31 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1582 POSTS
0 COMMENTS

តៃវ៉ាន់ស្ថិតក្នុងស្ថានភាពបារម្ភកាន់តែខ្លាំងឡើងពីការលុកលុយដោយកងទ័ពចិន

រយះពេលប៉ុន្មានសប្ដាហ៍មកនេះចុងក្រោយនេះ តៃវ៉ាន់ស្ថិតក្នុងស្ថានភាពព្រួយបារម្ភជាខ្លាំងពីការបើកការវាយលុកដើម្បីដណ្ដើម កាន់កាប់ដែនកោះនេះត្រលប់មកវិញពីសំណាក់កងទ័ពរំដោះប្រជាជនចិន។ ក្នុងហេតុផលនេះសារព័ត៌មានរបស់ តៃវ៉ាន់គឺTaiwan News បានចុះផ្សាយថាក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសថាខ្លួនទោះជាខ្លាចកើតមានសង្គ្រាម បង្ករឡើងដោយប្រទេសចិនក៏ដោយប៉ុន្ដែក្នុងស្មារតីនិងកាតព្វកិច្ចដើម្បីការពារដែនអធិបតេយ្យរបសខ្លួនគឺត្រូវតែ បញ្ចេញសមត្ថភាពដើម្បីទប់ទល់ក្នុងពេលដែលដែនកោះនេះធ្លាក់ក្នុងសង្គ្រាម។ ក្នុងន័យនេះហើយដែលក្រសួង ការពារជាតិតៃវ៉ាន់បានឲ្យសារព័ត៌មានក្នុងស្រុកមួយអោយដឹងថាយ៉ាងតិចរថក្រោះ១២០០គ្រឿងត្រូវបានដាក់ ឲ្យត្រៀមដើម្បីយកទៅដាក់ពង្រាយភ្លាមៗនៅតាមឆ្នេរច្រកសមុទ្រតៃវ៉ាន់ប្រឈមនិងទីក្រុងប៉េកាំង។ បន្ថែមលើនេះ ការពង្រាយប្រព័ន្ធកាំជ្រួចដើម្បីបាញ់យន្ដហោះចម្បាំងនិងបាញ់កំទេចនាវាចម្បាំងក៏បានរៀបរយរួចរាល់អស់ហើយ។មកដល់ពេលនេះទៀតគ្រូបង្វឹកនៃកងទ័ពម៉ារីនរបស់សហរដ្ឋអាមេរិកបានកំពុងហ្វឹកហាត់កងទ័ពតៃវ៉ាន់ទាំងទ័ព ជើងទឹកនិងទ័ពជើងអាកាសក្នុងស្ថានភាពនៃការត្រៀមដើម្បីទប់ទល់និងការបង្ករសង្គ្រាមពីសំណាក់កងទ័ពនៃប្រទេស ចិន។ Taiwan News បានចុះផ្សាយទៀតថាក្រសួងការពារជាតិរបស់ដែនដីកោះតៃវ៉ាន់បានត្រៀមរូងដីនិងលានដ្ឋានក្រោមដីជាច្រើន កន្លែងដើម្បីជំលៀសប្រជាជននៃដែនដីមួយនេះគេចពីការបាញ់ផ្លោងវាយប្រហារពីសំណាក់កងទ័ពចិន។ ប្រភពដដែលនេះបានបញ្ជាក់ថារូងដីទាំងអស់សុទ្ធតែមានផ្លាកសញ្ញាប្រាប់ប្រជាជនឲ្យដឹងថាត្រូវគេចខ្លួនដើម្បីសុវត្ថិភាពយ៉ាងឆាប់បំផុតបើអាសន្ននៃសង្គ្រាមធ្លាក់មកដល់។ ប្រជាជនតៃវ៉ាន់មានជាង២៣លាននាក់។កាលពីថ្មីៗនេះការស្ទង់មតិមួយធ្វើឡើងដោយក្រុមប្រឹក្សាដើម្បី ប្រជាជនតៃវ៉ាន់គឺបានបង្ហាញថាប្រជាជនជាង៧០ភាគរយបានគាំទ្រជំហររបស់រដ្ឋាភិបាលរបស់អ្នកស្រី សាយអ៊ឹងវ៉ិន ដែលត្រៀមដើម្បីសង្គ្រាមការពាររដ្ឋអធិបតេយ្យរបស់ខ្លួន។ ពលរដ្ឋតៃវ៉ាន់ភាគច្រើនបាន សម្ដែងការព្រួយបារម្ភខ្លាចក្រែងដែនដីរបស់ពួកគេដែលរស់នៅដោយមានសេរីភាពមានប្រជាធិបតេយ្យ គឺខ្លាចធ្លាក់ក្នុងការគ្រប់គ្រងរបស់ចិនគឺដូចទីក្រុងហុងកុងតែទីបំផុតទីក្រុងប៉េកាំងគាបសង្កត់ធ្វើទុក្ខ បុកម្នេញយ៉ាងខ្លាំង។ ប្រជាជនតៃវ៉ាន់ដែលគាំទ្រគណបក្សកាន់អំណាចរបស់លោកស្រីសាយអឹង វិន...

