Thursday, May 13, 2021

ជំងឺកូវីដ ១៩

video

គណបក្សក្រៅរដ្ឋាភិបាល គាំទ្រអង្គការសមាគម ដែលស្នើឲ្យរដ្ឋាភិបាលជួយសម្រួលជីវភាពនិយោជិតកម្មករក្នុងការរីករាលដាលនៃជំងឺCovid-19

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP ប្រកាសជំហរ គាំទ្រសេចក្តីថ្លែងរបស់អង្គការសមាគមន៍ជិត ៤០ស្ថាប័ន ដែលស្នើឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា ជួយសម្រួលជីវភាពនិយោជិតកម្មករឲ្យបានល្អប្រសើរនៅតាមកន្លែងការងារក្នុងអំឡុងនៃវិបត្តិសកលនេះ។ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា រដ្ឋាភិបាលគួរពិចារណាប្រមូលទិន្នន័យកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ដែលទទួលផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺCovid-19...
video

មន្ត្រីសង្គមស៊ីវិលថា វិស័យទេសចរណ៍កម្ពុជា អាចនឹងងើបឡើងវិញ ប្រសិនបើក្រសួងទេសចរណ៍អនុវត្តតាមលក្ខខ័ណ្ឌបច្ចេកទេសសុខាភិបាលឲ្យបានត្រឹមត្រូវ

មន្ត្រីជាន់ខ្ពស់របស់អង្គការអភិវឌ្ឍន៍ផ្នត់គំនិត លើកឡើងថា គម្រោងជំរុញឲ្យដំណើរការឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា អាចធ្វើទៅបាន ប្រសិនបើរដ្ឋាភិបាលអាចបង្ហាញពីប្រសិទ្ធភាពក្នុងការគ្រប់គ្រងនៃការចម្លងវីរុសCovid-19 ឲ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌបច្ចេកទេសរបស់ក្រសួងសុខាភិបាល។ នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ ខែមេសា នេះថា ផែនការទទួលភ្ញៀវទេសចរអន្តរជាតិដែលបាន...
video

នាយករដ្ឋមន្ត្រីកម្ពុជា ចេញបញ្ជាឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាទៅកាន់មន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ ឲ្យផ្អាកបញ្ជូនវ៉ាក់សាំងការពារជំងឺCovid-19 ចេញទៅតាមបណ្តាខេត្តនានា ដើម្បីរក្សាទុកវ៉ាក់សាំងទាំងនោះចាក់ជូនពលរដ្ឋក្នុងតំបន់ក្រហមក្នុងទីក្រុងភ្នំពេញ ហើយលោកបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រៀមខ្លួនដើម្បីធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ឲ្យបានឆាប់។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជា កាលពីយប់ថ្ងៃពុធ ទី២៧ ខែមេសា នេះ ទៅកាន់មន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានទាំងអស់ឲ្យ ត្រៀមខ្លួនដើម្បីបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺ Covid-19 ...
video

ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ រងការចោទថា ប្រមូលផ្តុំជួបជុំផឹកស៊ីល្មើសនឹងបម្រាមទប់ស្កាត់ជំងឺCovid-19

សាធារណជន និងមន្ត្រីរាជការខេត្តបន្ទាយមានជ័យ បានស្នើដល់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឲ្យជួយបើកការស៊ើបអង្កេត ទៅលើសកម្មភាពរបស់លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ដែលបានអនុវត្តល្មើសនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់បម្រាមហាមឃាត់ការប្រមូលផ្តុំគ្នាផឹកស៊ី ឬជួបជុំមានមនុស្សច្រើន ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺCovid-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ប្រភពដដែលបានចោទ...
video

តុលាការក្រុងភ្នំពេញ ចេញដីកាចាប់ខ្លួន អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ជាបន្ទាន់

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែមេសា នេះ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ជាបន្ទាន់ដើម្បីចាត់ការតាមនីតិវិធី ក្រោមបទចោទថា បានញុះញង់ ឱ្យ ពលរដ្ឋងើបបះបោរប្រឆាំង នឹងវិធានការបិទខ្ទប់របស់រដ្ឋាភិបាលកម្ពុជា។ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ពេជ វិជ្ជាធរ...
video

អ្នកវិភាគថា អ្នកស្លាប់ដោយសារជំងឺCovid-19 មិនមានកំហុសនោះទេ ហើយក៏មិនមែនជាមនុស្សដែលត្រូវគេដាក់ទណ្ឌកម្មនោះដែរ

