27 C
Phnom Penh

CATEGORY

ទេសចរណ៍

លោក ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី​ដើម្បី​ជួយ​ការពារ​ព្រៃឈើ

លោក ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ទឹកដី ដោយ​ជួយ​ដល់​សហគមន៍​ដើម្បី​ការពារ​ព្រៃឈើ និង​អភិរក្ស​ធនធាន​ធម្មជាតិ ខណៈ​អង្គការ​អន្តរជាតិ​មួយ​រក​ឃើញ​ថា ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា​ដោយសារ​ការ​ទទួល​បាន​សំណូក និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ។ ការ​ជំរុញ​របស់​លោក...

មនុស្ស​ជាង​៥​លាន​នាក់​ដើរ​លេង​ចូល​ឆ្នាំ ខណៈ​ជាង​១០០​នាក់​ស្លាប់​និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

ក្រសួង​ទេសចរណ៍ ឱ្យ​ដឹង​ថា រយៈពេល ៤​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ភ្ញៀវ​ទេសចរ​ជាង ៥​លាន​នាក់​បាន​ចេញ​ដើរ​លេង​កម្សាន្ត​នៅ​ទូទាំង​ប្រទេស ខណៈ​មនុស្ស​ជាង ១០០​នាក់​បាន​ស្លាប់ និង​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍...

រដ្ឋាភិបាល​យក​ខេត្ត​មណ្ឌលគិរី​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ដើម្បី​ទាក់ទាញ​ទេសចរ​និង​អ្នក​វិនិយោគ

រដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​ផែនការ​មេ​អភិវឌ្ឍ​ខេត្ត​មណ្ឌលគិរី ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ដែល​មាន​រយៈពេល ១៤​ឆ្នាំ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ដើម្បី​លើក​កម្ពស់​ផ្នែក​សេដ្ឋកិច្ច និង​សង្គមកិច្ច។ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍...

លោក ហ៊ុន សែន ដក​សិទ្ធិ​គ្រប់គ្រង​ព្រលាន​យន្តហោះ​សៀមរាប​ពី​បារាំង​ឱ្យ​ចិន​គ្រប់គ្រង​៥៥​ឆ្នាំ

មេដឹកនាំ​ខ្មែរ​មួយ​រូប​ដែល​ជំពាក់​បំណុល​បរទេស​វ័ណ្ឌក លោក ហ៊ុន សែន ប្រកាស​ដក​សិទ្ធិ​គ្រប់គ្រង​ព្រលាន​យន្តហោះ​នៅ​ខេត្ត​សៀមរាប ពី​ក្រុមហ៊ុន​បារាំង ហើយ​ប្រគល់​សិទ្ធិ​វិនិយោគ​ទាំងស្រុង​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន គ្រប់គ្រង​រយៈពេល ៥៥​ឆ្នាំ...

អត្តសញ្ញាណ​ជាតិ​ខ្មែរ​កំពុង​ជួប​គ្រោះ​កាន់តែ​ធ្ងន់ធ្ងរ​ពី​បរទេស

អ្នក​ឃ្លាំមើល​ជាច្រើន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​អត្តសញ្ញាណ​ជាតិ​ខ្មែរ ដែល​ពួកគេ​អះអាង​ថា​កំពុង​បោះ​ជំហាន​ទៅ​រក​ភាព​វិនាស​ហិនហោច ដោយសារ​ការ​ធ្វេសប្រហែស​របស់​រដ្ឋាភិបាល​បុរស​ខ្លាំង​លោក ហ៊ុន សែន។ អត្តសញ្ញាណ​ជាតិ​ខ្មែរ​ដ៏​ធំ​បំផុត​នោះ គឺ​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​ជាច្រើន​ទៀត​ដែល​កំពុង​ឈរ​ត្រដែត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ តើ​អ្វី​ទៅ​ដែល​ជា​ហានិភ័យ​សម្រាប់​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ​ដែល​កំពុង​ប្រឈម​នេះ? ពី​មុន​គេ​ឃើញ​សំណង់​ប្រាសាទ​មាន​ទម្រង់​ស្រដៀង​អង្គរវត្ត​ខ្មែរ​នៅ​ខេត្ត​សៀមរាប ដែល​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ...

