27 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2447 POSTS
0 COMMENTS

សហ​មេធាវី​របស់​លោក កឹម សុខា ថា​ការ​បន្ត​ចោទប្រកាន់​កូនក្ដី​ធ្វើ​ឱ្យ​ប៉ះពាល់​ទំនាក់ទំនង​អន្តរជាតិ

សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា អះអាង​ថា ការ​បន្ត​ចោទប្រកាន់​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្នុង​សំណុំរឿង «សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស» នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​រវាង​ទំនាក់ទំនង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​សហគមន៍​អន្តរជាតិ ស្រប​ពេល​ដែល​អឺរ៉ុប​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពី​កម្ពុជា​បន្ថែម​ទៀត។ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី ម៉េង សុភារី ថា​ក្នុង​កិច្ចព្រមព្រៀង​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ បាន​ឯកភាព​បញ្ចប់​បញ្ហា​នានា​ដែល​បាន​កើតឡើង ជាពិសេស​រឿង​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ ហើយ​ការ​បញ្ចប់​នេះ មិនមែន​ដោយ​មូលហេតុ​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​អ្វី​ឡើយ ដោយសារ​បញ្ហា​ទាំងអស់​នេះ​មិន​មាន​កើតឡើង​នៅ​កម្ពុជា​នោះ​ទេ។ អ្នកស្រី​បន្ត​ថា...

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន លើក​រឿង​លោក សម រង្ស៊ី បាត់​ឱកាស​ជា​ការ​បង្វែង​រឿង​លោក កឹម សុខា

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ដែល​ថា​លោក សម រង្ស៊ី មិន​ចូលរួម​រំលែក​ទុក្ខ​បងប្រុស​ធ្វើ​ឱ្យ​បាត់បង់​ឱកាស​នោះ គ្រាន់តែ​ជា​ការ​បង្វែង​ព័ត៌មាន​ទាក់ទង​នឹង​លោក កឹម សុខា ដែល​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​សហគមន៍​អន្តរជាតិ​កំពុង​ចាប់​អារម្មណ៍ និង​តឿន​ឱ្យ​ដោះស្រាយ​ប៉ុណ្ណោះ។ ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នកវិភាគ​តាម​បណ្ដាញ​សង្គម​រស់នៅ​សហរដ្ឋ​អាមេរិក នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​លោក សម រង្ស៊ី ថា​ជា​អ្នក​នយោបាយ​មិន​ចេះ​គ្រប់គ្រង​ឱកាស...

តើ​ទណ្ឌកម្ម​របស់​បស្ចិម​ប្រទេស​មាន​ប៉ុន្មាន​យ៉ាង ហើយ​មាន​ប្រសិទ្ធភាព​ប៉ុនណា?

ក្នុង​ពិភពលោក​នេះ ប្រទេស​ទទួល​រង​ទណ្ឌកម្ម គឺ​ប្រទេស​ដែល​មាន​មេដឹកនាំ​រំលោភ​សិទ្ធិមនុស្ស ឬ​ទន្ទ្រាន​ឈ្លានពាន​ត្រួតត្រា​កាន់កាប់ រំលោភ​អធិបតេយ្យ ឯករាជភាព បូរណភាព​ដែនដី​ប្រទេស​ដទៃ។ ទណ្ឌកម្ម​មាន​ពី​អង្គការ​សហប្រជាជាតិ តាម​សេចក្តី​សម្រេច​ពី​ក្រុមប្រឹក្សា​សន្តិសុខ ឬ​ពី​ប្រទេស​មហាអំណាច​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន និង​មាន​ទំហំ​ធំ។ លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​អំពី​ទណ្ឌកម្ម​នៃ​បស្ចិម​ប្រទេស​លើ​ប្រទេស​រុស្ស៊ី ក្រោយពី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ថា​តើ​មាន​ឥទ្ធិពល និង​ប្រសិទ្ធភាព​កម្រិត​ណា។ សហរដ្ឋ​អាមេរិក​ជា​ប្រទេស​មហាអំណាច​មាន​ធនធាន​ដ៏​សម្បើម​អស្ចារ្យ មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​សកលលោក មាន​អាវុធ​យុទ្ធភណ្ឌ​ទំនើប​ជាងគេ​ក្នុង​សកលលោក។ ដោយសារតែ​ទំហំ​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​លោក ហើយ​ប្រទេស​តូចៗ​មិន​សូវ​ជឿនលឿន ច្រើន​តែ​ពឹងពាក់​លើ​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រើ​ទីផ្សារ​លក់​ទំនិញ ជាពិសេស​គ្រឿង​សម្លៀកបំពាក់។ ព្រោះតែ​ទំហំ​ផលិតកម្ម​ធំ...

