មន្ត្រី​រដ្ឋ​សភា​​មួយ​រូបលើក​ឡើង​ថា ជម្លោះ​ជាតិ​សាស្ត្រ​និយម​ គឺ​ជា​បញ្ហា​ផ្ទាល់​ខ្លួន​របស់​តំណាង​រាស្ត្រ

មន្ត្រី​រដ្ឋសភា​មួយ​រូបលើក​ឡើង​ កាល​ពី​ម្សិលមិញ​ថា បណ្ដឹង​ពាក់​ព័ន្ធ​នឹង​ភាសា​ប្រកាន់​ជាតិ​សាសន៍​ដែល​ប្រើប្រាស់​ដោយ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​​មួយ​រូប​នៅក្នុង​រដ្ឋសភា​នោះ គឺ​ជា​បញ្ហា​ពាក់​ព័ន្ធ​ជាមួយ​នឹងតំណាង​រាស្ត្រ​នោះ​ផ្ទាល់​។ លោកឈាងវុនបាន​ប្រើ​ប្រាស់​ពាក្យ​ “ព្នង​”  ដែល​ជា​ឈ្មោះ​នៃ​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ក្នុង​ភូមិភាគ​ឦសាននៃ​ប្រទេស​កម្ពុជា​ ដែល​​មាន​ន័យ​ផង​ដែរថា ជា​ពួក​ដែល​គ្មាន​អរិយធម៌ ខណៈពេល​​លោក​​កំពុង​ថ្លែង​​ទាំង​កំហឹង​​ទៅ​កាន់​​លោកកឹមសុខាប្រធាន​គណ​ប​ក្ស​សិទ្ធិ​មនុស្ស​ កាល​ពី​ដើម​ខែ​នេះ​។ សមាគម​យុវជន​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្ដឹងជូន​លោក ហេងសំរិនប្រធាន​រដ្ឋសភាកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ពាក់​ព័ន្ធ​នឹង​ពាក្យ​មាក់​ងាយនេះ ដោយ​ទាម​ទារ​ឲ្យ​លោក​ ឈាងវុនធ្វើ​ការ​សូម​ទោស​ជា​សាធា​រណៈ​ និង​ធ្វើ​ពិធី​សែន​ព្រេន​សូម​ទោស​ដល់​ដូន​តា​របស់​សហគមន៍​​ព្នង​។ លោកគាំ​ កុសល​ ប្រធាន​ខុទ្ទកា​ល័យ​រដ្ឋសភា​ ​បាន​មាន​ប្រសាសន៍​ថា ពេល​នេះ​លោក​ផ្ញើ​លិខិត​នេះ​ជូន​ទៅ​លោកហេងសំរិនរួច​ហើយ ប៉ុន្ដែ​លោក​មិន​អាច​និយាយ​បាន​ទេ​ថាតើលោក​ប្រធាន​នឹង​ឆ្លើយ​តប​ ឬអត់នោះ​​ទេ។ លោកកុសលបាន​មានប្រសាសន៍​ថា “ ខ្ញុំ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​​​អំពី​បញ្ហា​នេះ​​បាន​ទេ​ ដោយ​សារ​​នេះ​ជា​បញ្ហា​ផ្ទាល់​ខ្លួន​​របស់​ឯក​ឧត្ដមឈាងវុន”។ រហូត​មក​ដល់​ពេល​នេះ​ លោកឈាងវុនមិន​ទាន់​បាន​ធ្វើ​ការ​សូម​ទោស​ និង​បក​ស្រាយ​ពាក្យ​សម្ដី​របស់​លោកទេ​។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថាលោក​មិន​បាន​សំដៅ​ទៅ​លើ​សហគមន៍​ព្នង​ដែល​លោក​បាន​​អះអាង​ថាជា​ជន​ជាតិ​ខ្មែរ​ដូច​គ្នានោះ​ទេ​។ ទាក់​ទង​កាល​ពី​ម្សិលមិញ​ លោកឈាងវុន​​បដិសេធ​មិន​ធ្វើ​​អត្ថាធិប្បាយ​​ឡើយ​។លោក​​​មាន​ប្រសាសន៍​ថា “ សូម​កុំ​សួរ​ខ្ញុំ​ទៀត​ ខ្ញុំ​បាន​និយាយ​ច្រើន​ណាស់​ហើយ​អំពី​បញ្ហា​នេះ​”។ សាស្ត្រា​ចារ្យ​​ពីរ​​រូប​​នៅ​ឯ​សាកល​វិទ្យា​ល័យ​​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ពួក​គាត់​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​ពាក់​ព័ន្ធ​នឹង​ការ​អះអាង​របស់​លោកឈាង​ វុនដែល​ថាព្នង​គឺ​ជា​ជន​ជាតិ​ខ្មែរ​នោះ​ទេ​ ព្រោះ​ខ្លាច​ពាក់​ព័ន្ធ​នៅ​ក្នុង​បញ្ហា​នយោបាយ​។ ទោះ​ជាយ៉ាងណាលោកជីន-ម៉ៃឃើលហ្វីលីបពី (Jean-Michel Filippi) អ្នក​ជំនាញ​ភាសា​នៅក្នុង​ប្រទេស​កម្ពុជា ​បាន​ជំទាស់​នឹង​ការ​អះអាង​របស់​លោកឈាងវុនដែល​ថាព្នង ​មិន​មែន​ជា​​ជន​ជាតិ​ភាគ​តិច​។ លោកហ្វីលីបពីបាន​លើក​ឡើង​នៅ​ក្នុង​អុីម៉េល​ កាល​ពី​ថ្ងៃ​សៅរ៍​ថា “ ជន​ជាតិ​ព្នង​ គឺ​ជា​ជន​ជាតិ​ភាគ​តិច​ ដែល​រស់​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ គ្មាន​អ្វី​ពាក់​ព័ន្ធ​​ជាមួយ​ជន​ជាតិ​ខ្មែរ​នោះ​ទេ​ ព្រោះ​ពួក​គេ​មាន​ភាសា​ផ្សេង​ និង​សាសនា​ផ្សេង​”។ លោក​បាន​មាន​ប្រសាសន៍​ដោយ​​ប្រើ​​ពាក្យ​ផ្សេង​ជំនួស​ពាក្យ​​ព្នងថា “ ដោយ​​​មាន​ហេតុ​ផល​ជា​ច្រើន​ពាក្យ​ 'ព្ន​ង'ត្រូវ​បាន​គេ​ប្រើ​ប្រាស់​រហូត​មក​ និង​នៅ​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុងភាសាខ្មែរ​ដែល​មាន​អត្ថន័យ​ពិសេស​​មួយ​ គឺ​ពួូក​គ្មាន​អរិយធម៌​”៕ (រាយការណ៍​បន្ថែម​ដោយ Janelle Kohnert) ប្រែសម្រួល​ដោយហមសុផាណ្ណា

សាលាដំបូង​ខេត្ត​កំពង់​ស្ពឺ ចោទ​ប្រកាន់​មនុស្ស​​​ពីរ​នាក់​ពីបទ​ឆបោក​អ​្នកភូមិ​យក​ប្រាក់​ឲ្យ​និស្សិត​ស្ម័គ្រចិត្ត​

​​កា​ល​ពី​ថ្ងែ​សៅ​រ៍សាលា​ដំ​បូ​ង​ខេត្ត​​កំ​ពង់​ស្ពឺ​​បា​ន​​ចោទ​ប្រកាន់​​បុរសពី​រនា​​ក់​​ ពី​បទ​​ឆបោក​​​អ​្នក​ភូ​មិ​​​​​២២​នាក់​​យក​ប្រាក់​​អស់​ជា​ង​​១០០ដុ​ល្លារ​ដោយ​​ធ្វើ​ជា​​​រៃ​​​អង្គាស​ប្រាក់ឲ្យ​និស្សិត​​ស្ម័​គ្រ​​ចិត្ត​ដែ​ល​កំ​ពុង​​អនុវត្ត​​​កម្ម​វិ​ធី​​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​​ធ្លី​​របស់​រដ្ឋា​ភ​ិ​បាលនៅ​ទូ​ទាំ​ង​ប្រទេ​ស​​។ ​លោកម៉ែន ​រដ្ឋា ​ចៅ​ក្រម​​សាក​​សួរ​​បានមា​ន​​ប្រ​សាសន៍​​​ថា ​ឈ្មោះ​ ឡាយប៊ុន​ឡេង ​​អា​យុ​​២៧ឆ្នាំ ​និង​ ​ប៊ូសីហា ​​​​អា​យ​​ុ​​២៦​ឆ្នាំ ​​ត្រូវ​បា​ន​​ចាប់​ខ្លួន​​​​ និង​ចោទ​​ប្រកាន់​​​បន្ទាប់​​ពី​អ​្នក​ស្រុក​​នៅ​ក្នុ​ង​​​ឃុំ​ ទ​ំ​ពៅ​មាស ​ស្រុ​ក​សំ​រោ​ង​ទ​ង ​បា​ន​ប្តឹង​​ទៅ​នគរបាល​​​កា​ល​ពី​សប្តា​ហ៍​មុន​។ ​​លោក​ចៅក្រមរដ្ឋា ​​​បា​ន​មា​ន​ប្រ​សាស​ន៍​ថា “ ​ខ្ញុំ​បា​ន​សាក​សួ​រ​ជន​សង្ស័យ​ទាំ​ង​ពី​រនាក់​នេះ​​រួច​​ហើយ ​ ហើយ​យើង​​បាន​ចោទ​ប្រកាន់​​ពួ​ក​គេ​​​ពី​បទ​ឆ​​បោក​យក​ប្រាក់​​​ពី​អ្នក​ស្រុក​​​នៅ​ក្នុ​ង​ភូមិ​ប្រចៀវ​”។​ ​លោក​​​បន្ថែម​​​ថាបុរស​ទាំ​ងពីរនាក់នេះ​ ពេល​​នេះ​​កំ​ពុ​ង​​ត្រូ​វ​ឃុំ​ខ្លួន​ជា​បណ្តោះ​​អា​សន្ន​ ​ហើយ​ថា ​​ពួ​ក​គេបា​​ន​សារ​ភាព​​ថា ​​ពួ​ក​គេ​ពិត​ជា​​បា​ន​​ប្រមូ​ល​ប្រាក់​​​ពី​​២ដុល្លារ​ទៅ​​៧​ដុ​ល្លារ​ពី​អ​្នក​ភូមិ​ម្នាក់​ៗមែន។ យោងតាម​​លោក​ចៅក្រមរដ្ឋាបា​ន​ឲ្យ​ដឹង​ថា ​​ ប៊ុនឡេង  និង សី​ហា  មក​ព​ី​​ស្រុក​​សំរោ​ង​ទ​ង​ និង​បា​ន​​ស្គាល់​អ្នក​ភូមិ​ ដែល​​ពួកគេ​ឆបោ​ក​នោះ​​។ យោងតា​ម​លោកឃួត ​សុ​ផលអធិ​កា​រ​​នគរ​បាល​ស្រុក​បា​ន​ឲ្យ​ដឹ​ង​ថា ​ជ​ន​សង្ស័យ​​ទាំង​ពីរ​នាក់​នេះ ដែ​ល​ត្រូ​វ​បា​​​ន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បា​ន​ឆ​បោក​​​អ​្នក​ភូមិ​​​យក​ប្រាក់​បាន​ចំ​នួ​ន​​​១១០​ដុល្លារ​។ ​លោក​ សុ​ផល បា​ន​​ពន្យល់​ថា បុរស​ទាំងពីរនាក់​នេះ​​បា​ន​ប្រាប់​ពួ​កគេ​​ថា និស្សិត​ស​្ម័គ្រ​​ចិត្ត​បា​ន​មក​ដល់​​​តំបន់​នេះ​ ហើយ​ត្រូ​វកា​រ​​ប្រាក់​​ដើម្បី​ដំ​ណើរកា​រ​​ឯក​សារ​​ដី​របស់​ពួក​គេ។ ​លោក​បាន​មា​ន​ប្រ​សាសន៍​ថា “ ពួ​កគេ​​បា​នប្រាប់​​អ្នក​ស្រុ​ក​​​ថាពួ​ក​គេ​​ត្រូ​វ​កា​រ​​ប្រមូល​ប្រាក់​​​​ដើម្បី​​រៀប​​ចំ​ឯក​សារ​​សម្រាប់​កម្មសិទ្ធិ​ដី​”។ ​​នេះ​មិន​មែនជា​លើក​ដំបូង​ទេ​ ​​ដែ​ល​គេ​​ប្រើ​កម្ម​វិ​ធី​​​ដែល​ទើប​បង្កើត​ថ​្មី​​របស់​លោកហ៊ុន សែន ​ដែ​ល​មា​នបំណង​​ផ្តល់​​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​​​ដល់​អ្នក​ភូមិ​ដើម្បី​​​ជួ​យ​ឲ្យ​ពួក​គាត់​មាន​សិទ្ធិ​កាន់​កាប់​​​ដី​របស់​​​ខ្លួន​ និង​ទប់​ស្កាត់​​មិន​​ឲ្យ​មា​ន​ជម្លោះ​​នៅ​ពេល​ខាង​មុខ​។ ​កា​ល​ពី​ថ្ងៃទី​៥​ ខែ​​វិច្ឆិកា ​នគរបាល​បា​ន​ចាប់​​ខ​្លួន​​ជ​ន​សង្ស័យ​ម្នាក់​​​ពី​បទ​ប្រមូល​​ប្រាក់​​​ពី​​និស្សិត​ស្ម័គ្រ​​ចិត្ត​​ដោយ​​យក​លេសថា ​​យក​ប្រាក់​នោះ​​ទៅ​​ចូ​ល​បុណ្យ​​សព​និស្សិត​ម្នាក់​​ដែល​​ស្លាប់​​ដោ​យ​សារ​ព្យុះ​ភ្លៀង​នៅ​ក្នុង​ខេត្ត​​ក្រ​ចេះ​កា​ល​ពី​ខែ​មុន​។ ​បច្ចុប្បន្ន​នេះ​មា​ន​​​និស្សិត​​ជា​ង​​២.០០០​នាក់​...