ភរិយាអតីតមនុស្សជំនិតមេដឹកនាំខ្មែរក្រហមមួយរូប ត្រូវបានតែងតាំងជាអភិបាលខេត្តប៉ៃលិន

ភរិយានាយឧត្តមសេនីយ៍ អ៊ី ឈាន ដែលជាអតីតមនុស្សជំនិតមេដឹកនាំខ្មែរក្រហមមួយរូប គឺអ្នកស្រី បាន ស្រី មុំ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលខេត្តប៉ៃលិន។  ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី នៅថ្ងៃទី១៨ខែធ្នូនេះ បានសម្រេចតែងតាំងអ្នកស្រី  បាន ស្រីមុំ ជាអភិបាលខេត្តប៉ៃលិន ជំនួសលោក ផាន់ ចាន់ធុល ដោយអភិបាលខេត្តចាស់ត្រូវផ្ទេរមកឱ្យបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ។ ភរិយាអតីតមនុស្សជំនិតមេដឹកនាំខ្មែរក្រហម  អ្នកស្រី បាន ស្រីមុំ...

មន្ត្រីជាន់ខ្ពស់គណបក្ស GDP ថា អ្នកដឹកនាំនយោបាយជាន់ខ្ពស់នៅកម្ពុជា គួររួបរួមគ្នាសាងកេរ្តិ៍ឈ្មោះក្នុងប្រវត្តិសាស្ត្រ ដើម្បីអនាគតកម្ពុជា

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អំពាវនាវឲ្យអ្នកដឹកនាំនយោបាយជើងចាស់ដែលធ្លាប់ហែលឆ្លងបទពិសោធន៍យ៉ាងជោគជាំ គួរតែរួបរួមគ្នាកសាងកេរ្តិ៍ឈ្មោះក្នុងប្រវត្តិសាស្រ្តជាតិ ដើម្បីរៀបចំថ្នាលបណ្តុះប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាសម្រាប់អ្នកជំនាន់ក្រោយ។ ប្រធានគណៈកម្មាធិការនាយកគណបក្ស GDP បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃនេះថា បច្ចុប្បន្នមានអ្នកដឹកនាំនយោបាយខ្មែរ៤ រូប ដែលលោកសំដៅដល់ លោក ហ៊ុន សែន សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ លោក សម រង្ស៊ី និងលោក...

រដ្ឋាភិបាលអះអាងថា អង់គ្លេស និងអៀឡង់ខាងជើងមិនដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាឡើយ

រដ្ឋាភិបាលកម្ពុជាអះអាងថា ចក្រភពអង់គ្លេស និងអៀឡង់ខាងជើង បានសម្រេចថា នឹងមិនបន្តអនុវត្តន៍ការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ EBA មកលើកម្ពុជាទៀតទេ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៧ ខែធ្នូ ឱ្យដឹងថា ការសម្រេចនេះ ក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន ជាមួយឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពចក្រភពអង់គ្លេស និងអៀឡង់ខាងជើង អ្នកជំទាវ Tina Redshaw កាលពីថ្ងៃទី១៦ខែធ្នូ។ អ្នកស្រី មានប្រសាសន៍ថា ចាប់ពីថ្ងៃទី០១ ខែមករា...

លីកាដូថា ចាប់តាំងពីរំលាយគណបក្សសង្រ្គោះជាតិមក ការ ...

