល់ ចំពោះលិខិតជូនដំណឹងស្តីពីការអនុវត្តសាលដីកា របស់សាលាកំពូល

ពលរដ្ឋចំនួន ១៦គ្រួសារ រស់នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានចម្ងល់ថា ក្រោយស្ងប់ស្ងាត់រឿងជម្លោះដីធ្លី នៅតំបន់សហគមន៍អូរខ្សាច់មួយរយៈពេលកន្លងមក ក៏ស្រាប់តែកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាសាលា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចេញលិខិតជូនដំណឹងមួយ ស្តីអំពីការអនុវត្តសាលដីកា របស់សាលាកំពូលតាំងពីឆ្នាំ២០១៤ បានលើកយកមកអនុវត្តនៅទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលក្រសួងយុត្តិធម៌ ប្រកាសឲ្យផ្អាក នាពេលកន្លងមក។ តាមលិខិតជូនដំណឹង ស្តីពីការអនុវត្តសាលដីកា ដោយស្ម័គ្រចិត្ត មានការចុះហត្ថលេខា...

អតីតមេបក្សប្រឆាំងនៅក្រៅស្រុកថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន ថាបានរំលោភច្បាប់ជាតិ និងអន្តរជាតិ ដោយរំលាយគណបក្សសង្គ្រោះជាតិ

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី រិះគន់ថា ខណៈគណបក្សសង្គ្រោះជាតិលែងមានវត្តមាននៅកម្ពុជា រដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន បានប្រើអំណាចផ្តាច់មុខគ្មានដែនកំណត់ដែលបាន រំលោភលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ នានា ជាពិសេសគឺ រំលោភរដ្ឋធម្មនុញ្ញ និងរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឆ្នាំ១៩៩១ យ៉ាងធ្ងន់ធ្ងរ។ អតីតមេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេស បានចោទថា គណបក្សប្រជាជនកម្ពុជារបស់ លោក ហ៊ុន សែន ជាគណបក្សកុម្មុយនីស ដែលបានជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរជាង...

Latest news