លោក ហ៊ុន សែន ចាកចេញ​ពី​កម្ពុជា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក

បុរស​ខ្លាំង​លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​កម្ពុជា​ហើយ​នៅ​ថ្ងៃ​អង្គារ ទី​១០ ឧសភា នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក នៅ​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​ឧសភា ខាងមុខ​នេះ។ បើ​យោង​តាម​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា នេះ បាន​ឱ្យ​ដឹង​ថា ការ​ចូលរួម​របស់​លោក​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ក្នុង​នាម​ជា​ប្រធាន​អាស៊ាន កម្ពុជា​ត្រូវ​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក និង​ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-សហរដ្ឋ​អាមេរិក។ លោក...

IDEA TALK៖ តើ​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ នឹង​ជះ​ឥទ្ធិពល​បែប​ណា​ដល់​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ក្នុង​ឆ្នាំ​នេះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ នឹង​ជះ​ឥទ្ធិពល​បែប​ណា​ដល់​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ក្នុង​ឆ្នាំ​នេះ?»។

ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ដែល​ធ្លាប់​ត្រូវ​ទាហាន «ង​៧០» បាញ់ ស្នើ​ក្រសួង​ជួយ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍

ប្រជា​សហគមន៍​នៅ​ស្រុក​ឱរ៉ាល់ និង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ឡើង​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ស្នើ​ឲ្យ​ក្រសួង​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​សហគមន៍ «ឧត្តម​ស្រែ​ពស់» ហៅ «ព្រៃ​មេត្តា​ធម្មជាតិ» និង​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីនោះ។ ពលរដ្ឋ​រស់នៅ​ឃុំ​ពោធិ៍មាស ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ លោកស្រី ឃន ខន បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី​ថា ពួកគាត់​នាំគ្នា​តវ៉ា​កន្លងមក​គ្រាន់តែ​ចង់​រក្សា​ព្រៃឈើ​ទុក ដោយ​ថា​បច្ចុប្បន្ន ព្រៃឈើ​សហគមន៍ «ឧត្តម​ស្រែ​ពស់» ហៅ «ព្រៃ​មេត្តា​ធម្មជាតិ» កំពុង​រង​ការ​កាប់​បំផ្លាញ...

លោក ពូទីន ថ្លែង​ការពារ​ការ​លើក​ទ័ព​វាយលុក​អ៊ុយក្រែន​ក្នុង​ទិវា​ជ័យជម្នះ ៩​ឧសភា

សង្គ្រាម​ក្នុង​ទឹកដី​អ៊ុយក្រែន គឺជា​ស្រមោល​នៃ​ការ​ប្រារព្ធ​ខួប​ប្រចាំ​ឆ្នាំ​ដែល​អតីត​សហភាព​សូវៀត បាន​វាយ​ឈ្នះ​លើ​កងទ័ព​នៃ​របប​ណាហ្ស៊ី​អាល្លឺម៉ង់ ក្រោម​ការ​ដឹកនាំ​របស់ អាឌុល​អ៊ីត្លែរ នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​១៩៤៥។ រៀង​រាល់​ថ្ងៃ​ទី​៩ ឧសភា នៅ​លើ​ទីលាន​ក្រហម​នៃ​ទីក្រុង​មូស្គូ គឺ​រដ្ឋាភិបាល​រុស្ស៊ី តែងតែ​ធ្វើ​ពិធី​ហែ​ក្បួន​កងទ័ព និង​សញ្វាវុធ ដោយ​មាន​មេដឹកនាំ​កំពូលៗ​របស់​ប្រទេស​មហាអំណាច​យោធា​នេះ​មក​ចូលរួម​ជាមួយ​នឹង​ការ​កៀងគរ​ពលរដ្ឋ​ច្រើន​ពាន់​នាក់​មក​ចូលរួម​ផង​ដែរ។ អ្វី​ជា​ការ​ចាប់អារម្មណ៍ និង​ទាក់​ភ្នែក​ទស្សនិកជន គឺ​ការ​បង្អួត​សព្វាវុធ​ធុន​ធ្ងន់ និង​ទំនើប​យ៉ាង​សម្បើម ដែល​ជា​ការ​គំរាម​ដៃគូ​ប្រជែង​នឹង​ក្រុង​មូស្គូ។ ប៉ុន្តែ​ទិវា ៩​ឧសភា សម្រាប់​ឆ្នាំ​នេះ របប​ក្រុង​មូស្គូ រឹតតែ​បង្អួត​ថែម​ទៀត​នូវ​សព្វាវុធ​ទំនើបៗ​មាន​ដូចជា...

