Thursday, May 13, 2021

ជំងឺកូវីដ ១៩

video

រដ្ឋបាលខេត្តព្រះសីហនុ បន្តបិទទីតាំង៦កន្លែងទៀត និងស្នើឲ្យបុគ្គលកម្មករត្រៀមចាក់វ៉ាក់សាំងការពារជំងឺCovid-19

អាជ្ញាធរព្រះសីហនុ បានបន្តបិទទីតាំងចំនួន ០៦កន្លែងទៀត ក្នុងក្រុងព្រះសីហនុ ហើយផ្អាកបើកធ្វើអាជីវកម្ម បន្ទាប់ពីមន្ត្រីសុខាភិបាល បានរកឃើញទីតាំងទាំងនោះ មានជាប់ពាក់ព័ន្ធ ជាមួយអ្នកមានវិជ្ជមានជំងឺCovid-19។ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងនៅថ្ងៃទី២៨ ខែមីនា ថា ទីតាំងដែលបានផ្អាកធ្វើអាជីវកម្មទាំង ០៦កន្លែងនេះ ត្រូវបានមន្ត្រីក្រសួងសុខាភិបាល ដាក់ជាកន្លែងធ្វើចត្តាឡឺស័ករួមមាន គ្លីនិកសុខសាន មន្ទីរពិសោធន៍វេជ្ជសាស្ត្រ...
video

រដ្ឋាភិបាលអំពាវនាវដល់ម្ចាស់ផ្ទះនិងបន្ទប់ជួលឱ្យពិនិត្យបញ្ចុះតម្លៃឬលើកលែងយកថ្លៃជួល

អភិបាលរាជធានីភ្នំពេញ អំពាវនាវដល់ម្ចាស់ផ្ទះ និងបន្ទប់ជួល នៅរាជធានីភ្នំពេញ ពិនិត្យអំពីលទ្ធភាពបញ្ចុះតម្លៃ ឬមិនយកថ្លៃជួល អំឡុងកម្ពុជាកំពុងឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០ កុម្ភៈ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ឱ្យដឹងថា ការរីករាលដាលជំងឺកូវីដ-១៩...
video

ក្រសួងព័ត៌មាន ណែនាំឲ្យអង្គភាពសារព័ត៌មានក្នុងស្រុកស្រង់ឈ្មោះ មន្ត្រីរបស់ខ្លួនបន្ទាន់ដើម្បីចាក់វ៉ាក់សាំងការពារជំងឺCovid-19

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានជំរុញឲ្យអង្គភាពសារព័ត៌មាននៅកម្ពុជា ធ្វើបញ្ជីឈ្មោះថ្នាក់ដឹកនាំ បុគ្គលិក និងអ្នកសារព័ត៌មានទាំងអស់ដើម្បីចាក់វ៉ាក់សាំងការពារជំងឺCovid-19។ ការជំរុញបែបនេះ ធ្វើឡើងបន្ទាប់ពីវ៉ាក់សាំងការពារជំងឺCovid-19 ស៊ីណូវ៉ាក់ (Sinovac) របស់ចិន ចំនួន ១លាន ៥សែន ដូសបានមកដល់កម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៦ នេះ។
video

រដ្ឋបាលខេត្តព្រះសីហនុ ជ្រើសយកឈាបនដ្ឋាន មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន សម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺCovid-19

រដ្ឋបាលខេត្តព្រះសីហនុ បានកំណត់យកឈាបនដ្ឋានមួយកន្លែង មានទីតាំងក្នុងបរិវេណវត្តមជ្ឈមណ្ឌល វិបស្សនាធុរ: គិរីនាគវ័ន ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីត្រៀមបម្រុងសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺCovid-19។ អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជារបស់លោក ហ៊ុន សែន និងគោលការណ៍ណែនាំ...
video

ក្រុងព្រះសីហនុ ចរាចរណ៍ស្ងប់ស្ងាត់អំឡុងពេល Covid-19 ផ្ទុះឡើងខ្លាំង

ទិដ្ឋភាពនៅខេត្តព្រះសីហនុ មានសភាពស្ងាត់ជ្រងំ នៅតាមទីតាំងលក់ដូរចំណីអាហារ សណ្ឋាគារ កាស៊ីណូ អាជីវករលក់ដូរនៅតាមទីតាំងផ្សេងៗ ព្រមទាំងនៅតាមផ្លូវសាធារណៈស្ទើរតែទាំងអស់ អំឡុងពេលមានអ្នកឆ្លងជំងឺCovid-19 បានបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ។ ពលរដ្ឋរស់នៅក្នុងក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះថ្លែងថា ពួកគាត់មានការភ័យខ្លាចឆ្លងជំងឺCovid-19 នេះដល់ក្រុមគ្រួសារ និងម្យ៉ាងទៀតការស្ងប់ស្ងាត់នេះ គឺជាការចូលរួម ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺCovid-19  ចូលសហគមន៍ ស្របតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ។
video

