Thursday, May 13, 2021

នយោបាយ

video

តុលាការក្រុងភ្នំពេញ ចេញដីកាចាប់ខ្លួន អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ជាបន្ទាន់

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែមេសា នេះ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ជាបន្ទាន់ដើម្បីចាត់ការតាមនីតិវិធី ក្រោមបទចោទថា បានញុះញង់ ឱ្យ ពលរដ្ឋងើបបះបោរប្រឆាំង នឹងវិធានការបិទខ្ទប់របស់រដ្ឋាភិបាលកម្ពុជា។ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ពេជ វិជ្ជាធរ...
video

ក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុកថា សំណើរបស់នាយករដ្ឋមន្ត្រីវៀតណាមថ្មី មកកាន់លោក ហ៊ុន សែន ជាការបំពានអធិបតេយ្យភាព​កម្ពុជា

ក្រុមអ្នកតស៊ូមតិ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាម ដែលបានស្នើឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ជួយសម្រួលជនជាតិវៀតណាម ខុសច្បាប់អាចនៅកម្ពុជាបន្តទៀត។ ក្រុមអ្នកតស៊ូមិត ចាត់ទុកថា ការស្នើសុំនេះជាទង្វើឈ្លានពានដោយឥតអៀនខ្មាស ដែលផ្ទុយទៅនឹង កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍ ឆ្នាំ១៩៩១ និងយុត្តាធិការច្បាប់អន្តរជាតិនានា យ៉ាងធ្ងន់ធ្ងរ ផងដែរ។ ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល...

គណបក្សក្រៅរដ្ឋាភិបាលថា សេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងរឹតបន្តឹងកាន់តែខ្លាំង

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជា សព្វថ្ងៃនេះត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើងៗ ដែលផ្ទុយទៅនឹងខ្លឹមសារនៃរដ្ឋធម្មនុញ្ញរបស់ប្រទេសទាំងស្រុង។ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត សាម អ៊ីន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ក្រោយព្រឹត្តិការណ៍ ១៦វិច្ឆិកា ឆ្នាំ២០១៧ សេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើងៗ...
video

មេដឹកនាំវៀតណាម ទាមទារឲ្យកម្ពុជា ជួយសម្រួលដល់ជនជាតិ វៀតណាម ខុសច្បាប់ដែលកំពុងនៅក្នុងប្រទេសកម្ពុជា បន្តទៀត

នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសវៀតណាម បានស្នើឱ្យប្រមុខរដ្ឋាភិបាលកម្ពុជា បន្តផ្តល់ការគាំទ្រដល់សហគមន៍វៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងការជួយដោះស្រាយឯកសារផ្លូវច្បាប់នានាដើម្បីជួយពួកគេឱ្យមានស្ថិរភាពក្នុងជីវិត ស្របពេលដែលពួកគេកំពុងរស់នៅដោយខុសច្បាប់។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA (Vietnamese News Agency) បានចុះផ្សាយថា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម ម៉ិញជិញ...
video

ប្រធានអតីតគណបក្សសង្គ្រោះជាតិអះអាងថា អ្នកដឹកនាំប្រទេសត្រូវប្រតិបត្តិឲ្យបានត្រឹមត្រូវតាមព្រះធម៌ នៃព្រះពុទ្ធសាសនា

អតីតប្រធានបក្សប្រឆាំង លោក កឹម សុខា លើកឡើងថា អ្នកដឹកនាំប្រទេសដែលបានគោរពទទួលយក ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ត្រូវមានកាតព្វកិច្ច គោរព និងប្រតិបត្តិឲ្យបានត្រឹមត្រូវនូវតម្លៃព្រះធម៌ នៃព្រះពុទ្ធសាសនា មិនត្រូវធ្វើពិធីសម្ដែងរូបភាពខាងក្រៅនោះទេ គឺត្រូវប្រតិបត្តិ ទាំងកាយ វាចា និងចិត្តឲ្យបានល្អត្រឹមត្រូវពិតប្រាកដ។ អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរឹតត្បិតសេរីភាព...
video

ក្រុមអ្នកមើលជំរុញឲ្យ រដ្ឋាភិបាលកម្ពុជា ត្រូវវែកមុខឃាតករពិតលើឃាតកម្មកន្លងមក ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ

ក្រុមអ្នកតស៊ូរមតិ ជំរុញឲ្យរដ្ឋាភិបាល និងតុលាការ ត្រូវតែវែកមុខឃាតករពិត លើករណីឃាតកម្ម ឈុត វុទ្ធី និងលោក ជា វិជ្ជា ព្រមទាំងឃាតកម្មលើបណ្ឌិត កែម ឡី និងអ្នកផ្សេងទៀត ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងជាការស្ដារមុខមាត់រដ្ឋាភិបាល និងប្រព័ន្ធតុលាការនៅកម្ពុជា ឡើងវិញ។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា...
video

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថា វិធានការដែលរដ្ឋាភិបាលកម្ពុជា អនុវត្ត គឺជាវិធីរបស់រដ្ឋាភិបាលផ្ដាច់ការ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ព្រមានថា ការអនុវត្តផែនការដោយប្រើកម្លាំងយោធា និងប្រើវិធានការច្បាប់ ដែលប្រាស់ចាកពីគោលការណ៍ គោរពសិទ្ធិមនុស្សរបស់កម្ពុជា គឺជារបៀបអនុវត្តរបស់             រដ្ឋាភិបាលផ្ដាច់ការប៉ុណ្ណោះ។ នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃស៍វច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើត សុន...
video

លោក សយ​ សុភាព អំពាវនាវកុំឲ្យថ្នាក់ដឹកនាំកម្ពុជា ចាប់កំហុសរបស់លោក ពីការបកស្រាយប្រវត្តិសាស្ត្រ កម្ពុជា-វៀតណាម

នាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល អំពាវនាវសុំឲ្យអ្នកដឹកនាំខ្មែរ កុំខឹង និងចាប់កំហុសរបស់លោក ប្រសិនបើលោកនិយាយមិនត្រូវកាលៈទេសៈអំពីប្រវត្តិសាស្ត្រពិតរវាងកម្ពុជា និងវៀតណាម។ លោក សយ សុភាព នាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល  អះអាងថា យួនត្រូវតែដឹងគុណខ្មែរជានិច្ចព្រោះថា បើគ្មានមេដឹកនាំខ្មែរ ប្រជាជនខ្មែរ និងទឹកដីខ្មែរឱ្យជ្រកកោន ឆ្លងកាត់ និងស្នាក់នៅទេ យួនមិនអាចរួបរួមគ្នាដូចសព្វថ្ងៃនេះទេ។ ដូច្នេះក្នុងកាលៈទេសៈណាក៏ដោយយួនត្រូវគោរពដឹងគុណខ្មែរ...
video

លោក ហ៊ុន សែន អួតពីកូនប្រុសរបស់ខ្លួន ប្រាប់មេដឹកនាំបក្សកុម្មុយនិស្ដវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសើរពីកូនប្រុសរបស់លោក ចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម ថា លោក ហ៊ុន ម៉ាណែត កំពុងប្រឹងប្រែងសម្រាលទុក្ខលំបាក និងផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃវីរុសCovid-19 យ៉ាងពេញទំហឹង។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតមួយច្បាប់ នៅថ្ងៃទី២២ ខែមេសា នេះជូនអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម...
video

មន្ត្រីបក្សប្រឆាំងថា អ្នកនយោបាយគួរដល់ពេលនាំគ្នាព្យាបាល ជំងឺក្រាញអំណាច នៅកម្ពុជាហើយ

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា អ្នកនយោបាយខ្មែរ គួរដល់ពេលវេលាដឹកដៃគ្នា ព្យាបាល ជំងឺក្រាញអំណាចហើយ ព្រោះវប្បធម៌ក្រាញអំណាចនេះ បានក្លាយជាជំងឺសង្គមដ៏រ៉ាំរ៉ៃដែលពិបាកព្យាបាលរហូតដល់សព្វថ្ងៃនេះ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីFacebook របស់លោក នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះថា អ្នកនយោបាយនៅកម្ពុជា...

MEDIA FEEDS

Popular

video

IDEA TALK៖ ផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ «តើផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩ ស្ថិតនៅត្រង់ចំណុចណាខ្លះ?»