ក្រសួង​ទេសចរណ៍៖ ភ្ញៀវ​ទេសចរ​ទូទាំង​ប្រទេស​ជាង​១​លាន​នាក់​អំឡុង​ពេល​ឆ្លង​ឆ្នាំ​សកល

ក្រសួង​ទេសចរណ៍ អះអាង​ថា កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ទូទាំង​ប្រទេស​សរុប​ជាង ១​លាន ១​សែន​នាក់​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​២០២១ ចូល​ឆ្នាំ​២០២២ ហើយ​តួលេខ​នេះ​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ឆ្នាំ​២០២២ នេះ​មាន​ការ​កើន​ឡើង​ដល់​ទៅ...

ក្រសួង​ទេសចរណ៍៖ ថ្ងៃ​ទី​មួយ​នៃ​បុណ្យ​អុំទូក​មាន​ទេសចរ​ដើរ​កម្សាន្ត​ជាង ១៣​ម៉ឺន​នាក់​ទូទាំង​ប្រទេស

ក្រសួង​ទេសចរណ៍ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា នេះ​ថា ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ប្រមាណ​ជាង ១៣​ម៉ឺន​នាក់ បាន​ចេញ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ប្រទេស​នៅ​ថ្ងៃ​ទី​មួយ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ...

អាជីវករ​នៅ​ឆ្នេរ​អូរឈើទាល​អះអាង​ថា​ភ្ញៀវ​ទេសចរ​កើន​ឡើង​ចាប់​ពី​ដើម​ខែ​វិច្ឆិកា

អាជីវករ​លក់ដូរ​ចំណី​អាហារ​នៅ​ខេត្ត​ព្រះសីហនុ សម្ដែង​ការ​រីករាយ​ដោយសារតែ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​ចូល​មក​កម្សាន្ត​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ មាន​ចំនួន​កើន​ឡើង​ចាប់តាំង​ពី​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បើក​ប្រទេស និង​ដាក់​ដំណើរការ​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ឱ្យ​ដំណើរការ​ឡើងវិញ​កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ រួច​មក។ ពួកគេ​បាន​ឲ្យ​ដឹង​ថា ស្ទើរ​ជា​រៀងរាល់​ថ្ងៃ ជាពិសេស​នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ ភ្ញៀវ​ទេសចរ​ជាតិ​បាន​ចូល​មក​កម្សាន្ត​យ៉ាង​ច្រើន​កុះករ​នៅ​តាម​ឆ្នេរ​អូរឈើទាល...

ភ្ញៀវ​ទេសចរ​រិះគន់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​កាប់​ដើមឈើ​សម្រាប់​ជ្រក​ម្លប់​ដែល​ដុះ​នៅ​តាម​ឆ្នេរ​អូរឈើទាល

ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​លេង​កម្សាន្ត​នៅ​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា បាន​រិះគន់​ចំពោះ​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​បញ្ជា​ឲ្យ​កម្មករ​សម្អាត​ឆ្នេរ​ចុះ​កាប់​ដើម​ឆត្រ ឬ​ដើម​តាប៉ាង ក្រោម​ហេតុផល​ចុះ​សម្អាត​ឆ្នេរសមុទ្រ​ឲ្យ​មាន​បរិស្ថាន អនាម័យ...

កម្ពុជា​ប្រកាស​បើក​ឱ្យ​មាន​ទេសចរណ៍​វ៉ាក់សាំង​លើកដំបូង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បើក​ឱ្យ​មាន​ទេសចរណ៍​វ៉ាក់សាំង​លើកដំបូង​នៅ​ក្រុង​ព្រះសីហនុ ក្រុង​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ និង​នៅ​តំបន់​ទេសចរណ៍​តារាសាគរ នៃ​ខេត្ត​កោះកុង ហើយ​និង​ខេត្ត​ផ្សេងៗ​ទៀត​ដែល​កំពុង​ត្រៀម​ខ្លួន​បើក​ជាបន្តបន្ទាប់...

ព័ត៌មានថ្មីៗ