Thursday, May 13, 2021

ព័ត៌មាន

អ្នក​សង្កេត​ការ​ណ៍បោះ​ឆ្នោត​៖ អ្នក​ ​បោះ​ឆ្នោតចំនួន​​១,២៥​លាន​នាក់​ អាច​​បាត់​ឈ្មោះ​​ពេល​បោះឆ្នោត

គណៈកម្មាធិការ​សម្រាប់​​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ប្រជា​ពលរដ្ឋ​​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ប្រមាណ​១,២៥លាន​នាក់​អាច​បាត់បង់​សិទ្ធិ​​របស់​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣ ដោយ​សារ​កំហុស​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ​អំឡុង​ពេល​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​និង​ការ​ធ្វើ​វិសោធនកម្ម​នៃ​​​ដំណើរការ​ពិនិត្យ​ឈ្មោះ​អ្នក​​បោះ​ឆ្នោត​​​ឡើង​វិញ។ អ្នក​ស្រាវ​​ជ្រាវ​របស់​គណៈកម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ ដែល​បាន​ត្រួត​ពិនិត្យ​លើ​ដំណើរ​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ និង​​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ចុង​ក្រោយ​បាន​រក​ឃើញ​ថា គណៈកម្មាធិការ​​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ចុះ​ឈ្មោះ​ប្រជា​ពលរដ្ឋ​ចំនួន​៣០០,០០០នាក់​ថែម​ទៀត​ លើស​ពី​​ឈ្មោះ​ពិត​របស់​អ្នក​បោះ​ឆ្នោត​។ ​គណៈកម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​លម្អិត​មួយ​ដែល​មាន​កម្រាស់​​៥៨ទំព័រ​ថា “ គណៈ​កម្មា​ធិការ​សម្រាប់​​​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិ​ធម៌​​នៅ​កម្ពុជា​បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​​ដែល​បាន​ចុះ​ឈ្មោះ​ចំនួន​​ប្រហែល​១៣,៥​ភាគ​រយ​មិន​មាន​ទិន្នន័យ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១២ សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ទេ ដែល​ឈ្មោះ​របស់​ពួកគេ​មិន​អាច​រក​ឃើញ​ឬ​ឈ្មោះ​របស់​ពួកគេ​ត្រូវ​បានគេ​​ផ្លាស់​ប្តូ​រ​ទាំង​ស្រុង”។ របាយ​ការណ៍​នោះ​បាន​លើក​ឡើង​បន្ត​ថា​ “ នេះ​មាន​ន័យ​ថា ឈ្មោះ​របស់​ប្រជា​​​ពលរដ្ឋ​ខ្លះ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ ដែល​បាន​ចុះ​ឈ្មោះ​ចំនួន​១,២៥លាន​នាក់​ ទំនង​ជា​បាត់​បង់​​សិទ្ធិ​របស់​ខ្លួន​ក្នុង ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៣ ខាង​មុខ​នេះ”។ នៅ​ក្នុង​របាយ​ការ​ណ៍​សង្ខេប​មួយ​អម​ជា​មួយ​របាយ​ការ​ណ៍​នេះ​ លោក គល់ បញ្ញា នាយក​​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា ​ការ​រក​ឃើញ​កំហុស​ដ៏​ច្រើន​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នោះ​ធ្វើ​ឲ្យ​គាត់​មាន​ “ ​ក្តី​កង្វល់​យ៉ាង​ខ្លាំង” ​អំពី​ការ​បោះ​ឆ្នោត​ជាតិ​។ លោក បញ្ញា បាន​​មាន​ប្រសាសន៍​បន្ត​ថា​  “ គណៈ​​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​​​គួរ​ជា​​អ្នក​ទទួល​ខុស​ត្រូវ​សម្រាប់​បញ្ហា នេះ​ដើម្បី​​រៀប​ចំ​ការ​ពិភាក្សា​​​ស្វែង​រក​មធ្យោបាយ​មួយ​ប្រសើរ​ជាង​នេះ​ ដើម្បី​លើក​ស្ទួយ​មុខ​មាត់​នៃ​ ការ​បោះឆ្នោត​”។ ការ​​ព្រមាន​ជាមុន​នេះ​បាន​ធ្វើ​ឲ្យ​នឹក​ឃើញ​​នូវ​ របាយការណ៍​​មួយ​ផ្សេង​ទៀត​របស់​​គណៈ​កម្មាធិការ​សម្រាប់​ ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​​នៅ​កម្ពុជា​កាលពី​ឆ្នាំមុន​ ដែល​បាន​រក​ឃើញ​ថា ប្រជា​ពល​រដ្ឋមាន​សិទ្ធិ​បោះ​ឆ្នោត​ប្រហែល​១,៥លាន​នាក់​អាច​ប៉ះ​ពាល់​នៅ​ក្នុង​​ ការ​បោះឆ្នោត​ឃុំ​-សង្កាត់​​កាល​ពី​ខែ​មិថុនា​​ដោយ​សារ​មាន​កំហុស​នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​។ គណៈ​កម្មា​ធិការ​សម្រាប់​ ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​បង្ហាញ​ថា “ មាន​ការ​រីក​ចម្រើន​តិច​តួច​” ពី​ឆ្នាំ​២០០៧ និង​ឆ្នាំ​២០០៨ ប៉ុន្តែ តាម​ការ​ពិត​ការ​ចុះ​ឈ្មោះ​​បោះឆ្នោត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​បច្ចុប្បន្ន​នេះ ​សម្រាប់​ការ​បោះ​​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា គួរឲ្យ​បារម្ភ​។ របាយការណ៍​របស់​គណៈកម្មាធិការ​សម្រាប់​ការបោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា “ ភាព​ខុស​ឆ្គង​ក្នុង​ការ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​គឺ​ជា​រឿង​មិន​ធម្មតា​ទេ ដោយ​សារ​អ្នក​បោះ​ឆ្នោត​ទាំង​នោះ​បច្ចុប្បន្ន​នេះ​កំពុង​រស់​នៅ​ក្នុង​ឃុំ​របស់​ខ្លួ​ ហើយ​បាន​ចុះ​ឈ្មោះ​របស់​ពួកគេ​ក្នុង​ឃុំ​របស់​ខ្លួន​ផង​ដែរ។ ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក៏ដោយ ក៏​ឈ្មោះ​របស់​ពួកគេ​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត​គណៈកម្មា​ធិការ​ជាតិ​រៀប​​ចំ​ការ​បោះ​ឆ្នោត​បាន​សម្រេច​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ចំនួន​៤៦៨,៤៨៥​នាក់​ គឺ​ប្រហែល​៥ភាគរយ​នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ។ គណៈកម្មាធិការ​​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ក៏​បាន​លើក​ឡើង​អំពី​ចំនួន​ប្រជា​ពល​រ​ដ្ឋ​​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ដែរ ហើយ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាលពី​ខែ​តុលា​​ ដែល​ភាគ​ច្រើន​ពួកគេ​មាន​អាយុ​១៨ឆ្នាំ​ គិត​ចាប់​ផ្តើម​ពី​ខែ​កញ្ញា ឆ្នាំ​២០១១​មក​ ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​៩១៦,៧៥៧នាក់​ ដែល​ឈ្មោះ​ទាំង​អស់​នេះ​ភាគ​ច្រើន​គឺ​ខុស​គ្នា​នឹង​ឈ្មោះ​ពិត​ទាំង​អស់​នោះ។ គណៈកម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​បាន​លើក​ឡើង​ទៀត​ថា “ ចាប់​តាំង​ពីពេល​នោះ​មក​ការ​ព្យាកររបស់​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​.... ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​គឺ​តែង​តែមាន​កំហុស​ជានិច្ច”។...

