29 C
Phnom Penh

CATEGORY

សេចក្ដីរាយការណ៍ពិសេស

ភាគ​៧៖ តើ​បណ្ដាញ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បរទេស​ចេញពី​ប្រភព​ណា​មុន​គេ?

គណបក្ស​ប្រជាជន​កម្ពុជា ពង្រីក​បណ្ដាញ​អតីត​បក្ស​កុម្មុយនីស្ត​នេះ​នៅ​បរទេស​តាម​មធ្យោបាយ​ប្រើ​ឈ្មោះ​ក្រុម​យុវជន​ដែល​ផុស​ចេញពី​ក្រុម​បច្ចេកទេស​ផ្នែក​ស៊ើបការណ៍​សម្ងាត់​តាម​អន្តរ​បណ្ដាញ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត។ បណ្ដាញ​រើស​សមាជិក​ចូល​បក្ស​នៅ​បរទេស ធ្វើ​ទៅ​បាន​ដោយ​ស្ថានទូត​ខ្មែរ​ជា​អ្នក​ជួយ​ជ្រោមជ្រែង។ ក្នុង​ភាគ​ទី​៧ នេះ លោក ហាស់...

ភាគ​៦៖ លោក ហ៊ុន ម៉ាណែត កំពុង​នាំគ្នា​រៃអង្គាស​លុយ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ដោយ​យក​គំរូ​តាម​បក្ស​ប្រឆាំង

ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស មាន​រចនាសម្ព័ន្ធ​រៀបចំ​ចាត់តាំង​មិន​ត្រឹមតែ​យុវជន​ខ្មែរ-អាមេរិកាំង​ប៉ុណ្ណោះ​ទេ។ មនុស្ស​ចំណាស់ៗ​ហួស​ពី​វ័យ​យុវជន ក៏​ត្រូវ​បាន​គេ​ចាត់តាំង​ដែរ។ ក្នុង​ភាគ​ទី​៦ លោក ហាស់ សាន ពិនិត្យ​មើល​ច្បាប់​សហព័ន្ធ​សហរដ្ឋ​អាមេរិក ដែល​ចែង​អំពី​ពលរដ្ឋ​អាមេរិកាំង...

ភាគ​៥៖ បក្ស​ប្រជាជន​កម្ពុជា​ប្រើ​មន្ត្រី​រដ្ឋាភិបាល​ធ្វើការ​ជ្រើសរើស​សមាជិក​បក្ស​នៅ​ក្រៅ​ប្រទេស

តើ​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​រចនាសម្ព័ន្ធ​ចាត់តាំង​ក្រុម​យុវជន​បក្ស​នៅ​ក្រៅ​ប្រទេស​នៅ​ឯណា​ខ្លះ? នេះ​ជា​ភាគ​ទី​៥ ដោយ​ពិនិត្យ​លើ​ច្បាប់​សហព័ន្ធ​ដោយ​សង្ខេប​ចំពោះ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ធ្វើ​សមាជិក​បក្ស​នយោបាយ​បរទេស ដឹកនាំ​ដោយ​មេទ័ព​ជា​ជនបរទេស។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថា​នឹង​ឡើង​ឋានន្តរសក្តិ​ជា​ឧត្តមសេនីយ៍​ពេញ គឺ​ផ្កាយ​៤...

ភាគ​៤៖ តើ​ក្រុម​យុវជន​បក្ស​ប្រជាជន​ប្រើ​វិធីសាស្ត្រ​ដូចម្តេច​ខ្លះ មាន​បំណង​អ្វី​នៅ​បរទេស ហើយ​អ្នក​ចូលរួម​បំពាន​ច្បាប់​ឬ​ទេ?

ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខាង​នាយ​សមុទ្រ ដែល​កើត​ចេញពី​គណៈអចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ តើ​អង្គការ​ចាត់តាំង​របស់​គេ​រៀប​រចនាសម្ព័ន្ធ​ដូចម្តេច​ខ្លះ? មាន​សមាសភាព​អ្នក​ណា​ខ្លះ? គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល (ឈប់​ប្រើ​ពាក្យ​មជ្ឈិម​បក្ស) នៃ​បក្ស​ប្រជាជន​កម្ពុជា...

