ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
27
C
Phnom Penh
Facebook
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
AUTHOR NAME
ឌឹ ខេមបូឌា ដេលី
2886 POSTS
0 COMMENTS
https://www.cambodiadaily.com/
នយោបាយ
វេទិកាពលរដ្ឋចាត់ទុកការបោះឆ្នោតឃុំ-សង្កាត់ខាងមុខនេះជាឧក្រិដ្ឋកម្មប្រជាធិបតេយ្យ
ឌឹ ខេមបូឌា ដេលី
-
May 24, 2022
វេទិកាពលរដ្ឋ ចាត់ទុកការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ថាជាឧក្រិដ្ឋកម្មប្រជាធិបតេយ្យ ស្របពេលសហភាពអឺរ៉ុប និងអង្គការសង្គមស៊ីវិលមិនបានដាក់អ្នកសង្កេតការណ៍នៅក្នុងថ្ងៃបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខនេះ។ សេចក្ដីថ្លែងការណ៍របស់វេទិកាពលរដ្ឋស្ដីពី «ការបោះឆ្នោត ៥ មិថុនា ២០២២ ជាឧក្រិដ្ឋកម្មប្រជាធិបតេយ្យ» ចេញផ្សាយកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ សង្កេតឃើញថា គណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន ត្រូវការតែរូបភាពឃោសនា និងវត្តមានពលរដ្ឋចូលរួមបោះឆ្នោតដើម្បីបំភ្លៃប្រាប់សហគមន៍អន្តរជាតិអំពីរបស់ដែលគេហៅថា សេរីភាព ប្រជាធិបតេយ្យ។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលឲ្យដឹងថា ការបោះឆ្នោតឃុំ-សង្កាត់ថ្ងៃទី៥ ខែមិថុនា...
នយោបាយ
កម្ពុជា-វៀតណាមប្ដេជ្ញាបន្តអនុវត្តផែនការសហប្រតិបត្តិការគ្រប់វិស័យអាទិភាពទាំងអស់
ឌឹ ខេមបូឌា ដេលី
-
May 24, 2022
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ប្ដេជ្ញាធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតរវាងកម្ពុជា និងវៀតណាម ដោយបន្តរួមគ្នាអនុវត្តទៅតាមលទ្ធផលដែលមេដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាក្នុងអំឡុងពេលស្នាក់អាស្រ័យនៅសហរដ្ឋអាមេរិក ដើម្បីសម្រេចឱ្យបានជោគជ័យថែមទៀតលើគ្រប់វិស័យអាទិភាពទាំងអស់។ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានឡើងក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហ្វាន វ៉ាន់ហ្សាង កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅខេត្តប៊ិញភឿក ប្រទេសវៀតណាម ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៣ ឧសភា នេះថា ការចុះអនុសារណៈយោគយល់ នឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព...
នយោបាយ
អ្នកឃ្លាំមើលថាលោក ហ៊ុន សែន បកស្រាយការពារខ្លួនរឿងកាត់ដីឲ្យប្រទេសជិតខាង
ឌឹ ខេមបូឌា ដេលី
-
May 24, 2022
អ្នកឃ្លាំមើលចាត់ទុកការថ្លែងរបស់លោក ហ៊ុន សែន ដែលថាមិនកាត់ដីខ្មែរឱ្យប្រទេសជិតខាងសូម្បីមួយមិល្លីម៉ែត្រនោះ គ្រាន់តែជាការបកស្រាយដើម្បីការពារខ្លួនយកភាពត្រឹមត្រូវ និងឱ្យស្របតាមច្បាប់ប៉ុណ្ណោះ ខណៈការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ធ្វើឡើងផ្ទុយរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ការលើកឡើងរបស់អ្នកឃ្លាំមើលនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី២១ ខែឧសភា ក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ក្នុងទីក្រុងហ្សូរិក ប្រទេសស្វីស ថាក្រោយបញ្ចប់សង្គ្រាមឆ្នាំ១៩៩៨ រដ្ឋាភិបាលកម្ពុជាបាននាំមកនូវសន្តិភាព ការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាង ស្របពេលដែលមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់លើរូបលោកថាកាត់ដីឱ្យប្រទេសជិតខាងនោះ។ លោកបន្តថា កន្លងមក កម្ពុជា-វៀតណាម បានឯកភាពគ្នាស្នើសុំអ្នកជំនាញពីប្រទេសបារាំង...