ដោយ​សារ​ខ្វះ​​ទឹក​ អង្គភាព​ពន្លត់​​​ អគ្គិភ័យក្រុង​ព្រះ​សីហនុ​​មិន​អាច ​​ពន្លត់​​អគ្គិភ័យ​បាន​ទាន់​ពេល ​

កង្វះ​ទឹក​នៅ​ក្នុង​ក្រុង​ទេសចរណ៍ គឺ​ក្រុង​ព្រះសីហនុ​​ បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​​ផ្ដល់​យោបល់​ដល់​ពាណិជ្ជករ​ជា​ច្រើន​​ឲ្យ​ជីក​អណ្ដូង​ផ្ទាល់​ខ្លួន​ នៅ​ពេល​តម្រូវ​ការ​​ជា​មូល​ដ្ឋាន​​អាច​​ផ្គត់​ផ្គង់​​​បាន​​តែ​៥០​ភាគរយ​ប៉ុណ្ណោះ​​ បន្ទាប់​ពីអាកាស​ធាតុ​ក្ដៅ​ខ្លាំង​បាន​ធ្វើ​ឲ្យ​អាង​ស្ដុក​ទឹក​តែ​មួយ​គត់​របស់​អ្នក​ផ្គត់​ផ្គង់​ទឹក​ រីង​ស្ងួត​នោះ​។ ស្ថាន​ភាព​នេះ​ធ្ងន់​​ណាស់​ កាល​ពី​ម្សិល​មិញដោយ​អង្គភាព​ពន្លត់​អគ្គិភ័យ​ក្រុង​ព្រះ​សីហនុ​មិន​អាច​ពន្លត់​អគ្គិភ័យ​មួយ​ ក្នុង​ខណ្ឌ​ ដែល​មាន​ភ្ញៀវ​ទេស​ចរ​​ច្រើន​តាម​បណ្ដោយ​ផ្លូវ​ដ៏​មមាញឹក​មួយបាន​ ពី​ព្រោះ​រថយន្ដ​ពន្លត់​​អគ្គិ​ភ័យ​​អស់​ទឹក ហើយ​ក្រុម​ពន្លត់​អគ្គិភ័យ​មិន​អាច​តភ្ជាប់​បំពង់​ទឹក​ក្នុង​មូល​ដ្ឋាន​​ ដើម្បី​ពន្លត់​អគ្គិភ័យ​នោះ​បាន។ គ្មាននរណា​ម្នាក់​រង​របួស​នោះ​ទេ ក្នុង​ហេតុ​​ការ​ណ៍​កើត​មាន​អគ្គិភ័យ​នេះ​។​​​​​​​​​ អគ្គិភ័យ​នេះ​បាន​ចាប់​ផ្ដើម​ឆាប​ឆេះ​នៅ​ម៉ោង​ប្រហែល​១១ និង​៤០​នាទី​ថ្ងៃ​ត្រង់​ ហើយ​ត្រូវ​បាន​​ធូរស្រាល​​បន្តិច​វិញ​ ​ពេល​​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ប្រើ​ទឹក​នៅក្នុង​រថយន្ដ​របស់​ខ្លួន​ មុន​ពេល​ទឹក​នេះ​អស់​ ហើយ​​បាន​ព្យាយាម​ភ្ជាប់​​បំពង់​បាញ់​ទឹក​របស់​ខ្លួន​ទៅ​នឹង​ក្បាល​ម៉ាស៊ីន​ទឹក​​ ដែលគ្មាន​ទឹក។ ​ដល់​​ម៉ោង​២រសៀល​ ក្រុម​​អ្នក​ពន្លត់​អគ្គិភ័យ​អាច​តភ្ជាប់​ជាមួយ​នឹង​កន្លែង​ផ្គត់​ផ្គង់​ទឹក​បន្ទាន់​មួយ ហើយ​បាន​ពន្លត់​អគ្គិភ័យ​នេះ​ឲ្យ​រលត់​ ប៉ុន្ដែ មិន​​អាច​ពន្លត់​បាន​​មុន​ពេល​អគារ​ពាណិជ្ជកម្ម​ទាំង​បួន​ត្រូវ​បាន​ឆាប​ឆេះ​ទាំង​ស្រុង​ឡើយ​។ លោក​ តាក់ វ៉ាន់ថា អធិការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​មាន​ប្រសាសន៍​ថា​ “ យើង​បាន​ប្រើ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន​១៥​គ្រឿង​​ដើម្បី​ពន្លត់​អគ្គិភ័យ​​នេះ​ ហើយ​បន្ទាប់​មក​បាន​ស្នើ​ឲ្យ​រដ្ឋាករ​ទឹករាជ​ធានី​ភ្នំពេញ​បើក​​បំពង់​ទឹក​បន្ទាន់​មួយ​សម្រាប់​អាជ្ញាធរ​របស់​យើង​ពន្លត់​អគ្គិភ័យ​នេះ​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា ការ​ខូច​ខាត​ និង​ការ​បំផ្លិច​បំផ្លាញ​អាច​តិច​ជាង​នេះ​ ប្រសិន​បើ​យើង​មាន​ទឹក​គ្រប់​គ្រាន់​”។ លោក​បាន​បន្ដ​ថា នគរបាល​នៅ​មិន​ទាន់​កំណត់​មូលហេតុ​ និង​ប្រភព​នៃ​អគ្គិភ័យ​​នេះ​បាន​នៅ​ឡើយ​ទេ​។ អគារ​ពាណិជ្ជ​កម្ម​នៅ​តាម​បណ្ដោយ​ផ្លូវ​ដ៏​មមាញឹក​ ដែល​​រង​ការ​ខូច​ខាត និង​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង​នេះ​ ​​រួម​មាន​ផ្ទះ​សំណាក់​ Monkey Republic ផ្ទះ​សំណាក់ Mick and Craig's ហាង​លក់​សម្ភារមុជ​ទឹក​ ព្រម​ទាំង​​បារ និង​ភោជនីយដ្ឋាន​...