ក្រុមអ្នកតស៊ូមតិថា ពលរដ្ឋខ្មែរកំពុងប្រឈមនឹងការបាត់បង់ជីវិតក្នុងអំឡុងជំងឺCovid-19 ដោយសារការធ្វេសប្រហែសរបស់រដ្ឋាភិបាលកម្ពុជា

បញ្ញវន្តខ្មែរ នៅក្រៅស្រុកលើកឡើងថា ការប្រឈមនឹងការរីករាលដាលនៃជំងឺ Covid-19 មិនអាចប៉ាន់ប្រមាណបាននៅកម្ពុជា ក្នុងស្ថានភាពនេះ ខណៈពលរដ្ឋខ្មែរ មានព្រួយបារម្ភយ៉ាងខ្លាំងថា តើជីវិតរបស់ពួកគាត់ នឹងស្លាប់ដោយសារជំងឺ Covid-19 ឬដោយសារអត់អាហារ។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិត ដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី...

ក្រសួងមុខងារសាធារណៈ ជំរុញឲ្យស្រង់ឈ្មោះមន្ត្រីរាជការដែលមិនទាន់ចាក់វ៉ាក់សាំងជាបន្ទាន់

ក្រសួងមុខងារសាធារណៈ ចេញលិខិតបន្ទាន់មួយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះ ទៅកាន់ក្រសួងស្ថាប័ននានារបស់រដ្ឋឲ្យស្រង់ឈ្មោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ដែលមិនទាន់បានចាក់  វ៉ាក់សាំង បង្ការជំងឺ Covid-19 ជាបន្ទាន់ដើម្បីបញ្ជូនស្ថិតិនេះទៅ នាយករដ្ឋមន្ត្រីឲ្យបានមុនម៉ោង ១៥.០០នាទី នៅរសៀលថ្ងៃពុធនេះ។ ការស្នើនេះធ្វើឡើងតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្រោយពេលកម្ពុជា...
video

នាយករដ្ឋមន្ត្រី អំពាវនាវ កុំឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះដើម្បី បញ្ជៀសការឆ្លងឲ្យកាន់តែមានប្រសិទ្ធិភាព

លោក ហ៊ុន សែន អំពាវនាវ កុំឲ្យពលរដ្ឋចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់ ព្រោះពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគមន៍ធ្ងន់ធ្ងរ។ លោក ហ៊ុន សែន បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃ២៤ មីនា នេះថា ពលរដ្ឋទាំងអស់គ្នាត្រូវតែពាក់ម៉ាសជាដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹកអាកុល...
video

សង្គមស៊ីវិលថា រដ្ឋាភិបាលនៅមិនទាន់មានវិធានការជាក់លាក់ក្នុងការដោះស្រាយបញ្ហាបំណុល ពលរដ្ឋក្នុងសម័យវិបត្តិកូវីដ១៩

ក្រុមសង្គមស៊ីវិលរិះគន់ថា សេចក្តីប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ដែលជុំឲ្យមានគោលការណ៍ស្ម័គ្រចិត្តពីខាងក្រុមហ៊ុន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនទាន់បង្ហាញពីវិធានការជាក់លាក់ក្នុងការជួយដោះស្រាយបញ្ហាបំណុលរបស់ពលរដ្ឋ ក្នុងអំឡុងវិបត្តិកូវីដ១៩ឡើយ។ អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា រដ្ឋាភិបាលគួរតែចេញសេចក្តីណែនាំ ឬច្បាប់ណាមួយដើម្បីដាក់កំណត់ឲ្យបានច្បាស់លាស់ពីការអនុវត្តគោលការណ៍បន្ធូរបន្ថយការសងបំណងធនាគារក្នុងកម្រឹតសមរម្យណាមួយ...
video

រដ្ឋាភិបាលប្រកាសធ្វើយុទ្ធនាការចាក់វ៉ាក់សាំង អាស្ត្រា ហ្សេណិកា (Astra Zeneca) ជូនពលរដ្ឋវ័យចាប់ពី៦០ឆ្នាំឡើងនៅរាជធានីភ្នំពេញ

ស្របពេលដែលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែមានសភាពធ្ងន់ធ្ងរ រដ្ឋាភិបាលបានប្រកាសធ្វើយុទ្ធនាការចាក់វ៉ាក់សាំង អាស្ត្រាហ្សេណិកា (Astra Zeneca) របស់អង់គ្លេស ជូនពលរដ្ឋវ័យចាប់ពី៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ។ យុទ្ធនាការនេះ ចាប់ផ្តើមធ្វើពីថ្ងៃអង្គារនេះតែម្តង នៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន១៤ទីតាំង។ សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីថ្ងៃទី២២ ខែមីនានេះ  ឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩...

MEDIA FEEDS

Popular

video

IDEA TALK៖ ផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ «តើផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩ ស្ថិតនៅត្រង់ចំណុចណាខ្លះ?»