ព័ត៌មានអន្តរជាតិ
លោក បៃដិន សច្ចាការពារតៃវ៉ាន់ដោយលើកទ័ពជួយ ប្រសិនបើរងការឈ្លានពានពីចិន
ឌឹ ខេមបូឌា ដេលី
-
May 24, 2022
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) សច្ចាថាកងទ័ពអាមេរិកនឹងការពារតៃវ៉ាន់ ប្រសិនបើចិនលើកទ័ពវាយកាន់កាប់ដែនកោះមួយនេះ ដោយលោកព្រមានថា ទីក្រុងប៉េកាំង នឹងជួបផលវិបាកធ្ងន់ធ្ងរ។ ការសច្ចារបស់លោក បៃដិន ធ្វើឡើងនៅចំពោះមុខនាយករដ្ឋមន្ត្រីជប៉ុន ក្នុងសន្និសីទសារព័ត៌មាននៅមុនកិច្ចប្រជុំកំពូលនៃក្រុមប្រទេសចតុភាគីហៅថា Quad នៅថ្ងៃអង្គារ ទី២៤ ឧសភា។ ជំហររបស់មេដឹកនាំសហរដ្ឋអាមេរិក គឺជាចំណុចខ្លាំងបំផុត និងជាសារព្រមានទៅទីក្រុងប៉េកាំងឲ្យប្រុងប្រយ័ត្នមុននឹងធ្វើសេចក្ដីសម្រេចលើកទ័ពឈ្លានពានដែនកោះតៃវ៉ាន់។ សារព័ត៌មាន AFP បានចុះផ្សាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្តដូចជាជប៉ុន...
Idea Talk
IDEA TALK៖ តើអ្វីទៅជាការគំរាម ហើយអ្វីទៅជាសេរីភាពនៃការបញ្ចេញមតិ?
ឌឹ ខេមបូឌា ដេលី
-
May 24, 2022
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្តីអំពី៖ «តើអ្វីទៅជាការគំរាម ហើយអ្វីទៅជាសេរីភាពនៃការបញ្ចេញមតិ?»។
ព័ត៌មានអន្តរជាតិ
អាមេរិកគាំទ្រពេញទំហឹងឱ្យស៊ុយអែតនិងហ្វាំងឡង់ចូលជាសមាជិកណាតូ ខណៈតួកគីជំទាស់
ឌឹ ខេមបូឌា ដេលី
-
May 22, 2022
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ប្រកាសថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ ត្រូវទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តជាប្រវត្តិសាស្ត្រនៃប្រទេសពីរនេះដែលបានដាក់ពាក្យសុំចូលជាសមាជិកណាតូ។ នេះបើតាមការចេញផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២០ ខែឧសភា។ ប្រទេសពីរនេះសុទ្ធតែមានព្រំដែនជាប់នឹងប្រទេសរុស្ស៊ី ដែលកំពុងលើកទ័ពឈ្លានពានប្រទេសអ៊ុយក្រែន។ ប្រទេសពីរនេះតែងតែរងការបំពានពីសំណាក់ប្រទេសរុស្ស៊ីផងដែរ ជាពិសេសពីខាងដែនអាកាស។ ការបំពានរបស់រុស្ស៊ីទៅលើប្រទេសពីរនេះ មានដូចជាការធ្វើសមយុទ្ធជាប់ព្រំដែន និងការបញ្ជូនយន្តហោះចម្បាំងឱ្យទៅរំលោភដែនអាកាសរបស់ប្រទេសពីរនេះ ហើយចុងក្រោយ រុស្ស៊ីគំរាមពង្រាយគ្រាប់នុយក្លេអ៊ែរនៅតាមព្រំដែនប្រទេសរុស្ស៊ីជាប់នឹងប្រទេសពីរនេះទៀតផង។ ដោយមើលឃើញអំពីការជៀសពុំរួចនៃការឈ្លានពានពីសំណាក់រុស្ស៊ី ដូចករណីប្រទេសអ៊ុយក្រែន និងប្រទេសហ្សកហ្ស៊ី...
