អ្នកភូមិនៅ​​ខេត្ត​ព្រៃវែង ​តវ៉ា​​កា​រ​​ដំឡើង​ថ្លៃចរន្ត​អគ្គិសនីផ្គត់ផ្គង់ដោយ​ក្រុម​ហ៊ុន អេលីហ្សា ហួរ

ប្រជាពលរដ្ឋ​ជា​ង​​២០០គ្រួសារ​នៅក្នុង​ខេត្ត​ព្រៃ​​វែង​​ បា​ន​​​ប្រមូលផ្តុំ​គ្នា​​នៅ​ខាង​ក្រៅ​អធិការដ្ឋា​​​ន​​​នគរបា​ល​ស្រុកពារាំ​ង​ កា​ល​ពី​ថ្ងៃ​ពុធ​ ដើម្បី​តវា៉​ច​ំ​ពោះក្រុ​ម​ហ៊៊ុន​ផ្គត់ផ្គង់​ភ្លើង​អគ្គិសនី អេលីហ្សា ហួរ(Elisa Hour) និង​ក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា(EDC)ដែ​ល​សុទ្ធតែ​​​​មិន​ព្រម​​​បញ្ចុះ​​ថ្លៃអគ្គិសនី​ បើទោះ​ជា​ខ្លួន​​​បា​ន​​​សន្យា​កាល​​បី​​ខែ​​មុនហើយ​ក៏​ដោយ​​​។ អ្ន​ក​ភូម​ិ​បា​ននិ​យា​យ​កាលពី​ម្សិលមិញ​​ថា​ កា​ល​ពីក្នុ​ង​​ខែ​​មករា ​ក្រុ​ម​ហ៊ុនEDCដែល​ស្ថិត​នៅ​​ក្រោមការ​​គ្រប់​គ្រង​របស់​​រដ្ឋ​បា​ន​​សន្យា ​​ចំ​ពោះ​អ្នក​ភូមិ​ថា ​តម្លៃ​អ​គ្គិសនី​នឹង​បញ្ចុះ​​ពី​៣.០០០​រៀល​​ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង មក​ត្រឹម​១.៧០០រៀល​​វិញ។ ​ប៉ុន្តែ​តម្លៃ​នេះ​នៅ​តែ​មិនទាន់​ចុះ​ដដែ​ល​។ ឈ្មោះ ជឿ ចាយ ​ដែល​ស្ថិត​​​ក្នុង​ចំណោម​ អ្នក​តវ៉ា​ទាំង​នោះ​បា​ន​លើក​ឡើង​​ថា “តម្លៃ​នេះ​​ ​ខ្ពស់​ណាស់​​សម្រាប់​​យើង​"។ លោក ជឿ ចាយ បា​ន​​និយាយ​ថា ក្រុម​ហ៊ុន​ EDC ក៏បា​ន​សន្យា​​​ដែរ ​ថានឹងមានការ​​​ដំឡើងប​ណ្តាញអគ្គិសនី​បន្ថែម​​ ដើម្បី​​​​ឲ្យ​​លំនៅ​ដ្ឋាន​បន្ថែម​ទៀត​​អា​ច​​ភ្ជាប់​​បណ្តាញ​រប​ស់​រដ្ឋ​​​បាន​។ លោក​​ ជឿ ចាយ បា​ន​និយា​យថា ​លោក​ប្រមូល​​ស្នាម​​មេដៃ​បាន​​​ចំនួន​​៥០០​​ពី​អ្ន​ក​ភូមិ​​ ដើម​្បី​បញ្ជូន​ញត្តិ​មួយ​​​ទៅ​​ខុ​ទ្ទកាល័យ​​​ខេត្ត​ព្រវែង​នៅ​ថ្ងៃ​ច័ន្ទ​។ ប្រសិន​បើអ្នក​ភូមិ​មិន​ទទួល​បាន​កា​រ​​ឆ្លើយ​តប​ទេ​នោះ​ ញត្តិ​នេះ​នឹង​​ត្រូវ​បញ្ជូន​​ទៅ​សាលា​​ដំបូង​​ខេត្ត​តែ​ម្តង​។ ឈ្មោះ ស៊ុន សូ​នី