គណបក្ស​​​សិទិ្ធមនុស្ស​​​តែងតាំង​​​លោក សឺន ស៊ូប៊ែរ្ដិ៍ ជាប្រធាន​​​គណបក្ស​ថ្មី​​​នៅ​​​មុន​​​ការ​​​​​​បោះ​​​ឆ្នោត​​​ជាតិ

កាល​​​ពី​​​​​​ម្សិល​​​មិញ គណបក្ស​​​សិទិ្ធ​​​មនុស្ស ​បាន​​​តែង​​​តាំង​​​​​ប្រធាន​​​គណបក្ស​ថ្មី​​​មួយ​​​រូប​​​​​​ជា​​​ផ្លូវ​​​ការ​​​ដើម្បីជំនួស​​​លោក កឹម សុខា ដែល​​​​​​បាន​លា​​​ឈប់​​​ពី​​​មុខតំណែង​​ជា​​​ប្រធាន​​​គណ​បក្ស​​​​នេះ ទៅ​ធ្វើ​​​​ជា​​​អនុប្រធាន​​​នៃ​​​សម្ពន្ធ​គណ​បក្ស​​​ប្រឆាំង ដែល​​​ទើប​​​បង្កើត​​​ថ្មី ដើម្បី​​​​ចូល​រួម​​​​​ក្នុង​​​​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ក្នុង​​​ឆ្នាំ​នេះ ។ លោក កឹម សុខា នឹង​​​​ត្រូវ​​​​ជំនួស​​​ដោយ​​​លោក សឺន សូ៊ប៊ែរ្ដិ៍ ជាទី​​​​​​ប្រឹក្សា​​​មួយ​​​រូប​​​របស់​​​អតីត​​​ព្រះ​មហាវីរក្សត្រ​ ព្រះ​​​បរម​​​រតនកោដ្ឋ​​​នរោត្ដម សីហនុ បាន​​​ពន្យល់​​​នៅ​​​ក្នុង​​​​សមាជ​វិមញ្ញរបស់​​​​​​​​​​គណបក្ស​​​ថា លោក កឹម​​​ សុខា បាន​​​លាលែង​​​ពី​ប្រ​ធាន​គណបក្ស​សិទ្ធិ​មនុស្ស​ជា​​​ផ្លូវការ ដើម្បី​​​ទទួលមុខ​​​តំណែង​​​របស់​​​លោក​​​នៅ​​​ក្នុង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ជា​​​គណបក្ស​​​មួយ​​​ដែល​​​ត្រូវ​​​បាន​​​​​​បង្កើត​​​ឡើង​​​បន្ទាប់​​​ពីការ​​​ច្របាច់​​​បញ្ចូល​​​គ្នា​​​រវាង​​​​គណបក្ស​​​ សម រង្សុី​​​​ និង​គណបក្ស​សិទ្ធិ​មនុស្ស​​ នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ខែ​​​កក្កដា ខាង​​​មុខ​​​នេះ ។ លោក កឹម សុខា បាន​​​ថ្លែង​​​ប្រាប់​​​​​​សមាជិក​​​សមាជិការ​គណបក្ស​​​សិទិ្ធ​​​ម​​​នុស្សជាង​​​១.០០០​នាក់ ដែលបាន​​​ចូលរួម​​​​​​ក្នុង​​​សមាជវិសាមញ្ញ​នៅ​​​ទីស្នាក់ការ​​​របស់​​​គណ​​​បក្ស​​​នៅក្នុង​ខណ្ឌ​​​ទួល​គោក​​​រាជធានី​​​ភ្នំពេញ​​​ថា “ ហេតុផល​​​ដ៏​​​សំខាន់ ដែល​​​ខ្ញុំ​​​បើកសមាជវិសាមញ្ញ​​​​នៅ​​​ថ្ងៃ​​​នេះ​​​ គឺ​​​ដើម្បី​​​ផ្តល់​ឱកាស​ឲ្យរូប​​​​ខ្ញុំ​​​​បាន​​​​សុំលា​ឈប់​​​ពីប្រធានគណបក្ស​​​សិទិ្ធ​​​មនុស្ស​​​​​ទៅ​​​​​ទទួល​​​​​​​មុខ​​​តំណែង​​​មួយ​ក្នុង​បេសកកម្ម​ជាប្រ​វត្តិ​សាស្រ្ត​​​​​​​​ជា​​​មួយ​​​នឹង​​​លោក សម រង្សុី​​​ ដើម្បី​​​ដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​”។ លោក កឹម សុខា ក៏​​​បាន​​​យក​​​ឱកាស​​​នេះ​​​ធ្វើ​​​ការ​​​រិះ​​​គន់ លោកនាយក​​​រដ្ឋមន្ត្រី ហ៊ុន​​​សែន ​​​ផង​​​ដែរ ដោយ​​​បាន​ថ្លែង​​​ថា លោក​​​ ហ៊ុន សែន មិន​​​អាច​​​​​​ប្រៀប​​​​​​​ជា​​​មួយ​​​នឹង​​​លោក​​​ សម រង្សុី ​បាន​ទេ ដែល​​​​​បច្ចុប្បន្ន​​​នេះកំពុង​​​​​រស់នៅ​ដោយ​និរទេស​​​ខ្លួន​​​នៅក្នុង​ប្រទេស​​​បារាំង ដើម្បី​​​គេច​​​​ពី​​​ទោស​ជាប់​ពន្ធនាគារ​ពី​បទ​​​​ចោទ​​​ប្រកាន់​​​មួយ​​​ចំនួន​ដែល​​​គេ​​​ជឿ​​ថា ​ជា​​​រឿង​នយោបាយ។ លោកបាន​​​មាន​​​ប្រសាស​​​ន៍​​​បន្ត​ថា “ បើ​​​ធ្វើ​ការ​​​ប្រៀបធៀប​​​​អំពី​​​ភាព​​​ប៉ិន​​​ប្រសប់​​​របស់​ពួក​គេ​នោះ យើង​មិន​ចាំ​បាច់​ធ្វើ​ការ​ប្រៀប​ធៀប​ទេ។ ​​ប្រ​សិន​បើ​លោក ​សម​​​ រង្សុ​ី ​​​​ជា​​​​គ្រូ​​​​​​បង្រៀន​​វិញ លោកនឹង​​​បង្រៀន​នៅ​ថ្នាក់​​​​​មហា​​​វិទ្យា​​​ល័យ ឬ​​​យ៉ាង​​​ហោច​​​ណាស់ក៏​នៅ​​​ថ្នាក់​​​វិទ្យា​​​ល័យ​​​​​​​ដែរ។ ​​​ប៉ុន្តែលោក​​​នាយក​​​រដ្ឋ​មន្ត្រី​​​​នាពេល​​​បច្ចុប្បន្ន​​​នេះ​​​វិញ ប្រសិន​បើ​​​លោក​​​ទៅ​​​សាលា​​​រៀន​​​វិញ ​គឺ​លោកអាច​បង្រៀន​​​​ត្រឹម​​​តែ​​​ថ្នាក់បឋមសិក្សាប៉ុណ្ណោះ។​ ហើយ​លោក ក៏​​​មិន​​​អាច​​​ធ្វើ​​​ជា​​​សិស្ស​​​របស់​​​លោក សម រង្ស៊ី បានទៀត​ផង​”។ លោកបាន​​​មាន​​​ប្រសាស​​​ន៍​​​បន្ត​​​ថា​“ នរណា​​​​ ក៏​​​ដឹង​​​ដែរ​​​ថា មេដឹក​​​នាំ​​​នា​​​ពេល​​​បច្ចុប្បន្ន​​​នេះ ​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ ជា​​​មេដឹក​​​នាំ​​​ផ្ដាច់​ការ​ដែលបាន​​​​បំផ្លិច​​​បំផ្លាញ​​​ព្រៃឈើ និង​​​រំលោភ​​​សិទិ្ធ​​​មនុស្ស”។ ទោះបី​ជា​បច្ចុប្បន្ន​នេះ​​​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​​នឹង​​​​​​​​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​ធ្វើ​យុទ្ធនាការ​​​បោះ​​​ឆ្នោត​​​ដើម្បី​គណបក្ស​សង្គ្រោះ​ជាតិ​​​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​​​​​ខែ​​​កក្កដា​​​ខាង​​​មុខ​​​នេះ​ក៏​ដោយ​ ក៏​គណ​​​បក្ស​​​សិទិ្ធ​​​មនុស្ស និង​​​គណបក្ស​​​សម​​​ រង្សុី នឹង​​​បន្ត​​​ការ​ងារ​របស់​ខ្លួន​ដដែល​​​​ចាប់​​​តាំង​​​ពី​​​គណបក្ស​​​ទាំង​​​ពីរ មាន​​​ក្រុម​​​ប្រឹក្សា​​​ឃុំ-សង្កាត់ ដែល​​​បានជាប់​ឆ្នោត​​កាល​​​ពី​​​ឆ្នាំ​​​មុនដដែល​ ។ លោក សឺន ស៊ូបែ៊រ្ដិ៍ ជា​​​អតីតសមាជិក ​​​មួយ​​​រូប នៃ​​​ក្រុម​​​ប្រឹក្សា​​​រដ្ឋធម្មនុញ្ញ​​​បាន​​​ទទួល​​​មុខ​​​តំណែង​​​ជា​​​ប្រធាន​​​គណបក្ស​​​​​​សិទ្ធិ​មនុស្ស​ជា​​​ផ្លូវ​​​ការ​​​កាល​​​ពី​​​ម្សិល​​​មិញ ។ឪពុករបស់​​​លោក សឺន ​ស៊ូប៊ែរ្តិ៍ គឺលោក ​សឺន សាន ជា​​​អតីត​​​អ្នក​​​នយោ​​​បាយ​​​ជើង​​​ចាស់ ​និង​ជាស្ថាបនិក​​​​​រណសិរ្ស​​​​រំដោះជាតិ​ខ្មែរ ​ជា​ក្រុម​​​ចលនា​​​តស៊ូមួយ ។ លោក សឺន ស៊ូប៊ែរ្ដិ៍​ ​​​បាន​មាន​​​ប្រសាស​​​ន៍​​​ថា “ យើង​​​សង្ឃឹមថា គណបក្ស​​​សង្គ្រោះ​​​ជាតិនឹង​ឈ្នះការ​​​បោះ​​​ឆ្នោត​​​ជាតិក្នុង​ឆ្នាំ​​​​នេះ ប្រសិន​​​​បើ​​​ការ​​​បោះ​​​ឆ្នោត​​​នេះ ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​សេរី​​​​ និង​​​យុត្តិធម៌​​​”៕  ប្រែសម្រួលដោយ ស៊ុំ សុខភុំ

