Thursday, May 13, 2021
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

855 POSTS 0 COMMENTS
video

ក្រុមអ្នកឃ្លាំមើលសង្គមថា ការបដិសេធនូវសំណើរ ឲ្យមានតម្លាភាពលើការគ្រប់គ្រងមូលនិធិ កូវីដ១៩ ជាការចូលរួមប្រព្រឹត្តអំពើពុករលួយ

ក្រុមអ្នកឃ្លាំមើលរិះគន់ថា ការបដិសេធ របស់ លោក ហ៊ុន សែន ទៅនឹងសំណើរអង្គការសង្គមស៊ីវិល ដែលស្នើរឲ្យមានការគ្រប់គ្រងមូលនិធិសប្បុរសធម៌ឲ្យមានតម្លាភាពនោះ ហាក់ជាការចូលរួមគាំទ្រ និងបចូលរួមប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរលើមូលនិធិ ដើម្បីថ្នាំបង្ការជំងឺកូវីដ១៩ នេះ។ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត អះអាងថា ការជំទាស់ទៅនឹងការទាមទារឲ្យមានគណនេយ្យភាពរបស់អង្គការក្រៅរដ្ឋាភិបាល...
video

លោក ហ៊ុន សែន អះអាងថា ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គ្រប់គ្រងបាន តែមិនទាន់បញ្ចប់ទាំងស្រុងទេ

ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានអះអាងថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គ្រប់គ្រងបាន ប៉ុន្តែនៅមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ។ ក្នុងពិធីថ្លែងសារពិសេសផ្ញើជូន ជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោក ហ៊ុន សែន បញ្ជាក់ថា មានហេតុផលចំនួន៥ ដែលបង្ហាញថា ព្រឹតិ្តការណ៍សហគមន៍២៨វិច្ឆិកា...
video

IDEA TALK៖ហេតុអ្វីបានជាការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅតែជាចំណុចស្លាប់រស់នៃប្រទេសលោកសេរី?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖ ហេតុអ្វីបានជាការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅតែជាចំណុចស្លាប់រស់សម្រាប់ប្រទេសលោកសេរី?
video

ក្រុមអ្នកឃ្លាំមើលសង្គមថា កម្ពុជានឹងខាតបង់កាន់តែធ្ងន់ធ្ងរបើនៅតែបន្តគម្រោង តំបន់មុំ៣ ជាមួយវៀតណាមបន្តទៀត

ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេស ព្រមានថា កម្ពុជាត្រូវដកខ្លួនចេញពីគម្រោង តំបន់ត្រីកោណអភិវឌ្ឍន៍ (Development Triangle Area) ជាបន្ទាន់ ដើម្បីបញ្ចៀសពីមហិច្ចតាវៀតណាម ដែលប៉ុនប៉ងរំលោភដែនអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរកន្លងមក។ ប្រធានតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល រិះគន់ថា គម្រោង តំបន់ត្រីកោណអភិវឌ្ឍន៍ ឬហៅថា...
video

មន្ត្រីបក្សប្រឆាំងថា គណៈកម្មាធិការគ្រប់គ្រងមូលនិធិដើម្បីថ្នាំបង្ការជំងឺកូវីដ១៩ អាចមានសមាសភាពតែខាងពីរដ្ឋាភិបាលប៉ុណ្ណោះ

មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បានរិះគន់ថា រដ្ឋាភិបាលអាចនឹងបង្កើត គណកម្មាធិការគ្រប់គ្រងមូលនិធិ ថ្នាំបង្ការជំងឺកូវីដ១៩ ដែលមានសមាសភាពតែពីក្រុមមន្រ្តីរដ្ឋាភិបាលឯកបក្សប៉ុណ្ណោះ។ បញ្ហានេះ ពួកគេថានឹងធ្វើឱ្យមហាជនមានមន្ទិលសង្ស័យ ដោយសារការគ្រប់គ្រង់សាច់ប្រាក់ដែលប្រមូលបានពីសប្បុរសជនគ្មានតម្លាភាព។ លោក សួន សុរីដា តំណាងរាស្រ្តអតីតគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលខេត្តកំពង់ស្ពឺភាគីលោក កឹម សុខា បានប្រាប់សារព័ត៌មាន The Cambodia Daily...
video

រដ្ឋមន្ដ្រីការពារជាតិអាស៊ានបានប្ដេជ្ញារួមសាមគ្គីគ្នាជាថ្មីម្ដងទៀតធ្វើឲ្យមានសន្ដិភាពសម្រាប់សមុទ្ធចិនខាងត្បូង

រដ្ឋមន្ដ្រីការពារជាតិអាស៊ានបានប្ដេជ្ញារួមសាមគ្គីគ្នាជាថ្មីម្ដងទៀតដើម្បីធ្វើឲ្យមានសន្ដិសភាពនៅក្នុងតំបន់ជាពិសេសពាក់ព័ន្ធនិងសមុទ្រខាងត្បូង។ ការប្ដេជ្ញារបស់រដ្ឋមន្ដ្រីការពារជាតិនៃសមាគមន៍អាស៊ានបានធ្វើឡើងនៅឯកិច្ចប្រជុំរបស់ខ្លួនមានរយៈពេលមួយថ្ងៃកាលពីសប្ដាហ៍មុនហើយនៅពេលនោះធ្វើឡើងនៅចំពោះមុខវត្តមានរដ្ឋមន្ដ្រីការពារចិន សហរដ្ឋអាមេរិក អាមេរិក អូស្ត្រាលី និងជប៉ុន។ កាសែតបាងកកប៉ុស្ដិ៍បានចុះផ្សាយថាកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក សហរដ្ឋអាមេរិក និងប្រទេសចិនផ្ដោតសំខាន់នៅពេលនេះគឺបញ្ហាភាពតានតឹងនៅសមុទ្រចិនខាងត្បូងគឺចំពេលដែលចិនបង្កើនឥទ្ធិពលរបស់ខ្លួនវាតទីកាន់កាប់តំបន់ឲ្យបានភាគច្រើនបំផុតអោយបានខ្លួនឯង។ កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាននៅឆ្នាំនេះគឺវៀតណាមជាអ្នករៀបចំសម្របសម្រួល។ ប្រទេសវៀតណាមបាននិយាយថាក្រុមរដ្ឋមន្ដ្រីការពារជាតិអាស៊ានបានយល់ព្រមដូចៗគ្នាគឺត្រូវតែអនុវត្តន៍អោយបាននូវច្បាប់អន្ដរជាតិដើម្បីដោះស្រាយបញ្ហាជំលោះដែនទឹកនៅសមុទ្រចិនខាងត្បូង។
video

