ឌឹ ខេមបូឌា ដេលី
សង្គមស៊ីវិល ថានីតិវិធីកោះហៅអតីតសកម្មជនបក្សប្រឆាំងធ្វើឡើងមិនបានត្រឹមត្រូវ
មន្ត្រីអង្គការសង្គមស៊ីវិលដែលតាមដានករណី សវនាការសំណុំរឿងរបស់អតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិនៅថ្ងៃទី២៦ ខែវិច្ឆិកានេះ មើលឃើញថានីតិវិធីកោះហៅពួកគេធ្វើឡើងមិនបានត្រឹមត្រូវនោះឡើយ។ មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ដែលតាមដានករណីសវនាការអតីតមន្ត្រីបក្សប្រឆាំងនៅថ្ងៃព្រហស្បតិ៍នេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពេលចេញពីបន្ទប់សវនាការថា នីតិវិធីកោះហៅអតីតមន្ត្រីបក្សប្រឆាំងឱ្យចូលសវនាការនៅថ្ងៃនេះ ធ្វើឡើងមិនបានត្រឹមត្រូវនោះឡើយ។ លោកថា មិនត្រឹមត្រូវ ព្រោះអ្នកដែលត្រូវបានតុលាការកោះហៅខ្លះ...
លោក កឹម សុខា ថា ត្រូវតែបង្រួបបង្រួមខ្មែរ ប្រសើរជាងចងពៀរខ្មែរ
ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ដែលកំពុងរស់នៅក្នុងប្រទេសមិនទាន់ទទួលបានសេរីភាពពេញលេញនៅឡើយនោះ លើកឡើងថា ពលរដ្ឋខ្មែរ» គឺជាខ្មែរតែមួយ ត្រូវតែបង្រួបបង្រួមខ្មែរ ប្រសើរជាងចងពៀរខ្មែរ។ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញ លោក កឹម សុខា អះអាងថា ជនជាតិខ្មែរ ឬខ្មែរឥស្លាម ខ្មែរជនជាតិដើមភាគតិច ខ្មែរលើ ខ្មែរក្រោម...
ក្រុមបញ្ញវន្តនៅក្រៅប្រទេសទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទៅលើសកម្មជន និងសមាជិកអតីតបក្សប្រឆាំង
ចលនានិស្សិដើម្បីលទ្ធិប្រជាធិបតេយ្យជំរុញឲ្យរដ្ឋាភិបាលកម្ពុជា និង តុលាការ ទម្លាក់បទចោទ និងផ្តល់សេរីភាពពេញលេញដល់សកម្មជនអតីតគណបក្សសង្គ្រោះជាតិទាំងអស់ទ្បើងវិញ ដើម្បីស្តារមុខមាត់ កម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសដើម្បីការផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ជាប្រយោជន៍ដល់សង្គមកម្ពុជា និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ។ អនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជា ធិបតេយ្យ (SMD) លោក អ៊ាប សេង បានចាត់ទុកថា...
អ្នកវិភាគយល់ស្របនឹងសម្តីលោក ហ៊ុន សែន ថាកុំធ្វើនយោបាយកម្ចាត់ ត្រកូលហ៊ុន តែត្រូវនាំគ្នាផ្លាស់ប្តូរអំណាចត្រកូលហ៊ុន
អ្នកវិភាគនយោបាយនៅក្រៅប្រទេស ព្រមានថា បើធ្វើនយោបាយកម្ចាត់ ឬប្រហារគ្រួសារត្រកូលហ៊ុន គឺពិតជាមិនអាចឈ្នះលោក ហ៊ុន សែន បានទេ ដោយសារពុំមានអ្នកនយោបាយណាម្នាក់មានសមត្ថភាព ខាងល្បែងទុច្ចរិត ល្បិចកល ប្រើហិង្សា លួចវាយប្រហារ ដូចលោក ហ៊ុន សែន ធ្លាប់បានធ្វើយ៉ាងស្ទាត់ជំនាញរហូតអាចដឹកនាំរដ្ឋាភិបាលដោយឯកបក្សបាននោះ។ អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម...
តើលោក ហ៊ុន សែន ជាមេដឹកនាំប្រទេសកម្ពុជា ឬមួយគ្រួសារ របស់លោកជាម្ចាស់ទឹកដីនេះ?
យើងលើករឿងក្រុមហ៊ុនអាជីវកម្មមកលាតត្រដាងឲ្យពលរដ្ឋខ្មែរម្ចាស់ប្រទេសស្តាប់ មកពី ក្រុមហ៊ុនជាច្រើនបើកធ្វើអាជីវកម្ម ឬ ប្រកបមុខរបររកស៊ីនៅស្រុកខ្មែរ មិនប្រព្រឹត្តទៅតាម ច្បាប់ជាធរមាន មិនប្រព្រឹត្តតាមក្រម សីលធម៌ ដែលឈានទៅក្នុងការរំលោភ បំពានលើជីវិតមនុស្សរស់នៅក្នុងសង្គមដូចគ្នា មានការបំផ្លាញធនធានធម្មជាតិ ការប្រវ័ញ្ចន៍ទាញប្រយោជន៍ពីអ្នកដទៃដោយ ចេតនា។ អង្គការឃ្លាំមើលឧក្រិដ្ឋកម្មអន្តរជាតិលើអាជីវ កម្ម Global Witness ឆ្នាំ២០១៦ ផ្សាយថា៖ លោក ហ៊ុន សែន គ្រប់គ្រងប្រទេសកម្ពុជា...