កម្មករ​ក្រុម​ហ៊ុន​ចាប់​ផ្ដើម​​កាប់​ឆ្កា​ដី​​ព្រៃ​ដើម្បី​សាង​សង់​ទំនប់​វារី​អគ្គិសនី​សេសាន​២​ ​ក្នុង​​ខេត្ត​ស្ទឹង​ត្រែង

កម្ម​ករ​បាន​ចាប់​ផ្ដើម​កាប់​ឆ្កា​ដី​ព្រៃ​ដោយ​ប្រើ​រណា​​យន្ត​​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​សាង​សង់​ទំនប់​វារី​​អគ្គិស​នី​​ដ៏​ធំមួយ ដែល​ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរ​ដ្ឋ​​នៅ​ក្នុង​តំបន់​នោះ​ខឹង​យ៉ាង​ខ្លាំង​ និង​និយាយ​ថា ពួកគេ​មិន​បាន​​ដឹង​អំពី​ផែន​ការសាង​សង់​ទំនប់​នេះ​ទេ។ ចំណែក​​រដ្ឋ​សភាឯណោះ​វិញ ​បាន​អនុ​ម័ត​ហិរញ្ញវត្ថុ​សម្រាប់​​ការ​សាង​សង់​ទំនប់​វារី​អគ្គិ​សនី​សេសាន​ក្រោម​២​កម្លាំង​៤០០​មេហ្គា​វ៉ាត់​​នេះ​តាំង​ពី​ខែ​កុម្ភៈ​មក​ម៉្លេះ​ ទោះ​បី​ជាមាន​ការជំទាស់​ពី​​គណបក្ស​ សម រង្ស៊ី ​ដែលបាន​លើក​ឡើង​​ថា ទំនប់​នេះ​ធ្វើ​ឲ្យ​មាន​​ផល​ប៉ះ​ពាល់​សង្គម​ និង​បរិស្ថាន​ច្រើន​ជាង​ផល​ប្រយោជន៍​ក៏​ដោយ។ គួរ​​រំឭក​ថា ដើម្បី​សាង​សង់​ទំនប់​វារី​អគ្គិសនី​​ក្នុង​តំបន់​នេះ ​គេ​ត្រូវ​បណ្ដេញ​ប្រជា​ពលរដ្ឋ​ជាង​៥.០០០​គ្រួសារ​ ហើយ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា វា​នឹង​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ប្រជា​ពល​រដ្ឋ​​​រ​ហូត​ដល់​១០០.០០០​នាក់​ដែលរស់​​នៅ​​​ខាង​លើ​និង​ខាង​ក្រោម​ទំនប់​នេះ​ដោយ​សារ​មាន​ផល​ប៉ះពាល់​ដល់​ការ​នេសាទ​ត្រី។ លោក សៀក មេគង្គ មេ​ឃុំស្រែគរ ស្រុក​សេសាន​ ខេត្ត​ស្ទឹង​ត្រែង​ មាន​ប្រសាសន៍​ថា កម្មករ​មួយ​ក្រុម​មាន​គ្នា​ប្រហែ​​​​​​​​​​​​​​ល​២០​នាក់​​មក​ពី​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​ក្រុម​ហ៊ុនចិន ហាយដ្រូ​ឡាន​កាំង​​(China's Hydrolancang International Energy Co.Ltd) បាន​ចាប់​ផ្ដើម​កាប់​រំលំ​ដើម​ឈើ​នៅ​ក្នុង​តំបន់​នេះ​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា។​ លោក មេគង្គ​ មានប្រសាសន៍​ថា “ ពួកគេ​​មក​កាប់​ព្រៃ​​ស្ថាបនា​អាង​ស្តុក​ទឹក​នេះ​ ពុំ​បាន​​សហការ​ជាមួយ​​អាជ្ញាធរ​ទេ ហើយ​ខ្ញុំ​ឆ្ងល់​ណាស់ថា...

