ឌឹ ខេមបូឌា ដេលី
ក្រុមហ៊ុនណាហ្គាវើលដ៍គ្រោងបញ្ឈប់បុគ្គលិកជាង១៣០០នាក់ ក្រោមហេតុផលវិបត្តិកូវីដ-១៩
សហជីពនៅក្រុមហ៊ុន ណាហ្គា វើលដ៍ លើកឡើងថា ក្រុមហ៊ុនគ្រោងកាត់នឹងបុគ្គលិកចេញពីការងារចំនួន ១៣២៩ នាក់ ពាក់កណ្តាលខែមេសានេះ ក្រោមហេតុផលថា ក្រុមហ៊ុនជួបវិបត្តិសេដ្ឋកិច្ចការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងសេចក្ដីថ្លែងការណ៍របស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពាក់កណ្តាលខែមេសានេះ ក្រុមហ៊ុនកាស៊ីណូ ណាហ្គា...
លោក ហ៊ុន សែន ប្រកាសបិទរាជធានីភ្នំពេញរយៈពេល ២ សប្ដាហ៍
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ២សប្ដាហ៍ ដោយសារ ជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំងទប់ទល់លែងបាន។
ថ្លែងតាមរយៈសារសំឡេង នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បច្ចុប្បន្ន មិនអាចគ្រប់គ្រងបានទៀតឡើយ ករណីនេះ...
អ្នកឃ្លាំមើលសង្គមថា ការប្រើវ៉ាក់សាំងដែលមានប្រសិទ្ធភាពទាបអាចនឹងជួយឲ្យវីរុសCovid-19 មានកម្លាំងកាន់តែខ្លាំង
អតីតមន្រ្តីជាន់ខ្ពស់នៃក្រសួងសិក្សាធិការសហរដ្ឋអាមេរិក អះអាងថា ការប្រើវ៉ាក់សាំង ដែលមានប្រសិទ្ធភាពទាប អាចនឹងជួយឲ្យវីរុសCovid-19 មានកម្លាំងកាន់តែខ្លាំង ហើយក៏អាចសម្លាប់អ្នកដែលបានទទួលវ៉ាក់សាំងនោះបានដែរ។
ការអះអាងនេះធ្វើឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ដែលជជែកពិភាក្សា អំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19...
ក្រុមអង្គការសមាគមថា បឹងតាមោកមានតួនាទីផ្គត់ផ្គង់ទឹកសាប និងបញ្ចៀសទឹកជំនន់ពីរាជធានីភ្នំពេញ
អង្គការមាតាធម្មជាតិ ដែលធ្វើការងារទាក់ទងនឹងបរិស្ថាន បានលើកឡើងថា បឹងតាមោក ឬបឹងកប់ស្រូវ ជាបឹងដែលមានផ្ទៃដីធំជាងគេក្នុងចំណោមបឹងនៅក្នុងរាជធានីភ្នំពេញផ្សេងទៀតដែលកំពុងរងការគំរាមកំហែងពីសំណាក់ឈ្មួញអ្នកវិនិយោគធំៗដែលមានការបើកដៃពីសំណាក់រដ្ឋាភិបាលកម្ពុជា។
អង្គការមាតាធម្មជាតិ បានសរសេរលើគណនី Facebook របស់ ខ្លួនកាលពីថ្ងទី១៣ ខែមេសា ឆ្នាំ២០២១ នេះថា បឹងនេះមិនត្រឹមតែអាចការពារទីក្រុងភ្នំពេញ មិនឱ្យជន់លិចដោយជំនន់ទឹកភ្លៀង ឫទឹកជំនន់ផ្សេងៗប៉ុណ្ណោះទេ តែក៏អាចឲ្យប្រជាពលរដ្ឋរស់ដែលរស់នៅតំបន់នោះប្រកបរបរចិញ្ចឹមជីវិតរាប់រយគ្រួសារផងដែរ។
ប្រមុខរដ្ឋាភិបាលកម្ពុជា ថានឹងការពារឲ្យបាននូវអធិបតេយ្យភាព បូរណភាពទឹក និងការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា ពីបរទេសជិតខាង
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ប្ដេជ្ញាថា កម្ពុជា នឹងការពារឲ្យបាននូវអធិបតេយ្យភាព បូរណភាពទឹក ការជ្រៀតជ្រែកផ្ទៃក្នុងរបស់កម្ពុជា ពីសំណាក់បរទេសខាងក្រៅ និងប្រឆាំងដាច់ខាតសកម្មភាពទាំងឡាយណាដែលបង្កឲ្យមានការផ្តួលរំលំ ឬការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។
លោក ហ៊ុន សែន បានចេញលិខិតអបអរសាទរក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នេះថា...
