Thursday, May 13, 2021

ជំងឺកូវីដ ១៩

video

នាយករដ្ឋមន្ត្រីកម្ពុជា ត្រៀមចាត់វិធានការព្យាបាលអ្នកវិជ្ជមានជំងឺCovid-19តាមផ្ទះ

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានត្រៀមក្រុមប្រតិបត្តិព្យាបាលអ្នកវិជ្ជមានវីរុសCovid-19 នៅតាមផ្ទះរៀងៗខ្លួន ប្រសិនអ្នកជំងឺកាន់តែមានចំនួនកើនឡើងមិនថមថយទៀតនោះ។ លោក ហ៊ុន សែន បានបញ្ចេញខ្សែអាត់សំឡេង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នេះថា ទោះមានមន្ទីរពេទ្យច្រើនប៉ុណ្ណាក៏មិនអាចដាក់អ្នកជំងឺអស់ដែរ ប្រសិនបើ អ្នកដែលជាសះស្បើយពីជំងឺនេះមានតិចខណៈអ្នកឆ្លងវីរុស Covid-19កាន់តែកើនឡើងៗដូចសព្វថ្ងៃនេះ។
video

ក្រសួងសុខាភិបាល ព្រមានបិទសេវាពិនិត្យព្យាបាលជំងឺឯកជនទាំងឡាយណា ដែលហ៊ានព្យាបាលអ្នកជំងឺ ឬចាក់វ៉ាក់សាំងបង្ការជំងឺកូដ-១៩ បើមិនមានការអនុញ្ញាតពីក្រសួង

ក្រសួងសុខាភិបាល បានក្រើនរំឭកជាចុងក្រោយ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ មិនអនុញ្ញាតឱ្យកន្លែងពិនិត្យព្យាបាលជំងឺឯកជនពិនិត្យ ឬព្យាបាលអ្នកជំងឺដែលសង្ស័យថា ជាជំងឺCovid-19 ជាដាច់ខាត ដើម្បីទប់ស្កាត់កុំឱ្យមានការរាលដាលនៃ ជំងឺCovid-19 ជាទ្រង់ទ្រាយធំនៅក្នុងសហគមន៍។  ក្រសួងសុខាភិបាល បានបញ្ជាក់ជាថ្មីទៀតថា រាល់ម្ចាស់សេវាពិនិត្យព្យាបាល ជំងឺឯកជន ត្រូវបញ្ជូនអ្នកសង្ស័យជំងឺកូវីដ-១៩ ពីមូលដ្ឋានរបស់ខ្លួនទៅមន្ទីរពេទ្យរដ្ឋនៅទូទាំងខេត្ត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត...
video

សកម្មជនបក្សប្រឆាំង ជំរុញឲ្យនាយករដ្ឋមន្ត្រីកម្ពុជា បន្ធូរបន្ថយថ្លៃទឹកភ្លើង និងពន្ធដារ ចំពោះប្រជាពលរដ្ឋក្នុងអំឡុងវិបត្តិCovid-19

សកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង បានផ្ញើលិខិតចំហរមួយ អំពាវនាវឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា ពិនិត្យលើតម្លៃ ទឹក ភ្លើង និងការបង់ពន្ធ  ផ្សេងៗជាដើម ដើម្បីបញ្ចុះតម្លៃជូនពលរដ្ឋក្នុងអំឡុងពេលវិបត្តិ Covid-19 នេះ ដើម្បីបន្ធូរបន្ថយបន្ទុកចំណាយរបស់ពលរដ្ឋដែលកំពុងមានវិបត្តិសេដ្ឋកិច្ចគ្រួសារក្នុងស្ថានភាពដ៏តានតឹងនេះ។ សមាជិកចលនាយុវជនសង្គ្រោះជាតិ ក្នុងប្រទេសកូរ៉េខាងត្បូង លោក ថុង ម៉េងហួច ដែលមានគណនីហ្វេសប៊ុកឈ្មោះ...
video

រដ្ឋបាលខេត្តព្រះសីហនុ ស្នើឲ្យពលរដ្ឋជាង ៤ពាន់នាក់ ត្រូវទៅតេស្តសំណាកជាបន្ទាន់ ក្រោយរកឃើញ អ្នករស់នៅទំនប់រលក ៦៣នាក់ ឆ្លងជំងឺCovid-19

រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ បានស្នើទៅពលរដ្ឋជាង ៤ពាន់នាក់  រស់នៅតំបន់ទំនប់រលក ចាប់ពីក្រុមទី០៦ ដល់ក្រុម៣២ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ត្រូវទៅធ្វើតេស្តរកជំងឺ Covid-19 ជាបន្ទាន់ ក្រោយពីក្រសួងសុខាភិបាល ប្រកាសថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នករស់នៅទំនប់រលកចំនួន ៦៣នាក់ បានឆ្លងជំងឺCovid-19 ជាបន្តបន្ទាប់។
video

អ្នកជំងឺកូវីដ-១៩ ជិត ២០ នាក់ បានស្លាប់ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ

អ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ជិត ២០នាក់ហើយបានស្លាប់ ខណៈចំនួនអ្នកឆ្លង គិតត្រឹមថ្ងៃនេះកើនដល់ជាង ២ពាន់នាក់។ ក្នុងសេចក្ដីប្រកាសក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃសុក្រនេះ ឱ្យដឹងថា ស្ត្រីអាយុ៦១ ឆ្នាំម្នាក់ បានស្លាប់នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យហ្លួងម៉ែ  ដោយសារវិបត្តិ ផ្លូវដង្ហើមធ្ងន់ធ្ងន់ និងរលាតសួតទាំងសងខាងធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជំងឺកូវីដ-១៩...
video

លោក សុខ ទូច ថា កូវីដ-១៩ មិនសាហាវទេព្រោះការពារបានប៉ុន្តែអ្វីដែលសាហាវគឺ មនុស្ស

មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា មនុស្សភាគច្រើនថា  ជំងឺកូវីដ-១សាហាវ ប៉ុន្តែអ្វីដែលសាហាវជាងកូវីដ-១៩នោះ គឺ«មនុស្ស» ពីព្រោះមនុស្សស៊ីទាំងសួតប្រមាត់ ថ្លើម ឈាម ដោយស៊ីទាំងខ្លាំងទាំងខ្សោយ ហើយស៊ីបំបាត់ជម្រករបស់គេថែមទៀត។ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  លោក សុខ ទូច បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា កន្លងមក ទោះបីជាជំងឺកូវីដ-១៩ សាហាវ...
video

បក្សក្រៅរដ្ឋាភិបាលថា ការចម្លងវីរុស Covid-19 នឹងថយចុះ ប្រសិនបើក្រសួងសុខាភិបាលគ្រប់គ្រងអ្នកឆ្លងចាស់ជាចង្កោមបានល្អ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា GDP បានអះអាងថា ប្រសិនបើក្រសួងសុខាភិបាល អាចគ្រប់គ្រងការឆ្លងដែលមានលក្ខណៈជាចង្កោមនេះបានត្រឹមត្រូវ នោះការឆ្លងវីរុស Covid-19 អាចនឹងកាត់បន្ថយយ៉ាងឆាប់រហ័សនៅពេលខាងមុខ។ ប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០...
video

សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលពិចារណាចំពោះការអនុញ្ញាតឱ្យឈប់សម្រាកបុណ្យចូលឆ្នាំ

អស់រយៈពេលជាង ១ ខែ មកកន្លងមកនេះ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅតែបន្តកើនឡើង ខណៈចំនួនអ្នកឆ្លងជំងឺនេះ ក៏មិនទាន់ថយចុះនៅឡើយ។ ទោះបីជាមានអ្នកស្លាប់ និងចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកើនឡើងក្ដី  ប៉ុន្តែនៅខែមីនា នេះ លោក ហ៊ុន សែន បានចេញសារាចរណែនាំមួយដោយសម្រេចឱ្យមន្ដ្រីរាជការ...
video

រដ្ឋាភិបាលកម្ពុជា គ្រោងចាក់វ៉ាក់សាំងឲ្យបាន១លានដូសក្នុង១ខែ

ទូរទស្សន៍ជាតិកម្ពុជា ទទក កាលពីថ្ងៃទី២៨ ខែមីនា ម្សិលម៉ិញនេះ បានសរសេរលើទំព័រ Facebook របស់ ខ្លួនដោយដកស្រង់សម្តី នាយកប្រតិបត្តិឱសថ ជនជាតិចិន របស់ក្រុមហ៊ុន ស៊ីណូហ្វាម ចុះផ្សាយថា ក្រុមហ៊ុននឹងចាំបាច់ត្រូវវាយតម្លៃលទ្ធផលពីការសាកល្បងដំណាក់កាលទី៣ នៅក្រៅប្រទេសជាមុនសិនដើម្បីសម្រេចថាតើ គួរតែត្រូវចាក់វ៉ាក់សាំងបង្ការរោគបន្ថែមលើវ៉ាក់បង្ការជម្ងឺកូវីដ១៩ ដែលត្រូវចាក់ពីរដូសរបស់ខ្លួនឬយ៉ាងណា។ ប៉ុន្តែការចុះផ្សាយអំពីវ៉ាក់សាំងលើទំព័រ Facebook...
video

សង្គមស៊ីវិលថា រដ្ឋាភិបាលគួរពិចារណាជួលមន្ទីរសម្រាកព្យាបាល ស្រ្តីនគរទេព សម្រាប់អ្នកជំងឺកូវីដ១៩ ជាជាងការទិញយកតែម្តង

មន្ត្រីសង្គមស៊ីវិល លើកឡើងថា ការបង្កើនចំនួនមន្ទីរសម្រាកព្យាបាលបានកាន់តែច្រើនជារឿងល្អហើយ ដើម្បីព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ ប៉ុន្តែរដ្ឋាភិបាលគួរពិចារណាលើការចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ទៅទិញមន្ទីរសម្រាក នគរទេព នេះទេ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily ថា...

MEDIA FEEDS

Popular

video

IDEA TALK៖ ផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ «តើផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩ ស្ថិតនៅត្រង់ចំណុចណាខ្លះ?»