នយោបាយ
សហភាពអឺរ៉ុបមិនដាក់អ្នកសង្កេតការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
May 22, 2022
សហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី២០ ឧសភា នេះ ប្រកាសមិនបញ្ជូនអ្នកសង្កេតការណ៍អំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ ខាងមុខ ខណៈអង្គការសង្គមស៊ីវិលក្នុងស្រុកដែលឃ្លាំមើលការបោះឆ្នោតកន្លងមក ក៏មិនដាក់អ្នកសង្កេតការណ៍ដែរ។ សហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា បានប្រកាសលើទំព័រហ្វេសប៊ុកជាផ្លូវការនៅថ្ងៃសុក្រ ទី២០ ឧសភា នេះថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ ខាងមុខនេះ អឺរ៉ុបនឹងមិនដាក់អ្នកសង្កេតការណ៍នោះទេ។ សហភាពអឺរ៉ុបបញ្ជាក់ថា ទោះបីជាអឺរ៉ុបមិនដាក់អ្នកសង្កេតការណ៍ក៏ដោយ ប៉ុន្តែអឺរ៉ុបនឹងយកចិត្តទុកដាក់ខ្លាំងចំពោះការបោះឆ្នោតនាពេលខាងមុខនេះ ថាប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ដែរឬទេ ដោយថាទាំងអស់នេះវាជាផ្នែកសំខាន់ក្នុងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ មួយវិញទៀត សហភាពអឺរ៉ុប និងឯកអគ្គរដ្ឋទូតនៃរដ្ឋជាសមាជិក ក៏បានជួបជាមួយប្រធាន...
នយោបាយ
ព្រឹទ្ធសភាអាមេរិកថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅតែមានសុពលភាពសម្រាប់កម្ពុជា
ឌឹ ខេមបូឌា ដេលី
-
May 22, 2022
សភាជាន់ខ្ពស់ ឬព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តសេចក្តីសម្រេចចិត្តមួយដែលហៅថា Resolution S. Res. 427 ដោយបង្ហាញយ៉ាងច្បាស់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ នៅតែស្ថិតជាធរមាន ឬមានសុពលភាពសម្រាប់ប្រទេសហត្ថលេខីទាំងអស់ ជាពិសេសប្រទេសកម្ពុជាផ្ទាល់តែម្តង។ ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ មុនកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកមួយថ្ងៃ បានធ្វើសេចក្តីសម្រេចចិត្តមួយដែលបានកំណត់ឱ្យរដ្ឋាភិបាលកម្ពុជាត្រូវតែលើកស្ទួយការគោរពសិទ្ធិមនុស្សដូចមានចែងក្នុងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាដើម ព្រមទាំងបានកំណត់អនុវត្តឱ្យបានតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីធានានូវដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជាផងដែរ។ ប្រភពដដែលអះអាងថា សេចក្តីសម្រេចចិត្តរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកនេះ ធ្វើឡើងដើម្បីរំឭកខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១...
នយោបាយ
អាមេរិកនឹងបង្វែរបំណុលកម្ពុជាជំពាក់ទៅជួយផ្នែកមនុស្សធម៌សម្រាប់ពលរដ្ឋខ្មែរជំនួសវិញ
ឌឹ ខេមបូឌា ដេលី
-
May 22, 2022
សហរដ្ឋអាមេរិក នឹងបង្វែរបំណុលដែលកម្ពុជាបានជំពាក់ខ្លួនចាប់តាំងពីអំឡុងទសវត្ស១៩៧០ រហូតដល់ពេលនេះ ទាំងដើម ទាំងការ សរុបប្រមាណជាង ៦០០លានដុល្លារអាមេរិកទៅជាជំនួយផ្នែកមនុស្សធម៌សម្រាប់ពលរដ្ឋខ្មែរជំនួសវិញ។ តាមប្រភពច្បាស់ការណ៍បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី២០ ឧសភា ថា សហរដ្ឋអាមេរិកនឹងបង្វិលបំណុលដែលកម្ពុជាជំពាក់ទៅជួយអភិវឌ្ឍលើវិស័យអប់រំនៅកម្ពុជាវិញ ហើយជំនួយទាំងនេះទំនងជាសហរដ្ឋអាមេរិកនឹងផ្តល់ជាដំណាក់កាលៗសម្រាប់ជួយនិស្សិតអាហារូបករណ៍ដែលជាប់ឈ្មោះទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។ ប្រភពដដែលបានអះអាងថា ការបង្វែរបំណុលប្រទេសកម្ពុជាជំពាក់ជាច្រើនរយលានដុល្លារអាមេរិក ដើម្បីជួយអភិវឌ្ឍដល់វិស័យអប់រំនៅប្រទេសកម្ពុជាពេលនេះ ទំនងជាធ្វើឡើងតាមរយៈភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID ប៉ុណ្ណោះ មិនមែនជាការផ្តល់ឲ្យប្រទេសកម្ពុជាតាមវិធីណាមួយដោយផ្ទាល់នោះទេ ពីព្រោះរាល់ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក ត្រូវតែធានាបាននូវប្រសិទ្ធភាពនៃគោលដៅរបស់ពួកគេ។ ការអះអាងនេះ...