រដ្ឋា​ភិបាល​​ច្រាន​ចោល​​ការ​ចោទ​ប្រកាន់​​ថា​កម្ពុជា​​​ពាក់​ព័ន្ធ​ក្នុង​ការ​តវ៉ា​នៅ​​ក្នុង​ប្រទេស​ថៃ

ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​បដិសេធ​ចំពោះ​ការ​អះ​អាង​ ដែល​ផ្សព្វ​​តាម​បណ្ដាញ​ទូរទស្សន៍ថៃ​ថា រដ្ឋាភិ​បាល​ថៃ​បាន​ជួល​ជន​ជាតិ​​កម្ពុជា​រាប់​ពាន់​នាក់ឲ្យ​រំខាន​ដល់​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​ទី​ក្រុង​បាង​កក​ កាល​ពី​ថ្ងៃ​សៅរ៍។​ យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន ​និង​ប្រតិ​កម្ម​រហ័ស​​នៃ​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ថាបណ្ដាញ​ទូរទស្សន៍​ថៃអេ​អេស​ធីវី (ASTV)​បាន​ផ្សាយ​រឿង​មួយ​កាល​ពីថ្ងៃ​សុក្រ​ ដែល​​ក្នុង​នោះ​លោកសំគៀតពង្សប៉ៃប៊ូន (SamKiat Pongpaiboon)​​ សមាជិក​គណបក្សប្រឆាំ​ង​ថៃ​បាន​ចោទប្រកាន់​លោកថាក់ស៊ីនស៊ីណា​វ៉ា​ត្រា (Thaksin Shinawatra)​អតី​ត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ថា​ “បាន​នាំជន​ជាតិ​ខ្មែរ​ពី​៤.០០០នាក់​​​ទៅ​៥.០០០​នាក់មក​បង្ក​ចលាចល​​ក្នុង​អំឡុង​ពេល​តវ៉ា​​នេះ​”។ លោកសំគៀត​ និយាយ​នៅ​ចំពោះ​មុ​ខ​បាតុ​កម្ម​ទ្រង់​ទ្រាយ​ធំ​របស់​​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​រាប់ម៉ឺន​នាក់ដែល​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​ចល​នា​អាវ​លឿង​រាជា​និយម​ ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​នាយក​រដ្ឋ​មន្ត្រី​ថៃលោក​ស្រី​យីង​ឡាក់ស៊ីណាវ៉ាត្រា​(Yingluck Shinawatra)​​ប្អូន​ស្រី​របស់អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃថាក់​​ស៊ីន​ ដែល​ត្រូវ​គេ​ទម្លាក់​ពី​តំណែង​។​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនមាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធជាមួយ​រដ្ឋាភិបាល​របស់​លោកស៊ីណាវ៉ាត្រា។​ យោង​តាម​ទី​ភ្នាក់​ងារ​អេភី (AP)​បាន​ឲ្យ​ដឹង​ថាទោះ​​បី​ជា​អ្នក​រៀប​ចំ​សង្ឃឹម​ថានឹង​មាន​អ្នក​តវ៉ា​ប្រហែល​៥០០.០០០​នាក់​ចូល​រួម​ធ្វើ​បាតុ​កម្ម​ក្នុង​ទី​ក្រុង​បាង​កក​ក៏​ដោយ ក៏​កាល​ពី​ថ្ងៃ​សៅរ៍​មាន​អ្នក​តវ៉ា​ប្រមាណ​​ពី​​១០.០០០​នាក់​ទៅ១៥.០០០​នាក់​ប៉ុណ្ណោះ​បានមក​ជួប​ជុំ​គ្នា​នៅ​ជិត​​រដ្ឋ​​សភា​។ ​​ការ​តវ៉ា​នេះ​បាន​បញ្ចប់​បន្ទាប់​ពី​នគរ​បាលបាន​​ចាប់ខ្លួន​​បាតុ​ករ​ប្រហែល​១៣០​នាក់​ដែល​​ព្យាយាម​​ទម្លាយរបាំង​ការ​ពារ​។ យោង​តាម​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​ផ្សាយ​របស់​បណ្ដាញ​ទូរទស្សន៍​អេអេសធីវីបាន​ឲ្យ​ដឹង​ថាលោកសំគៀតសមាជិក​សម្ពន្ធ​​ប្រជាជន​ដើម្បី​​ប្រជាធិប​តេយ្យ​ដែល​ប្រឆាំង​រដ្ឋាភិបាល​ បាន​​និយាយ​ចោទ​ប្រកាន់​ថា លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុនសែនបាន​ជួល​ជន​ជាតិ​កម្ពុជា​រហូត​ដល់​៥.០០០​នាក់ឲ្យធ្វើជា​ពួក​អាវ​ក្រហម ​គាំទ្រ​លោក​ស្រីយីង​ឡាក់។​ លោកសំគៀត ពង្សប៉ៃប៊ូនបាន​​និយាយ​ថា ជន​ជាតិ​កម្ពុជា​​បាន​បន្លំ​ធ្វើ​ជា​ពួក​អាវ​ក្រហម​​ទាំង​នោះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ឲ្យ​រំខាន​នៅ​ក្នុង​បាតុ​កម្ម​នេះ​។ ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍​ថា ការជួល​ជន​ជាតិ​កម្ពុជាឲ្យ​អន្ដរាគមន៍​នៅ​ក្នុង​បាតុ​កម្ម​នយោ​បាយ​​ក្នុង​ប្រទេស​ថៃ គឺ​ប្រឆាំង​នឹង​រដ្ឋ​ធម្មនុញ្ញ ហើយ​សេចក្ដី​រាយ​ការណ៍​​បែប​នេះ​មាន​បំណងធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរបាត់​ទំនុក​ចិត្ត​​នឹង​គ្នា​។​ បណ្ដាញទូរទស្សន៍​អេអេសធីវី ដែល​​បង្កើត​ឡើង​ដោយ​​​ឈ្មោះ​ សុ៊នធិលីមថុង​គុល (Sondhi Limthongkul)​ មេដឹកនាំ​សម្ពន្ធ​ប្រជា​ជន​ដើម្បី​ប្រជាធិបតេយ្យ​និង​ជា​មេ​ប្រព័ន្ធ​ផ្សព្វផ្សាយ មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​ កាល​ពី​ម្សិល​មិញ៕ ​ប្រែ​សម្រួល​ដោយហមសុផាណ្ណា​​​​​​​​​​

មន្ត្រី​​រដ្ឋបាល​ព្រៃ​ឈើ​នៅ​ក្នុង​ខេត្ត​បាត់​ដំ​បង ​​បញ្ឈប់​កា​រ​កា​ប​់​ព្រៃ​ឈើ និង​រាន​ដី​ព្រៃ​សហ​គមន៍