ភាគ​៣៖ តើ​អ្នក​ចូល​ជា​សមាជិក​បណ្ដាញ​បក្ស​ប្រជាជន​កម្ពុជា​នៅ​អាមេរិក នឹង​ជួប​ឧបសគ្គ​បែប​ណា?

ការ​តាមដាន​មួយ​បាន​កត់សម្គាល់​ឃើញ​ថា បក្ស​ប្រជាជន​កម្ពុជា ប្រើ​បណ្ដាញ​យុវជន​ឲ្យ​ធ្វើ​សកម្មភាព​រើស​យក​មនុស្ស​ក្នុង​សហគមន៍​ខ្មែរ​ឯ​បរទេស​ចូល​ជា​សមាជិក​បក្ស​ក្តាប់​អំណាច។ មាន​អ្នក​សង្កេតការណ៍​សួរ​ថា តើ​គេ​មាន​បំណង​អ្វី គេ​បង្កើត​បណ្ដាញ​នៅ​បរទេស​របៀប​ណា ហើយ​អ្នក​ណា​ជា​មេខ្លោង​ក្នុង​រឿង​នេះ? ក្រុម​យុវជន​បក្ស​ប្រជាជន​កម្ពុជា បាន​ផ្តើម​ធ្វើ​សកម្មភាព​បញ្ចុះបញ្ចូល​កៀងគរ​ប្រជាពលរដ្ឋ​ខ្មែរ​តាម​សហគមន៍​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ពី​តំបន់​ខាងកើត​ទៅ​ខាងលិច...

ភាគ​២៖ តើ​បណ្ដាញ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​ធ្វើ​សកម្មភាព​អ្វី ហើយ​មាន​បំណង​អ្វី​នៅ​បរទេស?

ការ​តាមដាន​មួយ​បាន​កត់សម្គាល់​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​បណ្ដាញ​យុវជន​ឲ្យ​ធ្វើ​សកម្មភាព​រើស​យក​មនុស្ស​ក្នុង​សហគមន៍​ខ្មែរ​ឯ​បរទេស​ចូល​ជា​សមាជិក​បក្ស​កាន់​អំណាច ដែល​ជា​អតីត​បក្ស​កុម្មុយនីស្ត​នៅ​កម្ពុជា។ អ្នក​សង្កេតការណ៍​មាន​មន្ទិល​សង្ស័យ​ថា តើ​ពួកគេ​រៀបចំ​បណ្ដាញ​ទាំងនេះ​មាន​បំណង​អ្វី ហើយ​ពួកគេ​បង្កើត​បណ្ដាញ​នៅ​បរទេស​ដោយ​របៀប​ណា ហើយ​អ្នកណា​ជា​មេខ្លោង​ក្នុង​រឿង​នេះ? គណបក្ស​ប្រជាជន​កម្ពុជា ហៅ​កាត់​តាម​អង់គ្លេស​ថា CPP...

ភាគ​១៖ តើ​បណ្ដាញ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​ធ្វើ​សកម្មភាព​អ្វី​ខ្លះ ហើយ​មាន​បំណង​អ្វី​នៅ​បរទេស?

តាម​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​មួយ​រក​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បង្កើន​ការ​ប្រើប្រាស់​បណ្ដាញ​យុវជន​ឲ្យ​ធ្វើ​សកម្មភាព​ជ្រើសរើស​មនុស្ស​ក្នុង​សហគមន៍​ខ្មែរ​នៅ​បរទេស​ឲ្យ​ចូល​ជា​សមាជិក​បក្ស​របស់​ខ្លួន​យ៉ាង​គគ្រឹកគគ្រេង។ តើ​ការ​រៀបចំ និង​ការ​បង្កើន​នូវ​បណ្ដាញ​របស់​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​មាន​បំណង​អ្វី? តើ​ពួកគេ​បង្កើត​បណ្ដាញ​នៅ​បរទេស​ដោយ​របៀប​ណា ហើយ​អ្នក​ណា​ជា​មេ​គំនិត? គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​កិច្ច​ដឹកនាំ​ប្រធាន​ថ្មី គឺ​លោក​នាយករដ្ឋមន្ត្រី...

