Thursday, May 13, 2021
Home បទវិភាគ

បទវិភាគ

video

បទវិភាគ៖ តើរដ្ឋាភិបាល ហ៊ុន សែន គ្មានលុយ ឬគ្មានឆន្ទៈជួយពលរដ្ឋក្នុងពេលសង្គមមានវិបត្តិ កូវីដ១៩?

លោកហ៊ុន សែន ដែលធ្លាប់តែប្រកាសដោយអំណួតថា កម្ពុជាមាន មាសរាប់តោន និងមានលុយបម្រុងទុករាប់ពាន់លានដុល្លារអាមេរិក នោះ ហាក់កំពុងបង្ហាញនូវសញ្ញាខ្វះខាតថវិការទៅវិញ។ ប៉ុន្តែគេនៅតែមន្ទិលថា តើរដ្ឋាភិបាលលោកហ៊ុន សែន កំពុងតែមានបញ្ហាថវិការមែនឬយ៉ាង ណា? ក្នុងអំឡុងពេលពលរដ្ឋខ្មែរកំពុងប្រឈមការឆ្លងមេរោគកូវីដ១៩ ជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញនិងទីក្រុងតាខ្មៅ ដែលកំពុង ជាប់ក្នុងការបិទខ្ទប់នោះ គេឃើញកម្មករកាត់ដេរ កម្មករសំណង់...
video

បទវិភាគ៖ យុទ្ធសាស្ត្រដែលអាចធ្វើអោយលោក ហ៊ុន សែន កាន់អំណាចយូរជាងគេ និងរហូតដល់លែងចង់ធ្វើ

មហាជនទូទៅសុទ្ធតែបានដឹងរួចទៅហើយថា លោក ហ៊ុន សែន ជាជនផ្តាច់ការដ៏ឆ្លាតម្នាក់ អមទៅដោយយុទ្ធសាស្ត្រនយោបាយកខ្វក់ និង មន្រ្តីបាតដៃប្រឡាក់ឈាមជាច្រើនជួយទ្រ ទ្រង់អំណាចត្រកូល ហ៊ុន របស់លោក។  បុរសខ្លាំងនៅកម្ពុជាវ័យ៦៨ រូបនេះ ត្រូវបានពលរដ្ឋប្រសិទ្ធនាមទៅតាមកាលៈទេសៈ និងព្រឹទ្ធការណ៏សំខាន់ៗ ដែលបានកើតឡើងនៅក្នុងសង្គម ដូចជាមានឈ្មោះថា បុរសខ្លាំងដើរបញ្ជ្រាសទិស ឪបណ្ឌិត...
video

តើអ្វីខ្លះជាហានិភ័យក្នុងការគ្រប់គ្រងមេរោគកូវីដ១៩ ដោយរដ្ឋាភិបាលលោកហ៊ុន សែន?

ភាពជាអ្នកដឹកនាំរបស់លោកហ៊ុន សែន ក្នុងការគ្រប់គ្រងប្រទេស កម្ពុជាក្នុងរយៈពេលជិត៤០ មកឆ្នាំនេះ អាចលាតត្រដាងបានច្បាស់តាមរយៈការ គ្រប់គ្រងជម្ងឺឆ្លងកូវីដ១៩ និងការជួយពលរដ្ឋខ្មែរ នាពេលបច្ចុប្បន្ននេះ។ តើសមត្ថភាពរបស់លោក វិធានការនានា និងលទ្ធភាពរបស់លោក ក្នុងការទប់ស្កាត់ជម្ងឺឆ្លងដ៏កាចសាហាវមួយនេះ មានភាពប្រាកដនិយម គួរឲ្យទុកចិត្តដែរ ឬទេ? កម្ពុជាក្រោមការគ្រប់គ្រងនៃគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុនសែន ក្នុងអំឡុងពេលបួនទសវត្សរ៍កន្លងមកនេះ បានក្លាយជាប្រទេសក្រីក្របំផុត និងពុករលួយបំផុតក្នុងចំណោមបណ្តាប្រទេសកំពុង អភិវឌ្ឍន៍នានាក្នុងពិភពលោក។ សហគមន៍ជាតិ និងអន្តរជាតិដែលរិៈគន់ការដឹកនាំរបស់លោកហ៊ុន សែនបានដាក់ការទទួលខុសត្រូវទាំងស្រុងទៅលើលោកហ៊ុន សែន ក្នុងនាមជាមេដឹកនាំនៃជាតិមួយ។ ប៉ុន្តែលោកហ៊ុន សែន ប្រកាសអំពីមោទនភាពរបស់លោកថា លោកបានធ្វើឲ្យប្រទេសជាតិរីកចម្រើនគ្រប់វិស័យ ហើយពលរដ្ឋរស់នៅដោយសម្បូរសប្បាយសុខដុមរមនា។ ប៉ុន្តែ ក្រុមអ្នករិៈគន់ថា លោកហ៊ុន សែន ជាមេដឹកនាំផ្តាច់ការនិងគ្មានសមត្ថភាពដឹកនាំប្រ...
video

