26 C
Phnom Penh

CATEGORY

ជម្លោះដីធ្លី

សង្គម​ស៊ីវិល៖ រយៈពេល​២​ឆ្នាំ ពលរដ្ឋ​ជាង​២០​នាក់​ត្រូវ​បាន​ឃាត់​និង​ឃុំ​ខ្លួន​ក្នុង​រឿង​ជម្លោះ​ដីធ្លី

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ឱ្យ​ដឹង​ថា រយៈពេល ២​ឆ្នាំ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 យ៉ាង​ហោច​មាន​ពលរដ្ឋ ២១​នាក់​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ និង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ដោយសារតែ​ការ​តវ៉ា​រឿង​ដីធ្លី​របស់​ខ្លួន...

សកម្មជន​ដីធ្លី​ម្នាក់​ត្រូវ​បាន​តុលាការ​ដោះលែង​វិញ​បន្ទាប់ពី​អនុវត្ត​ទោស​ចប់​នៅ​ខេត្ត​ត្បូងឃ្មុំ

សកម្មជន​ដីធ្លី​ម្នាក់​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​សាលាដំបូង​ខេត្ត​នេះ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​សកម្មជន​ដីធ្លី​រូប​នេះ​បាន​អនុវត្ត​ទោស​រយៈពេល ២​ឆ្នាំ​តាម​ការ​កំណត់​របស់​តុលាការ។ ប្រធាន​សហគមន៍​ស្រែប្រាំង ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ លោក...

លោក ស ខេង សោកស្ដាយ​ចំពោះ​មន្ត្រី​មួយ​ចំនួន​ដែល​ប្រើ​អំណាច​រំលោភ​យក​ដី​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក ស ខេង បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​មន្ត្រី​លោភលន់​មួយ​ចំនួន​ដែល​បាន​ប្រើ​អំណាច​របស់​ខ្លួន​ទៅ​រំលោភ​យក​ដី និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី ដើម្បី​ធ្វើជា​កម្មសិទ្ធិ។ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​របស់​អភិបាល​ថ្មី​ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១២...

ពលរដ្ឋ​ស្រុក​ដងទង់​ស្នើ​អភិបាល​ថ្មី​ខេត្ត​កំពត​ចាត់​វិធានការ​មន្ត្រី​ទុច្ចរិត​ឃុបឃិត​លក់​អាង​ទឹក​ដងទង់

ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ស្រុក​ដងទង់ បាន​ស្នើ​ដល់​លោក ម៉ៅ ធនិន ដែល​មក​ទទួល​តំណែង​ថ្មី​ជា​អភិបាល​ខេត្ត​កំពត បើក​ការ​ស៊ើបអង្កេត និង​មាន​វិធានការ​ច្បាប់​ចំពោះ​លោក វ៉ិត វឌ្ឍនា...

ពលរដ្ឋ​ស្រុក​កំចាយមារ​ស្នើ​អភិបាល​ខេត្ត​ព្រៃវែង​អន្តរាគមន៍​យក​ចំណី​ផ្លូវ​សាធារណៈ​ដែល​គ្រួសារ​មួយ​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​ឯកជន

ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ភូមិ​ចំនួន​៣ ក្នុង​ឃុំ​ជាច ស្រុក​កំចាយមារ បាន​ទទូច​ស្នើ​រក​កិច្ចអន្តរាគមន៍​ពី​លោក ជា សុមេធី អភិបាល​ខេត្ត​ព្រៃវែង ក្នុង​ករណី​ទំនាស់​មួយ​គ្រួសារ​អាង​អំណាច​បក្ខពួក​ជា​មន្ត្រី​ពន្ធនាគារ បាន​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ​ធ្វើ​កម្មសិទ្ធិ​ឯកជន។ ប្រភព​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា...

ពលរដ្ឋ​សាទរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដែល​ចាប់​ឃុំ​ខ្លួន​មេខ្លោង​កាប់​ទន្ទ្រាន​ព្រៃឈើ​រដ្ឋ​ដោយ​ខុសច្បាប់​៦​នាក់​ដាក់​ពន្ធនាគារ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​សមត្ថកិច្ច​គ្រប់​ស្ថាប័ន និង​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​ចាប់​ឃុំ​ខ្លួន​មេខ្លោង​កាប់​បំផ្លាញ​ដី​ព្រៃឈើ​សាធារណៈ​របស់​រដ្ឋ នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ចំនួន ៦​នាក់​ដាក់​ពន្ធនាគារ​ជាបន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​០៧...

ពលរដ្ឋ​ស្នើ​ថ្នាក់​ដឹកនាំ​ទប់ស្កាត់​មន្ត្រី​ជាន់ខ្ពស់​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់​នៅ​ព្រំប្រទល់​ខេត្ត​តាកែវ​និង​កំពត

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​ពលរដ្ឋ ស្នើ​ដល់​ថ្នាក់​ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ និង​ប្រមុខ​រដ្ឋាភិបាល មាន​វិធានការ​ទប់ស្កាត់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល និង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ កំពុង​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ខុស​ច្បាប់ ដែល​កំពុង​កើតមាន​ឡើង​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ...

អ្នកវិភាគ​និង​អ្នក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ថា​បញ្ហា​ជម្លោះ​ដីធ្លី​អាច​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ

អ្នកវិភាគ និង​អ្នក​ធ្វើការ​លើក​កម្ពស់​សិទ្ធិមនុស្ស​បាន​លើកឡើង​ថា បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​អាច​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ បើសិនជា​រដ្ឋាភិបាល​បច្ចុប្បន្ន​មិនព្រម​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​នោះ​ទេ។ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ថ្លែង​ប្រាប់ The...

រដ្ឋាភិបាល​កាត់​ដី​ផ្ទៃ​បឹងតាមោក​ជាង ១០០​ហិកតារ​ទៀត​ឱ្យ​ក្រសួង​មហាផ្ទៃ និង​ភរិយា​ឧកញ៉ា ភឺន ផល្លា

លោក ហ៊ុន សែន បាន​សម្រេច​កាត់​ដី​ផ្ទៃ​បឹងតាមោក​ទំហំ​ជាង ១០០​ហិកតារ​បន្ថែម​ទៀត ដើម្បី​ប្រគល់​ឱ្យ​ទៅ​ក្រសួង​មហាផ្ទៃ និង​ភរិយា​ឧកញ៉ា ភឺន ផល្លា...

ពលរដ្ឋ​ស្រុក​ទឹកឈូ​ចោទ​ប្រធាន​អន្តរ​វិស័យ​ខេត្ត​កំពត​រំលោភ​យក​ដី​រដ្ឋ​ខុសច្បាប់​និង​ធ្វើ​របង​បិទ​ផ្លូវ​ចេញ​ចូល​របស់​ពលរដ្ឋ

ពលរដ្ឋ​ជា​ម្ចាស់​ដី​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត ចោទ​លោក គឹម ញ៉ក់ ប្រធាន​អន្តរ​វិស័យ​សាលាខេត្ត​កំពត ថា​បាន​ឆ្លៀត​ឱកាស​ក្នុង​អំឡុង​ពេល​រដ្ឋាភិបាល​បិទ​ខ្ទប់​ការ​ឆ្លង​រាតត្បាត​ជំងឺ Covid-19 ក្នុង​សហគមន៍...

ព័ត៌មានថ្មីៗ