មណ្ឌល​កុមារកំព្រា​ដែល​ទើប​នឹង​បិទ​​ អាច​ បើក​ដំណើរ​ការ​ឡើង​វិញ​បាន​ ក្នុង​ពេល​ឆាប់ៗ

មន្ត្រី​ម្នាក់​បាន​និយាយ​កាល​ម្សិល​មិញ​ថា មណ្ឌល​កុមារ​កំព្រា​របស់​គ្រិស្ត​បរិស័ទ​មួយ​​នៅ​ក្នុងរាជធានី​ភ្នំពេញ​ដែល​ពុំ​បាន​ចុះ​​បញ្ជី​ត្រឹម​ត្រូវ ហើយ​ដែល​កាល​ពី​សប្ដាហ៍​មុន​ត្រូវ​បាន​នគរ​បាល​នាំ​កុមារ​ចេញ​​ចំនួន​២១​នាក់​​​នោះ អាច​បើក​​ឡើង​វិញ​​បាន​ ប្រសិន​បើ​​​អង្គ​ការ​​អូស្ត្រាលី​ដែល​គ្រប់​គ្រង​មណ្ឌល​នេះ​មាន​ឯក​សារ​ចាំបាច់​គ្រប់​គ្រាន់។ អង្គការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ស៊ីសា​(Sisha)​ បាន​លើក​ឡើង​កាល​ពីថ្ងៃ​អង្គារ​ថា កិច្ច​​​​ប្រតិបត្តិ​ការ​រួម​គ្នា​រវាង​អាជ្ញាធរ​ និង​អង្គការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ស៊ីសា កាល​​ពីថ្ងៃ​ទី​២២​ ខែ​មីនា បាន​នាំ​​កុមារ​ចេញពី​មណ្ឌលកុមារ​កំព្រា​ដែលគ្រប់​គ្រង​ដោយ​សប្បុរស​ជន​អូស្ត្រាលី​​ឈ្មោះ​ថា មណ្ឌលស្រឡាញ់​ក្មេង​កំព្រា​ (Love In Action) ព្រោះ​មណ្ឌល​នេះ​ “ ពុំ​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​ ខុស​ច្បាប់​ និង​មិន​​មាន​ការ​ដឹង​ឮ​ពី​អាជ្ញា​ធរ​​​មូល​ដ្ឋាន​ឡើយ​”។ ប៉ុន្ដែ​ លោក សុន សុផល ប្រធាន​​មន្ទីរ​​សង្គម​​កិច្ច​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា មណ្ឌល​កុមារ​កំព្រា​នេះ​អាច​បើក​ឡើង​វិញ​បាន​ ដរាប​ណា​ចុះ​​បញ្ជី​​ជាមួយ​នឹង​រដ្ឋា​ភិបាល​។ លោក សុន សុផល បាន​មានប្រសាសន៍​ថា “ ប្រសិន​បើ​មណ្ឌល​នេះ​​បំពេញ​តាម​​តម្រូវ​ការ​​ផ្លូវ​ច្បាប់​ យើង​នឹង​អនុញ្ញាត​ឲ្យ​ បើក​ឡើង​វិញ”។​​​ លោក​បាន​បន្ដថា ​ការ​សើុប​​អង្កេត​​​មណ្ឌល​កុមារ​កំព្រា​នេះ​ គឺ​ជា​កិច្ច​ការ​របស់​នគរ​បាល។​ ​នគរ​បាល​រាជធានី​និង​នគរ​បាល​ជាតិ​មិន​អាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​បាន​ទេ។​ ថ្វីត្បិត​តែ​អង្គការ​ស៊ីសា​បាន​អះ​អាង​ពី​ដំបូង​ថា លោក​ស្រី រូដ​ ហ្គោលឌើ (Ruth Golder) អាយុ​៧១​ឆ្នាំ​ ស្ថាបនិក​មណ្ឌល​នេះ​ត្រូវ​បាន​នគរ​បាល​ស៊ើប​អង្កេត​ពី​បទ​ជួញ​ដូរ​មនុស្ស​​ និង​រំលោភ​បំពាន​​មនុស្ស ​ហើយ​នគរ​បាល​បាន​ចុះ​ទៅ​បង្ក្រាប​មណ្ឌល​នេះ​​​ក៏​ដោយ​ ក៏​ពួកគេ​មិន​បានលើក​អំពី​បញ្ហា​នេះ​​ដែរ​...

នាយ​នគរបាលយុត្តិ​ធម៌​​​​ម្នាក់​ ត្រូវ​បាន​ចោទ​ប្រ​កាន់​ពី​បទ​ទទួល​សំណូក​ពី​អ្នក​នេសាទ​ខុស​ច្បាប់​

មន្ត្រី​​ម្នាក់​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​សាលា​ដំបូង​ខេត្ត​ពោធិ៍​សាត់​​កាលពី​ថ្ងៃ​សុក្រ​បាន​ចោទ​ប្រ​កាន់​​នាយការិយាល័យ​​នគរ​បាល​យុត្តិធម៌​​ស្រុកក្រគរ ​ពី​បទ​ទទួល​សំណូក​ពី​ការ​នេសាទ​ខុស​ច្បាប់​នៅ​បឹង​ទន្លេសាប​។ ព្រះរាជអាជ្ញា​អម សាលា​ដំបូង​ខេត្ត​ពោធិ៍​សាត់ លោក តន់ សីហតេជៈ មាន​ប្រសាស​ន៍​ថា​តុលាការ​បាន​ចេញ​ដី​ការ​ចាប់​ខ្លួន​លោក​ហុង ប៊ុន​ធឿន អាយុ​៥៣​ឆ្នាំ​​ បន្ទាប់​ពី​មនុស្ស​មួយ​ក្រុម​​មាន​គ្នា​៣០​នាក់​​ដែល​ត្រូវ​បា​ន​ចាប់​ខ្លួន​កាល​ពី​ខែ​មករា​​ពី​បទ​នេសាទ​ខុស​ច្បាប់​នោះ​បាន​ចោទ​គាត់​ថា​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​សកម្ម​ភាព​របស់​ពួក​គេ​។ លោក  សីហ​តេជៈ ​មាន​ប្រសាសន៍​បន្ត​ថា “ ​យើង​បាន​សាក​សួរ​ជន​សង្ស័យ​រួច​ហើយ​ ហើយ​បាន​រក​ឃើញ​ថា​ លោក ប៊ុន ធឿន បានជាប់​ពាក់ព័ន្ធ​​ក្នុង​ការ​នេសាទ​ខុស​ច្បាប់ និង អំពើ​ពុក​រលួយ​ផង​ដែរ”។ លោក សីហតេជៈ​ មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ ប្រ​សិន​បើ​យើង​ស៊ើប​អង្កេត​ ហើយ​រក​ឃើញ​ថា​​គាត់​ជាប់​ពាក់ព័ន្ធ​ក្នុងសកម្មភាព​នេសាទ​ខុស​ច្បាប់​នោះ​ គាត់​នឹង​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ជាង​ប្រាំ​ឆ្នាំ” ដោយ​លោកបន្ថែមថា ការ​ចោទ​ប្រ​កាន់​ពី​បទ​អំពើ​ពុករលួយ​អាច​​​មាន​​ទោស​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​ប្រាំ​ឆ្នាំ​។ លោក មាល​ សុទ្ធ អធិការរង​​នគរបាល ស្រុកក្រ​គរ បាន​មាន​ប្រ​សាសន៍​ថា ​លោក ប៊ុនធឿន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ទទួល​សំណូក​ជា​ថ្នូរ​នឹង​ការ​នេសាទ​ខុស​ច្បាប់​នៅ​បឹង​ទន្លេសាប​​ដែល​ត្រូវ​បាន​ហាម​​មិន​ឲ្យ​ធ្វើ​ការ​នេសាទ​ទាំង​អស់​។ រដ្ឋាភិបាលបាន​ដកអាជ្ញាប័ណ្ណ​ទាំង​អស់​ពី​ឡូ​ត៍​នេសាទ​ធំៗ​​នៅ​តាម​បឹង​ទន្លេសាប​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន ​​បន្ទាប់​ពី​មាន​ការ​បារម្ភថា ​មាន​ការ​នេសាទ​ក្នុង​បឹង​ទន្លេ​សាប​នេះ​យ៉ាង​​ច្រើន​។ លោក មាស សុទ្ធ មាន​ប្រសាសន៍​ថា លោក​ប៊ុនធឿន​មាន​តួនាទី​ជា​នាយ នគរ​បាល​ប៉ុស្តិ៍​កំពង់​លួង​រហូត​ដល់​ថ្ងៃ​ទី​១៩​ខែ​មី​នា​​ នៅ​ពេល​នោះ​លោក​ត្រូវ​បាន​ដំឡើង​​ឋានៈ​ជា​​នាយការិយាល័យ​នគរបាល​ស្រុក។ ​កាលពី​ពីរ​​ឆ្នាំ​​មុន​ពេល​លោក​នៅ​ជា​នាយ​នគរបាល​ប៉ុស្តិ៍​ ប្រជា​ពល​រដ្ឋ​បាន​លើក​ឡើង​ពី​កង្វល់​​អំពី​សកម្មភាព​​នេសាទ​ខុស​ច្បាប់​របស់​លោក ប៊ុនធឿន​។ លោក មាល សុទ្ធ​ បានបន្តថា “ ​កាល​ពី​ឆ្នាំ​២០១១ ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់​លួង​បាន​ស្នើ​ឲ្យ​ប្តូរ​នាយនគរបាលប៉ុស្តិ៍​​ថ្មី​ ដោយ​សារ​គាត់​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​នេសាទ​ខុស​ច្បាប់​ ហើយ​​អ្នក​ភូមិ​មិន​ចូល​ចិត្ត​គាត់​​ទេ​”​​។​​លោក​បន្ថែម​ថា​​ បញ្ហា​នោះ​បាន​ដោះ​ស្រាយ​​រួច​ហើយ​ បន្ទាប់​ពី​ចរចា​ជាមួយ​អ្នក​ភូមិ​។ នគរបាល​បាន​ចាប់​ខ្លួន​លោក ប៊ុនធឿន​ នៅ​ទី​បញ្ជាការ​ដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ស្រុក ក្រ​គរ​ ពេល​លោក​កំពុង​ចូលរួម​ក្នុង​កិច្ច​ប្រ​ជុំមួយ​នៅ​ទី​នោះ​នៅ​ម៉ោង​​ប្រ​ហែង​២​និង​៣០​នាទី​រសៀល​កាលពី​ថ្ងៃ​សុក្រ​។ លោកបានមាន​ប្រសាសន៍​បន្ត​ថា​ “ ​​គាត់​ធ្វើ​ការ​​បាន​តែ​១១​ថ្ងៃ​ប៉ុណ្ណោះ ​​ បន្ទាប់​មក​យើង​ទទួល​បាន​ដីកា​ពី​តុលា​ការ​ឲ្យ​ចាប់​ខ្លួន​​គាត់​តែ​ម្តង​”។ លោក...