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានជំរុញឱ្យរដ្ឋាភិបាលបិទការនាំចូលត្រីពីវៀតណាម

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឬGDP បានជំរុញឱ្យរដ្ឋាភិបាលបិទការនាំត្រីពីប្រទេសវៀតណាម ចូលមកកម្ពុជាមួយរយៈសិន។ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង់ សាំងកុមារ សរសេរលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះថា ការនាំត្រីចូលពីប្រទេសវៀតណាម គឺធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹមត្រីនៅក្នុងស្រុក។ លោកថាបញ្ហានេះ រដ្ឋាភិបាលគប្បីបិទការនាំចូលត្រីពីប្រទេសវៀតណាមមួយរយៈ ព្រោះត្រីនៅកម្ពុជានៅសម្បូរនៅឡើយ។ ការលើកឡើងនេះ ក្រោយមានការត្អូញត្អែរពីក្រុមអ្នកចិញ្ចឹមត្រីនៅកម្ពុជា...
video

ក្រុមសិទ្ធិមនុស្សជំរុញឲ្យធនាគារពិភពលោក​ស៊ើបអង្កេតការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជាពី​សំណាក់វិស័យ​មីក្រូហិរញ្ញវត្ថុ

អង្គការសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch ជំរុញឱ្យធនាគារពិភពលោក ឬWorld Bank ស៊ើបអង្កេតទៅលើការរំលោភសិទ្ធិពលរដ្ឋខ្មែរពីសំណាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុ។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះ អង្គការHuman Rights Watch លើកឡើងថាក្រុមធនាគារពិភពលោកគួរតែធ្វើការស៊ើបអង្កេតលើករណីលក់ដីធ្លី លក់ផ្ទះសម្បែង ដែលត្រូវបានគេចោទប្រកាន់ និងការរំលោភសិទ្ធិផ្សេងៗទាក់ទងនឹងការផ្តល់ប្រាក់កម្ចី និងការជំពាក់បំណុលដោយមិនបានសង ទៅម្ចាស់បំណុលនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ អង្គការដដែលអះអាងថា បញ្ហានេះមានជាយូរមកហើយ...
video

ពលរដ្ឋខេត្តព្រះសីហនុ ចោទលោក គួច ចំរើន ថាជាអ្នកធ្វើឲ្យរលាយហិនហោចដីគម្របព្រៃឈើឆ្នាំ២០០២

ពលរដ្ឋរស់នៅតាមសហគមន៍មានទំនាស់ដីធ្លីភាគច្រើន រស់នៅខេត្តព្រះសីហនុ បានចោទលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុថា បានឃុបឃិតគ្នាជាមួយបក្ខពួក ជាអ្នកមានទ្រព្យ និងមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាល ធ្វើឲ្យហិនហោចគម្របព្រៃឈើបៃតងឆ្នាំ២០០២ និងធនធានធម្មជាតិជាច្រើនទៀត ដែលនៅសេសសល់ ក្នុងខេត្តជាប់ឆ្នេរសមុទ្រមួយនេះ។ ពួកគេនិយាយថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសហការគ្នាជាមួយ...
video

បាតុករថៃសន្យាតវ៉ារហូតលុបចោលមាត្រា១១២ ករណីកាត់ទោសពីបទប្រមាថអង្គព្រះមហាក្សត្រ

ក្រុមបាតុករវ័យក្មេងនៃចលនានិស្សិតដើម្បីសេរីភាព ថៃដែលបានធ្វើបាតុកម្មជាង៤ខែ ទាមទារ និងគាបសង្កត់ឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ និងទាញទំលាក់លោក ប្រាយុទ្ធចាន់អូចា ពីអំណាចនោះ បានឈានដល់ការធ្វើបាតុកម្មដំណាក់កាលមួយទៀត គឺទាមទារឲ្យលុបចោលច្បាប់ប្រមាថអង្គព្រះមហាក្សត្រ។ នៅក្នុងទិវាសិទ្ធិមនុស្ស១០ធ្នូ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ មេដឹកនាំ បាតុករ និងបាតុករទាំងនោះបានធ្វើដំណើរទៅកាន់ស្នាក់ការរបស់អង្គការសហប្រជាជាតិដោយដាក់ញត្តិទាមទារឲ្យជួយអន្ដារគមន៍ទៅរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ឲ្យលុបចោលមាត្រា១១២ នៃក្រមព្រហ្មទណ្ឌដែលចែងពីការកាត់ទោស ជនទាំងឡាយណាដែលរងបទចោទពីការប្រមាថព្រះចេស្ដាព្រះមហាក្សត្រឲ្យមានទោសពី៣ឆ្នាំទៅ១៥ឆ្នាំ។