ខ្មែរ​អាមេរិកាំង​បារម្ភ​ពី​វាសនា​ជាតិ​ខ្មែរ​ទាក់ទង​ដីសម្បទាន​សេដ្ឋកិច្ច​រយៈពេល​យូរ​អង្វែង​ឲ្យ​ក្រុមហ៊ុន​បរទេស

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង បារម្ភ​ចំពោះ​វាសនា​ជាតិ​ខ្មែរ​ទាក់ទង​នឹង​រឿង​ធ្វើ​សម្បទាន​ដី​សេដ្ឋកិច្ច​រយៈពេល​យូរ​អង្វែង​ឲ្យ​ក្រុមហ៊ុន​បរទេស ដែល​យក​អង្គភាព​កងទ័ព​របស់​គេ​មក​ការពារ​ប្រយោជន៍​សេដ្ឋកិច្ច​គេ​លើ​ទឹកដី​ខ្មែរ។ រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា បាន​ព្យាយាម​បិទបាំង​នឹង​ពលរដ្ឋ​ខ្មែរ​រាប់​ទសវត្ស​អំពី​សេចក្តី​រាយការណ៍​អំពី​ព័ត៌មាន​ដែល​ថា រាជរដ្ឋាភិបាល​បាន​ធ្វើ​សម្បទាន​ដីធ្លី​ឲ្យ​ក្រុមហ៊ុន​ឯកជន​នៅ​ក្នុង​ស្រុក និង​ពី​ក្រៅ​ស្រុក ធ្វើ​អាជីវកម្ម​លើ​ដី​ខ្មែរ​ជាច្រើន​ម៉ឺន​ហិកតារ​សម្រាប់​ថិរវេលា​ជាច្រើន​ទសវត្ស ហើយ​មិន​ត្រឹមតែ​មិន​ផ្តល់​ផលប្រយោជន៍​ដល់​ជាតិសាសន៍​ខ្មែរ​ជា​ម្ចាស់​ទឹកដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​តាម​សហគមន៍...

ភាគ​៥៖ សេដ្ឋី​និង​សេដ្ឋិនី​ខ្មែរ​បើក​ក្រុមហ៊ុន​សម្បក​ទទេ​ឆ្លង​ទ្វីប​លាក់​លុយ​គេច​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​និង​សម្បត្តិ​ទ្រព្យ

តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណា​ខ្លះ ជនបរទេស​ណា​ខ្លះ ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស តាម​កោះ​ឯ​នាយ​សមុទ្រ ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក? មាន​អ្នក​ខ្លះ​គេ​ថា​ជន​ទាំងនោះ​បើក​ក្រុមហ៊ុន​ដាក់​ទុន​រកស៊ី​ធម្មតា។ តទៅ​នេះ ជា​ភាគ​ទី​៥ នៃ​សេចក្តី​រាយការណ៍​ស្រង់​ពី​សំណុំ​ឯកសារ​ប៉ាណាម៉ា ឯកសារ​ឋានសួគ៌...

ភាគ​៤៖ សេដ្ឋី និង​សេដ្ឋិនី​ស្រុកខ្មែរ​បើក​ក្រុមហ៊ុន​សម្បក​ទទេ​ឆ្លង​ទ្វីប​ដើម្បី​លាក់​លុយ

តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណាខ្លះ​ប្រមូល​ទ្រព្យ​ពី​ស្រុកខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស តាម​កោះ​ឯ​នាយ​សមុទ្រ​ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក? នេះ​ជា​ភាគ​ទី​៤ នៃ​សេចក្តី​រាយការណ៍​ស្រង់​ពី​សំណុំ​ឯកសារ​ប៉ាណាម៉ា ឯកសារ​ឋានសួគ៌ និង​ឯកសារ​ការ​ទម្លាយ​ក្រៅ​ដែនដី។ តើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ធ្វើ​យ៉ាងណា​ដែរ? ក្រុម​អ្នកកាសែត​ស៊ើប​អង្កេត​អន្តរជាតិ ហៅ​កាត់​តាម​ភាសា​អង់គ្លេស​ថា ICIJ ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក...

ព័ត៌មានថ្មីៗ