បទវិភាគ
បទវិភាគ៖ តើហេតុអ្វីបានជាគ្រួសារត្រកូល ហ៊ុន តែងលើកឡើងអំពីបដិវត្តន៍ពណ៌?
ឌឹ ខេមបូឌា ដេលី
-
May 20, 2022
លោក ហ៊ុន សែន តែងតែអួតអាងថា លោកបានបង្កើតសន្តិភាពក្នុងប្រទេសកម្ពុជា។ ផ្ទុយទៅវិញ លោកតែងគំរាមម្តងហើយម្តងទៀតអំពីបញ្ហាបដិវត្តន៍ពណ៌ និងចោទក្រុមនេះ ឬក្រុមនោះថាមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោកតាមរយៈការធ្វើបដិវត្តន៍ពណ៌។ ក្នុងឱកាសថ្លែងសារអបអរសាទរនៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ លោក ហ៊ុន សែន បានឆ្លៀតរំឭករឿងបដិវត្តន៍ពណ៌ដែលគាត់ធ្លាប់ប្រើជាការគំរាមកម្ទេចចំពោះក្រុមអ្នករិះគន់ និងអ្នកប្រឆាំងចំពោះការដឹកនាំរបស់គាត់។ បន្ទាប់ពីការគំរាមរបស់លោក ហ៊ុន សែន ចំណែកកូនប្រុសរបស់លោកមួយរូបទៀត គឺលោក ហ៊ុន ម៉ានី បានលើកឡើងថា បដិវត្តន៍ពណ៌មិនបានទៅណាឆ្ងាយពីកម្ពុជាឡើយ។ តើអ្វីទៅជាបដិវត្តន៍ពណ៌? អ្នកវិភាគខ្លះនិយាយថា ពលរដ្ឋតែងងើបឡើងតវ៉ាប្រឆាំងនឹងអំពើផ្ដាច់ការ...
1
2
3
4
...
289
Page 3 of 289
Latest news
បទវិភាគ៖ មេដឹកនាំថ្មីមួយនៅអាស៊ីដែលចិនគិតថាក្លាយជាមិត្តផងជាអាយ៉ងរបស់ខ្លួនផង ទំនងមិនដូចបំណងទេ
May 27, 2022
លោក ហ៊ុន សែន អួតពីលទ្ធផលជោគជ័យត្រចះត្រចង់ក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក
May 27, 2022
អ្នកតស៊ូមតិថាបក្សកាន់អំណាចបង្កើតឧក្រិដ្ឋកម្មបោះឆ្នោតដើម្បីប្លន់ឆន្ទៈម្ចាស់ឆ្នោត
May 27, 2022
សមត្ថកិច្ចរកឃើញរោងចក្រផលិតគ្រឿងញៀនទ្រង់ទ្រាយធំនៅខេត្តកំពង់ស្ពឺនិងភ្នំពេញ
May 27, 2022
សាលាឧទ្ធរណ៍មិនអនុញ្ញាតឱ្យលោក សៀម ភ្លុក នៅក្រៅឃុំបណ្ដោះអាសន្ន
May 27, 2022
X
សូមចុងត្រង់នេះដើម្បីជួយឧបត្ថម្ភ
Posting....