តើ​ទិវា​ជ័យជម្នះ «៩​ឧសភា» រុស្ស៊ី​អាច​នឹង​ប្រកាស​បើក​សង្គ្រាម​កាន់កាប់​តំបន់​ភាគ​ខាងកើត​ឬ​ក៏​ត្រូវ​ពង្រឹង​សមរភូមិ​ថែម​ទៀត?

សង្គ្រាម​ដែល​របប​ក្រុង​មូស្គូ លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន បាន​ប្រព្រឹត្ត​ទៅ​ជាង ៧០​ថ្ងៃ​មក​ហើយ។ សង្គ្រាម​នេះ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រកាស​ថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស។ ប៉ុន្តែ​នៅ​មុន​សង្គ្រាម​ផ្ទុះឡើង កងទ័ព​រុស្ស៊ី​បាន​ដាក់​ពង្រាយ​ឡោមព័ទ្ធ​ប្រទេស​អ៊ុយក្រែន មាន​កងទ័ព​ដល់​ទៅ​ជិត ២០​ម៉ឺន​នាក់​ជាមួយ​នឹង​សព្វាវុធ​ធុន​ធ្ងន់​គ្រប់​បែប​យ៉ាង គឺ​មាន​ទាំង​កាំជ្រួច រថក្រោះ កាំភ្លើង​ធំ រហូត​យន្តហោះ​ចម្បាំង។ អំឡុង​ពេល​ឡោមព័ទ្ធ​អ៊ុយក្រែន ដែល​មាន​ចំនួន​កងទ័ព​ដ៏​ច្រើន​សន្ធាប់​នេះ លោក ពូទីន បាន​ប្រាប់​ឱ្យ​ទីប្រឹក្សា​របស់​លោក​ព្រមាន​ទ័ព​អ៊ុយក្រែន...

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​មិន​ទាន់​មាន​ប្រព័ន្ធ​តុលាការ​ដែល​អាច​ធានា​នូវ​យុត្តិធម៌​សង្គម​នៅឡើយ

ក្រុម​សង្គម​ស៊ីវិល​ព្រមាន​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​ដែល​មិន​អាច​ធានា​នូវ​យុត្តិធម៌​សង្គម​បាន ខណៈ​និយោជក និង​អ្នក​មាន​អំណាច​នៅតែ​អាច​បំពាន​លើ​ច្បាប់​ការងារ​ដោយ​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្មករ​និយោជិត​យ៉ាង​ធ្ងន់ធ្ងរ។ អ្នក​គ្រប់គ្រង​ខាង​ផ្នែក​សិទ្ធិ​ការងារ​នៃ​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក ឃុន ថារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៥ ឧសភា ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​គឺ​មាន​ស្តង់ដារ​ពីរ ដែល​តែង​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្មករ​និយោជិត ខណៈ​និយោជក និង​អ្នក​មាន​អំណាច​នៅតែ​អាច​បំពាន​លើ​ច្បាប់​ការងារ​ដែល​ជា​គំរូ​អាក្រក់​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន និង​ពួក​អ្នក​មាន​អំណាច​ទាំងនោះ។ លោក...

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ស្នើ​ឲ្យ​លោក ចូ បៃដិន ជួយ​ជំរុញ​លោក ហ៊ុន សែន ដោះលែង​ប្តី​របស់​ពួកគេ

ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ បាន​រុញច្រាន និង​ចាប់​រូបថត រួម​ទាំង​បដា​របស់​ភរិយា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​ពួកគេ​នាំគ្នា​យក​ញត្តិ​ដាក់​ទៅ​ស្ថានទូត​អាមេរិក ដើម្បី​ស្នើ​ឱ្យ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ស្វាមី​ពួកគេ​ឱ្យ​មាន​សេរីភាព ខណៈ​លោក ហ៊ុន សែន នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ពេល​ខាងមុខ​នេះ។ ការ​ដាក់​ញត្តិ​របស់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) បាន​អញ្ជើញ​លោក ហ៊ុន សែន ឱ្យ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​នៅ​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៣ ខែ​ឧសភា។ កិច្ចប្រជុំ​នេះ គឺ​ចំ​ខួប​លើក​ទី​៤៥...

Latest news