ក្រុ​ម​មន្ត្រី​មូល​ដ្ឋាន​​បា​ន​និ​យា​យ​​កា​ល​ពី​សប្តាហ៍​មុន​ថាមន្ត្រី​​រដ្ឋ​​បាល​ព្រៃ​ឈើ​​ក្នុ​ង​ខេត្ត​បា​ត់​ដំ​បង​​​បា​ន​​បញ្ឈប់​​​កា​រ​កា​ប់​ឈើ​និង​​រាន​ព្រៃ​សហ​គ​ម​ន៍​ជាថ្មី​ម្តង​ទៀត​​ ​និ​ងកំ​ពុង​ព្យា​​យាម​​​រារាំង​​​​និស្សិត​ស​​្ម័គ្រ​​ចិត្ត​ ដែ​ល​​​ក្រសួ​ង​រៀប​ចំ​ដែន​ដី​ដាក់​ពង្រាយ ​​មិ​ន​ឲ្យ​​បោះ​ព្រំ​​ដី​​​នៅ​ក្នុ​ង​​តំ​បន់​​កាប់​ឆ្កា​រ​​រួច​ហើយ​។ ទាហា​ន​ នគរ​បាល ​និង​កង​​រាជ​អា​​វុធ​​ហត្ថ​ជាតិ​​​​ បា​ន​បន្ត​កា​ប់​ឈើ ​​និ​ង​រាន​ព្រៃ​ប្រហែល​៣០​ហិ​កតា​នៅ​​ក្នុ​ង​​ព្រៃ​ត្រឡា​ច ដែល​មាន​ទំហំ​១.៣៣៥ហិក​តា ក្នុ​ង​ស្រុក​​​រុក្ខ​​គិរី​​ ខេត្ត​​បាត់​ដំ​បង​​​កា​ល​ពី​​ដើ​ម​​ខែ​​នេះ​ ​បន្ទាប់​ពី​​ក្រុម​មន្ត្រី​​រដ្ឋ​បា​ល​​ព្រៃ​​ឈើ​​បា​ន​បញ្ឈប់​​កា​រ​​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ​​ស្រដៀង​​គ្នា​​​​នេះ​នៅ​ក្នុ​ង​តំ​បន់​នេះ​​កា​ល​ពី​​ខែ​​សី​ហា​។ ​លោក លី ជូ​បេង ​នាយ​ខណ្ឌ​រដ្ឋ​បាល​​ព្រៃ​​ឈើ​ខេត្ត​​បាត់​ដំ​បង ​​បា​ន​មា​ន​ប្រ​សាសន៍​​​​កា​ល​ពី​ថ្ងៃ​​ព្រហស្បតិ៍ថា បើ​ទោ​ះ​ជា​​គ្មានការ​​កា​ប់​បំ​ផ្លាញ​ព្រៃ​ឈើ​ថ្មី​​បា​នកើត​ឡើង​​ចាប់​តាំ​ង​​ពីថ្ងៃ​ទី​១៥ ​ខែ​​វិច្ឆិ​កាក៏​ដោ​យ ក៏​លោកបា​ន​​ស្នើ​​សុំ​ជំ​នួ​យ​​ពី​លោកពេជ្រម៉ា​ឡេអភិ​បា​ល​ស្រុ​ក ​​ដើ​ម្បី​កា​រ​ពារ​​ព្រៃ​នេះ​ដែរ។ លោក​បាន​បន្ថែម​ថា​“ យើ​ង​បា​ន​​ទា​​ក់​​ទង​​​អា​ជ្ញា​​ធរ​ស្រុក​​ឲ្យ​ជួ​យ​​កា​រ​​ពា​រ​​ព្រៃ​​​ឈើ​នេះ​”។ លោកជូ​បេ​ងមា​ន​ប្រ​សាសន៍​​​បន្ថែម​ថាថ្មី​ៗ​នេះ​​លោក​​បា​ន​​ជួ​ប​ជាមួ​យ​​​និស្សិត​ស្ម័គ្រ​ចិត្ត​ ដែ​ល​ធ្វើ​កា​រ​ជា​មួ​យ​​ក្រសួ​ង​​​រៀប​ចំ​​ដែន​​ដី​ ជា​ផ្នែក​មួ​យ​​​នៃ​កម្ម​វិ​ធី​ប្រគល់​​ប័ណ្ណ​កម្ម​​​សិទ្ធ​ិ​ដី​ធ្លី​​របស់​លោកនា​​យក​រដ្ឋ​​មន្ត្រី​ ហ៊ុនសែន​ដើ​ម្បី​​​ពន្យល់​អ​ំ​ពី​​ព្រំ​​ប្រទល់​ព្រៃ​ត្រ​ឡា​ច ​​និង​​រារាំង​ពួ​ក​គេមិន​ឲ្យ​​វាស់​​​វែ​ង​ដី​ ដែ​ល​មា​ន​ទី​តាំ​ង​នៅ​ក្នុ​ង​​​តំ​បន់​​ដែល​ត្រូ​វ​បាន​​កាប់​រួច​ហើយ​កា​ល​​ពី​ដើ​ម​ខែ​នេះ​។ ​លោក​មា​ន​ប្រ​សាសន៍​ថា “ ខ្ញុំ​បា​ន​​បង្ហាញ​​ព្រំ​​​ប្រទល់​​ព្រៃ​​ឈើ​​សហ​គមន៍​​​នេះ​ដល់​​អ្នក​វាស់​វែង​ដី​នេះ។​ឥឡូវ​ពួក​គេ​ដឹង​ច្បាស់​ហើយ​”។ ​លោក ​ចនមា៉ក​ហ្គ្រេ​ហ្គ័រ (John Macgregor)​ ជំ​នួ​យ​ការ​ប្រធា​ន​គ​ម្រោ​ង​ នៅ​អង្គការ​ After the Flood ជា​​​​ក្រុម​ចម្រុះនៃអ​ង​្គ​កា​រ​ក្រៅ​រដ្ឋា​ភិ​បាលដែល​​ធ្វើ​កា​រនៅ​ក្នុ​ង​ព្រៃ​នេះ​ ​បា​ន​មា​ន​ប្រ​សាសន៍​ថា ក្រុ​ម​មន្ត្រី​​រដ្ឋ​បា​ល​ព្រៃ​ឈើ​​ក៏​បា​ន​ជួ​​ប​​ដោ​យ​​ផ្ទាល់​​ជា​មួ​យ​​​អ​្នក​នៅ​ពី​ក្រោ​យ​​ប្រតិ​​បត្តិ​កា​​រ​​កា​ប់​​​ឈើ​នៅ​ក្នុ​ង​​ត​ំបន់​នេះ​ដែរ​។ ​លោកមា៉ក​ហ្គ្រេ​ហ្គ័រ ​បា​ន​​​លើក​ឡើង​នៅ​ក្នុ​ង​អុី​ម៉េល​​ម​ួ​យ​ថា “ នៅ​ពេល​ថ្មីៗ​នេះ​​នាយ​​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ បា​ន​រៀប​ចំ​កិច្ច​ប្រជុំ​ជា​មួ​យ​​ក្រុម​ចាប់​យក​ដី​ ​​បន្ទាប់​​មក​បាន​​​បំផ្លាញ​ខ្ទម​​មួយ​ចំនួន​​ដែល​​​ពួក​គេ​បា​ន​​សាង​​សង់ឡើង​នាពេល​ថ្មីៗ​នេះ​​”។ ​​​អង​្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល អ​ភ​ិ​​វឌ្ឍន៍​ជ​ន​បទអូក​​ខេបដិន (Ockdnden) ​បា​ន​បញ្ជាក់​​​កា​ល​ពី​ថ្ងៃ​​​ព្រហ​ស្បតិ៍​ថា ​ក្រុម​មន្ត្រី​​​ព្រៃ​ឈើ​​បា​ន​​​បំផ្លាញ​ខ្ទម​​ទាំ​ង​នោះ​កា​ល​ពី​ថ្ងៃ​​ពុធ​ ដែ​ល​គេ​ប្រើ​​​សម្រាប់​​ឲ្យ​អ្នក​កាប់​ព្រៃ​ស្នាក់​នៅ​​។ ​យោ​ង​តា​ម​អ​ង​្គកា​រអូក​​ខេនដិន ​បា​ន​ឲ្យ​ដឹង​ថា ​ក្រសួ​ង​កសិ​កម្ម​​បាន​ទទួ​ល​ស្គាល់​​ព្រៃ​ត្រ​ឡា​ច​​ជា​ផ្លូវ​កា​រ​​​កាលពី​​ឆ្នាំ​​២០១០។ ព្រៃ​ប្រមាណ​​២០០​​ហិក​តាត្រូ​វ​បា​ន​​​ទាហា​ន​ និង​នគរ​​បាល​​​កាប់​ឆ្ការ​រួច​ហើយ​ដើម្បី​​ដាំ​ដំ​ណាំ​ ដូច​ជា​ពោត​ជា​​ដើ​ម៕ ប្រែ​សម្រួល​ដោ​យ...

អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សកម្មជន​៖ ខ្លួន​​នៅ​តែ​បន្ដ​ការងារ​តស៊ូមតិ​

អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា​ ខ្លួន​​នឹង​បន្ដ​ត​ស៊ូ​មតិ​នៅ​ក្នុង​​ករណី​បណ្ដេញ​ចេញ​ និង​ការ​ចាប់​យក​ដី ហើយ​អ្នក​ភូមិ​ ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ទាំង​នេះ​បាន​លើក​ឡើង​ថាពួក​គាត់​នឹង​បន្ដ​ស្វែង​រក​ជំនួយ​ពី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ ថ្វីបើ​មាន​ការ​ព្រមាន​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនឲ្យ​អង្គការ​សង្គម​ស៊ីវិល​នៅ​​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​បែប​នេះ​ក្ដី​។ ថ្លែង​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី   កាល​ពី​ថ្ងៃ​សុក្រ​ លោកហ៊ុន​ សែនបាន​​ធ្វើ​​ការ​​ព្រមាន​ដល់​អ្នក​ភូមិ​កុំ​ឲ្យ​យក​ជម្លោះ​ដី​ធ្លី​​ធ្វើ​ឲ្យ​​ពាក់​ព័ន្ធ​នឹងបញ្ហា​​នយោបាយ​ ឬក៏​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់​តែ​ធំ​ឡើង។ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនបាន​មាន​ប្រសាសន៍ថា “ ខ្្ញុំ​នឹង​មិន​ដោះ​ស្រាយ​ បញ្ហា​ដី​ធ្លី​ទេ នៅ​ពេល​ណា​មាន​​អ្នក​នយោ​បាយ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឬ​គណបក្ស​នយោបាយចូល​មក​ពាក់​ព័ន្ធ​”។ លោកសៀភីរម្យប្រធាន​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ បាន​លើក​ឡើង​ថាការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែនគឺ​ធ្វើ​ឲ្យ​មាន​ការ​ខក​ចិត្ត​ពី​ព្រោះ​លោក​ ហើយ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ទៀត​កំពុង​តែ​ធ្វើ​ការ​លើ​បញ្ហា​នេះ​ ហើយ​នឹង​បន្ដ​ធ្វើ​ការ​ងារ​នេះ​តទៅ​ទៀត​ជា​មួយ​រដ្ឋាភិបាល​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ទាំង​នេះ​។ លោកភីរម្យ ​បាន​ថ្លែងបន្ថែម​ទៀត​​ថា “ ជាការ​ពិតរដ្ឋា​ភិបាល​មាន​អំណាច​ដោះ​ស្រាយ​បញ្ហា​នេះ​ ហើយនាយក​រដ្ឋ​មន្ត្រី​មាន​អំណាច និង​មាន​កាតព្វកិច្ច​ដោះ​ស្រាយ​បញ្ហា​នេះ​ ហេតុ​ដូច្នេះ​ហើយ​លោក​គួរ​តែ​គិត​អំពី​ការ​ធ្វើការ​ជាមួយ​គ្នា​”។ លោក​បាន​បន្ដ​ថាតើ​លោក​ចង់​ទូល​ភ្នំ​មួយ​​តែ​ឯង​ ឬ​លោក​គួរ​តែ​ចែក​រំលែក​ឲ្យ​គេ​ជួយ​ទូល​ភ្នំ​នេះ​”។ លោកអំសំអាត​ អ្នក​គ្រប់​គ្រង​ផ្នែក​បច្ចេក​ទេស​នៅ​ឯ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​​បញ្ជាក់​ថា​ តួនាទី​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​គឺ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ការ​ពារ​សិទ្ធិ​​របស់​គាត់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ​យើង​មិន​ដឹក​នាំ​ពួក​គាត់​ឲ្យ​ធ្វើ​ការ​តវ៉ា​ឡើយ”។ អ្នក​ស្រី​ ច្រាយ​ នីមអាយុ៣៤ឆ្នាំតំណាង​​សហគមន៍​ថ្មគោល​ ដែល​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​ផ្ទះ​នៅ​ក្បែរ​បរិវេណ​របង​​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ បាន​និយាយ​ថា គេ​មិន​ចាំ​បាច់​ត្រូវ​ការ​អង្គការ​ក្រៅ​រដ្ឋាភិបាលនោះ​ទេ ប្រសិន​បើ​រដ្ឋាភិបាល​អាច​​ដោះ​ស្រាយ​បញ្ហា​បែបនេះ​បាន​នោះ។ អ្នក​ស្រី​​បន្ដ​ទៀត​ថា “ ​ប្រសិន​បើ​អាជ្ញា​ធរ​​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក​ភូមិ​នៅ​ពេល​កើត​ឡើង​ យើង​នឹង​មិន​ត្រូវ​ការ​ស្វែង​រក​ជំនួយ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឡើយ”។ អ្នក​ស្រី​ ច្រាយនីម ​លើក​ឡើង​ថា“​គ្មាន​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬក៏​អ្នក​នយោបាយ​ណា​នៅ​ពី​ក្រោយ​ករណី​របស់​យើង​ឡើយ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​គ្រាន់​តែ​ជួយ​យើង​នូវ​​ជំនួយ​ផ្នែក​ច្បាប់​...

គណបក្ស​​​ប្រឆាំ​​ង​​​ស្នើ​​​ឲ្យ​​​មាន​ការ​​​កាត់បន្ថយ​​​បំណុល​​​ថ្មី​​​នៅ​ក្នុង​​​ច្បាប់​​​ថវិកា​ជាតិ​​​ឆ្នាំ​​​២០១៣​​​

