Wednesday, April 14, 2021
Home នយោបាយ

នយោបាយ

video

ក្រុមអ្នកតស៊ូមតិថា ការសុំសិទ្ធិនយបាយរបស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអាចមានការត្រូវរ៉ូវគ្នា រវាង ហ៊ុន សែន និងសម រង្ស៊ី ជាសំងាត់

បញ្ញវន្តខ្មែរក្រៅស្រុក អះអាង ការសុំសិទ្ធិនយោបាយរបស់ លោក ថាច់ សេដ្ឋា តំណាងរាស្រ្តអតីតគណបក្សសង្គ្រោះជាតិភាគីលោក សមរង្ស៊ី អាចបណ្តាលមកពីភាពទ័លច្រក កត្តាសេដ្ឋកិច្ច និង អាចនឹងមានការត្រូវរ៉ូវគ្នាណាមួយពីភាគីលោក សម រង្ស៊ី និងលោក ហ៊ុន សែន។ អនុប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យលោក អ៊ាប...
video

ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាថា នឹងតស៊ូរកយុត្តិធម៌ជូនប្រធានបក្សប្រឆាំងលោក កឹម សុខា ឲ្យបាន

ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា អះអាងថា នឹងបន្តតស៊ូមតិ ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយតម្លាភាព លើស្ថានការណ៍បច្ចុប្បន្នរបស់ប្រធានបក្សប្រឆាំង លោក កឹម សុខា។ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានបានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី១២ ខែមេសាឆ្នាំ២០២១ នេះថា ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានជួបពិភាក្សាជាមួយ ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរងការរឹតត្បិតសេរីភាព គឺលោក កឹម សុខា...
video

សកម្មជនបក្សប្រឆាំងថា ប្រតិកម្មរបស់លោក ហ៊ុន សែន ទៅកាន់លោក សម រង្ស៊ី អាចជាការបើកភ្លើងខៀវសម្រាប់ជីវិតនយោបាយ

សកម្មជនបក្សប្រឆាំង ភាគីលោក កឹម សុខា អះអាងថា ប្រតិកម្មរបស់លោក ហ៊ុន សែន ចំពោះអតីតមេបក្សប្រឆាំងដែលអំពាវនាវឲ្យពលរដ្ឋខ្មែរនាំគ្នាចាក់វ៉ាក់សាំងចិននោះ គឺគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយជួយស្តារ និងស្រោចស្រង់ជីវិតនយោបាយអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប៉ុណ្ណោះ។ សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល...
video

ក្រុមអ្នកតស៊ូមតិថា ប្រមុខរដ្ឋាភិបាលកម្ពុជា មិនបានដោះស្រាយវិបត្តិជាតិស្របតាមតួនាទីរបស់ខ្លួននោះទេ

បញ្ញវន្តខ្មែរនៅក្រៅស្រុករិះគន់ថា លោក ហ៊ុន សែន ខកខានមិនបានដោះស្រាយបញ្ហាសង្គមជាក់ស្តែង ដែលកំពុងកើតមានជូនពលរដ្ឋនោះទេ ក្រោមការដឹកនាំរបស់គាត់កន្លងមកនេះ។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ានី កូនប្រុសរបស់លោក ហ៊ុន សែន បានអះអាងថា ឪពុករបស់លោក ជាឪពុកដែល ប្រកបដោយព្រហ្មវិហារធម៌លើកូនៗ ស្របពេលដែលគាត់ក៏មានកាតព្វកិច្ចទទួលខុសត្រូវខ្ពស់ចំពោះជាតិមាតុភូមិន និងប្រជាជនផងដែរនោះ។
video

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថា របាយការណ៍អង្គការអន្តរជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា គឺគ្មានមូលដ្ឋានពិតប្រាកដ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ប្រតិកម្ម និងច្រានចោលថា របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ International Amnesty អំពីសិទ្ធិមនុស្សនៅកម្ពុជា គឺធ្វើឡើងដោយគ្មានមូលដ្ឋាន និងមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជា ប៉ុណ្ណោះ។ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១...
video

មន្ត្រីបក្សប្រឆាំងថា កម្ពុជា នឹងបាត់បង់លទ្ធិប្រជាធិបតេយ្យ បើកម្ពុជា យកវាសនាទៅផ្ញើនឹងកុម្មុយនិស្តចិន

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា ប្រសិនបើកម្ពុជា ផ្ញើវាសនាលើចិន ទាំងស្រុង នោះប្រទេសកម្ពុជា នឹងបាត់បង់លទ្ធិប្រជាធិបតេយ្យ ហើយការគោរពសិទ្ធិមនុស្សធ្លាក់ចុះធ្ងន់ធ្ងរនាពេលខាងមុខ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៧ ខែមេសា នេះថា នៅពេលកម្ពុជា ព្រមធ្វើជាកូនជឹងភូមិសាស្ត្រនយោបាយឲ្យមហាអំណាចកុម្មុយនិស្តចិន...
video