បទវិភាគ៖ តើបញ្ហាកូវីដអាចឆ្លុះបញ្ជាំងអ្វីខ្លះអំពីការដឹកនាំរបស់លោកហ៊ុន សែន ចំពោះជាតិនិងពលរដ្ឋខ្មែរ?

ក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា និងលោកហ៊ុន សែន ក្នុងរយៈពេលជិត៤០ឆ្នាំកន្លង មកនេះ កម្ពុជាជាប្រទេសមួយដែលកំពុងប្រណាំងប្រជែងយ៉ាងស្វិតស្វាញជាមួយបណ្តាប្រទេសផ្តាច់ការ មួយចំនួនក្នុងពិភពលោកក្នុងការដណ្តើមយកចំណាត់ថ្នាក់អាក្រក់ជាងគេ ដូចជា ជាប្រទេសដែលក្រីក្រជាងគេ ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាងគេ ពុករលួយជាងគេ និងវិស័យសុខាភិបាលឬសេវ៉ាសាធារណៈដទៃ ទៀតអន់ជាងគេ ជាដើម។ ក្រុមអ្នករិៈគន់ទាំងខ្មែរនិងបរទេសបានរិៈគន់ថា លោកហ៊ុន សែន ជា មេដឹកនាំមិនបានបំរើ...
video

បទវិភាគ៖ តើហេតុអ្វីលោកហ៊ុន សែន មិនអាចជួយសំរាលបន្ទុក ប្រាក់ចំណូលរបស់ពលរដ្ឋខ្មែរក្នុងគ្រាមានវិបត្តិ កូវីដ១៩ ឲ្យមានប្រសិទ្ធិភាព?

ការផ្ទុះមេរោគកូវីដ១៩មិនមែនជាវិបត្តិសង្គមលើកទីមួយដែលបាន កើតឡើងក្នុងប្រទេសកម្ពុជានោះទេ។ តាមពិតកម្ពុជាធ្លាប់ជួបវិបត្តិ សង្គមជាច្រើន ដូចជា ការផ្ទុះឡើងនៃជំងឺសារ ក្នុងឆ្នាំ២០០៣ ការផ្អុះជំងឺផ្តាសសាយបក្សីក្នុងឆ្នាំ២០១៣ និងការផ្ទុះជំងឺប៉េសជ្រូកក្នុងឆ្នាំ២០១៩ ជាដើម។ ការផ្ទុះឡើងនៃមេរោគទាំងនោះបានធ្វើឲ្យ មានការស្លាប់មនុស្ស មាន់ទារ និងជ្រូក របស់ពលរដ្ឋខ្មែរ ហើយប៉ះទង្គិចដល់សេដ្ឋកិច្ចជាតិ និង ប្រាក់ចំណូលគ្រួសារដែលរងគ្រោះដោយផ្ទាល់ និងប្រយោល។ ក្នុងគ្រាមានការផ្ទុះជំងឺឆ្លងដូចខាងលើ ពលរដ្ឋខ្មែរ ជាពិសេសកសិករដែលរងផលប៉ះពាល់ដោយផ្ទាល់ តែងត្អូញត្អែ អំពីវិបត្តិគ្រួសារដែលកំពុងក្រស្រាប់ ហើយកំពុងជំពាក់បំណុលគេ វណ្ឌ័ករ កាន់តែបាត់បង់ប្រាក់ចំណូលគ្រួសារ ក្នុងពេលមាន វិបត្តិសង្គមនេះថែមទៀត។ ពលរដ្ឋរងគ្រោះ តែងតែលើកជាសំណូមពរដល់រដ្ឋាភិបាលឲ្យជួយដោះស្រាយវិបត្តិទាំងនេះ ប៉ុន្តែពួកគេមិនដែលមានការ ឆ្លើយតបពី លោកហ៊ុន សែន ម្តងណានោះឡើយ។ តើអ្វីទៅជាមូលហេតុ ដែលនាំឲ្យលោកហ៊ុន សែន មិនដែលជួយសំរួលបន្ទុកគ្រួសាររបស់ពលរដ្ឋ ខ្មែរដែលបាត់បង់ចំណូលក្នុងពេលមានវិបត្តិសង្គម ដូចបញ្ហា កូវីដ១៩នេះ?
video