គណបក្ស​​​ សម រង្ស៊ី​​​ បានស្នើ​​​ឲ្យ​​​សភា​​​ជា​​​តិ​​កាត់បន្ថយ​​​៧៥​​​ភាគរយ​​​នៃ​​​ទំហំបំណុល​​​ថ្មី​​​ដែលរាជ​​​​​​រដ្ឋាភិបាល​​​អាច​​​ទទួល​​​បាន​​​នា​​​ឆ្នាំ​​​ក្រោ​​​យ ក្រោម​​​សេចក្តីព្រាង​​​ច្បាប់​​​ចុង​​​ក្រោ​​​យស្តីពី​​​ថវិកា​​​ជាតិ​​​ឆ្នាំ​​​២០១៣​​​។  លោក ​សុន ​ឆ័យ តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ ដែល​​​បាន​​​ផ្ញើ​​​លិខិត​​​ស្នើសុំ​​​ទៅក្រសួង​សេដ្ឋកិច្ច​​​ និង​​​ហិរញ្ញវត្ថុ​​​ កាល​​​ពីថ្ងៃ​​​សុក្រ​​​សប្តាហ៍​​​មុន ​​​បាន​​​មាន​​​​ប្រសា​​​សន៍ថា ​​​​​បំណុល​​​សាធារណៈ​​​នៅ​​​ក្នុង​ប្រទេស​​​កម្ពុជា​​​ ​​​មាន​​​ទំហំ​​​ធំ​​​រួច​​​ស្រាប់​​​ហើ​​​យ​​​ ​​​ពោល​​​គឺ​​​មាន​​​ប្រហែល​​​១០​​​ពាន់​​​លាន​​​ដុ​​​ល្លារ​​​ ឬ​​​៧៧​​​ភាគរយ​​​នៃ​​​ផលិតផ​​​ល​​​ក្នុងស្រុក​​​សរុប​(ជីឌីភី) ​​​កាល​​​ពីឆ្នាំ​​​មុន​​​។ ដើម្បី​​​ឲ្យ​​​ទំ​​​ហំបំណុល​​​ជាតិ​​​ស្ថិត​​​ក្នុងទំហំ​​​មួយ​​​ដែល​​សម​​​ស្រប​​​ជាង​​​មុន​​​ ​​​គណបក្ស​​​ សម រង្ស៊ី ​​​បាន​​​ឲ្យ​​​ដឹ​​​ងថា ​​​បំណុល​​​អប្បបរិមា​​​ចំនួន​​​២០០​​លានដុ​​​ល្លា​​​រ ​​​គួរតែ​​​អនុ​​​ញ្ញាត​​​ឲ្យ​​​ទទួល​​​បាន​​​ នាឆ្នាំ​​​ក្រោ​​​យ ​​​ប្រសើរ​​​ជាង​​​​៨០០​​​លានដុល្លារ​​​ ដែ​​​ល​​​ត្រូវបានស្នើ​​​ឡើង​​​នៅក្នុង​​​សេចក្តី​​​ព្រាង​​​គ​​​ម្រោង​​​ថវិកា​នេះ​​​។​ លោក សុន ឆ័យ បាន​​​មានប្រសាសន៍​​​ថា “ ចំនួន​​​ទឹក​​​ប្រាក់​​​នេះ​​​ច្រើន​​​ពេក​​​ ដូច្នេះ យើង​​​ចង់​​​ឲ្យ​​​ពួកគេ​​​បញ្ចុះ​​​ចំនួន​​​ទឹកប្រាក់នេះ​​​ មក​​​២០០​​​លាន​​​ដុល្លារ​​​ ​​​ដោយ​​​សារតែ​​​​បំ​​​ណុ​​​ល​ដែល​​​រដ្ឋាភិបាល​​​ជំពាក់​​​ប្រទេស​​​ផ្សេង​​​ៗ​​​នោះ​​​មាន​​ចំនួន​​​ច្រើន​​​ស្រាប់​​​ហើយ​​។ ​​​ក្នុង​​​អ​​​ត្រា​ ​​​៨០​​​​ភាគរយ​​​ នៃ​​​ជីឌីភី ​​​យើង​​​ជឿថា ​​​វា​​​មិ​​​ន​ចាំបាច់​​​សម្រាប់​​​រដ្ឋាភិបាល​​​ ដែល​​​ត្រូវ​​​បង្កើ​​​ន​​​ចំនួន​​ប្រាក់​​​កម្ចីថ្មីៗ​​​ទេ​​​”។​ សេចក្តីព្រាង​​​គម្រោង​​​ថវិកា​​​ ដែល​​​ប​​​ច្បុបន្ន កំពុងរង​​​់ចាំ​​សេចក្តីអនុម័ត​​​ពី​​​រដ្ឋសភា​​​ ​​​មាន​​​សេចក្តីអំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​ចំណា​​​យ​​​ជាង​​​បីពាន់​​​លានដុល្លារ​​​ ក្នុងឆ្នាំ២០១៣​​​ ​​​ដែល​​​ជា​​​ទំហំចំណាយ​​​កើន​​​ឡើង​​​ពី​​​២,៦​​​ពា​​​ន់​​​លាន​​​ដុល្លារ​​​ ក្នុងឆ្នាំ​​​២០១២​​​។ ​​​ដោយ​​​សារ​​​តែ​​​ទំហំ​​​បំណុល​របស់​​​ប្រទេស​​​កម្ពុជា​​​កើន​​​ឡើង​​​ជាង​​​១ពាន់​​​លានដុល្លារ​​​ក្នុង​​​មួយឆ្នាំ​ ​​​សេដ្ឋវិទូ និង​​​អង្គការ​​​អន្តរ​​​​​ជាតិ​​​នានា​​​ ដូចជា​​​ធនាគារ​​​ពិភព​លោក​(WorldBank, WB)​​ និង​​​អង្គកា​​​រ​​​មូល​និធិ​​​រូបិយ​​​វត្ថុអន្តរជាតិ (InternationalMonetaryFund, IMF) ជា​ដើម​​​ បាន​​​ក្រើន​​​រំឭក​​​ថា  ​​​ទោះបីជា​​ទំហំ​បំណុល​​​សាធារណៈ​​​ បច្ចុប្បន្ន​​​ មាន​​​លំនឹង​​​ក៏ដោយ ​​​នៅ​តែមាន​​​ហានិភ័យខ្វ​​​ះ​​​លទ្ធ​​​ភាព​​​សង​​​​​​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយនេះដែរ​​​។​​​​​​​​​​​ ធនាគារពិភព​​​លោក និង​​​អង្គការ IMF បា​​​ន​ឲ្យ​​​ដឹងកាលពីខែ​​​កញ្ញាថា ​​​កំណើន​​នៃ​​​ទំហំ​​​ទឹក​​​ប្រាក់​​​កម្ចីរបស់រដ្ឋាភិបាល​​​ ក្នុងរយៈពេល​​​១០​ឆ្នាំ​​​ខាង​​​មុខ​​​ ​​​អាច​​​នឹងកាត់បន្ថយ​​​សមត្ថភា​​​ព​​​របស់​​​​ប្រទេស​​​កម្ពុជា​​​ ក្នុងការ​​​បញ្ចេញប្រតិ​​​កម្ម​​​ទប់​​​ទល់​​​វិបត្តិ​សេដ្ឋកិច្ច​​​នានា​ ដែល​​​អាច​​​កើត​​​ឡើង​​​ក្នុង​​​ពេល​​​អនាគត​​​។ ​​​អង្គការ​​​ទាំង​​​នេះ​​​ក៏បាន​​​ឲ្យ​​​​ដឹងថា ​​​ការគ្រប់​​​គ្រង​​​មិន​​​ត្រឹម​​​ត្រូវ​​​លើ​​​គម្រោង​​​កសាង-ប្រតិបត្តិការ​​​-ផ្ទេរ​​​ ដែល​​​មានទ្រង់​​​ទ្រាយធំដូចជា គម្រោង​​​ទំន​​​ប់វារីអគ្គិសនី​​​ ដែល​​​អាច​​​បណ្តាល​​​ឲ្យ​​​មាន​​​កា​​​រ​​​ខាត​​​បង់​​​ក្នុង​​​វិស័យ​​​វិនិ​យោគ​​​ដែ​​​លមាន​​​ទំហំ​​​ស្មើ​​​នឹង​​​៥ភាគ​​​រ​​​យ​​​នៃ​​​ជីឌីភី ខណៈដែល​​​វិបត្តិ​​​​​​ប្រព័ន្ធធនាគារ​​​អាច​ជំរុញ​​​ឲ្យមានការ​​​ខាត​​​ប​​​ង់ប្រហែល​​​១០​ភាគ​រយ​​​នៃ​​​ផលិត​ផល​ក្នុង​ស្រុក​សរុប​។ ​​បំណុល​​​នៅ​​​​​​កម្ពុជា​​​ត្រូ​​​វ​​​បា​​​ន​រាយការណ៍​​​ថា  មាន​ទំហំ​​​ខុស​​​ៗ​​​គ្នា​​​។ ​​​ខណៈ​​​ដែល​​​គណបក្ស​​​សម រង្ស៊ី ​​​បង្ហាញថា ​​​ទំហំ​​​បំ​​​ណុល​​​នៅប្រទេស​​​នេះមាន​​​១០​​​ពាន​​​់លានដុ​ល្លារ​គណបក្ស​​​ប្រជា​ជន​​​កម្ពុជាដែ​​​ល​​​ជា​​​គណ​បក្ស​​​​កាន់​​​អំណាច​​​ ​​​និង​​​អង្គការ​​​អន្តរជាតិ​​​នានា​​​ ​​​បាន​​​បង្ហាញតួលេខ​​​បំណុល​​​ក្នុង​​​ចន្លោះ​​​ពី​​​ពីរ​​​ពាន់​​​លានដុល្លារ​​​ទៅ​​​ប្រាំពីរ​​​ពាន់​​​លានដុល្លារ​​​។​ អង្គ​​​ការ​​​ IMF បាន​​​ព្យាករ​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ថា ​​​ទំហំ​​​បំណុល​​​មាន​៣,៩៩​​​ពាន់​​​លានដុល្លារ​​​សម្រា​​​ប​់ឆ្នាំ​២០១២ ​​ខណៈដែល​​​ទីភ្នាក់ងារ​​​វាយត​​​ម្លៃ​អន្តរ​​​ជាតិ​​​មូឌី (Moody's)​ ​​​បង្ហាញ​​​តួលេ​​​ខ​បំណុលថា ​មាន​​​​​៥,២ពាន់​​​លាន​​​ដុល្លារ​​​ នៅ​​​ដំណាច់ឆ្នាំ​​​២០១០​​​។ ដោយ​​​កាត់​​​បន្ថយទំហំបំណុល​​​សម្រាប់​​​ឆ្នាំ​​​២០១៣​​​ផងដែរ គណបក្ស សម រង្ស៊ី ក៏​​​បា​​​ន​អំពាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​អនុវត្ត​​​តាម​​​ការស​​​ន្យា​ថា​នឹង​​​ដំឡើង​​​ប្រាក់ឈ្នួល​​​អប្បបរិមា​​​ សម្រាប់​មន្ត្រី​រាជការ​​​ និង​​​បង្កើន​​​ប្រាក់​​​ចំណូល​​​​​​សា​ធារណៈ​​​ដោយ​​​ដាក់​​ចេញនូវអត្រា​​​ពន្ធ​​​ខ្ព​​​ស់​​ ចំពោះ​​​អាជីវ​កម្ម​​​កាស៊ីណូ ​​​និង​​​ម្ចាស់​​​ដីស​​​ម្បទាន​​​សេដ្ឋកិច្ច​​​។ ឧទាហរណ៍ គណបក្ស​​​ ស​​​ម រង្ស៊ី ​​​កំពុងតែស្នើ​​​ឲ្យ​​​មានការដាក់​​​ពន្ធ​​​៥០​​​ភាគរយ​​​លើ​​​ប្រាក់​ចំណូល​​​​ពី​​​កាស៊ីណូ​​​ប្រ​​​ហែល​​​៦០​​​កន្លែង​​​ ដែល​​​បច្ចុប្បន្ន ​កំពុង​​​ប្រតិ​​​បត្តិការ​​​នៅ​​​ក្នុង​​​ប្រទេសកម្ពុជា​​​។ លោក សុន ឆ័យ បាន​​​មានប្រសាសន៍​​​ថា អត្រា​​​ពន្ធ​​​បែបនេះ​​​អាច​​​នឹង​​នាំ​​​ឲ្យ​​​រដ្ឋា​​​ភិ​​​បាល​​​ទទួល​​​បាន​​​ប្រាក់​​​ចំណូល​​​ក្នុង​​​ទំហំប្រ​​​ហែ​ល​​​ជា​​​៣០០​​​លានដុល្លារ​​​។ គណបក្ស​​​ សម រង្ស៊ី ​ក៏បាន​​​​ស្នើ​​​ឲ្យ​​​មានការដំឡើង​​​ពន្ធ​​​ពីប្រាំដុ​​​ល្លា​​​រក្នុង​មួយ​ហិកតាក្នុងមួយឆ្នាំ ដល់​​​១៧​​​ដុ​​​ល្លារ​​​ក្នុង​​​មួយ​​​ហិកតា​​​ក្នុង​​​មួយឆ្នាំ លើ​​​ដីសម្ប​​​ទាន​​​សេដ្ឋកិច្ច​​​។ ​​​លោក សុន ឆ័យ ​​​មាន​​​ប្រសា​​​សន៍​ថា  ​​ចំណូល​​​ពន្ធ​​​ពី​​​២០០​​លានដុ​​​ល្លារ​​​ ​​​ទៅ ៣០០​​​លាន​ដុល្លារ​​​ ​បន្ថែមទៀត​​​ អា​​​ច​​​កើនឡើង​​​នៅ​​​ក្នុង​​​ថវិកា​​​ដោយ​​​​សារ​​​តែ​ការ​​​ដំឡើង​​​ពន្ធ​​​បែប​​​នេះ​​​។ លោក​​​បាន​​​ថ្លែង​​​បន្តទៀតថា ​​​ការ​​​បន្ថយ​​​អំពើ​​​ពុក​រលួយ​​​នៅ​​​តាម​​​បណ្តា​​​ក្រសួង​​​រដ្ឋា​ភិបាល​​​ និង​​​ការ​​​បង្វិល​​​មូលនិធិ​​​ទាំង​​​នេះទៅ​​​ក្នុង​​​ថវិកាជាតិ​​​​​​ក៏​​​នឹង​​​បង្កើន​​​ចំនួន​​​ទឹក​​​ប្រាក់​​​នៅ​​​ក្នុង​​​ថវិកាជាតិ​​ ឲ្យ​​​កើនឡើង​​​កាន់តែ​​​ច្រើន​​​ថែម​​​​ទៀត​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេដ្ឋវិទូ​​​ភាគ​​​ច្រើន​​​បាន​​​លើក​​​ឡើងថា ​​​ទំហំបំណុល​​​របស់​​​ប្រទេស​​​កម្ពុជា​​​ គឺជា​​​ទំហំ​​​ថេរ​​​។ ​​ទោះជាយ៉ាង​​​ណាក៏​​​ដោយ ​ចំនួន​​​ប្រា​​​ក់​​​កម្ចី​ដ៏​ច្រើន​​​ពីប្រទេស​​​ចិន​​​ត្រូវបាន​​​គេ​​​និយា​​​យ​​​ថា ​​​ត្រូវ​បាន​​​ផ្តល់​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​ ក្នុង​​​​​​អ​​​ត្រា​​​ការ​​​ប្រាក់​​​ខ្ពស់​​​ជាង​ម្ចាស់​​​ជំនួយ​​​ផ្សេងៗ​​​ទៀត​​​យ៉ាង​ខ្លាំង​​​ ដូចជា ​​​ធនាគារ​​​អភិវឌ្ឍន៍​​​អា​​​ស៊ី ​(AsianDevelopmentBank, ADB) ជាដើម​​​។ លោក ចាន់ សុផល ​​​ប្រធា​​​ន​​​សមាគម​សេដ្ឋ​កិច្ច​​​កម្ពុជា ​(Cambodian ​​​Economic ​​​Assoication) ​​បាន​​​មានប្រសាសន៍ឲ្យដឹង​​​ដូច្នេះថា “ ខ្ញុំយល់​​​ថា តាម​​​ការពិត​​​ ទំហំ​​​បំណុ​​​ល​​​របស់​​​ប្រ​​​ទេស​​​កម្ពុ​​​ជា​​​ មិន​​​មាន​​​បញ្ហា​​​ទេ។ ​​​វា​​​តិច​​​ពេក​​​”។ ​​​លោ​​​ក សុផល ក៏​​​បានមានប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ ​​​ប្រទេស​​​កម្ពុជាត្រូវការ​​​អភិវឌ្ឍហេ​​​ដ្ឋា​​​រច​​​នា​សម្ព័ន្ធជាច្រើន​​បន្ថែម​​​ទៀត​​​ ​​​ហើ​​​យ​​ម​​ក​​​ដ​​​ល់​​​ដំ​​​ណាក់​​​កាល​​​នេះ មិន​​​ទាន់​​​មាន​​​ផ្លូវ​​​ថ្នល់ ​ស្ពាន​ឬ​​​ធនធាន​​​ថាមពល​​​គ្រប់​​​គ្រាន់​​​នៅ​​​ឡើ​​​យ​​​ទេ​​​ដូច្នេះ ហើយ​​​ពិត​​​ជា​​​ត្រូវ​​​ការ​​​មូល​​​ធន​​​ច្រើន​​​ទៀត ដើម្បីយក​​​មក​​​ប្រើ​​​ប្រា​​​ស់​​​ក្នុងដំ​​​ណើរ​ការ​​​​អភិ​​​វឌ្ឍន៍​​​ហេដ្ឋារ​​​ចនា​​​សម្ព័ន្ធ​​​មូល​​​ដ្ឋាន​​​ទាំង​នេះ”​ឲ្យបានកាន់តែ​​​​​​ច្រើន​​​ឡើង​។ ប្រធាន​​​សមាគម​​​សេដ្ឋកិច្ច​​​កម្ពុជា​​​រូប​នេះ​ក៏បាន​​​លើកឡើង​​​បន្ត​​​ទៀត​​​ថា “ ទាក់​​​ទង​​​នឹង​​​ប្រាក់កម្ចីពីប្រទេស​​​ចិន គួរតែ​​​មាន​​​​ត​​​ម្លាភាព​​​​ច្រើន​​​ជាង​​​មុន ​​​ពីព្រោះយើង​​​ត្រូវកា​​​រដឹង​​​​លម្អិត​​​​​បន្ថែម​​​ទៀត​​ថា  តើ​​​ប្រាក់​​​ចំនួន​​​ប៉ុ​​​ន្មាន​​​ដែល​​​កំពុងត្រូវបានខ្ចី ​​និងត្រូវការ​​​ដឹង​​​អំពី​​​គុណភាព ​​​លក្ខខណ្ឌ និង​​​ប្រសិទ្ធផល ព្រ​​​មទាំង​​​ការ​​​ប្រើ​​​ប្រាស់​​​ប្រាក់​​​កម្ចីទាំង​​​នេះ​​”។​ ក្នុងអត្រា​​​ការប្រាក់​​​ជាមធ្យម​​​២ភាគ​​​រយ​​​ក្នុង​​​មួយឆ្នាំ ​​​ប្រទេស​​​ចិន​​​បាន​​​ផ្តល់​​​អត្រា​​​ការ​​​ប្រាក់​​​មិន​​​អនុគ្រោះបំផុត​​​ លើ​​​ប្រាក់កម្ចី​​​ដែ​​​ល​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្លួនបាន​​​ផ្តល់​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​ ​​​បើ​​​ធៀប​​​នឹ​​​ង​ម្ចាស់​​​ជំនួយ​​​សំខាន់ៗ​​​ផ្សេង​​​ៗទៀត​​​ដែល​​​បា​​​ន​ផ្តល់​​​ប្រាក់កម្ចី​​​ដល់​​​ប្រទេស​​​នេះ​​​ដែរ​​​នោះ​​​។ ​​​ធនាគារ​​​អភិវឌ្ឍន៍អាស៊ី ដែល​​​ហៅកាត់​ បាន​គិត​​​អត្រា​​​ការ​​​ប្រាក់​ជាមធ្យ​​​ម​​​១,២៣​​ភាគរយ​​​លើ​​​ប្រាក់​​​កម្ចីរបស់ខ្លួន​​ ​ខណៈដែល​​​​ប្រទេស​​​កូរ៉េខាងត្បូង ​​​សហភាព​​​អឺរ៉ុ​​​ប ហៅ​​​កាត់ថា EU និង​​​ប្រទេស​​​ជប៉ុន សុទ្ធតែ​​​ផ្តល់​​​ប្រាក់​កម្ចីដល់​​​​​ព្រះរាជាណាចក្រ​​​​កម្ពុជា​​​ ក្នុងអត្រា​​​​​​ការ​​​ប្រាក់​​​០,៥​ភាគរ​យ​​​​ ឬក៏​​​ក្រោម​​​នេះ​​​។ កាល​​​ពី​​​ខែ​​​កញ្ញានាឆ្នាំនេះ​​លោក ​វេន​ជាប៉ាវ (WenJiabao) នាយ​​​ករដ្ឋមន្ត្រីនៃ​​​សាធារ ណរដ្ឋ​​​ប្រជាមានិត​​​ចិន បានប្រកាស​​​កិច្ចព្រ​​​មព្រៀង​ផ្តល់​​ប្រាក់កម្ចី​​​មិនមាន​​​លក្ខខណ្ឌ​​​ជា​​​ក់​​​លា​​​ក់​​​​​​ចំនួន​ជាង​​​៥០០​​​លានដុល្លារ​​​ អំឡុង​​​ដំណើរ​​​ទស្សនកិច្ច​​​របស់​​​លោក​​​មកកាន់​​​ព្រះ​​​រា​​​ជា​​​ណា​ច​​​ក្រ​​​កម្ពុជា​​​។ ​​​ហើយ​​​កាល​​​ពីខែ​​​កុ​​​ម្ភៈ​ ​​​លោក ​គាត ឈន់ ឧបនា​​​យក​​​រដ្ឋមន្ត្រី រដ្ឋ​​​មន្ត្រីក្រសួង​​​សេដ្ឋកិច្ច​​​ និងហិរញ្ញវត្ថុ នៃ​​​ព្រះ​​​រា​​​ជា​​​ណា​​​ចក្រ​​​កម្ពុជា​​​ បាន​​​ចុះ​​​ហត្ថ​​​លេ​​​ខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ហិរញ្ញ​​​ប្បទានចំនួន​​​៣០២​​​លា​​​ន​​​ដុល្លារ​​​សម្រាប់​​​រយៈពេល​​​បីឆ្នាំ​​​ជាមួយ​​​ធនាគារ​​​ អុិចផត​​​-​​​អុីម​ផត ប៊េង អហ្វ ឆាយណា​​​ (Export​​​-​​​Import ​​​Bank ​​​of C​​​hina​​​)​ ដើម្បី​​​យកមក​​​អភ​​​ិ​​​វឌ្ឍគម្រោង​​​ប្រព័ន្ធ​​​​ធារា​​​សាស្ត្រ​​​នៅ​​​ប្រទេ​​​ស​កម្ពុជា​​​។ ​​​ប្រទេស​​​កម្ពុជា​​​ក៏ទទួល​​បាន​​​ប្រា​​​ក់​​​កម្ចី​ឥត​​​ការប្រាក់​​​ចំនួន​​​១,២​​​ពាន់​​​លាន​​​ដុល្លា​​​រ​​​ ពីប្រទេស​​​ចិន​​​ នៅ​​​ដំណាច់ឆ្នាំ២០០៩​​​ផងដែរ៕ ប្រែសម្រួលដោយ កង សុធា​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ថា ពាក្យ “ព្នង”​ មិនមែន​​​ជា​​​ពាក្យ​​​តំណាង​​​ឲ្យ​​​​​​ជន​​​ជាតិ​​​ភាគ​​​តិចទេ​​​

