31 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ទស្សនៈ៖ ប្រជាជន​អាស៊ី​អាគ្នេយ៍​រីករាយ​ការ​មក​ដល់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩

នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រទេស​ចំនួន​១០ គឺ​មាន​ប្រជាជន​ជាង ៦៧៥​លាន​នាក់។ តំបន់​នេះ​ធ្លាក់​ក្នុង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ យ៉ាង​ធ្ងន់ធ្ងរ​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ។ គិត​ត្រឹម​ថ្ងៃ​ទី​២៦ កក្កដា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-19 នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​បាន​កើន​ឡើង​ជិត ៧​លាន​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន ១៣​ម៉ឺន ៣៧៤១​នាក់។ នេះ​បើ​តាម​ទិន្នន័យ​គេហទំព័រ​តាមដាន​ការ​រីក​រាលដាល​ជំងឺ​កូវីដ​លើ​ពិភពលោក ហៅថា...

ស្ថានទូត​ឥណ្ឌា​ស្នើ​ឱ្យ​កម្ពុជា​ពិនិត្យ​លើ​សាច់​ក្របី​ដែល​រក​ឃើញ​មាន Covid-19 ម្ដង​ទៀត

ស្ថានទូត​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជំនាញ​របស់​កម្ពុជា ត្រៀម​យក​សាច់​ក្របី​ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា ហើយ​អាជ្ញាធរ​កម្ពុជា​រក​ឃើញ​មាន​ផ្ទុក​មេរោគ Covid-19 និង​យក​ទៅ​ដុត​ចោល​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា មក​ពិនិត្យ​ឡើងវិញ ដោយសារតែ​ឥណ្ឌា ហាក់​មិន​អស់ចិត្ត​ថា​សាច់​ក្របី​ដែល​ចេញពី​ឥណ្ឌា មក​កម្ពុជា...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​អំពាវនាវ​ឲ្យ​អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ចូល​តុ​ជជែក​គ្នា​ដើម្បី​រួម​កម្លាំង​តែ​មួយ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ អំពាវនាវ​ឲ្យ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចេញ​ទៅ​បើក​បក្ស​នយោបាយ​ថ្មីៗ ឲ្យ​ចូល​តុ​ជជែក​គ្នា​រក​ការ​រួបរួម​ជា​កម្លាំង​នយោបាយ​ដ៏​ស្មោះត្រង់​ធំ​មួយ ដើម្បី​ទៅ​យក​តួនាទី​មេឃុំ និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដែល​ត្រូវ​គេ​រំលាយ​កាលពី​ពេល​កន្លង​ទៅ​ជូន​ប្រជាពលរដ្ឋ​វិញ។ អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៧...

សកម្មជន​បក្ស​ប្រឆាំង​នៅ​កូរ៉េ​ខាងត្បូង​ថា​ស្ថានភាព​នយោបាយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ពេល​នេះ​ដូច​ទូក​កំពុងតែ​កល់​លើ​ថ្ម

សកម្មជន​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង លើកឡើង​ថា ស្ថានភាព​នយោបាយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ពេល​នេះ គឺ​ដូចជា​ទូក​កំពុងតែ​កល់​លើ​ថ្ម ទៅ​មុខ​មិន​រួច ថយ​ក្រោយ​មិនបាន​ដូច្នោះ​ដែរ។ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង លោក មាស...

ក្រុម​អ្នក​តស៊ូ​មតិ៖ មេដឹកនាំ​កម្ពុជា​តែង​បង្ហាញ​ឲ្យ​ឃើញ​ពី​សមានចិត្ត​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​កុម្មុយនីស្ត​ជាជាង​ប្រទេស​លោកសេរី

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា មេដឹកនាំ​កម្ពុជា​តែង​បង្ហាញ​ឲ្យ​ឃើញ​ពី​សមានចិត្ត​ល្អ​ក្នុង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​កុម្មុយនីស្ត ជាជាង​ប្រទេស​លោកសេរី​ដែល​តែង​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​២៧...

