Tuesday, March 9, 2021
Home ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ

ពួកយោធាភូមា ដកខ្លួនពីការប្រជែងយកអាសនៈនៅអង្គការសហប្រជាជាតិខណៈក្រុមប្រឹក្សាសន្តិសុខបើកកិច្ចប្រជុំពីសេស

ទីបំផុតពួកយោធា បានសម្រេចបង់បោះចោលការប្រជែង យកតំណែង ឯកអគ្គរដ្ឋទូត ប្រចាំអង្គការសហប្រជាជាតិ ដោយសម្រេចដូរចិត្តឲ្យមន្រ្តីដែលខ្លួនបានតែងតាំងថ្មី លាលែងពីតំណែង ហើយរក្សា ឯកអគ្គរដ្ឋទូតចាស់ដែលត្រូវបានរដ្ឋាភិបាលយោធាបណ្ដេញចេញពីតំណែង នៅបន្តកាន់តំណែងជាតំណាងអចិន្ត្រៃយ៍របស់ភូមា ដដែល។ នេះបើតាមប្រភពពីអ្នកនាំពាក្យ អង្គការសហប្រជាជាតិ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia  នៅព្រឹកថ្ងៃសុក្រ ទី០៥...

ចិន និងអាហ្វ្រិកខាងត្បូងបើកយុទ្ធនាការរឹបអូស វ៉ាក់សាំងក្លែងក្លាយ និងចាប់ខ្លួនជនល្មើស

បណ្ដាញផ្សាយព័ត៌មាន BBC បានចុះផ្សាយនៅថ្ងៃមីនានេះថា ប៉ូលិសនៅក្នុងប្រទេសចិន បានចាប់ខ្លួនមនុស្ស ៨០នាក់ ដោយរឹបអូសវ៉ាក់សាំងក្លែងក្លាយចំនួន ៣ពាន់ដុស ដែលត្រូវបាន រកឃើញនៅលើទីផ្សារនិងចែកចាយតាមប្រព័ន្ធOnlines។ ប្រភពព័ត៌មានរបស់ ប៉ូលិសអន្តរជាតិបានឲ្យបណ្ដាញផ្សាយព័ត៌មានBBCដឹង ថានៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ជនជាតិចិន ៣នាក់ និងជនជាតិ Zambian ម្នាក់ត្រូវបានចាប់ខ្លួន ហើយក្នុងនោះរឹបអូសបានវ៉ាក់សាំង២ពាន់...

ប្រទេសខ្លះនៃសមាគមអាស៊ានមិនហើបមាត់ អំពីរបបពួកយោធាភូមាប្រើហិង្សាលើពលរដ្ឋនោះទេ ព្រោះតែដូចនឹងអំពើរបស់ខ្លួន

កាលពីថ្ងៃអង្គារទី២មីនា  ក្រុមរដ្ឋមន្ត្រីការបរទេសនៃសមាគមអាស៊ាន បានបើកកិច្ចប្រជុំពិសេសរបស់ខ្លួន រយៈពេល២ម៉ោងតាមវិដអូ conference ។ កិច្ចប្រជុំពិសេសនេះ មានរបៀបវារៈរបស់ខ្លួនតែមួយគត់ គឺលើកឡើងអំពី វិបត្តិនយោបាយ នៅក្នុងប្រទេសភូមា ដែលកើតឡើងដោយសារតែ ពួកយោធាធ្វើរដ្ឋប្រហារទំលាក់ រដ្ឋាភិបាលស៊ីវិល របស់ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយ អ្នកស្រីអ៊ុងសានសូជីកាលពីថ្ងៃទី១ កុម្ភៈ ។

រដ្ឋមន្ត្រីការបរទេសអាស៊ានបើកប្រជុំពិសេស អំពីប្រទេសភូមា ខណៈនាយករដ្ឋមន្ត្រីសិង្ហបុរី ថ្កោលទោស ពួកយោធា

រដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិកអាស៊ាន បានបើក កិច្ចប្រជុំពិសេសមួយនៅថ្ងៃអង្គារនេះ ជាមួយរដ្ឋាភិបាលយោធាភូមា ដើម្បីស្វែងរកដំណោះស្រាយ ឈានទៅបិទបញ្ចប់វិបត្តិនយោបាយ និងអំពើហិង្សាដែលកំពុងកើនឡើងធ្ងន់ធ្ងរនៅក្នុងប្រទេសភូមា។ បណ្ដាញផ្សាយព័ត៌មាន Channel News Asia បានចុះផ្សាយ នៅថ្ងៃ ទី២ ខែមីនានេះថា កិច្ចប្រជុំពិសេសប្រពឹ្រត្តទៅ តាមរយៈវីដេអូខុនហ្វឺហ្វ្រិន។

អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងប្រធានាធិបតីអាមេរិក ព្រមានរបបសឹកភូមាអោយបញ្ឈប់ការបាញ់សម្លាប់បាតុករ

ទោះជាមិនមែនជាសាច់ឈាមនឹងប្រជាជនភូមាពិតមែន តែជាការទទួលខុសត្រូវ មួយក្នុងនាមជាអ្នកការអាយុជីវិតជនស៊ីវិលនៅលើពិភពលោក។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃច័ន្ទនេះ បាន     អោយដឹងថា មនុស្សយ៉ាងតិចណាស់ ១៨នាក់ស្លាប់ និងជាង៣០នាក់ទៀតរងរបួស ហើយបាតុករជាង១០០នាក់ ត្រូវបានចាប់ខ្លួន បន្ថែមទៀតដែលនាំអោយ ការចាប់ខ្លួនមនុស្ស កើនឡើង ជិត៩០០នាក់។ ពីទីក្រុងញ៉ុវយ៉ក លោក...

អង្គការអន្ដរជាតិជិត១៤០ អំពាវនាវរួមគ្នាឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហ៊ុមព័ទ្ធការជួញដូរអាវុធទៅអោយពួកយោធាភូមា

គិតមកដល់ថ្ងៃទី២៥ ខែកុម្ភៈនេះ គឺមានរយៈពេល ២២ថ្ងៃហើយ ដែលប្រទេសភូមាធ្លាក់ក្រោមរបបយោធា ហើយដែលពលរដ្ឋភូមាបានធ្វើបាតុកម្មឥតស្រាកស្រាន្ដ ប្រឆាំងរបបរដ្ឋប្រហារនេះ។ បាតុករភូមាបានអំពាវនាវទៅកាន់គ្រប់ប្រទេសជាមហាអំណាចឱ្យជួយអន្ដរាគមន៍ជាបន្ទាន់ដើម្បីបញ្ចប់របបសឹកមួយនេះ។ ជាការឆ្លើយតបមានប្រទេសមួយចំនួនដូចជា អាមេរិក កាណាដា អង់គ្លេស និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍ភូមាមួយចំនួនដែលដឹកនាំការធ្វើរដ្ឋប្រហារលើរដ្ឋាភិបាលនៃគណបក្សសម្ព័ន្ធជាតិ ប្រជាធិបតេយ្យ ដឹកនាំដោយ អ្នកស្រីអ៊ុងសានស៊ូជី។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីនិង តំណាងរបបរដ្ឋប្រហារភូមា ជួបគ្នានៅថៃខណៈបាតុករប្រមូលនៅខាងមុខស្ថានទូតថៃ

នៅថ្ងៃនេះ ពួកយោធាភូមា បានបញ្ជូនតំណាងរបស់ខ្លួនដែលហៅថា រដ្ឋមន្ត្រីការបរទេស ទៅ កាន់ប្រទេសថៃដែលជាប្រទេស ជាប់ព្រំដែនរួមនឹងគ្នាដើម្បីស្វែងរកការគាំទ្រ នូវរបបសឹករបស់ខ្លួន ដែលមិនរំពឹងថា នឹងមានអាយុបានប៉ុន្មានខែនោះទេ ខណៈកម្លាំងមហាជនភូមា មិនបានដើរចេញពីសមរភូមិប្រជាធិបតេយ្យនោះទេ គឺកាន់តែបង្កើនកម្លាំងប្រឆាំងរបបរដ្ឋប្រហារមួយនេះ។ សារព័ត៌មាន របស់ប្រទេស ថៃ Thai Enquire បានចុះផ្សាយថា...