​ជន​រង​គ្រោះ​ដោយ​គ្រាប់​បែក កាល​ពី​ឆ្នាំ​១៩៩៧ អំពាវ​នាវ​រក​យុត្តិធម៌​

វា​​មាន​រយៈ​ពេល​១៦​ឆ្នាំ​​​ហើយ​​គិត​មក​ដល់​​​ថ្ងៃ​សៅរ៍​នេះ ដែល​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាន​គប់​គ្រាប់​បែក​ចំនួន​បួន​គ្រាប់​ចូល​ទៅ​ក្នុង​​កន្លែង​ជួប​ជុំ​របស់​​អ្នក​​គាំ​ទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ នៅ​សួន​​មុខ​វត្ត​បទុម​ ​ជា​ការវាយ​ប្រហារ​ដ៏ឃោរ​ឃៅ​ ដែល​បាន​សម្លាប់​បុរស​ ស្ត្រី និង​កុមារ ចំនួន​១៦​នាក់​ ហើយ​បាន​បង្ក​ឲ្យ​មាន​​អ្នក​រង​របួស​យ៉ាង​ហោច​ណាស់​១០០​នាក់​​ថែម​ទៀត​។ អ្នក​ស្រី អឹម ម៉ាឡែន ដែល​បាន​ចូល​រួម​ជាមួយ​មិត្ត​ភក្ដិ​ជា​ជន​រង​គ្រោះ​ និង​ជា​សាច់​ញាតិ​អ្នក​ស្លាប់​ព្រម​ទាំង​អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​ នៅ​ខាង​ក្រៅ​អតីត​អគារ​​រដ្ឋ​សភា​ ដើម្បី​ប្រារព្ធ​ខួប​ប្រចាំ​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដ៏​​ឃោរ​ឃៅ​នេះ​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​១៩៩៧ ហើយ​បានអំពាវ​នាវ​រក​យុត្តិធម៌​នៅ​ក្នុង​​រឿង​នេះ ដែល​ិន​ទាន់​បាន​ដោះ​ស្រាយ​ ហើយ​អ្នក​ស្រី​នៅ​ចង​ចាំ​ថា​ ការ​វាយ​ប្រហារ​នេះ គឺ​ជា​សុបិន​មួយដ៏​អាក្រក់​ជាទី​បំផុត។ អ្នក​ស្រី​ ម៉ាឡែន បច្ចុប្បន្ន​នេះ មាន​អាយុ​៧១​ឆ្នាំ​ បាន​ត្រូវ​អំបែង​គ្រាប់​បែក​ចំ​ខ្នង​របស់​អ្នក​ស្រី នៅ​ថ្ងៃ​នោះ​។ ចាប់​ពី​ពេល​នោះ​មក​អ្នក​ស្រី​បាន​ធ្លាក់​ខ្លួន​ពិការ​ពាក់​កណ្ដាល​ខ្លួន​ចាប់​ពី​ត្រឹម​ចង្កេះ​ចុះ​ក្រោម ហើយ​អ្នក​ស្រី​មិន​អាច​ដើរ​បាន​ទេ ចាប់​ពី​ពេល​នោះ​មក​។ ជើង​ទាំង​ពី​ររបស់​អ្នក​ស្រី​បាន​ខូច​ ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​អ្នក​ស្រី​បាន​ស្លៀក​ពាក់​ពណ៌​ស​ជិះ​រទេះរុញ​ ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ខួប​ប្រចាំ​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​​​​នេះ​។​រូប​ថត​​ជន​រងគ្រោះ​ចំនួន​​១៦​​នាក់​​ត្រូវ​បាន​ដាក់​លើ​ស្តូប​​នៅ​ជិត​កន្លែង​កើត​ហេតុ​នេះ​។ អ្នក​ស្រី​មាន​ប្រសាសន៍​​បន្ទាប់​ពី​ពិធី​នេះ​​ថា “ ពេល​នោះ​​ខ្ញុំ​​កំពុង​កាន់​បដា​មួយ​ផ្ទាំង​ ខណៈ​ពេល​លោក សម រង្ស៊ី ចាប់​ផ្ដើម​ថ្លែង​ ហើយ​​មាន​សំឡេង​​ផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់​...

