Thursday, May 13, 2021

ជំងឺកូវីដ ១៩

video

បញ្ញវន្តខ្មែរនៅក្រៅស្រុកថា ការដែលរដ្ឋាភិបាលកម្ពុជា មិនបានដោះស្រាយស្បៀងជូនពលរដ្ឋក្នុងវិបត្តិCovid-19 គឺស្មើនឹងការធ្វើទារុណ្ឌកម្មលើពលរដ្ឋរបស់ខ្លួនសុទ្ធសាធ

ក្រុមអ្នកតស៊ូមតិ រិះគន់ថា ការដែលរដ្ឋាភិបាលមិនបានដោះស្រាយស្បៀងអាហារ ឧបត្ថម្ភប្រាក់ ជួយសម្រួលថ្លៃទឹក ថ្លៃភ្លើង និងបំណុលធនាគាររបស់ពលរដ្ឋកន្លងមក គឺជាការធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរលើពលរដ្ឋក្រីក្រី និងកម្មករនិយោជិតគ្រប់វិស័យ។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦...
video

ប្រមុខរដ្ឋាភិបាលកម្ពុជា ព្រមានថា ការប្រើវិធានការធ្វើចត្តាឡីស័កតាមខេត្ត ស្មើនឹង កំពុងប្រើវិធានការក្នុងរដ្ឋបង្កើតរដ្ឋ

លោក ហ៊ុន សែន បានប្រិតកម្មទៅនឹង អាជ្ញាធរខេត្តដែលបានចេញវិធានការតម្រូវឲ្យពលរដ្ឋ ធ្វើដំណើរឆ្លងខេត្តត្រូវធ្វើចត្តាឡីស័កកន្លងមកថា កំពុងប្រើវិធានការ ក្នុងរដ្ឋបង្កើតរដ្ឋ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជា ឲ្យអាជ្ញាធរមូលដ្ឋានកែប្រែវិធានការរបស់ខ្លួនជាបន្ទាន់ មិនត្រូវធ្វើចត្តាឡីស័កចំពោះពលរដ្ឋទាំងអស់ដែលបានធ្វើដំណើរ ចូលក្នុងខេត្តរបស់ខ្លួននោះទេ ប៉ុន្តែគ្រាន់តែចាត់វិធានការនេះ ចំពោះអ្នកដែលមានការសង្ស័យថា អាចនឹងមានជំងឺCovid-19 ប៉ុណ្ណោះ ។
video

អង្គការក្រៅរដ្ឋាភិបាលថា វិបត្តិCovid-19 បានរុញច្រានឲ្យពលរដ្ឋខ្មែររងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ

មន្ត្រីជាន់ខ្ពស់អង្គការអភិវឌ្ឍន៍ផ្នត់គំនិត អះអាងថា វិបត្តិ Covid-19 បានរុញច្រានឲ្យពលរដ្ឋខ្មែរ រងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ខណៈថវិកាដែលរដ្ឋាភិបាលបានបម្រុងទុកដើម្បីដោះស្រាយនៅពេលជួបឧបសគ្គមួយនេះ ហាក់មានចំនួនតិចតួចប៉ុណ្ណោះ។ នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ ខែឧសភា...
video

សង្គមស៊ីវិលថា ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា នឹងអសារបង់ បើអាជ្ញាធរមូលដ្ឋានអនុវត្តខុសពីសេចក្តីណែនាំ

មន្ត្រីសិទ្ធិមនុស្ស អំពាវនាវឲ្យប្រមុខរដ្ឋាភិបាលតាមដាន និងពិនិត្យមន្ត្រីអនុវត្តច្បាប់នៅតាមមូលដ្ឋានឲ្យបានហ្មត់ចត់ ចៀសវាងការខិតខំប្រឹងប្រែងរបស់ខ្លួន ក្លាយការដាក់បន្ទុកទៅដល់ ពលរដ្ឋ ដោយការ                អនុវត្តខុសការណែនាំរបស់មន្ត្រីក្រោមឱវាទ។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំមួយទៅដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន ដែលត្រូវអនុវត្តវិធានការ បិទខ្ទប់ស្វ័យសម្រេច ដោយខ្លួនឯងនៅតាមតំបន់ដែលពួកគេទទួលខុសត្រូវរៀងៗខ្លួន។ អ្នកនាំពាក្យសមាគមការពារសិទ្ធមនុស្ស អាដហុក...
video

វៀតណាមបញ្ជូនយោធាទៅល្បាតតាមព្រំដែន កម្ពុជា-វៀតណាម រាប់រយនាក់ ក្រោមហេតុផលទប់ស្កាត់ការចម្លងវីរុសCovid-19

រដ្ឋាភិបាលវៀតណាម បានបញ្ជូនយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ដើរល្បាតតាមព្រំដែន កម្ពុជា-វៀតណាម ក្រោមហេតុផលដើម្បីការពារពលរដ្ឋកម្ពុជា និងពលរដ្ឋវៀតណាម ដែលកំពុងរស់នៅកម្ពុជា ឆ្លងដែនចូល ប្រទេសវៀតណាមដោយខុសច្បាប់ ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺ Covid-19 កាលពីដើមខែឧសភានេះ។ ការសែត VN Express International របស់ប្រទេសវៀតណាម បានចុះផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១...
video