ហ្វីលីពីនកោះហៅទូតចិនដោយប្រាប់អោយដកនាវាល្បាតចេញពីទឹកហ្វីលីពីន
ប្រទេសហ្វីលីពីន បានសម្រេចកោះហៅឯកអង្គរទូតចិនដោយប្រាប់ឲ្យចិនដកនាវាល្បាតចេញពីដែនទឹក ហ្វីលីពីន ហើយថាក្រុង ម៉ានីលនឹងថ្កោលទោសជាខ្លាំង។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ក្រសួងការបរទេសហ្វីលីពីន បានប្រកាសថា កាលពីថ្ងៃចន្ទទី១១ មេសាឯកអគ្គរដ្ឋទូតចិន ប្រចាំនៅ ប្រទេសហ្វីលីពីនគឺលោក Huang Xilian ត្រូវបានកោះហៅឲ្យមកកាន់ក្រសួងការបរទេស ហើយប្រាប់ថាចិនត្រូវដកនាវារបស់ចិនទាំងអស់ចេញពីដែនទឹករបស់ខ្លួននៅប្រជុំកោះ Whitsun នៃសមុទ្រចិនខាងត្បូង។
IDEA TALK៖ រដ្ឋាភិបាលកម្ពុជាគួរធ្វើយ៉ាងណាដើម្បីទទួលបានជំនួយមនុស្សធម៌ និងបច្ចេកទេស ពីសហគមន៏អន្តរជាតិ
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ស្តីអំពី៖ តើរដ្ឋាភិបាលកម្ពុជាគួរធ្វើយ៉ាងណាដើម្បីទទួលបានជំនួយមនុស្សធម៌ និងបច្ចេកទេស ពីសហគមន៏អន្តរជាតិដើម្បីទប់ស្កាត់ការរីករាលដារកូវិដ-១៩?
សង្គមស៊ីវិលថា ពលរដ្ឋខ្មែរអាចទទួលវ៉ាក់សាំងចិនបានទោះប្រសិទ្ធិភាពរបស់វានៅទាបក៏ដោយ
មន្ត្រីសង្គមស៊ីវិល អះអាងថា ក្នុងស្ថានភាពដ៏លំបាកនេះ ពលរដ្ឋគួរតែនាំគ្នាទទួលយកវ៉ាក់សាំងចិនដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បើទោះបីជាវ៉ាក់សាំងនេះនៅមានប្រសិទ្ធិទាបក៏ដោយ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ប្រសិនបើរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ ជម្រើសដែលល្អនោះគឺគួរប្រើវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩...
សាលារាជធានីភ្នំពេញ សម្រេចបិទទីក្រុងភ្នំពេញបន្តទៀតដើម្បីទប់ការស្កាត់ការរីករាលដាលជំងឺកូវីដ១៩
អភិបាលរាជធានីភ្នំពេញ បានសម្រេច បន្តវិធានការបិទទីក្រុងភ្នំពេញបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុង ផ្ទុះឡើងក្នុងសហគមន៍យ៉ាងធ្ងន់ធ្ងរ។
អភិបាល នៃគណៈអភិបាលសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានចេញលិខិតផ្លូវការមួយ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះ ដែលមាន៧ប្រការ សម្រេចបិទភូមិសាស្ត្រក្នុងរាជធានីភ្នំពេញទាំងស្រុង ដែលត្រូវដាក់ចេញនូវវិធានការរដ្ឋបាលផ្អាកបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាព។
ប្រធានគណបក្សសង្គ្រោះជាតិថា ប្រទេសជាតិមួយបើបែកបាក់សាមគ្គីនឹងជួបទុក្ខជាមិនខាន
មេបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាព លោក កឹម សុខា អះអាងថា បើខ្មែរមានសាមគ្គីគ្នា ខ្មែរនឹងបានសេចក្តីសុខ ហើយបើខ្មែរបែកបាក់ ខ្មែរនឹងជួបទុក្ខ ជាមិនខាន។
អះអាងនេះធ្វើឡើងក្នុងលិខិតអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រជាជនខ្មែរទូទាំងប្រទេសកម្ពុជា ព្រមទាំង ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសនឹងចូលរួមអបអរសាទរបុណ្យប្រពៃណីជាតិរបស់ខ្លួននាពេលដ៏ខ្លីខាងមុខនេះ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក...















