Thursday, May 13, 2021

នយោបាយ

video

មន្ត្រីបក្សប្រឆាំងថា ការសុំសិទ្ធិធ្វើ​នយោបាយ​របស់បក្សប្រឆាំងស្មើនឹងកំពុងជួយយកឆ្អឹងដែលបានស្លាក់ក្នុងបំពង់កបក្សកាន់អំណាច

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង អះអាងថា ការសុំសិទ្ធិធ្វើនយោបាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គឺជាការជួយដកឆ្អឹងដែលកំពុងតែស្លាក់ក្នុងបំពង់កបក្សកាន់អំណាច ឬដូចជាការបើកផ្លូវឈាមឲ្យដើរស្រួលឡើងវិញដូច្នោះដែរ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការរំលាយមន្ត្រីឃុំសង្កាត់ទាំង ៥ពាន់ ៧នាក់ របស់បក្សប្រឆាំង បានក្លាយជាឆ្អឹងតូចជាច្រើនៗចាក់ស្រេះពេញបំពង់ក...
video

ក្រុមអ្នកតស៊ូរមតិថា ប្រជាពលរដ្ឋខ្មែរស៊ាំនឹងល្បិចកលនយោបាយរបស់អ្នកដឹកនាំខ្មែរហើយ

ក្រុមបញ្ញវន្តខ្មែរ នៅក្រៅស្រុក រិះគន់ថា ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ស៊ាំនឹងល្បិចកលនយោបាយលើគោករបស់រដ្ឋាភិបាលផ្ដាច់ការដែលពួកគេតែងប្រើជាញឹកញាប់ទាំងនោះទៅហើយ។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនីFacebook របស់លោកនៅថ្ងៃទី១៥ ខែមេសា នេះថា វិធីបិទខ្ទប់របស់រដ្ឋាភិបាលលោក ហ៊ុន សែន សាចុះ...
video

គណបក្សក្រៅរដ្ឋាភិបាល GDP ថា ប្រសិនបើមិនមានការចូលរួមពី ពលរដ្ឋទេ កម្ពុជា នឹងដើរដល់មាត់ជ្រោះជាមិនខាន

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលហៅកាត់ថា GDP អះអាងថា ប្រសិនបើរដ្ឋាភិបាលមិនអាចគ្របគ្រង និងវិភាគទិន្នន័យនៃការឆ្លងវីរុសCovid-19  មិនមានការចូលរួមពីប្រជាពលរដ្ឋ និងមន្ទីរពេទ្យអស់លទ្ធភាពទទួលព្យាបាលអ្នកឆ្លងជំងឺនេះបន្តទៀត នោះមានន័យថា កម្ពុជា បានដើរដល់មាត់ជ្រោះនៃគ្រោះមហន្តរាយហើយ។ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily...
video

ក្រុមអ្នកតស៊ូមតិថា មេដឹកខ្មែរ ជាមេដឹកនាំទំនើង ខ្វល់តែពីអំណាច និងខ្វះទស្សនវិស័យវែងឆ្ងាយ

បញ្ញវន្តខ្មែរ នៅក្រៅស្រុក រិះគន់ថា លោក ហ៊ុន សែន ជាមេដឹកនាំទំនើង ដែលគិតអ្វី និងធ្វើអ្វីគ្រប់យ៉ាង គឺធ្វើតែតាមអារម្មណ៍ និងអំណាច ដែលខ្វះបញ្ញា និងខ្វះទស្សនវិស័យវែងឆ្ងាយ។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក មែន ណាត បានសរសេរលើគណនី...
video

ប្រមុខរដ្ឋាភិបាលកម្ពុជា ថានឹងការពារឲ្យបាននូវអធិបតេយ្យភាព បូរណភាពទឹក និងការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា ពីបរទេសជិតខាង

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ប្ដេជ្ញាថា កម្ពុជា នឹងការពារឲ្យបាននូវអធិបតេយ្យភាព បូរណភាពទឹក ការជ្រៀតជ្រែកផ្ទៃក្នុងរបស់កម្ពុជា ពីសំណាក់បរទេសខាងក្រៅ និងប្រឆាំងដាច់ខាតសកម្មភាពទាំងឡាយណាដែលបង្កឲ្យមានការផ្តួលរំលំ ឬការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។ លោក ហ៊ុន សែន បានចេញលិខិតអបអរសាទរក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នេះថា...
video

