Tuesday, September 22, 2020
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

2314 POSTS 0 COMMENTS

លោក ហ៊ុ ន សែន បដិសេធ សំណើ របស់ លោក សម រង្ស៊ី ក្នុង ការ ចុះចេញ ពី...

លោក ហ៊ុន សែន បដិសេធ សំ ណើ របស់ លោក សម រង្ស៊ី ដែល បានស្នើឲ្យ លោក ចុះ ចេញ ពី តំណែង ដោយសន្ដិវិធី។ លោក ហ៊ុន សែន អះអាង ថា ជា ថ្មី ម្ដង ទៀត ថា លោក នឹង ដឹក នាំ ប្រទេស រយៈ ពេល ១០ ឆ្នាំ ទៅ មុខ ទៀត។

បេសកជន ពិសេស របស់ អង្គការ សហប្រជាជាតិ និង មន្រ្តី ជាន់ ខ្ពស់ របស់ រដ្ឋាភិបាល មាន គំនិត ផ្ទុយ...

អ្នក រាយការណ៍ ពិសេស របស់ អង្គការ សហប្រជាជាតិ អ្នកស្រី រ៉ូណាស្មីត (Rhona Smith) និងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិ មនុស្ស កម្ពុជា មានការខ្វែងគំនិតគ្នាច្រើនលើបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តច្បាប់របស់រដ្ឋាភិបាល។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើរឲ្យលោក ហ៊ុន សែនជួយអន្ដរាគមន៍ចំពោះបុគ្គលិកអប់រំដែលត្រូវលុបឈ្មោះចេញពីក្រសួង

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យទាមទារឲ្យលោក ហ៊ុន សែន អន្ដរាគមន៍លើករណីបុគ្គលិកអប់រំមួយចំនួនដែលត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការទាមទាររបស់ក្រុមនេះធ្វើឡើងតាមរយៈលិខិតមួយច្បាប់ ក្រោយពីសមាគម បានធ្វើសន្និសិទ្ធសារព័ត៌មានមួយកាលពីម្សិលមិញ ។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ឆ្លើយតបទៅនឹងលោក ហុន សែន ករណីកាត់ផ្ដាច់ជំនួយផ្នែកពន្ធដាដល់រដ្ឋាបាលកម្ពុជា

អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបញ្ជាក់ថារដ្ឋាភិបាល ក្រុងភ្នំពេញកន្លងមកបាន ស្នើសុំឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបន្តផ្តល់ជំនួយ ផ្នែកពន្ធដាជាច្រើនលើកច្រើនសារ ហើយសហរដ្ឋអាមេរិកបានដាក់ការស្នើសុំនេះស្ថិតក្នុងភាពពិចារណារហូតមកដល់ពេលបច្ចុប្បន្ន គឺក្រោយពេលរដ្ឋាភិបាលអាមេរិកបានផ្ដាច់ជំនួយនេះ តាំងពីឆ្នាំ២០១៦។

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិអះអាងថាក្រសួង យុត្តិធម៌បានព្រមព្រៀងលើអ្វីដែលភាគីទាំងពីរបានជជែកកាលពីពេលមុន

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា កាលពីម្សិលម៉ិញដើម្បីពិភាក្សាអំពីការលើកកម្ពស់ដល់ការកែលំអប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

មេធាវីរដ្ឋាភិបាលលោក គី តិច ឡើងឋានៈស្មើរដ្ឋមន្រ្តី ក្រោយឈ្នះក្តីរម្លាយបក្សប្រឆាំង

មេធាវីការពារក្តី​ឲ្យ​រដ្ឋាភិបាលទីក្រុងភ្នំពេញ គឺ​លោក គី តិច ត្រូវបានដំឡើង ឋានៈស្មើនឹងរដ្ឋមន្រ្តីនៅតាមបណ្តាក្រសួងនានា ក្រោយពីមេធាវីមួយនេះខិតខំធ្វើកិច្ចការបានសំរេចក្នុងការជួយលោក ហ៊ុន សែន រម្លាយ​បក្ស​ប្រឆាំងបានសំរេចដូចក្តីប្រាថ្នា។ ​ព្រះរាជក្រឹត្យចុះថ្ងៃទី០៣ ខែមីនា ត្រូវបានចុះផ្សាយថា លោក គី តិច ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុម​មេធាវីរបស់លោក ហ៊ុន សែន ដែលមាន​ឋានៈស្មើរដ្ឋមន្រ្តីបន្ថែម​លើ​មុខងារបច្ចុប្បន្ន។