លោក ឈាង វុន តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​បាន​​​លើកឡើង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ពាក្យ​​​ “ ព្នង” មិនមែន​​​ជា​​​ពាក្យ​​​តំណាង​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​​​​ ដែល​​​កំពុង​​​រស់​​​នៅ​​​​​​ភាគឧត្ដរនៃ​​​ប្រទេស​​​កម្ពុជា​​​ទេ ​ហើយ​​​ថា លោក​​​គ្រាន់​​​តែ​​​ប្រើ​​​ពាក្យ​​​នោះ​​​តំណាង​ឲ្យ​​​​ក្រុម​​​មនុស្ស​​​មួយ​​​ចំនួន​​​ ដែល​​​គ្មាន​​​វប្បធម៌​​​ និងមិន​​​គោរព​​​ច្បាប់ប៉ុណ្ណោះ។​​​ សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​លោក​​​កើត​​​មាន​​​ឡើង​​​រយៈ​​​ពេល​​​ជាង​​​មួយ​​​សប្ដាហ៍​​​បន្ទាប់​​ពី​​​លោក​​​បាន​​​ប្រើ​​​ពាក្យ​​​ “ ព្នង” ដែល​​​ជា​​​ឈ្មោះជន​​​​ជាតិ​​​ភាគ​​​តិច​​​មួយ​​​ក្រុម រស់នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជានោះ ​​​ជា​​​ពាក្យ​​​ប្រមាថ​​មាក់​​​ងាយ​​​តប​ទៅ​​​លោក កឹម សុខា ប្រធាន​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​​​​ប្រតិ​​​កម្ម​​​តប​​​នឹង​​​សុន្ទរកថា​​​មួយ​​​ដែល​​​លោកកឹម សុខា ថ្លែង​​​អំពី​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​ឯ​​​រដ្ឋ​​​សភា។ កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​សមាគម​​​យុវជន​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​កម្ពុជានិង​​​អង្គការ​​​​​​ពីរ​​​ផ្សេង​​​ទៀត​​​ ដែល​​​គាំទ្រ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​នេះ​​​បាន​​​ផ្ញើ​លិខិត​​​មួយ​​​ច្បាប់​​​ជំនួស​​​ឲ្យ​​​​​​ជន​ជាតិ​​​ភាគ​​​តិច​​​ជូន​​​ទៅ​​​លោក​​​ ហេង សំរិន ប្រធាន​​​រដ្ឋ​​​សភាដើម្បីសុំ​​​​​​​​​ឲ្យលោកជួយ​​​​​​​​​​​​​​​​​​ជំរុញ​​​លោក ឈាង វុន សូម​​​​ទោស​​​ចំពោះ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​ខ្លួន។ លោក​​​ស្រី យុន ម៉ាណេប្រធាន​​​សមាគម​​​យុវជន​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លិខិត​​​នោះ​​​បាន​​​សុំ​​​ឲ្យ​​​លោក ​ឈាង វុន សូមទោស​​​ជា​​​សាធារណៈ​​​ និង​​​សុំ​​​ឲ្យ​​​លោក​​​រៀប​​​ចំ​​​ពិធី​​​សែន​​​ព្រេន​​​សូមទោស​​​ដូន​​​តា​​​ជន​​​ជាតិ​​​ព្នងដោយ​​​មានសែន​ស្រា​ទៀន​​​ធូប​និង​​​បូជា​​​យញ្ញ​​​គោ​​​មួយក្បាល ​​​នៅ​​​ភ្នំ​​​ដោះ​​​ក្រមុំ នៅ​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី ​​ដែលជា​​​កន្លែង​ស័ក្ដិ​​​សិទ្ធិ​​​បំផុត​​​របស់​​​ជន​​​ជាតិ​​​ព្នង។​​​ លោកស្រី​​​ យុន ម៉ាណេ ​​​មាន​​​ប្រសាសន៍​​​ថា“ យើង​​​ទាម​​​ទារ​​​ឲ្យ​​​លោក​​​ ឈាង វុន សូម​ទោស​​​​ជាសាធារ​​​ណៈ ពីព្រោះ​​​លោក ជា​​​អ្នក​​​ចេះ​ដឹង​​​​មួយ​​​រូប ហើយ​​​លោក​​​បាន​​​មានប្រសាសន៍​​​បែប​​​នោះ​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា។មិន​​​ថា ពាក្យ​​​នោះ​​​​អាក្រក់​​​ប៉ុណ្ណា​​​ទេ យើង​​​មិន​​​អាច​​​ផ្លាស់​​​ប្ដូរ​​​ការ​​​ពិត​​​បាន​​​ទេ គឺយើង​​​ជា​​​ជន​​​ជាតិ​​​ព្នង”។ ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ទាម​​​ទារ​​​ឲ្យ​​​សូមទោស​​​​​​នោះ​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក ឈាង វុន នៅ​​​តែ​​​​បន្ដ​​​ការ​​​ពារ​​​ការ​​​ប្រើ​​​ប្រាស់​​​ពាក្យ​​​សម្តីរបស់​ខ្លួន​​​ដដែល ដោយ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​ចាត់​​​ទុក​​​ជន​​​ជាតិ​​​ព្នង​​​ជា​​​​​​ជនជាតិ​​​ខ្មែរ​​​ដូច​​​គ្នា ​ហើយ​​​លោក​​​បាន​​​បន្ថែម​​​ថា លោក​​​មិន​​​ជឿទេ​​​ថា ពាក្យ​​​នោះ​​​ពិត​​​ជា​​​សំដៅ​​​លើជន​​​ជាតិ​​​ភាគ​​​តិច​​​ណាមួយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។​​​ លោក ឈាង វុន បាន​​​មាន​​​ប្រសាសន៍​​​ថា ​“ គ្មាន​​​ឯកសារ​​​ណាមួយ​​​ ​​​បាន​​​សរសេរ​​​អះអាង​​​ថា មាន​​​ ព្នង​​​នោះ​​​ទេ សូម្បីតែ​​​​​​ក្នុង​​​វចនានុក្រម​​របស់​​​​សម្ដេចសង្ឃ​​ ជួន​​​ ណាត ​ក៏​​​​គ្មាន​​​​ពាក្យ​​​នោះ​​​ដែរ។ ខ្ញុំ​​​មិន​​​បាន​​​សំដៅ​​​លើ​​​​​ជន​​​​ជាតិ​​ដើម ​​​​​​​ដែល​​​កំពុង​​​រស់​​​នៅក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ ឬខេត្ត​​​រតនគិរី​​​ នោះ​​​ទេ​​​”។ លោក ឈាង វុន បាន​​​បន្ថែម​​​ថា ក្នុង​​​នាម​​​ជា​​​តំណាង​​​រាស្ត្រ​​មួយ​​​រូប​​​ លោក​​​នឹង​​​សូម​ទោស​​​នៅក្នុង​​​រដ្ឋ​​​សភាវិញ ប្រសិន​​​បើ​​​មាន​​​ឯក​​​សារ​​​ស្រប​​​ច្បាប់​​​ណាមួយ​​​អាច​​​អះ​​​អាង​​​ថា មាន​​ជន​ជាតិ​​​ព្នង​​​ពិត​​​មែន​​​នោះ។ ជនជាតិ​​​ភាគតិច​​​ព្នង​​​ម្នាក់​​​ឈ្មោះ ​សារុន ​បូរា៉ត់ អាយុ​​​២៦​​​ឆ្នាំ​​​ ដែល​​​រស់​​​នៅ​​​ក្នុងខេត្ត​​​រតនគិរី​​​បាន​​​និយាយថា ការ​​​ប្រើ​​​ប្រាស់​​​ពាក្យ​​​​​ព្នង​​​របស់​​​លោក ឈាង វុន ធ្ងន់​​​ណាស់​​​​​​ ព្រោះ​​​លោក​​​បានមានប្រសាសន៍ ដោយប្រើ​​​ពាក្យ​​​នោះ​​​នៅ​​ក្នុង​​​រដ្ឋ​​​សភា។ លោកបូរ៉ាត់ បាន​​​និយាយថា “ ប្រសិន​​​បើ​​​លោក​​​ប្រើ​​​ពាក្យ​​​នេះ​​​នៅ​​​កន្លែង​​​ផ្សេង​​​ នោះ​​​នឹង​​​មិន​​​ធ្ងន់​​​ដល់​​​ថ្នាក់​​​នេះ​​​ទេ។ យើង​​​មិន​​​ចង់​​​បាត់​​​បង់​​​អត្ត​​​សញ្ញាណរបស់​​​យើង​​​ទេ....។​​​យើង​​​មិន​​​ផ្សះ​​​ផ្សា​​ ​ ទេ ​​​ព្រោះ​​​លោក​​​​មាក់​​​ងាយ​​​យើង​​​ និង​​​រើ​​​សអើង​​​​​​យើង”។ លោក គាំ កុសល ប្រធាន​​​ខុទ្ទកាល័យ​​​រដ្ឋ​​​សភា​​​បាន​​​បញ្ជាក់​​​ថា លោក​​​ទទួល​​​បាន​​​លិខិត​​​នោះ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ហើយ​​​នឹង​​​ផ្ញើ​​​ជូន​​​ទៅ​​​លោក ហេង សំរិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕ ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា

លោក ហ៊ុន សែន ៖ នៅ​ប្រទេសកម្ពុជាគ្មាន​អ្នក​ទោស​នយោបាយ​​​ទេ

កាលពី​ថ្ងៃ​សុក្រ​ លោក​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន ​បាន​បញ្ជាក់​​ពី​ជំហររបស់​លោក​ថា​​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​គ្មាន​អ្នក​ទោស​នយោ​បាយ​ទេ​​​ ចំណែកឯប្រ​ព័ន្ធ​តុលាការ​​កម្ពុជា​គឺ​ឯក​រាជ្យ​ ដោយមិន​មាន​ការ​ជ្រៀត​ជ្រែក​ពី​នយោ​បាយ​ឡើយ ហើយ​បាន​ចោទ​ប្រកាន់​មនុស្ស​ ដែល​លោក​មិនបញ្ចេញ​ឈ្មោះថា​ បង្ខំ​លោកឲ្យរំលោភ​ច្បាប់​ ដោយ​ស្នើ​ឲ្យ​លោកដោះ​លែង​អ្នក​ទោស​ទាំង​អស់ដោយលោក​បាន​បញ្ជាក់​ថា អំណាច​នោះ​ហួស​​ពី​លទ្ធ​ភាព​​របស់​លោក​។ ថ្លែង​ទៅ​កាន់​សិស្ស​ និសិ្សតកសិករនិង​មន្ត្រី​រដ្ឋា​ភិបាល​ជាង​១.០០០​នាក់ នៅ​ឯ​ពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​មួយ​ នៅ​ខេត្ត​ព្រះ​វិហារលោក​ ហ៊ុនសែនក៏​បាន​ថ្លែង​ប្រាប់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នានា និង​អ្នក​នយោ​បាយ​ថាវិវាទ​ដី​ធ្លី​អាច​នឹង​បន្ត​កើត​មាន​ ប្រ​សិន​បើ​ពួក​គេ​ធ្វើ​អន្តរា​គមន៍ ហើយ​លោក​បាន​បន្ទោស​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ថា បាន​លាប​ពណ៌​អាក្រក់ដល់​ប្រទេស​កម្ពុជា។ ដោយ​ងាក​ទៅ​ថ្លែង​អំពី​បញ្ហា​អ្នក​ទោស​នយោ​បាយ ដែល​លើក​ឡើង​ដោយ​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (BarackObama) ដែល​បាន​ធ្វើ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ច័ន្ទ ក្នុង​អំឡុង​កិច្ច​ពិភាក្សា​ទ្វេ​ភាគី​ជា​មួយ​លោកនៅ​រាជ​ធានី​ភ្នំ​ពេញ លោក ហ៊ុនសែន បាន​ថ្លែង​ថា អ្នក​ទោស​​នៅ​ក្នុង​ពន្ធនា​គារ​​របស់ប្រទេស​កម្ពុជាមិន​​មាន​ការ​បែង​ចែក​ឋានៈទេ។ លោក ហ៊ុន សែន ក៏​បាន​បន្ថែម​​ថា ប្រព័ន្ធ​​តុលាការ​កម្ពុជា ដែលត្រូវ​បាន​គេ​ចោទ​ប្រកាន់​​ជា​ទូ​ទៅ​ថា ស្ថិត​ក្រោម​ឥទ្ធិ​ពល​របស់​គណ​បក្ស​កំពុង​កាន់​អំណាច​ គឺជា​តុលាការ​ឯក​រាជ្យ​ និង​​ប្រកាន់​ភ្ជាប់​តាម​ច្បាប់​។ លោកថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​អ្នក​ទោស​នយោ​បាយ​ចំ​ឈ្មោះ​ថា “ ដូច​ខ្ញុំ​បាន​ជម្រាប​រួច​ហើយ​ថា ប្រទេស​កម្ពុជា​មិន​មាន​អ្នក​ទោស​នយោ​បាយ​ទេ ប៉ុន្តែ មាន​អ្នក​ន​យោ​បាយ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​មាន​ពិរុទ្ធ​ភាព​ ពី​បទ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ”។ លោក ហ៊ុន សែន...

ទំនប់​វារី​អគ្គិសនី​ល្អសម្រាប់​ទៅ​ថ្ងៃ​អនាគត​ ប៉ុន្ដែ អ្នក​ភូមិ​មិនទាន​​់យល់​ច្បាស់​នៅ​ឡើយ​