បទវិភាគ៖ តើវិធីអហិង្សាជាមធ្យោបាយល្អសំរាប់ការផ្លាស់ប្តូរនៅកម្ពុជាឬទេ?

កម្ពុជាក៏ដូចជាប្រទេសជាច្រើនក្នុងពិភពលោក សុទ្ធតែធ្លាប់ឆ្លងកាត់ការផ្លាស់ប្តូររបប ឬអំណាចនយោបាយក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ហើយប្រទេសទាំងនោះក៏មានប្រវត្តិសាស្ត្រប្រហាក់ប្រហែលគ្នា                    អំពីមូលហេតុនៃការនៃការផ្លាស់ប្តូរសង្គមរបស់គេដែរ។ អ្នកវិទ្យាសាស្ត្រនយោបាយអាមេរិកមួយរូបគឺ លោក Samuel Phillips Huntington បានប្រើប្រាស់ទ្រឹស្តីទំនើបពន្យល់អំពីមូលហេតុនៃ បដិវត្តន៍ ឬការផ្លាស់ប្តូរនេះតាមរយៈសៀវភៅមួយដែលគាត់បានសសេរក្នុងឆ្នាំ១៩៦៨ ដែលមានចំណងជើងថា “រចនាសម្ព័ន្ធនយោបាយ ក្នុងការផ្លាស់ប្តូរសង្គម”។ គាត់ផ្តល់នូវមូលហេតុចម្បងពីរដែលនាំឲ្យមានការផ្លាស់ប្តូរនោះ៖
video

បទវិភាគ៖ រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកហ៊ុន សែន ធ្វើឲ្យមន្រ្តីថ្នាក់ក្រោម ក្រខ្លាំង ហើយមន្រ្តីថ្នាក់លើមានហួសហេតុ

ទិដ្ឋភាពជាក់ស្តែងក្នុងសង្គមខ្មែរបច្ចុប្បន្ន គេសង្កេតឃើញក្រុមមនុស្សថ្នាក់ក្រោម រួមមាន កសិករ កម្មករ មន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធដែលមានឋានៈទាប សុទ្ធតែរស់ក្នុងស្ថានភាពក្រីក្រតោកយ៉ាក ខ្វះមុខខ្វះក្រោយ រីឯក្រុមមនុស្សថ្នាក់លើវិញ រួមមាន នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ឩត្តមសេនីយ៍ ឩកញ្ញ៉ា និងមនុស្សជាច្រើនទៀត សុទ្ធតែរស់ក្នុងជីវភាពហ៊ឺហារ មានលុយកប់ពពក ហើយសូម្បីតែការចំណាយ លើម្ហូបឆ្កែរបស់អ្នកមានខ្លះក្នុងមួយខែ អាចស្មើរនឹងប្រាក់ខែកូនទាហានដល់ទៅរាប់ខែ ឬរាប់ឆ្នាំឯណោះ។
video

តើអ្នកនយោបាយគួរធ្វើខ្លួនបែបណាដែលដើម្បីអាចបន្សល់ឈ្មោះ និងស្នាដៃជាវីរជនរបស់ប្រទេស?