​ជន​រង​គ្រោះ​ដោយ​គ្រាប់​បែក កាល​ពី​ឆ្នាំ​១៩៩៧ អំពាវ​នាវ​រក​យុត្តិធម៌​

វា​​មាន​រយៈ​ពេល​១៦​ឆ្នាំ​​​ហើយ​​គិត​មក​ដល់​​​ថ្ងៃ​សៅរ៍​នេះ ដែល​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាន​គប់​គ្រាប់​បែក​ចំនួន​បួន​គ្រាប់​ចូល​ទៅ​ក្នុង​​កន្លែង​ជួប​ជុំ​របស់​​អ្នក​​គាំ​ទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ នៅ​សួន​​មុខ​វត្ត​បទុម​ ​ជា​ការវាយ​ប្រហារ​ដ៏ឃោរ​ឃៅ​ ដែល​បាន​សម្លាប់​បុរស​ ស្ត្រី និង​កុមារ ចំនួន​១៦​នាក់​ ហើយ​បាន​បង្ក​ឲ្យ​មាន​​អ្នក​រង​របួស​យ៉ាង​ហោច​ណាស់​១០០​នាក់​​ថែម​ទៀត​។ អ្នក​ស្រី អឹម ម៉ាឡែន ដែល​បាន​ចូល​រួម​ជាមួយ​មិត្ត​ភក្ដិ​ជា​ជន​រង​គ្រោះ​ និង​ជា​សាច់​ញាតិ​អ្នក​ស្លាប់​ព្រម​ទាំង​អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​ នៅ​ខាង​ក្រៅ​អតីត​អគារ​​រដ្ឋ​សភា​ ដើម្បី​ប្រារព្ធ​ខួប​ប្រចាំ​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដ៏​​ឃោរ​ឃៅ​នេះ​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​១៩៩៧ ហើយ​បានអំពាវ​នាវ​រក​យុត្តិធម៌​នៅ​ក្នុង​​រឿង​នេះ ដែលមិន​ទាន់​បាន​ដោះ​ស្រាយ​ ហើយ​អ្នក​ស្រី​នៅ​ចង​ចាំ​ថា​ ការ​វាយ​ប្រហារ​នេះ គឺជា​សុបិន​មួយ​ដ៏​អាក្រក់​ជាទី​បំផុត។ អ្នក​ស្រី​ ម៉ាឡែន បច្ចុប្បន្ន​នេះ មាន​អាយុ​៧១​ឆ្នាំ​ បាន​ត្រូវ​អំបែង​គ្រាប់​បែក​ចំ​ខ្នង​របស់​អ្នក​ស្រី នៅ​ថ្ងៃ​នោះ​។ ចាប់​ពី​ពេល​នោះ​មក​អ្នក​ស្រី​បាន​ធ្លាក់​ខ្លួន​ពិការ​ពាក់​កណ្ដាល​ខ្លួន​ចាប់​ពី​ត្រឹម​ចង្កេះ​ចុះ​ក្រោម ហើយ​អ្នក​ស្រី​មិន​អាច​ដើរ​បាន​ទេ ចាប់​ពី​ពេល​នោះ​មក​។ ជើង​ទាំង​ពី​ររបស់​អ្នក​ស្រី​បាន​ខូច​ ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​អ្នក​ស្រី​បាន​ស្លៀក​ពាក់​ពណ៌​ស​ជិះ​រទេះរុញ​ ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ខួប​ប្រចាំ​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​​​​នេះ​។​រូប​ថត​​ជន​រងគ្រោះ​ចំនួន​​១៦​​នាក់​​ត្រូវ​បាន​ដាក់​លើ​ស្តូប​​នៅ​ជិត​កន្លែង​កើត​ហេតុ​នេះ​។ អ្នក​ស្រី​មាន​ប្រសាសន៍​​បន្ទាប់​ពី​ពិធី​នេះ​​ថា “ ពេល​នោះ​​ខ្ញុំ​​កំពុង​កាន់​បដា​មួយ​ផ្ទាំង​ ខណៈ​ពេល​លោក សម រង្ស៊ី ចាប់​ផ្ដើម​ថ្លែង​ ហើយ​​មាន​សំឡេង​​ផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់​...

មន្ត្រី​នគរ​បាល​អះអាងថា បាន​ឃើញ​លោក ឈូក បណ្ឌិត បាញ់​ កម្មការិនី​កាត់​ដេរពិត​ប្រាកដ​មែន​

សាលាឧទ្ធរណ៍​បាន​សាកសួរ​សាក្សី​ជាង​២០​នាក់ កាល​ពីម្សិលមិញ នៅ​ក្នុង​សំណុំ​រឿង​ ដែល​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​​បាវិត ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បាន​បាញ់​ប្រហារ​ទៅ​លើ​កម្មការិនី​ចំនួន​បីនាក់​ ដោយ​មាន​សាក្សី​ម្នាក់​បាន​អះអាង​ថា ពិត​ជា​បាន​ឃើញ​លោក ឈូក បណ្ឌិត ដក​កាំ​ភ្លើង​របស់​ខ្លួន​បាញ់​ប្រហារ​ទៅ​លើ​​កម្មករ​កម្មការិនី​កាត់​ដេរជា​ច្រើន​​ អំឡុង​ការ​តវ៉ា​មួយ​។ ការ​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​ កាល​ពី​ថ្ងៃ​ពុធ​ បានហាមមិនឲ្យ​​សាធារណជន​ដឹង​ឮម្ដង​ទៀត​​ដោយ​មន្ដ្រី​តុលាការ​បាន​ពន្យល់​ថា ខ្លួន​កំពុង​ស៊ើ​បអង្កេតសំណុំរឿង​នេះ ​​ដូច្នេះ​ហើយមិនគូរ​ឲ្យ​សាធារណ​ជន​​ដឹងឡើយ។ ​មេធាវី​ និង​​មន្ត្រី​តុលាការ​ នៅ​តែ​ការ​ពារ​នីតិវិធី​របស់​តុលាការ​ ហើយ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ថា តើ​បម្រាម​ថ្មី​របស់​គណៈ​មេធាវី​កម្ពុជា ដែល​បាន​ហាម​ប្រាម​មេធាវី​មិន​ឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ គឺ​ជា​មូល​ហេតុ មិនឲ្យពួកគេនិយាយ។ នៅ​ថ្ងៃ​ទី២នៃ​ការ​បើក​សវនាការ​ជំនុំ​ជម្រះ​​​ក្ដី​របស់​លោក​ លោក​ ឈូក បណ្ឌិត ទំនង​​ជា​​បង្ហាញ​​ពី​ស្មារតី​ដ៏​រឹង​មាំ​របស់​លោក​ម្ដង​ទៀត​ហើយ​ លើក​នេះ​លោក​បាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​ពណ៌​កាគី ដែល​ស្រដៀង​ទៅ​នឹង​ការ​ស្លៀក​ពាក់​របស់​មន្ត្រី​នគរបាល​ក្រុង​បាវិត​ ដែល​​បាន​មក​ធ្វើ​ជា​សាក្សី​ កាល​ពីម្សិល​មិញដែរ។ គេ​​ឃើញ​លោក ឈូក បណ្ឌិត ជួន​កាល​បាន​លើក​ជើង​គង​អន្ទាក់​ខ្លា​ ឬក៏​អង្គុយ​ផ្អែក​ទៅ​ក្រោយ ​​រួច​​ញាក់​ចិញ្ចើមដាក់​ជន​រង​គ្រោះ​ទាំង​បី​ នៅ​ពេលសាក្សីជាង​២០​នាក់​ កំពុង​រៀបរាប់អំពីហេតុការ​ណ៍​ ដែល​បាន​កើត​ឡើង​ កាល​ពីថ្ងៃ​ទី​២០ ខែ​កុម្ភៈ​ ឆ្នាំ ២០១២ អំឡុង​ ​ការ​តវ៉ា​ដ៏ហិង្សា​មួយ​ នៅ​ខាង​ក្រៅ​រោង​ចក្រ​ផលិតស្បែក​ជើង ឲ្យ​ក្រុមហ៊ុន​​ស្បែកជើង​កីឡារបស់​អាល្លឺម៉ង់ម៉ាក​ពូម៉ា (Puma)។ លោក ឡុង ផន...