អ្នកឃ្លាំមើលសង្គម លើកឡើងថា រឿងមួយដែលរដ្ឋាភិបាលកម្ពុជា គួរគិតដល់នោះ គឺអ្នកឆ្លងជំងឺCovid-19 មិនមែនជាមនុស្សដែលមានកំហុសនោះទេ ហើយក៏មិនគួរត្រូវបានគេដាក់ទណ្ឌកម្មនោះដែរ។ អ្នកស្រាវជ្រាវអំពីអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានសរសេរលើគណនី Facebook របស់លោក នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នេះថា ក្រៅពីការជួយព្យាបាល...
video

ក្រុមអ្នកតស៊ូរមតិថា ការរីករាលដាលជំងឺCovid-19នៅកម្ពុជា គ្រាន់តែជាCovid-19 ផែនការឥណ្ឌូចិន ប៉ុណ្ណោះ

បញ្ញវន្តខ្មែរនៅក្រៅស្រុក សង្ស័យថា Covid-19 នៅកម្ពុជា គឺជាCovid-19 ឥណ្ឌូចិន ប៉ុណ្ណោះ ព្រោះថា សេចក្តីសម្រេចនានារបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ស្ដីពីការ បិទ-បើក តំបន់បិទខ្ទប់ ក្នុងអំឡុងនៃការទប់ស្កាត់ជំងឺCovid-19 នោះ មិនបានអនុវត្តតាមគោលការណ៍រក្សាផលប្រយោជន៍ និងសុវត្ថិភាព របស់ពលរដ្ឋនោះឡើយ។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ...
video

រដ្ឋបាលខេត្តព្រះសីហនុ បញ្ចប់ធ្វើចត្តាឡីស័ក ពលរដ្ឋភូមិ២៣ និងបើកដំណើរការលក់ដូរផ្សារទំនប់រលកឡើងវិញ

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទបញ្ចប់ការធ្វើចត្តាឡីស័ក និងបើកដំណើរអាជីវកម្មលក់ដូរ ឡើងវិញ ចំពោះពលរដ្ឋរស់នៅតំបន់ទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ប៉ុន្តែរដ្ឋបាលខេត្តនេះ បានណែនាំឲ្យពលរដ្ឋទាំងអស់ អនុវត្តន៍វិធានការបិទខ្ទប់ក្រុងព្រះសីហនុ ដែលនៅជាធរមាន រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីសម្រេចស្ដីពីការបញ្ចប់ ជាមណ្ឌលចត្តាឡីស័ក ចំពោះក្រុមចំនួន ៣៦ នៃភូមិ០៣...
video

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថា វិធានការដែលរដ្ឋាភិបាលកម្ពុជា អនុវត្ត គឺជាវិធីរបស់រដ្ឋាភិបាលផ្ដាច់ការ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ព្រមានថា ការអនុវត្តផែនការដោយប្រើកម្លាំងយោធា និងប្រើវិធានការច្បាប់ ដែលប្រាស់ចាកពីគោលការណ៍ គោរពសិទ្ធិមនុស្សរបស់កម្ពុជា គឺជារបៀបអនុវត្តរបស់             រដ្ឋាភិបាលផ្ដាច់ការប៉ុណ្ណោះ។ នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃស៍វច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើត សុន...
video

សង្គមស៊ីវិលថា ការដាក់លក់ទំនិញរបស់ក្រសួងពាណិជ្ជកម្ម គឺបង្ហាញថា រដ្ឋកំពុងខ្វះខាតលុយធ្ងន់ធ្ងរ

មន្ត្រីសង្គមស៊ីវិល អះអាងថា នៅពេលរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ចេញនូវវិធានការលក់ទំនិញជូនពលរដ្ឋ ក្នុងស្ថានភាពលំបាកដោយសារតែការផ្ទុះឡើងនៃវីរុស Covid-19 គឺបង្ហាញថា រដ្ឋកំពុងខ្វះខាតថវិកាធ្ងន់ធ្ងរក្នុងអំឡុងពេលនេះ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ ខែមេសា...

MEDIA FEEDS

Popular

video

IDEA TALK៖ ផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ «តើផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩ ស្ថិតនៅត្រង់ចំណុចណាខ្លះ?»