នណាក៏ដឹងដែរថា ខ្មែរធ្លាប់មានប្រវត្តិជាប្រទេសខ្លាំងក្លា ដូចដែលបានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ថា “យើងប្រជារាស្ត្រខ្មែរដែលធ្លាប់មានអារ្យធម៌ឧត្តុង្គឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយ ថ្កុំថ្កើង រុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្យពណ្ណរាយ”។ ជាធម្មតា សម័យកាលមួយ ឬប្រទេសមួយពិតជាមិនអាចរុងរឿងខ្លាំងក្លាទៅបាននោះទេ ប្រសិនបើគ្មានមេដឹកនាំដ៏អស្ចារ្យ ដែលមានចក្វិស័យវែងឆ្ងាយ និងគុណសម្បត្តិខ្ពស់ក្នុងការដឹកនាំ ការបង្ហាញនូវភាពជាគំរូ និងការលើកទឹកចិត្តដល់ពលរដ្ឋរបស់ខ្លួនឲ្យមានចក្ខុវិស័យរួមនិងសេចក្តីក្លាហានក្នុងការតស៊ូ...
video

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៤៤នាក់ ដោយក្នុងនោះមានជនជាតិចិន៧នាក់ទៀត

ពលរដ្ឋខេត្តព្រះសីហនុ សម្តែងកង្វល់ និងផ្អើលឆោរឡោពេញ ក្រុងទេសចរណ៍មួយនេះនៅគ្រាពួកគាត់ បានទទួលបានព័ត៌មានថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៤៤នាក់ទៀត ដោយក្នុងចំណោមនោះ មានជនជាតិចិនចំនួន០៧ បានចូលមករស់នៅ និងប្រកបការងារក្នុងក្រុងព្រះសីហនុ។ ក្រសួងសុខាភិបាល បញ្ជាក់ថា គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ...
video

បទវិភាគ៖ អរគុណសន្តិភាពគឺជាយុទ្ធសាស្ត្របំបាត់តម្លៃខ្មែរ និងជាការពង្រឹងលទ្ធិកុម្មុយនិស្ត

សៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ដែលមានឈ្មោះថា ប្រវត្តិសាស្រ្តខ្មែរ បោះពុម្ពផ្សាយ លើកទី៣ ក្នុងឆ្នាំ២០០៩ បានសរសេរថា បក្សកុម្មុយនិស្តឥណ្ឌូចិនត្រូវបានបង្កើតឡើងក្នុងទីក្រុង ហុង កុង ក្នុងឆ្នាំ១៩៣០ ដោយពុំមានការចូលរួមសម្រេចពីជនជាតិខ្មែរណាម្នាក់ឡើយ បើទោះបីមានជនជាតិ ខ្មែរមួយចំនួនជាសមាជិកបក្សនេះនាពេលនោះក៏ដោយ។ សៀវភៅដដែលបន្តថា  បក្សកុម្មុយនិស្តឥណ្ឌូចិន បានប្រែក្លាយទៅជាបក្ស កុម្មុយនិស្តរៀងៗខ្លួនក្នុងប្រទេសលាវ កម្ពុជា និង វៀតណាម វិញក្នុងឆ្នាំ១៩៥១។   របបសាធារណៈរដ្ឋប្រជាមានិតកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា ឬ CPP ដែលវៀតណាមលើកបន្តុបឲ្យគ្រប់គ្រងអំណាចក្នុងឆ្នាំ១៩៧៩ បានបោះពុម្ពផ្សាយសៀវភៅមួយដែលមានឈ្មោះថា អ្នកឃោសនា  ក្នុង ឆ្នាំ១៩៨៣។ ក្នុងផ្នែកទី១ ស្តីពី ប្រភពកំណើតរបស់បក្ស នៃសៀវភៅនោះ បានសរសេរថា៖ បក្សប្រជាជនបដិវត្តន៍កម្ពុជា “មុននោះមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ” បានចាប់បដិសន្ធិ ក្នុងមហាសន្និបាតលើកទី១នាថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១  ហើយបានបន្តបុព្វហេតុតស៊ូបដិវត្តន៍ដ៏ត្រចះត្រចង់ និងរុងរឿង ព្រមទាំងរក្សាប្រពៃណីដ៏ប្តូរផ្តាច់របស់បក្សកុម្មុយនិស្តឥណ្ឌូចិន។

MEDIA FEEDS

Popular

video

IDEA TALK៖ ផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ «តើផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩ ស្ថិតនៅត្រង់ចំណុចណាខ្លះ?»