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ក្រុម​ពិគ្រោះ​យោបល់​អំពី​របៀប​គ្រប់គ្រង​ប្រទេស​ដោយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ក្រុម​បាន​ជួប​ប្រជុំ​គ្នា​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​មួយ ដើម្បី​បង្ហាញ ពិគ្រោះ ពិភាក្សា ប្តូរ​យោបល់ សួរ​សំណួរ ឆ្លើយ​សំណួរ​អំពី​របៀប​ដឹកនាំ​គ្រប់គ្រង​ប្រទេស​កម្ពុជា​ដោយ​រាជ​រដ្ឋាភិបាល ក្រោម​កិច្ច​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រយៈពេល​ជិត ៤០​ឆ្នាំ តាំងពី​មាន​រដ្ឋាភិបាល​ចម្រុះ​បក្ស​រហូត​ដល់​រដ្ឋាភិបាល​ឯកឯង ឬ​ឯក​បក្ស។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​ថា​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ-១៩​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​កម្ពុជា អះអាង​ថា ក្នុង​ស្ថានភាព​នេះ កម្ពុជា​កំពុង​ឈាន​ទៅ​រក​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍ ដែល​នឹង​បង្ក​គ្រោះ​មហន្តរាយ​ធំ​ដល់​ប្រព័ន្ធ​សុខាភិបាល និង​ធ្វើ​ឲ្យ​បាត់បង់​អាយុជីវិត​ប្រជាជន​កាន់តែ​ច្រើន រួម​ទាំង​បង្ក​ឲ្យ​មាន​ផលវិបាក​សម្រាប់​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ​ផង​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​សេចក្តី​ណែនាំ​ដល់​អាជ្ញាធរ​ទាំង...

ក្រសួង​ប្រៃសណីយ៍​ព្រមាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​លុប​បំបាត់​ការ​ហៅ​ចូល​លេខ​អ្នក​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជាបន្ទាន់

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ព្រមាន​ក្រុមហ៊ុន​ទូរស័ព្ទ ឬ​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ ឲ្យ​បញ្ឈប់​រាល់​ការ​រំខាន​ដោយ​ហៅ​ទូរស័ព្ទ​ទៅកាន់​អ្នក​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​សេវាកម្ម​បន្ថែម​ផ្សេងៗ​របស់​ខ្លួន​ជាបន្ទាន់។ ក្រសួង​ប្រៃសណីយ៍ បញ្ជាក់​ក្នុង​សេចក្ដី​ជូនដំណឹង​របស់​ខ្លួន​ថា កន្លងមក​នេះ និយ័តករ​ទូរគមនាគមន៍​កម្ពុជា​បាន​រក​ឃើញ​ថា ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​មួយ​ចំនួន​បាន​ប្រើប្រាស់​លេខ​កូដ​ខ្លី ឬ​លេខ​ផ្សេងៗ​គ្នា​ជាច្រើន​ហៅ​ចូល​ទៅកាន់​អ្នក​ប្រើប្រាស់ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​សេវា​បន្ថែម...

សកម្មជន​បរិស្ថាន៖ បើ​មិន​ចាប់​អ្នក​ប្រព្រឹត្ត​មក​ដាក់​ទោស ព្រៃឈើ​នឹង​វិនាស

សកម្មជន​បរិស្ថាន លើកឡើង​ថា ការ​ដាំ​ដើមឈើ​ឡើងវិញ​ជា​រឿង​ល្អ ប៉ុន្តែ​បើ​សិន​មិន​ចាប់​ខ្លួន​អ្នក​កាប់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង រួម​ទាំង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មក​ដាក់​ទោស​តាម​ច្បាប់​នោះ​ទេ ព្រៃឈើ​នៅ​ក្នុង​កម្ពុជា​នឹង​វិនាស​អស់​ដដែល។ ការ​លើកឡើង​របស់​ក្រុម​សកម្មជន​បរិស្ថាន​នេះ បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ពិធី​បុណ្យ «រុក្ខទិវា»...

អ្នក​វិភាគ​ចាត់ទុក​ជន​ផ្ដាច់ការ​ថា​ជា​ក្រុម​មនុស្ស​បញ្ញើក្អែក​ក្នុង​របប​ប្រជាធិបតេយ្យ

អ្នក​ឃ្លាំមើល​សង្គម​ចាត់ទុក​ជន​ផ្ដាច់ការ​ថា​ជា​ក្រុម​មនុស្ស​បញ្ញើក្អែក​ក្នុង​របប​ប្រជាធិបតេយ្យ តែ​នៅ​ទីបំផុត ជន​ផ្ដាច់ការ​ទាំងនោះ​ក៏​នឹង​ស្លាប់​ជាមួយ​នឹង​ការ​ដួល​រំលំ​របប​ប្រជាធិបតេយ្យ​ដែរ ត្បិត​ភាព​ធំធាត់ ភាព​មាន​បាន​ដែល​ពួកគេ​សម្ងំ​ដេក​ស៊ី​ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺជា​ការ​បំផ្លាញ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ថា...

ព័ត៌មានថ្មីៗ