ក្រុមអ្នកឃ្លាំមើលជំរុញឲ្យរដ្ឋាភិបាលតម្លើងពន្ធដីសម្បទានសេដ្ឋកិច្ចដើម្បីយកលុយជួយដោះស្រាយជនក្រីក្រក្នុងអំឡុងវិបត្តិកូវីដ

ក្រុមអ្នកតស៊ូមតិនៅក្រៅប្រទេស លើកឡើងថា ពលរដ្ឋខ្មែរ បានជ្រើសរើសអ្នកនយោបាយ ជាតំណាងរបស់ខ្លួនដើម្បីបម្រើសេចក្តីត្រូវការរបស់ពួកគេ ផ្ទុយទៅវិញ ប្រសិនអ្នកនយោបាយមិនបានបម្រើ             សេចក្តីត្រូវរបស់ពលរដ្ឋដូចដែលពួកគេចង់បាននោះទេ តើប្រជាពលរដ្ឋត្រូវនាំគ្នាគាំទ្រអ្នកនយោបាយប្រភេទនោះបន្តទៀត ឬយ៉ាងណា? ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរលើគណនីFacebook របស់លោក នៅថ្ងៃទី០៦ មេសា នេះថា...
video

សង្គមស៊ីវិលថា ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ នឹងមិនបន្តគាំទ្ររដ្ឋាភិបាលដែលគ្មានសមត្ថភាពដោះស្រាយបញ្ហាជូនពួកគេនោះទេ

មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា ប្រសិនបើប្រទេសដែលមានការគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដ រដ្ឋាភិបាលដែលមិនអាចមានលទ្ធភាពជួយដោះស្រាយបញ្ហាជូនពលរដ្ឋ នឹងមិនទទួលបានការគាំទ្រពីពលរដ្ឋនៅពេលបោះឆ្នោតនោះទេ។ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia daily នៅថ្ងៃនេះថា ក្នុងស្ថានភាពដ៏លំបាកនេះ រដ្ឋាភិបាលគួរតែពិចារណាអនុម័តថវិកាជាតិជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចជូនប្រជាពលរដ្ឋដែលកំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរដោយសារជំងឺCovid-19។
video

បញ្ញវន្តខ្មែរនៅក្រៅស្រុកថា រលើកឡើងរបស់បវរកញ្ញាកម្ពុជា គ្រាន់តែបង្ហាញពីកម្រិតនៃការយល់ទាបរបស់នាងប៉ុណ្ណោះ

ក្រុមអ្នកតស៊ូរមតិ ប្រតិកម្មថា ការលើកឡើងរបស់បវរកញ្ញាកម្ពុជា លីវ ជីលី អំពីបញ្ហានយោបាយក្នុងស្រុក ដែលសារព័ត៌មានបរទេសបានចុះផ្សាយនោះ គឺជាបង្ហាញពីកម្រិតនៃការយល់ដឹងទាបរបស់នាងដែលវាជាការឆ្លុះបញ្ចាំង អំពីកម្រិតនៃការយល់ដឹងរបស់អ្នកដឹកនាំខ្មែរ និងអ្នកគ្រប់គ្រងបវរកញ្ញារូបនេះផង។ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់ សារព័ត៌មាន The Cambodia daily...
video

សកម្មជនបក្សប្រឆាំងថា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នឹងបន្តចុះចូលជាមួយគណបក្សកាន់អំណាច ៥នាក់បន្ថែមទៀត

ប្រភពពីមន្រ្តីគណបក្សប្រជាជនកម្ពុជាឲ្យដឹងថា យ៉ាងហោចណាស់នឹងមានមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ចំនួន៥រូបបន្ថែម ឬអាចលើសពីនេះ នឹងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅមុនការបោះឆ្នោត ក្រុមប្រឹក្សា ឃុំសង្កាត់ ក្នុងឆ្នាំ២០២២ ខាងមុខ។ អតីតសកម្មជនដែលបានចុះចូលជាមួយគណបក្សកាន់អំណាចបានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នេះថា...

MEDIA FEEDS

Popular

video

មន្ត្រីសុខាភិបាលម្នាក់នៃប្រទេសចិនទទួលស្គាល់ថាវ៉ាក់សាំងចិនមិនមានប្រសិទ្ធភាពខ្លាំងនោះទេ

មន្ត្រីជាន់ខ្ពស់ម្នាក់ផ្នែកត្រួតពិនិត្យជំងឺនៃប្រទេសចិន បានឲ្យដឹងដោយកម្រថា វ៉ាក់ចិនដែលកំពុង ចាក់លើប្រជាជនចិននិងប្រទេសមួយចំនួនមានប្រសិទ្ធភាពទាប ក្នុងការទប់ស្កាត់ ការឆ្លងជំងឺកូវិដ ដែលចាំបាច់ត្រូវបង្កើនប្រសិទ្ធថែមទៀត។ ពីទីក្រុងប៉េកាំង ទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយកាលពីថ្ងៃទី១១ ខែមេសានេះថា លោកGao Fu  ដែលជានាយកនៃមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ សប្ដាហ៍មកនេះថា ដោយសារតែប្រសិទ្ធភាពនៃវ៉ាក់សាំងចិនការពារជំងឺកូវិដ១៩ នៅមានប្រសិទ្ធភាពទាប...