Thursday, May 13, 2021
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

855 POSTS 0 COMMENTS

បក្សប្រឆាំងភឿថៃរងបណ្ដឹងសុំអោយរំលាយ តើអាចមានវាសនា ដូចបក្សអនាគតឆ្ពោះទៅមុខឬទេ?

រាជាណាចក្រថៃ ត្រូវបានកត់ត្រាថា ជាប្រទេសមួយមានកម្លាំងនយោបាយពហុបក្សខ្លាំងក្លា ប៉ុន្តែបក្សនយោបាយនៃប្រទេសសមាជិកអាស៊ានមួយនេះ ងាយត្រូវបានរំលាយ ក្រោមអំណាចនៃសាលដីការបស់ តុលាការរដ្ឋធម្មនុញ្ញ។ យ៉ាងតិច បក្សនយោបាយចំនួន៤ ត្រូវបានរំលាយនៅក្នុងរយៈជាង១០ឆ្នាំមកនេះ។ គណបក្សប្រឆាំងធំជាងគេ និងជាគណបក្សឈ្នះឆ្នោត លំដាប់លេខមួយ គឺគណបក្សភឿថៃប្រឈមនឹងការរំលាយក្រោមបណ្ដឹងរបស់អ្នកនយោបាយមានឥទិ្ធពលម្នាក់។ បក្សនយោបាយចុងក្រោយដែលត្រូវបានរំលាយដោយ តុលាការដ៏មានអំណាចនេះ គឺគណបក្សអនាគតឆ្ពោះទៅមុខ FFP។ បក្សនេះ...
video

តើក្រៅពីគ្រួសារ សាច់ញាតិត្រកូល ហ៊ុន មានបក្ខពួកណាខ្លះទៀត ដែលបំផ្លាញធនធានធម្មជាតិខ្មែរជាប្រព័ន្ធ?

ក្នុងសេចក្តីរាយការណ៍របស់យើងភាគទី៣  ផ្សាយកាលថ្ងៃទី៦ វិច្ឆិកា យើងបានពិនិត្យអំពីបែបផែនគ្រប់គ្រងនគររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបណ្តុះបណ្តាល អប់រំហ្វឹកហ្វឺនដោយអ្នកដឹកនាំកុម្មុយនិស្តយួនខាងជើង។ លោកឆ្លាតវៃ ច្នៃបច្ចេកទេសគ្រប់គ្រងប្រទេសពីរបៀបកុម្មុយនិស្តនិយម ជារបៀបផ្តាច់ការនិយម  authoritarianism លាយឡំនឹងរបៀបម៉ាហ្វ៊ីយ៉ា ដែលតម្រូវឲ្យមានភក្តី ត្រូវបម្រើ ការពារ ស្លាប់រស់នឹងគ្នា ជាដាច់ខាត។ លោក ហ៊ុន សែន គ្រប់គ្រងនគររបៀបចងសម្ព័ន្ធរវាងមនុស្សនិងមនុស្សជាសែស្រឡាយ ជា...
video

លោកហ៊ុន សែន ប្តេជ្ញាធ្វើការជាមួយរដ្ឋបាលលោក ចូ បៃឌិន ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ

ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសប្តេជ្ញាធ្វើការងារជាមួយរដ្ឋបាលលោក ចូ បៃដិន ដែលត្រូវបានប្រកាសជាប់ឆ្នោតដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិកជាផ្លូវការ។ ក្នុងលិខិតរបស់លោកហ៊ុន សែន ផ្ញើជូនទៅអនាគតប្រធាធិបតីសហរដ្ឋអាមេរិកថ្មី លោក ចូ បៃដិន កាលពីថ្ងៃទី១៥ ខែធ្នូ ដែលThe Cambodia Daily ទើបទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា...
video

ធនាគារពិភពលោក ព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជា នឹងបានប្រសើរឡើងវិញ ប៉ុន្តែប្រឈមនឹងភាពមិនប្រាកដប្រជា

ធនាគារពិភពលោក(World Bank) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងរួញក្នុងទំហំប្រមាណ -២% ក្នុងឆ្នាំ២០២០។ របាយការណ៍របស់ធនាគារពិភពលោកឈ្មោះ Restrained Recovery ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី១៦ ខែធ្នូ បង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញ ហើយលូតលាស់បានប្រហែលជិត៤%ក្នុងឆ្នាំ២០២១។ ប៉ុន្តែកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ត្រូវប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារកត្តាមួយចំនួនផងដែរ។
video

ក្រសួងមហាផ្ទៃ រំលឹកដល់ប្រជាពលរដ្ឋ ត្រូវប្រយ័ត្នពីសកម្មភាពឆបោកប្រាក់ របស់ឧក្រិដ្ឋជន តាមប្រព័ន្ធបច្ចេកវិទ្យា

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ពេលថ្មីៗនេះ សកម្មភាពឆបោកប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសលើបណ្តាញទំនាក់ទំនងសង្គម បន្តកើតមានច្រើននៅកម្ពុជា។ សមត្ថកិច្ចបានជំរុញឲ្យមានការប្រុងប្រយ័ត្នករណី អំពើឆបោកប្រាក់ដោយប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យា ឬ(Money Scam) ជាការលួងលោម ឆបោកជនរងគ្រោះថា នឹងឲ្យ របស់មានតម្លៃ ឬប្រាក់ដល់ជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់មួយចំនួនដើម្បីសម្រួលនីតិវិធី សេវាដឹកជញ្ជូន...
video