ប្រធានគណបក្សសង្គ្រោះជាតិថា ប្រទេសជាតិមួយបើបែកបាក់សាមគ្គីនឹងជួបទុក្ខជាមិនខាន

មេបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាព លោក កឹម សុខា អះអាងថា បើខ្មែរមានសាមគ្គីគ្នា ខ្មែរនឹងបានសេចក្តីសុខ ហើយបើខ្មែរបែកបាក់ ខ្មែរនឹងជួបទុក្ខ ជាមិនខាន។ អះអាងនេះធ្វើឡើងក្នុងលិខិតអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រជាជនខ្មែរទូទាំងប្រទេសកម្ពុជា ព្រមទាំង ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសនឹងចូលរួមអបអរសាទរបុណ្យប្រពៃណីជាតិរបស់ខ្លួននាពេលដ៏ខ្លីខាងមុខនេះ។ ប្រធានគណបក្សសង្គ្រោះជាតិ លោក...
video

ក្រុមអ្នកតស៊ូមតិថា ការសុំសិទ្ធិនយបាយរបស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអាចមានការត្រូវរ៉ូវគ្នា រវាង ហ៊ុន សែន និងសម រង្ស៊ី ជាសំងាត់

បញ្ញវន្តខ្មែរក្រៅស្រុក អះអាង ការសុំសិទ្ធិនយោបាយរបស់ លោក ថាច់ សេដ្ឋា តំណាងរាស្រ្តអតីតគណបក្សសង្គ្រោះជាតិភាគីលោក សមរង្ស៊ី អាចបណ្តាលមកពីភាពទ័លច្រក កត្តាសេដ្ឋកិច្ច និង អាចនឹងមានការត្រូវរ៉ូវគ្នាណាមួយពីភាគីលោក សម រង្ស៊ី និងលោក ហ៊ុន សែន។ អនុប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យលោក អ៊ាប...
video

ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាថា នឹងតស៊ូរកយុត្តិធម៌ជូនប្រធានបក្សប្រឆាំងលោក កឹម សុខា ឲ្យបាន

ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា អះអាងថា នឹងបន្តតស៊ូមតិ ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយតម្លាភាព លើស្ថានការណ៍បច្ចុប្បន្នរបស់ប្រធានបក្សប្រឆាំង លោក កឹម សុខា។ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានបានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី១២ ខែមេសាឆ្នាំ២០២១ នេះថា ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានជួបពិភាក្សាជាមួយ ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរងការរឹតត្បិតសេរីភាព គឺលោក កឹម សុខា...
video

សកម្មជនបក្សប្រឆាំងថា ប្រតិកម្មរបស់លោក ហ៊ុន សែន ទៅកាន់លោក សម រង្ស៊ី អាចជាការបើកភ្លើងខៀវសម្រាប់ជីវិតនយោបាយ

សកម្មជនបក្សប្រឆាំង ភាគីលោក កឹម សុខា អះអាងថា ប្រតិកម្មរបស់លោក ហ៊ុន សែន ចំពោះអតីតមេបក្សប្រឆាំងដែលអំពាវនាវឲ្យពលរដ្ឋខ្មែរនាំគ្នាចាក់វ៉ាក់សាំងចិននោះ គឺគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយជួយស្តារ និងស្រោចស្រង់ជីវិតនយោបាយអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប៉ុណ្ណោះ។ សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល...
video

ក្រុមអ្នកតស៊ូមតិថា ប្រមុខរដ្ឋាភិបាលកម្ពុជា មិនបានដោះស្រាយវិបត្តិជាតិស្របតាមតួនាទីរបស់ខ្លួននោះទេ

បញ្ញវន្តខ្មែរនៅក្រៅស្រុករិះគន់ថា លោក ហ៊ុន សែន ខកខានមិនបានដោះស្រាយបញ្ហាសង្គមជាក់ស្តែង ដែលកំពុងកើតមានជូនពលរដ្ឋនោះទេ ក្រោមការដឹកនាំរបស់គាត់កន្លងមកនេះ។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ានី កូនប្រុសរបស់លោក ហ៊ុន សែន បានអះអាងថា ឪពុករបស់លោក ជាឪពុកដែល ប្រកបដោយព្រហ្មវិហារធម៌លើកូនៗ ស្របពេលដែលគាត់ក៏មានកាតព្វកិច្ចទទួលខុសត្រូវខ្ពស់ចំពោះជាតិមាតុភូមិន និងប្រជាជនផងដែរនោះ។

MEDIA FEEDS

Popular

video

IDEA TALK៖ ផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ «តើផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩ ស្ថិតនៅត្រង់ចំណុចណាខ្លះ?»