រដ្ឋាភិបាលអូស្រ្ដាលីផលិតឯកសារអំពីជីវប្រវត្តិមហាក្សត្រថៃ នាំឲ្យមានការរិះគន់

ព្រះមហាក្សត្រថៃ វិជ្ជរ៉ាឡុងកន ធ្លាប់ជាសិស្ស និងជានិស្សិតដែលសិក្សានៅប្រទេសអូស្រ្ដាលី។ នៅទីនោះ ព្រះអង្គបានគង់រៀនសូត្រអស់រយៈពេលជាង៦ឆ្នាំ។ រដ្ឋាភិបាលអូស្រ្ដាលីកាលពីថ្ងៃទី២១ កុម្ភៈបានបញ្ចេញឯកសារប្រវត្តិសាស្រ្ដមួយ ដែលស្រង់មកផ្សាយដោយបណ្ដាញផ្សាយព័ត៌មានABCអំពីជីវប្រវត្តិរបស់ទ្រង់គង់ប្រថាប់នៅប្រទេសអូស្ត្រាលី ដែលរួមមានទិដ្ឋភាពនៃការហែក្បួន ការសិក្សា ការសោយអាហារ ការទតកម្សាន្ដ និងការបញ្ចប់ការសិក្សា។ ទោះយ៉ាងណាក៏ដោយ អ្នកអត្ថាធិប្បាយនយោបាយ...

បាតុករប្រឆាំងរបបរដ្ឋប្រហារនៅភូមាចូលដល់ដំណាក់កាលតាំងចិត្ត ប្រឈមមុខនឹងការវាយបង្ក្រាបពីសំណាក់ ពួកយោធា

បាតុករប្រឆាំងរបបរដ្ឋប្រហារនៅភូមា ចូលដល់ដំណាក់កាលតានតឹងខ្លាំងហើយ នៅពេលនេះ ដោយបាតុករសច្ចាដណ្ដើមមកវិញឲ្យបាននូវ របបប្រជាធិបតេយ្យ ដោយសម្រេច យកការប្រឈមមុខនឹងការវាយ បង្ក្រាបពីសំណាក់ពួកយោធា។ បាតុកម្មនៅថ្ងៃចន្ទទី២២ ខែកុម្ភៈនេះ ត្រូវបានមើលឃើញថា ជាការទាញទម្លាក់ ស្ថានការណ៍កាន់អាក្រក់និងគ្រោះថ្នាក់ធ្ងន់ធ្ងរនាំនាំការបែកបាក់ជាតិ បន្ទាប់ពួកយោធា បានបាញ់រះសម្លាប់មនុស្ស បួននាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ភូមា Irrawaddy News នៅថ្ងៃនេះ។

ឥណ្ឌូនេស៊ីស្វែងរកមតិរួមជម្រុញឱ្យអាស៊ានមានចំណាត់ការលើរបបរដ្ឋប្រហារនៅភូមា

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីអ្នកស្រី Retno Marsudi បានធ្វើដំណើរទៅកាន់ប្រទេសប្រ៊ុយណេ និងទៅកាន់ប្រទេសសិង្ហបុរី នៅក្នុង សប្ដាហ៍នេះ ក្នុងកិច្ចប្រឹងប្រែងការទូតមួយជួយស្ដារប្រជាធិបតេយ្យនៅ ភូមាដែលធ្លាក់ចូលក្នុងរបបរដ្ឋប្រហារកាលពីថ្ងៃទី១ កុម្ភៈ។ អ្នកស្រី Retno បានធ្វើកិច្ចចរចាស្តីពីវិបត្តិនៅភូមាជាមួយ អ្នកស្រី Erywan Yusof ដែលជាសមភាគីប៊្រុយណេ។ ប្រទេសព្រុយណេ នៅឆ្នាំនេះគឺជាប្រធានប្តូរវេននៃសមាគមអាស៊ាន ហើយសមាគមនេះក៏មានភូមាជាសមាជិកផងដែរ។

MEDIA FEEDS

Popular

ពួកយោធាភូមា ដកខ្លួនពីការប្រជែងយកអាសនៈនៅអង្គការសហប្រជាជាតិខណៈក្រុមប្រឹក្សាសន្តិសុខបើកកិច្ចប្រជុំពីសេស

ទីបំផុតពួកយោធា បានសម្រេចបង់បោះចោលការប្រជែង យកតំណែង ឯកអគ្គរដ្ឋទូត ប្រចាំអង្គការសហប្រជាជាតិ ដោយសម្រេចដូរចិត្តឲ្យមន្រ្តីដែលខ្លួនបានតែងតាំងថ្មី លាលែងពីតំណែង ហើយរក្សា ឯកអគ្គរដ្ឋទូតចាស់ដែលត្រូវបានរដ្ឋាភិបាលយោធាបណ្ដេញចេញពីតំណែង នៅបន្តកាន់តំណែងជាតំណាងអចិន្ត្រៃយ៍របស់ភូមា ដដែល។ នេះបើតាមប្រភពពីអ្នកនាំពាក្យ អង្គការសហប្រជាជាតិ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia  នៅព្រឹកថ្ងៃសុក្រ ទី០៥...