ក្រុមសិទ្ធិមនុស្សក្នុងស្រុក អះអាងថាចាប់តាំងពីមានការរំលាយគណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងធំមួយនៅកម្ពុជា ក្នុងរយៈពេលបីឆ្នាំមកនេះ ពោលគឺចាប់តាំពីដើមឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ការបង្ក្រាប និងរឹតត្បិតសេរីភាពរបស់សកម្មជន និងអ្នកការពារសិទិ្ធមនុស្ស កាន់តែអាក្រក់ជាងមុន ។ ក្នុងរបាយការណ៍សង្ខេបមានកម្រាស់ជាង៣០ទំព័រ របស់អង្គការលីកាដូ ដែលចេញផ្សាយនៅថ្ងៃសុក្រ ទី១៨ ខែធ្នូនេះ ក្រោមចំណងជើងថា «ការតស៊ូដើម្បីសេរីភាព» រកឃើញថា ការរំលោភបំពានអ្នកការពារសិទិ្ធមនុស្ស ២០១៨-២០២០ គឺបានបង្ហាញពីការព្រឹត្តិការណ៍នៃការរំលោភសិទ្ធិមនុស្សសំខាន់ៗ ដែលកើតឡើងក្នុងរយៈពេល៣ឆ្នាំមកនេះ។  លីកាដូនិយាយថា ចាប់តាំងខ្លួនបានចេញផ្សាយរបាយការណ៍ចុងក្រោយ ស្ដីពីការធ្វើទុក្ខបុកម្នេញទៅលើអ្នកការពារសិទ្ធិមនុស្សពីសំណាក់អាជ្ញាធររដ្ឋមក តុលាការក៏បានរំលាយគណបក្សជំទាស់ធំជាងគេគឺ គណបក្សសង្គ្រោះជាតិ...

ពលរដ្ឋអះអាងថា ក្លឹបកម្សាន្ត ឬក្លឹបខារ៉ាអូខេ KTV បន្តបើកធ្វើអាជីវកម្មរាល់យប់នៅខេត្តកំពត ដោយមិនខ្វល់បទបញ្ជា របស់លោក ហ៊ុន សែន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ពលរដ្ឋរស់នៅទីប្រជុំជនខេត្តកំពត បានអះអាងថា ក្លឹបកម្សាន្តច្រៀងរាំ និងក្លឹបម៉ាស្សាខារ៉ាអូខេ ឬKTV បានបន្តបើកធ្វើអាជីវកម្មជារៀងរាល់រាត្រី ដោយម្ចាស់អាជីវកម្មទាំងនោះ មិនខ្វល់នឹងបំរាម របស់លោក ហ៊ុន សែន ដែលបញ្ជាឲ្យបិទការធ្វើអាជីវកម្មក្លឹបកំសាន្តនានាជាបណ្តោះអាសន្ន ដើម្បីបង្ការទប់ស្កាត់វីរុសកូវីដ-១៩នោះ។ ពួកគេដាក់ជាសំណួរថា ហេតុអ្វីបានជា សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធនៃរដ្ឋបាលខេត្តកំពត សមត្ថកិច្ចនៃស្នងការនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្តនេះមិនព្រមអនុវត្តតាមបទបញ្ជារបស់ លោក ហ៊ុន សែន ដែលបញ្ជាឲ្យបិទក្លឹបកម្សាន្តខារ៉ាអូខេ ឬខេ.ធី.វី (KTV) ដើម្បីបង្ការទប់ស្កាត់ការរីករាលដាល...

IDEA TALK ៖ ការប្រឈមការរំលោភសិទ្ធិការងាររបស់ពលករខ្មែរក្នុងប្រទេសជប៉ុន

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖ ការប្រឈមការរំលោភសិទ្ធិការងាររបស់ពលករខ្មែរក្នុងប្រទេសជប៉ុន

បក្សប្រឆាំងភឿថៃរងបណ្ដឹងសុំអោយរំលាយ តើអាចមានវាសនា ដូចបក្សអនាគតឆ្ពោះទៅមុខឬទេ?