ក្រសួងព័ត៌មាន ព្រមានវិធានការច្បាប់លើអ្នកសារព័ត៌មានផ្សាយរឿងCovid-19

រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែឧសភា នេះ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អ្នកសារព័ត៌មានទាំងឡាយណាដែលផ្សាយរឿងCovid-19 នៅតំបន់ក្រហម និងថតរថយន្តសង្គ្រោះបន្ទាន់រួចធ្វើ               អត្ថាធិប្បាយផ្ទាល់ ដែលធ្វើឱ្យសាធារណជនភ័យច្រឡំ បង្កភាពជ្រួលច្របល់ក្នុងសង្គម។ ការព្រមានរបស់ក្រសួងនេះ ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានមួយចំនួន កាលពីយប់ថ្ងៃទី៣ ខែឧសភា បានចុះយកព័ត៌មាន និងផ្សាយផ្ទាល់ ករណីរថយន្តពេទ្យដឹកអ្នកជំងឺ Covid-19 ជាច្រើនគ្រឿងបាន           កកស្ទះនៅមុខ ពហុកីឡាដ្ឋានអូឡាំពិក។
video

សង្គមស៊ីវិលថា ការអំពាវនាវរបស់អគ្គិសនីកម្ពុជាឲ្យពលរដ្ឋក្នុងតំបន់បិទខ្ទប់ទៅបង់ថ្លៃប្រើប្រាស់អគ្គសនី គឺបង្ហាញពីការមិនទទួលខុសត្រូវរបស់រដ្ឋ

ក្រុមអ្នកការពារសិទ្ធិសិទ្ធមនុស្សនៅកម្ពុជា រិះគន់ថា សេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាអំពីការតម្រូវឲ្យពលរដ្ឋក្នុងតំបន់បិទខ្ទប់បង់លុយថ្លៃភ្លើង គ្រាន់តែបង្ហាញពីភាពខ្វះការទទួលខុសត្រូវរដ្ឋាភិបាលតែប៉ុណ្ណោះ និងជាការដាក់បន្ទុកធ្ងន់ធ្ងរទៅដល់ពលរដ្ឋក្នុងស្ថានភាពនេះវិបត្តិសង្គមដ៏ធ្ងន់ធ្ងរនេះ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ ឧសភា នេះថា លិខិតអគ្គិសនីកម្ពុជានេះបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ និងជួយដោះស្រាយវិបត្តិរបស់...
video

នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងអំណរគុណឧកញ៉ាជាង ៧០រូបដែលបានឧបត្ថម្ភថវិកាដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន សែន នៃចន្ទនេះ បានចេញលិខិតថ្លែងអំណរគុណដល់ឧកញ៉ាចំនួន ៧៤រូប ដែលបានបរិច្ចាគថវិការរបស់ពួកគេ ដើម្បីជួយរដ្ឋាភិបាលរបស់លោក ក្នុងការទប់ការស្កាត់ការរីករាលនៃវីរុសកូវិដ១៩ ក្នុងព្រឹត្តការណ៍ ២០កុម្ភៈ និងវិធានការបិទខ្ទប់ ក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីឧកញ៉ាធំៗជាច្រើននៅកម្ពុជាបាននាំគ្នាផ្តល់ប្រាក់ឧបត្ថម្ភ ដល់រដ្ឋាភិបាលដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងនៃវីរុសកូវីដ១៩។
video

មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរតែបញ្ឈប់ការលាបពណ៌លើប្រជាពលរដ្ឋខ្លួនឯងដែលកំពុងតែត្រូវការស្បៀង

សង្គមស៊ីវិលក្នុងស្រុកអំពាវនាវ ឲ្យអាជ្ញាធរបញ្ឈប់ការលាបពណ៌ពលរដ្ឋបន្តទៀត ព្រោះថានេះ ជាកំហុសដ៏ធ្ងន់ធ្ងរមួយក្នុងការបញ្ជូនសារទៅកាន់ប្រមុខរដ្ឋាភិបាល ដែលកាន់ធ្វើឲ្យពលរដ្ឋ និងលោក ហ៊ុន សែន មានការយល់ច្រឡំគ្នាទៅវិញទៅមក។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០...
video

ពិភពលោកភាគច្រើនសម្រុកចាក់វ៉ាក់សាំង ខណៈប្រទេសឥណ្ឌាសម្រុកបូជាសាកសពអ្នកជំងឺ COVID-19

ប្រទេសទាំងអស់នៅលើពិភពលោក គឺពុំមានប្រទេសណាមួយអាចចៀសផុតពី ការឆ្លងជំងឺ COVID-19  បាននោះទេ ទោះជាដែនកោះដាច់ពីគេក៏ដោយ ក៏ជំងឺដ៏កំណាចមួយនេះ ហោះទៅដល់ដែរ។                  ក្នុងរយៈពេលចុងក្រោយនេះ ពិភពលោកបាននាំគ្នាសម្រុកចាក់វ៉ាក់សាំង តែប្រទេស ឥណ្ឌា ទោះជាបីសម្រុកចាក់វ៉ាក់សាំង ក៏ដោយក៏ប្រទេសដ៏ធំមួយនេះ សម្រុកបូជាសាកសពដែលស្លាប់ដោយសារជំងឺកូវិដ១៩ ផងដែរ។ ឥណ្ឌាជាប្រទេសធំមួយនៅអាស៊ីខាងត្បូង មានប្រជាជនច្រើនជាងគេ បន្ទាប់ពីប្រទេសចិន។...

MEDIA FEEDS

Popular

video

IDEA TALK៖ ផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ «តើផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩ ស្ថិតនៅត្រង់ចំណុចណាខ្លះ?»