ស្រុក​សេសាន, ខេត្ត​ស្ទឹង​ត្រែង​-លោក​ ចាន់ថុនបាន​ទន្ត្រំ​ជើង​លើ​ដី​ ដែល​ដី​នោះ​គឺ​ជា​ដី​មានថ្មលាយ​ក្រួស​ក្រហម​។ លោកចាន់ថុន ​និយាយ​ថា “ នេះ​ហើយ​គឺ​ជា​មូលហេតុ​ ដែល​ខ្ញុំ​ចេះ​តែ​រអ៊ូរទាំ​ពី​គុណ​​ភាព​​ដី​នៅ​ទី​នេះ”។ បុរស​អាយុ​៨០​ឆ្នាំ​រូប​នេះ​ បាន​និយាយ​ថា“ សូម្បី​តែ​នៅ​ពេល​ភ្លៀង​​ ទឹក​មិន​ដែល​ហូរ​ចូល​ទៅ​ក្នុង​វាល​ស្រែ​នោះ​​ទេ​ ហេតុ​ដូច្នេះ​ហើយ​យើង​មិន​អាច​ធ្វើ​ស្រែ​នៅ​លើ​ដី​បែប​នេះ​នោះ​ទេ​។ ទឹក​នឹង​ស្ងួត​អស់​មុន​ពេល​វា​ហូរ​ចូល​ទៅ​ក្នុង​ដី​ ប៉ុន្ដែកន្លែង​នេះ​ហើយ​ គឺ​ជា​កន្លែង​ដែល​លោក​ ចាន់ថុននិង​អ្នក​ភូមិ​ចំនួន​៤៥០​គ្រួសារ​មក​ពី​ភូមិ​ស្រែគរត្រូវមក​រស់​នៅ​​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ។អ្នក​ភូមិ​​ទាំង​នេះ​ត្រូវ​បាន​បណ្ដេញ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ ដើម្បី​យកទីកន្លែងសម្រាប់​សាង​សង់​ទំនប់វារី​អគ្គិសនី​សេសាន​ក្រោម​២។ មានចម្ងាយបួន​គីឡូម៉ែត្រ​ពី​ច្រាំង​ទន្លេ​សេសាន​ អ្នក​ភូមិ​ទាំង​នេះ​បា​ដាំ​ដំណាំ​ហូប​ផ្លែ​នៅ​ក្បែរ​ផ្ទះ​របស់​ពួក​គាត់​ ដូចជាដើម​ខ្នុរដើមដូង​ និង​ដើម​ស្វាយជាដើម។ រីឯ​របរ​នេសាទ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ភូមិ​ត្រូវ​បោះ​បង់​ចោល​។ ហើយ​នៅ​មិន​ឆ្ងាយ​ពី​ច្រាំង​ទន្លេ​ប៉ុន្មាន​ គឺ​មាន​សុទ្ធ​តែ​វាល​ស្រែ​ ដែល​អាច​ផ្គត់​ផ្គង់​ដល់​អ្នក​ភូមិ​ចំនួន​៤៥០​គ្រួសារ​នៅ​ក្នុងភូមិ​​ស្រែគរ​នេះ​ ដែល​ជា​សហគមន៍​ជន​ជាតិ​ឡាវ​​ដ៏​ធំ​មួយ។ ពួក​គាត់​សុទ្ធ​តែ​រស់​នៅ​ក្នុង​ផ្ទះ ឈើខ្ពស់​ផុត​ពី​ដី​ដោយ​មាន​លាប​ពណ៌បៃ​តង និង​មាន​ប្រក​ដំបូល​ស័ង្កសីដែល​យើង​​មើល​ទៅ​ហាក់​ដូច​ជា​កន្លែង​ប្រជុំ​ ឬ​វត្ត​អារាម​អ៊ីចឹង។ ដោយឆ្លង​កាត់​បញ្ហា​ជា​ច្រើន​ឆ្នាំ​ ភូមិ​​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ នឹង​ក្លាយ​ទៅ​ជា​ភូមិ​ដែល​នៅ​ក្នុង​ទឹក​ជម្រៅ​រាប់​សិប​ម៉ែត្រ។ ទីនេះនឹងស្ថិតក្នុង​គម្រោង​ស្ថានីយ​វារី​អគ្គិសនីសេសាន​ក្រោម​២ ដែល​មាន​កម្លាំង​៤០០​មេហ្គាវ៉ាត់​​ នឹងធ្វើឲ្យឃុំនិង​ភូមិ​ស្រែ​គរ​ នៅ​ក្នុង​អាង​ទឹក​ ដែល​លាត​សន្ធឹង​ប្រមាណ​៣៤.៣០៨ហិក​តា​។ អ្នក​ការពារបរិស្ថាន​មួយ​ចំនួន​បាន​លើក​ឡើង​ថា ដោយ​មាន​ទី​តាំង​ស្ថិត​នៅ​ក្បែរ​ចំណុច​ប្រសព្វ​គ្នា​នៃ​ទន្លេ​សេសាននិង​ទន្លេស្រែពក​ ស្ថានីយ​វារី​អគ្គិសនី​សេសាន​ក្រោម​២នេះត្រូវ​បានទី​ស្ដីការ​គណៈរដ្ឋ​មន្ត្រីអនុម័ត​កាលពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា​ ហើយ​គ្រាន់តែនៅ​ក្នុង​ស្រុក​សេសាន​តែ​មួយ​ មានអ្នក​ភូមិ​ចំនួន​៥.០០០​នាក់​​​ នឹង​ត្រូវ​ចាក​ចេញ​ពីភូមិ​របស់​ខ្លួន​។ ប្រជា​ពលរដ្ឋ​ចំនួន​១០០.០០០នាក់​​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ និង​ខេត្ត​រតនគិរី​ ក៏​នឹង​លែងបាន​នេសាទ​ត្រី​ដែរ​ ដោយសារ​តែ​ទំនប់វារី​អគ្គិសនី​នេះ នឹង​កាត់​​ផ្ដាច់​ទន្លេ​ទាំង​ពីរ​នេះ​ចេញ​ពី​ទន្លេ​មេគង្គ។ ថ្វី​បើ​គ្មាន​ការ​ផ្លាស់​ប្ដូ​រក៏ដោយ​ ក៏អ្នក​ភូមិ​នៅ​ក្នុង​ភូមិ​ស្រែ​គរ​បាន​លើក​ឡើង​ថាពួកគេ​នៅ​មិន​ទាន់​ទទួល​បាន​​ព័ត៌មាន​លម្អិត​អំពី​ការគិតគូររបស់​រដ្ឋាភិបាល​ អំពី​អនាគត​របស់​ពួក​គាត់​ឡើយ​ ជា​ពិសេស​អំពី​បញ្ហា​ប្រាក់​សំណង​ និង​ការ​តាំង​ទី​លំនៅ​ថ្មី​។ លោក ឡន ជឿន អាយុ​៥៥​ឆ្នាំ​ ដែល​កំពុង​តែ​អង្គុយ​បត់​ជើង​ នៅ​ក្នុង​វត្ត​មួយ​នៅ​ក្នុង​ឃុំ​របស់​គាត់​ បាន​និយាយ​ថា “ ខ្ញុំ​មិនដែល​បាន​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ណា​ម្នាក់ ដើម្បី​ពិភាក្សា​ជាមួយ​ពួក​យើង​អំពី​បញ្ហា​នេះ​ទេ​”។ ជា​កសិករ​ម្នាក់​ដែល​កាន់​កាប់​ដី​ធ្លី​ប្រហែល​ប្រាំពីរ​ហិកតាលោក​ ឡនជឿននឹង​បាត់​បង់​ដី​របស់​ខ្លួន​ទាំង​នេះ ​​ប្រសិន​បើ​គាត់​​ត្រូវ​ឲ្យ​ចាកចេញ​ពី​ទីនេះ​។ ដោយ​មាន​វាល​ស្រែ​ទំហំ​​ពីរហិកតា និង​ចម្ការ​ទំហំប្រាំ​ហិកតា ​ដែល​គាត់​ធ្លាប់​តែ​ដាំ​ដំឡូង​មីចេកនិង​អំពៅព្រម​ទាំង​ដំណាំ​ហូប​ផ្លែ​នៅ​លើ​ដី​របស់​ខ្លួន​ គាត់​នឹង​គ្រួសារ​របស់​គាត់ ដែល​មាន​កូន​ចំនួន​ប្រាំបី​នាក់​ នឹង​មិន​អាច​រស់​នៅ​ដោយ​សុខ​សប្បាយទេ។ លោកឡនជឿនបាន​និយាយ​ថា “ ខ្ញុំ​យំ​នៅ​ពេល​ខ្ញុំ​បាន​ឮថា គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២នេះ​ត្រូវ​បាន​អនុម័ត​ ពី​ព្រោះ​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​បាត់​បង់​អ្វី​ៗ​ទាំង​អស់​”។ លោក​បាន​បន្ដ​ថា ខ្ញុំ​នឹង​អាឡោះ​អាល័យ​ផ្ទះ​របស់​ខ្ញុំ​ ដែល​ខ្ញុំ​ធ្លាប់​រស់​នៅ​ជា​យូរ​មក​ហើយខ្ញុំ​នឹង​អាឡោះ​អាល័យ​ផ្លូវ​ដែល​ខ្ញុំ​ធ្លាប់​ដើរ​ជារៀង​រាល់​ថ្ងៃ ខ្ញុំ​នឹង​អាឡោះ​អាល័យ​អ្វី​ៗ​ទាំ​ង​អស់​នៅ​ក្នុង​ភូមិ​នេះ”។ យោងតាមឯកសារ​របស់​ក្រសួង​ឧស្សា​ហកម្ម​ រែ៉និងថាមពលដែល​អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​ បាន​បង្ហាញ​ថា ក្រុម​ហ៊ុនជាប់ពាក់​​ព័ន្ធ​នឹង​ការ​សាង​សង់​ទំនប់វារីអគ្គិសនី​សេសាន​ក្រោម​២នេះ​ បាន​ត្រៀម​ទឹក​ប្រាក់​ចំនួន​៨,២៨​លាន​ដុល្លារ​ ដើម្បី​ផ្តល់ជា​ប្រាក់​សំណង​ដល់​ក្រុម​គ្រួសារ​ដែល​នឹង​ត្រូវ​ចាក​ចេញ​ពី​ភូមិ​របស់​ខ្លួន​។ សម្រាប់​ក្រុម​គ្រួសារ​អ្នកនេសាទ ​ដែល​ទទួលផលប៉ះពាល់ដោយ​សារ​បាត់​បង់​ប្រាក់​ចំណូល​របស់​ខ្លួន ពួក​គាត់​នឹង​ត្រូវ​ទទួល​បាន​ប្រាក់​សំណង​ក្នុង​ទឹកប្រាក់​ចំនួន​៣២៣.៤៥០​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​ៗ រហូត​ដល់​១០​ឆ្នាំ​។ ​សម្រាប់​ក្រុម​គ្រួសារ​ដែល​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​សារ​អនុផល​ព្រៃ​ឈើ​មាន​ដូចជា​ជ័រ​ទឹក​ និង​វល្លិដែល​ពួក​គាត់​យក​ទៅ​ធ្វើ​ជា​កន្ត្រក ពួក​គាត់​នឹង​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​៣២៧.៦០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​រហូត​ដល់​ប្រាំ​ឆ្នាំ​ ហើយ​ក៏​មាន​កញ្ចប់​ប្រាក់​សំណង​ ​ផ្នែកបរិស្ថាន​សង្គម ដែល​គិត​ជា​ទឹក​ប្រាក់​ចំនួន​១,៤៣​លាន​ដុល្លារ ​សម្រាប់​ក្រុម​គ្រួសារ ​ដែល​ត្រូវ​ចាក​ចេញ​ពី​ភូមិ​របស់​ ខ្លួន​ និង​មាន​ទឹក​ប្រាក់​ចំនួន​១,៩៨​លាន​ដុល្លារ​ផ្សេង​ទៀត​សម្រាប់​កម្មវិធី​មួយ​ ដែល​គេ​បង្កើត​ឡើង​ ដើម្បី​ជួយ​បង្កើន​ប្រាក់​ឯកសារ​នេះ​មិន​បាន​បញ្ជាក់​ថា តើទឹក​ប្រាក់​ទាំង​នេះ​នឹង​ត្រូវ​បែង​ចែក​ដូចម្ដេច​សម្រាប់​គ្រួសារ​ទាំង​នោះ​ឡើយ​ ឬក៏​ថានរណា​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ប្រាក់​សំណង​ទាំង​នេះ។ យោង​តាម​ឯកសារ​ ដាក់ជូន​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប នៅក្នុងប្រទេស​កម្ពុជា​ នឹង​ត្រូវ​គ្រប់​គ្រង​គម្រោង​នេះ​ចំនួន​៩០​ភាគ​រយ​ ហើយ​ក្រុម​ហ៊ុន​អគ្គិសនី​វៀតណាម ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​អាចគ្រប់​គ្រង​១០​ភាគ​រយ​។ ដើម្បី​ផ្ដល់​ហិរញ្ញ​ប្បទាន​ដល់​គម្រោង​នេះ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុបបាន​ចាប់​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន​ចិន​...