វិភាគ​៖​ តួលេខ​វិនិយោគ​​នៅ​​កម្ពុជា​មិន​មាន​មូល​ដ្ឋាន​ច្បាស់​​លាស់​ស​ម្រាប់​ការ​វាយ​តម្លៃ​​ទេ​

គិត​ពីឆ្នាំ​២០០៨​មក ​គម្រោង​វិនិ​យោគ​​ដ៏​ច្រើន​ដែលមា​នតម្លៃ​​ប្រហែល​ជា​២​៨​ពា​ន់​លាន​​ដុល្លារ​ បាន​កើត​ចេញ​ពី​មហិច្ឆតា​រ​ប​ស់​ក្រុម​​ហ៊ុន​ក្នុងស្រុក ​និង​អន្តរ​ជាតិ​ ​ដែ​ល​ចង់​បង្កើត​សណ្ឋា​គារ​ប្រណីត​ៗ​ ​អា​កា​ស​យា​ន​ដ្ឋាន​ថ្មីមួយ ​និង​ទីលាន​ប្រណាំង​សេះ​លើក​ដំបូង​នៅក្នុង​ប្រទេសកម្ពុជា​។​ ក៏​ប៉ុន្តែ ​ការ​ពិនិត្យ​យ៉ាង​ដិត​ដល់​ អំពី​តា​រាង​បញ្ជី​គម្រោង​អនុម័ត​ដោយ​គណៈ​ក​ម្មាធិ​ការ​វិនិ​យោគ​កម្ពុជា​​​ (CIB) ​ដែលជាតួលេ​ខ​ ជា​រឿ​យ​​​​ៗត្រូវ​បាន​មន្ត្រី​នានា​ កែ​សម្រួលដើម្បី​ប​ង្ហាញ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ ​បាន​លាត​ត្រដាង​ឲ្យ​ឃើញ​ថា តើ​គម្រោង​វិនិយោគ​ប៉ុន្មាន​ត្រូវ​ជាប់​គាំង ​ឬ​ក៏​ឈប់​ដំណើរ​ការ​ទាំង​ស្រុង​។​ កាល​ពីឆ្នាំ​២០០៨​ ​គម្រោង​វិនិយោគ​​ដែល​​មាន​តម្លៃ​១០,៨​ពាន់​លាន​ដុល្លារ​​ ត្រូវ​​បាន​អនុ​​ម័ត​ដោយ​គណៈ​កម្មធិការ CIB។ ​ក៏​ប៉ុ​ន្តែ ​ចំនួន​គម្រោង​វិនិយោគ​ដ៏ច្រើន​គួរ​ឲ្យ​ក​ត​់​សម្គាល់​​ទាំងនេះ​ ​មានតែ​ក្នុង​បញ្ជីតួ​លេខ​ប៉ុណ្ណោះ​។​ ​ឧទាហរណ៍​ គម្រោង​វិនិ​យោ​គ​ក្នុងវិស័យ​ទេស​​ចរណ៍​ប្រកប​ដោយ​មហិច្ឆតា​ ដែលមាន​តម្លៃ​១,៨៤​ពាន់​លាន​ដុល្លារ​ ​របស់​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ Everg​reen ​Success និង​ក្រុម​ហ៊ុន Asi​a Res​ort ​Deve​lo pm​ent Ltd​ ត្រូវ​អនុ​វត្ត​នៅ​ឧទ្យាន​ជាតិ​រាម​​​ក្នុង​ខេត្ត​ព្រះ​សីហនុ​។ លោក​អភិបាល​ខេត្ត​ ​ស្បោង​ សារ៉ាត ​បាន​ឲ្យ​ដឹង​ក្នុង​សប្តាហ៍​នេះ​ថា ​លោក​មិន​បាន​ដឹង​ព័ត៌មាន​បន្ថែម​ទាក់​ទ​ង​នឹង​គម្រោង​នេះទេ តាំងពី​ក្រុម​ហ៊ុន​ទាំង​ពីរ​ត្រូវ​បានប្រកាស​កាល​ពីឆ្នាំ​២០០៨​។​ លោក​បាន​ឲ្យដឹងថា “មិន​ទាន់​មាន​អ្វី​កើត​​ឡើងនៅ​ឡើយ​​ទេ​។ ​គេ​មានគ​ម្រោ​ង​អភិ​វឌ្ឍ​​តំបន់​នេះ​ ក៏ប៉ុន្តែ ​ខ្ញុំ​មិន​ទាន់​ឃើញ​អ្វី​នៅ​ឡើយ​​ទេ​។ ​ប្រហែល​ជា​ពួក​គេ​មាន​ប​ញ្ហា​ផ្ទៃ​ក្នុង​”។​ ​ខណៈ​ដែល​គម្រោងវិនិ​យោ​គមួយចំនួន​ ដែល​​​ត្រូវ​បាន​ដាក់​បញ្ចូលនូវ​តួ​លេ​ខវិនិយោគ​​ បាន​ដំណើរការ​ទៅ​មុ​ខ ​ដូចជា ​គម្រោង​ទំនប់​វារី​អគ្គិ​សនី​ជាដើម​ គម្រោង​រោង​ចក្រ​កាត់ដេរ​ ​និង​​គម្រោង​ចម្ការ​ដំណាំ​កសិ​​ឧស្សា​ហកម្ម​ ​ជាគ​ម្រោ​ង​ធំ​ៗ​ជាង​​ ​ជារឿយៗ ​ម​ិន​ដែល​បាន​ឃើញ​ចេ​ញ​ដំណើរ​ការ​ទេ​។ ​គម្រោង​វិនិយោគ​ដែល​បាន​អនុ​ម័ត​រួ​ច​ផ្សេង​ៗ​ទៀត​ គិត​ពីឆ្នាំ​២០០៨​មក ប៉ុន្តែ​ មិន​ទាន់​​មានស​កម្មភាព​អនុ​វត្ត​ ​ក៏​មាន​គ​ម្រោង​មជ្ឈ​មណ្ឌល​ប្រណាំង​សេះ​ដែលត្រូ​វ​ចំណាយ៥១៦​​លានដុល្លារ​  ហើយ​គ្រោង​នឹ​​ត្រូវបាន​កសាង​​ដោយ​ក្រុម​ហ៊ុន​ He​ng D​e​velop​ment ​& ​Hor​se...

MEDIA FEEDS

Popular

video

IDEA TALK៖ ផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ «តើផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតអន់ថយរបស់កម្ពុជាក្នុងស្ថានភាពកូវីដ១៩ ស្ថិតនៅត្រង់ចំណុចណាខ្លះ?»