IDEA TALK៖តើការវិវឌ្ឍន៍នៃថ្នាំវ៉ាក់ស័ងបង្ការជម្ងឺកូវិដ−១៩ នៅសហរដ្ឋអាមេរិក ឈានដល់ដំណាក់កាលណាដែរ?
កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីអំពី៖តើការវិវឌ្ឍន៍នៃថ្នាំវ៉ាក់ស័ងបង្ការជម្ងឺកូវិដ−១៩ នៅសហរដ្ឋអាមេរិក ឈានដល់ដំណាក់កាលណាដែរ?
ក្រុងបាងកកបន្តរងការអង្រួនដោយបាតុករ២ក្រុមប្រឆាំងគ្នា
រាជធានីបាងកកមើលទៅពុំអាចរកសុខសន្តិភាពបានឡើយ រាជធានីរបស់រាជាណាចនេះរងការអង្រួនដោយបាតុករ ប្រឆាំងរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា គឺមានរយៈជិត៤ខែមកហើយ។ ឥឡូវនេះ បាតុកម្ម មិនត្រឹមតែធ្វើឡើងដោយក្រុមប្រឆាំងនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចានោះទេ គឺក្រុមគាំទ្ររបបរាជានិយម ដែលមានអត្តសញ្ញាណ ពាក់អាវលឿង ក៏បានធ្វើការប្រមូលផ្ដុំគ្នាផងដែរ។ កាសែតបាងកក ប៉ុស្តិ៍ បានចុះផ្សាយបន្តផ្ទាល់អំពីទិដ្ឋភាពនៃប្រមូលផ្ដុំគ្នា របស់ក្រុមប្រឆាំង...
អ្នកកាសែត TV Online MSJ ច្រានចោលសាលក្រម របស់សាលាដំបូងខេត្តព្រះសីហនុ លើសំណុំរឿងប្រើអំពើហឹង្សា
អ្នកកាសែតទូរទស្សន៍អនឡាញ អឹម អេស ចេ ឬ TV Online MSJ លោក ដួង ច័ន្ទបូរិទ្ធ ដែលត្រូវ លោកស្រី ជា សុខឡេង ឈ្មួញរកស៊ីដីដ៏ល្បីឈ្មោះនៅខេត្តព្រះសីហនុ ប្រើអំពើហឹង្សា និងបំផ្លាញទ្រព្យសម្បត្តិ របស់លោក កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០...
សង្គមស៊ីវិលថា អំពើពុករលួយនៅតែជាឧបសគ្គចម្បងដល់ដំណើរការអភិវឌ្ឍ និងធ្វើឲ្យជាប់គាំងប្រយុត្តិធម៌នៅកម្ពុជា នៅឡើយ
មន្ត្រីជាន់ខ្ពស់អង្គការតម្លាភាពកម្ពុជា ព្រមានថា អំពើពុករលួយកំពុងសំងំចាក់ឬសយ៉ាងជ្រៅក្នុងស្ថាប័នសំខាន់ៗរបស់រដ្ឋាភិបាលកំពុងបន្តការយាយីដល់នីតិដ្ឋ គម្រាមកំហែងការទទួលបានយុត្តិធម៌របស់ពលរដ្ឋ និងជាឧបសគ្គដ៏ចម្បងក្នុងការធ្វើអាជីវកម្ម គ្រប់បែបយ៉ាង នៅក្នុងប្រទេសកម្ពុជា។ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានអះអាងថា ការស្ទង់មតិដែលបានធ្វើឡើង ដើម្បីធ្វើការវាស់វែងអំពីស្ថានភាពអំពើពុករលួយក្នុងឆ្នាំ២០២០នេះ បង្ហាញថា ការយល់ឃើញរបស់សាធារណជនទាក់ទងទៅនឹងអំពើពុករលួយមានភាពប្រសើរឡើងបើធៀបទៅនឹងលទ្ធផល ក្នុងរបាយការណ៍កាលពីឆ្នាំ២០១៦។
មេដឹកនាំវៀតណាម សរសើរមេដឹកនាំខ្មែរ ក្នុងការបង្កើតច្បាប់ព្រំដែនរវាងកម្ពុជា-វៀតណាម ថាពិតជាមានផលប្រយោជន៍
នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក ង្វៀន សួនហ្វុក បានអបអរសាទរ និងសរសើរនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដែលបានជុំរុញឲ្យមានសន្ធិសញ្ញានានា ព្រមទាំងច្បាប់ពិធីសា ខណ្ឌសីមា និងបោះបង្គោលព្រំដែន រវាង កម្ពុជា-វៀតណាម ដំណើរការបានដោយជោគជ័យ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជា បានបញ្ចេញសេចក្តីប្រកាសព័ត៌មាន...