រដ្ឋាភិបាលកំពុងបង្កើតច្បាប់អនុញ្ញាតឲ្យមានអ្នកពរពោះជំនួស

ក្រសួងយុត្តិធម៌ កំពុងធ្វើសេចក្តីព្រាងច្បាប់ស្តីពីការពរពោះជំនួស ដែលអនុញ្ញាតឲ្យមានការជួលឱ្យស្ត្រីដែល មានកាយសម្បទា និងសុខភាពល្អ ដើម្បីបង្កើតកូនជំនួសឱ្យអ្នកដែលពុំមានលទ្ធភាពបង្កើតកូនដោយខ្លួនឯង។

មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃទាមទារឲ្យថ្នាក់ដឹកនាំរបស់គណបក្ស កែម ឡី ដែលមិនទាន់ចេញជារូបរាងនោះគោរពច្បាប់ស្តីពីគណបក្ស នយោបាយ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃច័ន្ទម្សិលម៉ិញបានផ្ញើលិខិតទៅលោក គុជ លី តំណាងស្ថាបនិកគណបក្ស កែម ឡី ឲ្យបំពេញលក្ខខណ្ឌនានា ដែលបានកំណត់ក្នុងបទប្បញ្ញត្តិមាត្រា១១ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ នៅក្នុងលិខិតរបស់លោក ស ខេង បញ្ជាក់ថា «ក្រសួងមហាផ្ទៃ បានទទួលរួចហើយ នូវលិខិតស្នើសុំបង្កើតគណបក្ស កែម ឡី។ ដើម្បីទទួលបានភាពត្រឹមត្រូវ...

តុលាការបានចេញដីកាសម្រេចពន្យារពេល ឃុំ ខ្លួន កឹម សុខា រយៈពេល ៦ខែ ទៀត ក្រោយបញ្ចប់ការសួរនាំនៅក្នុងពន្ធនាគារ

តុលាការនៃរបបដឹកនាំរបស់លោក ហ៊ុន សែន បានចេញដីកាបន្តឃុំខ្លួន កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ រយៈពេល៦ខែទៀត ក្រោយពេលបញ្ចប់ការសួរនាំពេញមួយថ្ងៃ នៅក្នុងពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ កាលពីម្សិលម៉ិញ។ ទោះជាយ៉ាងណាក៏ដោយ លោក សំ សុគង់ មេធាវី មួយ រូប ក្នុង ចំណោម ៥រូបរបស់លោក កឹម សុខា បានប្រាប់ក្រុមអ្នកសាព័ត៌មានថា ក្រុម...

ខុទ្ទកាល័យរបស់លោក ហ៊ុន សែន បានបដិសេធ មិនទទួលយកញ្ញត្តិនៃក្រុមគ្រួសារ និងពលរដ្ឋតំបន់បឹងកក់ដែលទា មទារឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី

មន្រ្តីខុទ្ទកាល័យរបស់លោក ហ៊ុន សែន បញ្ជាក់មូលហេតុដែលពួកគេមិនអាចទទួលយកញ្ញត្តិទាមទារឲ្យដោះលែងអ្នកស្រីទេព វន្នី ដោយសារញត្តិនោះ ថាបានភ្ជាប់សាលក្រមសា្ថពររបស់តុលាការកំពូលនោះឡើយ។ ក្រុមគ្រួសាររបស់អ្នកស្រី ទេព វន្នី បានប្រាប់ក្រុមអ្នកសាព័ត៌មានថាគោលបំណងនៃការដាក់ញត្តិនោះ គឺស្នើសុំឲ្យ លោក ហុន សែនអន្ដរាគមន៍ឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី ក្នុងទិវាសិទ្ធិនារី អន្ដរជាតិ ៨ មីនា ខាងមុខនេះ។ តុលាការកំពូល...