ខួប​​​លើក​​​ទី២ នៃហេតុការណ៍​​​រត់​​​ជាន់គ្នា​​​ស្លាប់​​​​​​កន្លង​​​ទៅ​​​​ស្ងាត់​ៗ នៅ​លើ​ស្ពាន​ពេជ្រ​ ក្នុង​រាជ​ធានីភ្នំពេញ

រដ្ឋាភិបាល បាន​​​ចាត់​​​ទុក​​​ឧបទ្ទ​វហេតុ​​​នៃ​ការ​​​​ផ្អើល​រត់​​​ជាន់​​​គ្នា​​​ស្លាប់ ថា​​​ជា​​​ការ​​​បាត់​​​បង់​​​ជីវិត​​​​​​មនុស្ស​​​ដ៏​ច្រើន​​​បំផុត​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ចាប់​​​តាំង​​​ពី​​​ការ​​​ដួល​​​រលំ​​​នៃ​​​របប​​​ខ្មែរ​​​ក្រហម​​​ជាង​​​បី​​​ទសវត្សរ៍​​​កន្លង​​​មក​​​នេះ។នៅ​​​ថ្ងៃ​​​ទី​២២ ខែ​​​វិច្ឆិកា ឆ្នាំ​​​២០១០ ​អ្នក​ដើរ​កម្សាន្ដ​ពេល​​​​បុណ្យ​​​អំុទូក​​​ចំនួន​​​៣៥៣​​​នាក់ ភាគ​​​ច្រើន​​​ជា​​​យុវជន​​​ និង​​​យុវនារី​​​មក​​​ពី​​​បណ្ដា​​​ខេត្តបាន​​​ស្លាប់​​​​​​ដោយ​​​សារ​​​ការ​​​ថប់​​​ដង្ហើម នៅ​​​ក្នុង​​​​គំនរ​សាក​សពដែល​គរ​លើ​គ្នា​​​​​​​នៅ​​​លើ​​​ស្ពាន​​​កោះពេជ្រ​ក្នុង​រាជធានី​​​ភ្នំពេញ ឬក៏បាន​​​ស្លាប់​​​ដោយសារ​​​មនុស្ស​​​រត់​​​ជាន់​​​គ្នា​​​ប្រសេច​​​ប្រសាច​​​​នៅ​ពេល​នោះ។ ប៉ុន្តែ កាល​​​ពី​​​ម្សិល​​​មិញ រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​គត់​ខួប​​​នៃ​​​ការ​​​រត់​​​ជាន់​​​គ្នា​​​ស្លាប់​​​នៅ​​​ថ្ងៃ​​​នោះ​បាន​​​​កន្លង​​​ទៅ ​​​ដោយ​​​ការ​​​ធ្វើ​​​មិន​​​ដឹង​​​មិនឮ​​​របស់​​​រដ្ឋា​ភិបាល។ពេញ​​​មួយ​​​ព្រឹក​​​នេះ អ្នក​​​កាន់​​​ទុក្ខ​​​មួយ​​​ចំនួន បាន​​​ដើរ​នៅ​​​ក្បែរ​​ចេតិយ ​ដែលបាន​​​កសាង​​​​​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​មុន ដើម្បី​​​​​សែន​ព្រេន​ឧទ្ទិស​​​​ដល់​​​ព្រលឹង​​​របស់​​​​សាច់​ញាតិ​ ដែល​បាន​​​ស្លាប់។​​​នៅ​​​មុន​​​ពេល​​​ថ្ងៃ​​​លិច សមាជិក​​​៤០​​​នាក់​​​របស់​​​ចលនា​​​យុវជន ​​​មក​​​ពី​​​គណបក្ស​​​សមរង្សុី បាន​​​រៀប​​​ចំ​ការ​​​បួង​​​សួង ដោយ​​​លុតជង្គង់​​​នៅ​​​ពី​​​មុខ​​​ចេតិយ​​​នេះ ខណៈ​​​ព្រះសង្ឃ ប្រោះ​​​ព្រំ​​​ទឹក​​​​មន្ដ។ ក្រុម​​​អ្នក​​​រៀប​​​ចំពិធី​​​នេះ បាន​​​និយាយ​​​ថា ​រដ្ឋាភិបាល ដែល​​​ត្រូវ​​​បានមនុស្ស​​​មួយ​​​ចំនួន​​​​​​បន្ទោស​​​ថា មិន​​​បាន​​​​គ្រប់គ្រង​ក្រុម​​​​​​​​មនុស្ស​​​ដ៏​​​ច្រើន​​​នៅ​​​ថ្ងៃ​​​នោះ មិន​​​គួរ​​​បំភ្លេច​​​ថ្ងៃ​​​នេះ​​​ទេ។ លោក សួង សុភ័ណ ដែលជា​​​ប្រធាន​​​ចល​​​នា​​​យុវជន​​​របស់​​​គណបក្សប្រឆាំង​​​នេះ ​មាន​​​ប្រសាសន៍​​​ថា “ នេះជា​​​ការ​​​បង្ហាញ​​​​ឲ្យឃើញយ៉ាង​​​ច្បាស់​​​ថា រដ្ឋាភិបាល បាន​​​និង​​​កំពុង​​​​ព្យាយាមបំភ្លេច​​​ហេតុការណ៍​​​នេះ និង​​​មាន​​​បំណង​​​បិទបាំង​​​បញ្ហា​​​ទាំង​​​នេះ។វា​​​ជា​​​ការ​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​យ៉ាង​​​ច្បាស់​​​ថា រដ្ឋា​ភិបាល​មិន​​​ចាប់​​​អារម្មណ៍​​​ចំពោះ​​​បញ្ហា​​​នេះទេ”។​ប៉ុន្តែ យើង​​​ចាំបាច់ ​​​ត្រូវ​​​រំឭក អំពី​​​ហេតុ​​​ការណ៍​​​នេះ ហើយ​​​យើង​​​មក​​​ជា​​​រៀង​​​រាល់​​​ឆ្នាំ” ។ លោក ឡុង ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​ធានី​​​ភ្នំពេញ មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​​ដឹង​​​ទេថា​​​ហេតុ​​​អ្វី អាជ្ញាធរ សម្រេច​​​ចិត្ត​​​មិន​​​រៀប​​​ចំ​​​ពិធី​​​រំ់ឭក​​​វិញ្ញាណក្ខន្ធ​​​នៅ​​​ឆ្នាំ​​​នេះ​​​។ រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​​​​ហេតុ​​​ការ​​​ណ៍​​​នៃ​​​ការ​ផ្អើល​រត់​​​ជាន់គ្នា​​​ស្លាប់​​​នេះ ក្រុម​​​មន្ត្រី​​​នគរ​​​បាល​​​ បាន​ទទួល​ស្គាល់​​​​ពី​​​ការ​​​ខ្វះចន្លោះ​មួយ​ចំនួន​ក្នុង​​​​​​​ការ​​​គ្រប់​​​គ្រង​​​​ក្រុម​​​​មនុស្ស​​​ ដែល​​​បាន​​​មក​​​ផ្ដុំ​​​គ្នា​​​យ៉ាង​​​កក​​​កុញ​​​​​​នៅ​​​កោះ​​​ពេជ្រ​​​នា​យប់​​​នោះរួម​ទាំង​ការ​ខ្វះ​កម្លាំង​នគរ​បាល​ផង​ដែរ។ក្រុម​​​មន្ត្រី​​​នគរបាល​​​ទាំង​​​នោះ ក៏​​​បាន​​​បន្ទោស​​​ម្ចាស់​​​កោះ​​​នេះ ​គឺ​ក្រុម​ហ៊ុន​​​​សារជីវ​កម្ម​​វិនិយោគ​​​ទុន​​​​​​កម្ពុជា ក្រៅប្រទេស (OCIC)ដែល​​​បាន​​​បន្ទោស​​​សាលា​​​រាជធានី​​​វិញ។​ប៉ុន្តែ​ ពេលគណៈកម្មាធិការ​​​ពិសេស​​​ត្រូវ​​​បាន​​​បង្កើត​ឡើង​​​​​​ដោយ​​​​​​មិន​​​រាប់​​​បញ្ចូល​​​​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​​​នោះបាន​​​បិទ​​​ការ​​​សើុប​​​អង្កេត​​​របស់​​​ខ្លួន​​​ចំពោះ​​​ហេតុ​​​ការណ៍​​​នេះ បន្ទាប់​​​ពី​​​រយៈ​​​ពេល​​​មួយ​​​សប្ដាហ៍​មក លោក​ ហុ៊ន សែន បាន​​​​សម្រេច​​​ថា គ្មាន​​​អ្នក​​​ណា​​​ម្នាក់ ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​បញ្ហា​​​នេះ​​​ទេ។ លោកបានមាន​​​ប្រសាសន៍​​​នៅ​​​ពេល​នោះ​​​ថា “ គ្មាន​​​នរណា​​​ម្នាក់​​​​​​ត្រូវ​​​ស្ដី​​​បន្ទោស​​​​​​ចំពោះ​​​ហេតុ​​​ការណ៍​​​​ផ្អើល​រត់​​​ជាន់​​​គ្នា​​​ស្លាប់​​​ដែល​​​មិន​​​នឹក​​​ស្មាន​​​ដល់​នេះ​ទេ​”។ របាយការណ៍​​​របស់​​​គណៈកម្មាធិការ​​​នេះ​ដែល​​​មិន​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​ជា​​​សាធារ​​​ណៈ បាន​​​សន្និដ្ឋាន​​​ថា ហេតុ​​​ការណ៍​​​ផ្អើល​​រត់​​​ជាន់​​​គ្នា​​​ស្លាប់​​នេះ​បាន​​​កើត​​​មាន​​​ឡើង​​​ពេល​​​មនុស្ស​​​ខ្លះ​​​ក្នុង​ចំណោម​​​​​មនុស្ស​ទាំង​នោះ​បាន​​​ស្រែកខ្លាំងៗ​​​ថា ស្ពាន​នេះ​​​​យោល​យោគ​ជិត​​​បាក់​​​​ហើយ​។ បន្ទាប់​​​មក​​​សាលារាជធានី បាន​​​​វាយ​កម្ទេច​​​​ស្ពាន​​​នេះ​​​​​ចោល ហើយ​​​បាន​​​សាង​​​សង់​​​ស្ពាន​​​ថ្មពីរ មួយ​​​នៅ​​​កន្លែង​​​​​​ស្ពាន​​​ចាស់។ ប៉ុន្តែ កិច្ច​​​ខិតខំ​​​ប្រឹង​​​ប្រែង​​​ជា​​​លើក​​​ទី២​​​របស់​​​សមាជិក​​​សភា​​​​​​​​​មក​​​ពី​​​គណ​​​បក្សប្រឆាំង​​​ឲ្យ​​​មាន​​​ការ​​​សើុប​​​អង្កេត​​​ដោយ​​​ឯករាជ្យ​​​ចំពោះ​​​មូល​​​ហេតុ​​​នៃ​​​ហេតុ​​​​ការណ៍​​​​ផ្អើល​រត់​​​ជាន់​​​គ្នា​​​​នេះ​ ត្រូវ​​​បាន​​​​​​បដិសេធ ដោយ​​​គណបក្ស​​​​កាន់​​​អំណាច។ លោកស្រី មូរ សុខហួរ សមាជិក​​​សភា​​​មក​​​ពី​​​គណបក្សប្រឆាំង ដែល​​​បាន​​​ចូល​​​រួម​​​​​​នៅ​​​ក្នុង​​​ពិធី​​​បួង​​​សួង​​​កាល​​​ពី​​​រសៀល​​​ម្សិល​​​មិញ មាន​​​ប្រសាសន៍​​​ថា “ អ្នកជាប់ពាក់ព័ន្ធ គឺ​ស្នង​ការនគរ​បាល លោក កែប​​​ ជុតិមា អភិបាល​​​រាជ​​​ធានី។ យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​លោក អភិបាលរាជធានី​មក​ទី​នេះ​ដែរ​នៅ​​​ថ្ងៃ​​​នេះ”។ លោក តាំង វេង​​​គី ដែល​​​បាន​​​បាត់​បង់​​​​កូន​​​ប្រុស​​​អាយុ១៦​​​ឆ្នាំ ឈ្មោះ តាំង មូនី នៅ​​​ក្នុង​​​ហេតុ​​​ការណ៍​​​រត់​​​ជាន់​​​គ្នា​​​ស្លាប់​នេះ​បានបន្ទោស​​​​ម្ចាស់​​​កោះឯកជន​​​នេះ។ “ ខ្ញុំ​​​ចង់​​​ឲ្យ​​​រដ្ឋាភិបាល ដាក់​​​ទណ្ឌកម្ម​​​​​​ម្ចាស់​​​កោះ​​​ពេជ្រ​​​នេះ ពី​​​ព្រោះ កូន​​​របស់​​​ខ្ញុំ បាន​​​ស្លាប់​​​នៅ​​​លើ​​​ស្ពាន ហើយ​​​ពួក​​​គេ​​​ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ” នេះជា​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក ​វេង គីដែលមក​​​​​​បួង​​​សួង​​​នៅ​​​ចេតិយ​​​រំឭក​វិញាណ​​ក្ខន្ធ​​​នេះ ជា​​​មួយ​​​នឹង​​​ធូប​​​ និង​​​ផ្កា​​​មួយ​​​បាច់។ លោកបន្ដ​​​​ថា “ ខ្ញុំមក​​​​​​ដើម្បី​​​រំឭក​​​ដល់​​​កូន​ប្រុស​​​​ជា​​​ទី​​​ស្រឡាញ់ វាជា​​​ការ​​​ចាំ​បាច់​ណាស់​​​សម្រាប់​​​ខ្ញុំ​​​​ក្នុង​ការ​ធ្វើ​​​ការ​​​រំឭក​​​នេះ។​ខ្ញុំមិន​នឹក​ស្មាន​ថា កូន​​​ប្រុស​​​របស់​​​ខ្ញុំ​​​ស្លាប់់​​​នៅ​​​លើ​​​ស្ពាន​​​នេះ​​​ទេ”៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