រាជាណាចក្រថៃ ត្រូវបានកត់ត្រាថា ជាប្រទេសមួយមានកម្លាំងនយោបាយពហុបក្សខ្លាំងក្លា ប៉ុន្តែបក្សនយោបាយនៃប្រទេសសមាជិកអាស៊ានមួយនេះ ងាយត្រូវបានរំលាយ ក្រោមអំណាចនៃសាលដីការបស់ តុលាការរដ្ឋធម្មនុញ្ញ។ យ៉ាងតិច បក្សនយោបាយចំនួន៤ ត្រូវបានរំលាយនៅក្នុងរយៈជាង១០ឆ្នាំមកនេះ។ គណបក្សប្រឆាំងធំជាងគេ និងជាគណបក្សឈ្នះឆ្នោត លំដាប់លេខមួយ គឺគណបក្សភឿថៃប្រឈមនឹងការរំលាយក្រោមបណ្ដឹងរបស់អ្នកនយោបាយមានឥទិ្ធពលម្នាក់។ បក្សនយោបាយចុងក្រោយដែលត្រូវបានរំលាយដោយ តុលាការដ៏មានអំណាចនេះ គឺគណបក្សអនាគតឆ្ពោះទៅមុខ FFP។ បក្សនេះ មានអាសនៈនៅក្នុងរដ្ឋសភាចំនួន៨០អាសនៈ។ សម្រាប់គណបក្សភឿថៃទទួលបាន ១៣៧អាសនៈ នៃអាសនៈសរុប ៥០០។ បក្សនេះត្រូវបានចាត់ទុកថាជាបក្សឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតសភាកាលពីខែមិនា...

តើក្រៅពីគ្រួសារ សាច់ញាតិត្រកូល ហ៊ុន មានបក្ខពួកណាខ្លះទៀត ដែលបំផ្លាញធនធានធម្មជាតិខ្មែរជាប្រព័ន្ធ?

ក្នុងសេចក្តីរាយការណ៍របស់យើងភាគទី៣  ផ្សាយកាលថ្ងៃទី៦ វិច្ឆិកា យើងបានពិនិត្យអំពីបែបផែនគ្រប់គ្រងនគររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបណ្តុះបណ្តាល អប់រំហ្វឹកហ្វឺនដោយអ្នកដឹកនាំកុម្មុយនិស្តយួនខាងជើង។ លោកឆ្លាតវៃ ច្នៃបច្ចេកទេសគ្រប់គ្រងប្រទេសពីរបៀបកុម្មុយនិស្តនិយម ជារបៀបផ្តាច់ការនិយម  authoritarianism លាយឡំនឹងរបៀបម៉ាហ្វ៊ីយ៉ា ដែលតម្រូវឲ្យមានភក្តី ត្រូវបម្រើ ការពារ ស្លាប់រស់នឹងគ្នា ជាដាច់ខាត។ លោក ហ៊ុន សែន គ្រប់គ្រងនគររបៀបចងសម្ព័ន្ធរវាងមនុស្សនិងមនុស្សជាសែស្រឡាយ ជា សម្ព័ន្ធភាព ផ្តល់បុណ្យសក្តិ លាភសក្ការៈជាទីពេញចិត្តដល់ជនណាស្មោះស្ម័គ្រនឹងលោក ហើយអ្នកទទួលផលប្រយោជន៍ពីលោក នឹងតបស្នងសងគុណលោកវិញជារបៀបជួយឧប ត្ថម្ភធនធាន និង...

លោកហ៊ុន សែន ប្តេជ្ញាធ្វើការជាមួយរដ្ឋបាលលោក ចូ បៃឌិន ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ

ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសប្តេជ្ញាធ្វើការងារជាមួយរដ្ឋបាលលោក ចូ បៃដិន ដែលត្រូវបានប្រកាសជាប់ឆ្នោតដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិកជាផ្លូវការ។ ក្នុងលិខិតរបស់លោកហ៊ុន សែន ផ្ញើជូនទៅអនាគតប្រធាធិបតីសហរដ្ឋអាមេរិកថ្មី លោក ចូ បៃដិន កាលពីថ្ងៃទី១៥ ខែធ្នូ ដែលThe Cambodia Daily ទើបទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា រដ្ឋាភិបាល និងពលរដ្ឋកម្ពុជាមានកិត្តិយសដ៏ធំធេង និងសេចក្ដីរីករាយឥតឧបមា ហើយសាទរចំពោះ លោក បៃដិន...

Latest news