អ្នកឃ្លាំមើលសង្គមថា ការជួយពលរដ្ឋឲ្យរួចផុតពីការរឹបអូសទ្រព្យសម្បត្តិពីម្ចាស់បំណុលជាវិធីការពារសេដ្ឋកិច្ចជាតិយ៉ាងរឹងមាំ

អ្នកវិភាគ លើកឡើងថា ការជួយពលរដ្ឋខ្មែរដែលកំពុងប្រឈមនឹងបំណុលធនាគារដែលគ្មានលុយសង ដើម្បីកុំឲ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ រឹបអូសដីធ្លី ផ្ទះសម្បែងដែលជាទ្រព្យបញ្ចាំរបស់ពួកគេ គឺជាមធ្យោបាយដ៏ល្អក្នុងការជួយរក្សាជំហរសេដ្ឋកិច្ចជាតិយ៉ាងរឹងមាំ។ អ្នកវិភាគឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃព្រហស្បតិ៍នេះថា ការជួយដោះស្រាយភាពទ័លច្រករបស់ពលរដ្ឋក្នុងវិបត្តិជំងឺកូវីដ១៩នេះ គឺស្មើនឹង ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់ ជួយទ្រទ្រង់ដំណើរការធនាគារ ស្ថាប័នហិរញ្ញវត្ថុ...
video

IDEA TALK៖ តើអ្នកណាខ្លះជាអ្នកទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្រ្ត ករណីធ្វើឲ្យមានវិនាសកម្មព្រៃឈើខ្មែរ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖តើអ្នកណាខ្លះជាអ្នកទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្រ្ត ករណីធ្វើឲ្យមានវិនាសកម្មព្រៃឈើខ្មែរ?
video

វៀតណាមអាចនឹងមានមេដឹកនាំថ្មីនៅឆ្នាំ២០២១

ប្រទេសវៀតណាម ត្បិតប្រកាន់របបសង្គមនិយមក៏ពិតមែន តែប្រទេសសមាជិកអាស៊ានមួយនេះ មិនបានទុកអោយ បុគ្គលម្នាក់កាន់តំណែងកំពូលរបស់ ប្រទេស និងបក្សបានលើសពី៣អាណត្តិឡើយ។ របបសង្គមនិយម នៃប្រទេសនេះ ត្រូវបានមើលឃើញថា មានភាពជឿនលឿន ត្បិតការជ្រើសរើសមេដឹកនាំមិនបានឆ្លងកាត់ការបោះឆ្នោតដោយផ្ទាល់ចេញពីពលរដ្ឋពិតមែន តែមិនដែលបានផ្ដល់ឱកាសអោយមេដឹកនាំនោះ បន្តអាណត្តិ ឬព្យាយាមក្រាញអំណាចបានឡើយ ។ មានន័យថា អាណត្តិ មានរយៈពេល៥ឆ្នាំ...
video

បណ្ឌិតយ៉ង សាំងកុមារ ថា ក្រសួងអប់រំគប្បីរកដំណោះស្រាយសមស្របចំពោះអ្នកខំរៀនហើយចង់បាននិទ្ទេស

អ្នកជំនាញកសិកម្ម និងជាមន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានGDP អះអាងថា ឲ្យតែសិស្សចុះឈ្មោះប្រឡង គឺជាប់ដោយស្វ័យប្រវត្តិនោះ វាជាករណីពិសេសមែនទែន។ ប្រធានគណកម្មាធិការប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ចំពោះអ្នកខំរៀនហើយចង់បាននិទ្ទេសវិញ ក្រសួងអប់រំគួរមានដំណោះស្រាយសមស្របមួយជូនពួកគាត់ ដើម្បីលើកទឹកចិត្តដល់ការខំប្រឹងប្រែងរបស់គាត់រយៈពេល ១២ឆ្នាំកន្លងមក និងជាគំរូបន្តដល់ជំនាន់ក្រោយៗទៀត។
video

សកម្មជនការពារព្រៃឈើនៅតែជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើអាជីវកម្មឈើ និងផ្តល់លិខិតអនុញ្ញាតឱ្យមានការដឹកជញ្ជូនឈើ

សកម្មជនការពារព្រៃឈើ លើកឡើងថាដើម្បីធានាឱ្យការការពារព្រៃឈើ និងទប់ស្កាត់បទល្មើសព្រៃឈើមានប្រសិទ្ធភាព រដ្ឋាភិបាលតាម   រយៈក្រសួងកសិកម្ម និងគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបញ្ឈប់ការធ្វើអាជីវកម្មឈើគ្រប់រូបភាព និងមិនត្រូវចេញលិខិតអនុញ្ញាតការដឹកជញ្ជូនឈើតូចធំយកទៅលក់នៅក្រៅប្រទេសនោះឡើយ។ សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ អះអាងថា ស្ថានភាពបទល្មើសព្រៃឈើ ពិសេសនៅតំបន់ជម្រកសត្វព្រៃ ព្រៃឡង់ តំបន់ជួរភ្នំក្រវ៉ាញ តំបន់នៅបណ្តាខេត្តភាគ ឦសាន មិនបានថមថយឡើយ...