ជា​អ្នក​តវា៉​ម្នាក់​ទៀតបា​ន​ន​ិ​យា​យ​ថា ​​​​“ការផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​អ្ន​ក​ភូមិ​​​​​មិន​មែន​​ជា​រឿង​​លំបា​ក​ទេ ​​ប្រសិន​បើ​​ ចង់​​​​នោះ ​”។ លោកយ៉ាឫទ្ធី ​អ្នក​បចេ្ចក​ទេ​ស​នៅ​​EDC បា​ន​និយា​យ​ថា ​កា​រពន្យារពេល​​បញ្ចុះ​​តម្លៃ​អគ្គិសនី​នៅក្នុង​​តំ​បន់​នេះ​ គឺដោ​យ​សារ​​តែ​កា​រ​​ពង្រីក​ផ្លូវជាតិ​លេខ​៦ ដែ​លបាន​​​បង្អាក់​ដំណើរកា​រ​​​ដំឡើង​បណ្តាញ​អគ្គិសនី​ថ្មី​របស់​ក្រុម​ហ៊ុន។ លោក យ៉ា​បា​នមាន​ប្រសាសន៍ថា “​បើទោះជា​គម្រោង​របស់​រដ្ឋាភិបា​ល​​កំពុង​​បង្អាក់​កា​រ​ងារ​របស់​​យើ​ង​ក៏ដោយ ​ក៏៏​EDC​នៅតែ​​ធ្វើ​កា​រ​ងា​រ​បស់​ខ្លួន ​ដើម្បី​ផ្គត់ផ្គង់​​​ថាម​ព​ល​អគ្គិសនី​​​ឆាប់​ៗនេះ​ដែរ​”។ លោក យ៉ា​ ក៏បា​ន​ឲ្យ​ដឹង​ផងដែរ​ថា ​EDCនិង​ក្រុម​ហ៊ុន​ថ្មី​មួយ​ឈ្មោះ​ TLPC កំពុង​តែ​ដំឡើ​ងបណ្តាញ​​អគ្គិសនី​ក្នុង​បំណង​​បញ្ចុះ​តម្លៃ​អគ្គិសនី​សម្រាប់​អ្ន​ក​ភូមិ។ លោក ព្រៃ ឡេង ​ឪពុករបស់​ម្ចាស់​ក្រុម​ហ៊ុន​ អេលីហ្សា​ ហួរ​ បា​ន​និ​យា​យ​ថា ​ក្រុម​ហ៊ុន​មិន​អា​ច​បញ្ចុះ​តម្លៃ​អគ្គិសនី​បា​ន​ទេ ពីព្រោះ​តម្លៃ​ប្រេង​មា៉ស៊ូត​បច្ចុប្បន្ន​នេះ​​ថ្លៃ​ខ្លាំង​ណាស់​ គឺ​ដល់ទៅ​​១.៣២០ដុល្លារក្នុង​មួយ​តោន​ឯណោះ​៕ ប្រែសម្រួ​ល​ដោ​យ ​ចេវប៊ុននី​​​​​​​​​

សមាជិកគណបក្ស សម រង្ស៊ី ដើរ​ចេញ​ពី​សម័យប្រជុំ​ព្រឹទ្ធសភា ព្រោះខឹងមិនបានតំណែង

នៅក្នុង​សម័យប្រជុំ​លើក​ដំបូង​នៃ​អាណត្តិថ្មីរបស់ខ្លួនកាលពីម្សិលមិញ សមា​ជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ីចំនួន​១១រូប ​បានដើរចេញជាការតវ៉ា បន្ទាប់​ពី​សមា​ជិកភាគ​ច្រើន​នៃ​គណបក្ស​ប្រជាជន​កម្ពុជាបាន​រារាំង​មិនឲ្យ​មាន​ការ​តែង​តាំង​​តួនាទីធំៗ​នៅក្នុង​គណៈកម្មការ​ ព្រឹទ្ធសភា​ទាំង​ប្រាំបួន។ លោកគង់គាំសមាជិកព្រឹទ្ធសភា​គណ​បក្ស​សមរង្ស៊ីបាន​ថ្លែង​នៅ​សន្និសីទ​កាសែតមួយធ្វើនៅខាងក្រៅព្រឹទ្ធ​សភាថា“ឥឡូវនេះប្រទេសកម្ពុជា ​ដូច​ប្រទេស​វៀតណាម ​និង​ប្រទេសលាវអ៊ីចឹងដែល​នៅ​ប្រទេស​ទាំង​ពីរ​នេះ​​​សភាត្រូវបាន​គ្រប់​គ្រង​ដោយ​គណ​បក្សតែមួយ។រដ្ឋសភានិង​ព្រឹទ្ធ​សភា​ត្រូវ​បានគ្រប់គ្រង​ដោយ​គណបក្សប្រជាជន​កម្ពុជា។គណបក្សមួយជាអ្នក​សម្រេចហើយ​គណ​​​បក្ស​​​មួយ​​​ទៀតជាអ្នកអនុវត្ត”។ លោកគង់គាំ​ បានមានប្រសាសន៍ថាគណ​​​​បក្សសមរង្ស៊ីបាន​ដាក់​បេក្ខជន​សម្រាប់​​តួ​​​នាទី​​​​អនុប្រធានប៉ុន្តែ​ត្រូវបាន​បដិសេធ​តួនាទីទាំង​នេះ​ដោយការ​បោះ​ឆ្នោត​​ដែល​ធ្វើ​ឲ្យ​មាន​ការ​​​​បែក​បាក់​គ្នា​នៅក្នុង​គណ​បក្ស។ លោកបាន​មាន​ប្រសាសន៍ថា“គណ​បក្ស​ប្រជាជន​កម្ពុជាបង្ហាញពីឆន្ទៈមិនល្អនៅ​ពេល​​​​គណ​បក្ស​នេះ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ព្រឹទ្ធសភាអនុ​ប្រធាន​ទីមួយនិង​អនុប្រធាន​​​ទីពីរចេញពី​គណ​បក្ស​របស់​ខ្លួនហើយ​លុប​ឈ្មោះ​បេក្ខជន​មកពី​គណបក្ស​ សមរង្ស៊ី។ទង្វើនេះបង្ហាញ​ឲ្យ​ឃើញ​​ថាពួកគេ​ចង់​គ្រប់​គ្រង​ស្ថាប័ន​​​នេះ​តែឯង។ពួកគេ​មិនអនុញ្ញាត​ឲ្យគណបក្ស​សមរង្ស៊ី​ចូលរួម​ក្នុងគណៈកម្មការ​ណា​មួយ​​ឡើយ”។ បើទោះជា​មានការ​ដើរ​ចេញ​បែប​នេះ​ក៏ដោយក៏កិច្ច​ប្រជុំ​កាលពីម្សិលមិញបាន​បន្តធ្វើ​ដោយ​គ្មាន​សមាជិក​គណបក្ស​សមរង្ស៊ីដែរ។ លោកជាជេដ្ឋសមា​ជិក​ព្រឹទ្ធ​សភាមកពី​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសា​សន៍​​នៅក្នុង​​​កិច្ច​ប្រជុំនោះថា“ទោះជា​គណ​បក្ស​ សមរង្ស៊ីដើរចេញក៏ដោយក៏យើង​នៅមាន​​​សមា​​​ជិក​​​​​​គ្រប់​គ្រន់​សម្រាប់បោះឆ្នោតគាំទ្រដែរ។វាគ្មាន​​​បញ្ហាទេនៅពេល​​​សមាជិកមកពីគណបក្ស​ សមរង្ស៊ី ​​​ដើរ​​​ចេញនោះ”។ យោងតាមលោកសាយឈុំអនុ​ប្រធាន​ទីមួយ​ព្រឹទ្ធសភា​បាន​ឲ្យដឹងថាលោក ​ជាស៊ីមប្រធានព្រឹទ្ធសភាដែល​អវត្តមានពីកិច្ច​ប្រជុំ​នេះ​ ទើបតែបាន​ត្រឡប់​មក​ពី​ការពិនិត្យសុខភាព​នៅ​​ប្រទេស​សិង្ហបុរី។ លោកសាយឈុំបាន​មាន​ប្រសាសន៍​នៅ​​​ពេលបើកសម័យប្រជុំ​នេះ​ថា“ឋខ្ញុំដឹក​​​នាំ​សម័យ​​​​ប្រជុំនេះក្នុងនាម​ជា​ប្រធាននៃ​កិច្ច​ប្រជុំ​ ពី​​​ព្រោះ​សម្តេច​ប្រធាន​ព្រឹទ្ធ​សភា​អវត្តមាន”។ លោកបានមានប្រសាសន៍​បន្ថែមទៀត​​​ថា“ ​សម្តេច​ប្រធាន​ត្រូវ ធ្វើដំណើរទៅជួបវេជ្ជបណ្ឌិតជា​​​រៀង​​​រាល់​ប្រាំ​មួយ​ខែម្តង”។ មានការលើកឡើង​ពី​ការ​ព្រួយបារម្ភ​ក្នុង​​​រយៈពេល​មួយ​ឆ្នាំ​​មក​នេះអំពី​សុខភាព​របស់​លោកជាស៊ីមដែល​​មាន​អាយុ៧៩​​​ឆ្នាំ​​​​​​ទៅ​​​ហើយនោះហើយ​លោកខកខាន​​មិន​ បាន​ចូលរួម​ក្នុងកិច្ច​​​ប្រជុំ​សំខាន់ៗជាច្រើន។ លោកឧត្តមសេនីយ៍ឯកយឹមលាងមេ​​​បញ្ជាការ​កង​អង្គរក្ស​លោកជាស៊ីមបាន​មាន​​​​ប្រសា​សន៍​កាល​​​ពី​​​ម្សិលមិញថាការ​ធ្វើ​​​ដំណើរ​ទៅ​ប្រទេស​សិង្ហ​​​បុរីនោះគឺដើម្បី​ទៅ​ពិនិត្យ​សុខ​ភាព​តាមការ​គ្រោង​​​ទុកជា​​​ប្រចាំមិនមែនដោយសារ​លោកជាស៊ីម​មាន​ជំងឺធ្ងន់ធ្ងរ​​​នោះទេ៕ ប្រែសម្រួលដោយសោមសារុន​​

អ្នក​ភូមិ​ស្វែងរក​ជំនួយពី​ប្រ​ធានា​ធិបតី ហ៊ូ ជិនតាវ ​ឲ្យ​ជួយដោះស្រាយ​​ក្នុង​ជម្លោះ​ដីធ្លី​ខេត្ត​កោះកុង

ក្នុង​កិច្ចខិត​ខំ​ប្រឹង​ប្រែង ដើម្បី​រា​រាំងគម្រោង​ទេសចរណ៍​ទ្រង់​ទ្រាយ​ធំ​របស់​ក្រុមហ៊ុនចិនមិន​ឲ្យ​លេបត្របាក់​យក​លំនៅដ្ឋានរបស់ខ្លួន អ្នក​ភូមិ​នៅ​ខេត្តកោះកុង​ បាន​និយាយ​ថានឹងនាំគ្នា​ដាក់​ញត្តិជូន​ស្ថានទូត​ចិន​នៅ​ថ្ងៃ​នេះដោយ​អំពាវ​នាវ​សុំ​ឲ្យ​មាន​ការ​អន្តរាគមន៍​ ពី​សំណាក់​ប្រធានាធិបតីចិនហ៊ូជិនតាវ។ អ្នក​ស្រី​ ទិត្យ ថេន អាយុ​៥៤​ឆ្នាំ ជាតំណាង​អ្នក​ភូមិ​មកពី​ឃុំ​ព្រែក​ខ្សាច់ ស្រុកគិរី​សាគរខេត្តកោះ​កុង បាន​និយាយថា អ្នក​ភូមិមួយក្រុម​មាន​គ្នា​២០​នាក់គ្រោង​នឹង​នាំ​យក​​ញត្តិ​ ដែល​ផ្ដិត​មេដៃ​ ដោយ​ប្រ​ជា​ពលរដ្ឋ​ចំនួន៣៤៩នាក់​​ដាក់​ជូន​ស្ថាន​ទូត​ចិន​​ ក្នុង​រាជធានី​ភ្នំ​ពេញ ខណៈ​ពេល​លោក ហ៊ូ ជិនតាវ មក​បំពេញទស្សនកិច្ចប្រទេស​កម្ពុជា​ស្រប​ពេល​ជា​មួួយ​នឹង​កិច្ចប្រ​ជុំ​កំ​ពូល​អាស៊ាន​នៅ​សប្ដាហ៍​ក្រោយ​នេះ។ ដោយ​មាន​ការ​អនុញ្ញាត ពី​រដ្ឋាភិបាលតាំងពី​ឆ្នាំ២០០៨មក គម្រោង​ទេសចរណ៍​ទ្រង់ទ្រាយ​ធំរបស់​ចិន​ ដែល​គ្រប់​គ្រង​ដោយ​ ក្រុម​ហ៊ុនយូ ឌី ជី (UDG)​​​ បាន​និង​កំពុង​កាប់​ឆ្ការ​ព្រៃ​លើផ្ទៃ​ដី​ទំហំ៣៦.០០០​ហិកតា ​នៅតាម​ឆ្នេរ​សមុទ្រ​ខេត្ត​កោះ​កុង  ដើម្បីសាងសង់​តំបន់​ទេសចរណ៍​មួយ ដែល​មាន​សណ្ឋាគារទីលាន​វាយ​កូន​ហ្គុលហ្វ៍និង​អាកាស​យាន​ដ្ឋាន​ដែល​ត្រូវ​ចំណាយអស់ទឹក​ប្រាក់​ចំនួន​៣,៨ពាន់​​​លាន​​​ដុល្លារ​សហរដ្ឋអាមេរិក។ ប្រជាពលរដ្ឋ​ចំនួន​១.១០០​គ្រួសារ ​បាន​ចុះ​​​​កិច្ចសន្យាជាមួយ​ក្រុម​ហ៊ុន​ និង​ព្រម​​ទទួល​សំណង​ថ្លៃ​ដីជាទឹក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ និងផ្ទះ​ឈើថ្មី ព្រមទាំងដី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ ក្នុង​មួយ​គ្រួសារ​ចំនួនពីរ​ហិកតា ​​​នៅ​ទី​តាំង​ថ្មីចម្ងាយ​ប្រហែល​១៥​គីឡូម៉ែត្រ​ពី​មាត់​សមុទ្រ។ ទោះ​ជា​យា៉ងណា អ្នក​ភូមិ​ខ្លះ ​បាន​និយាយ​ថា ពួកគាត់​ត្រូវ​អាជ្ញាធរបង្ខិត​បង្ខំ​ឲ្យចាកចេញ​​ពីដី​របស់​ខ្លួន។ អ្នក​ស្រី​ ទិត្យថេនបាន​បន្ថែម​ថាអភិបាល​ស្រុកគិរី​សាគរ​បាន​បង្គាប់​ឲ្យ​ប្រជាពលរដ្ឋចំនួន​១៩៣​គ្រួសារ​  ដែល​បន្តរស់ នៅក្នុងសហ​គមន៍នោះ ឲ្យចាក​ចេញ​នៅត្រឹម​ថ្ងៃ​អង្គារនេះ បុ៉ន្តែគ្រួ​សារ​ទាំង​នោះ បានទាមទារ​មិនព្រម​ចាក​ចេញឡើយ។​ អ្នកស្រីនិយាយ​ថា​ "យើង​ចង់​ដាក់​​ញត្តិនិយាយ​អំពី​បញ្ហា​របស់អ្នក​​ភូមិដូច្នេះ​ នៅ​ពេលលោក ​​​​ មក​ដល់​ លោក​នឹង​ដឹងអំពីបញ្ហានេះហើយ​លោក​នឹងរក​ដំ​ណោះ​ស្រាយ​សមរម្យ​សម្រាប់​ពួក​យើង"។ អ្នក​ស្រី​បាន​និយាយ​ថា​ កាល​ពី​ខែ​មុនស្ថាន​​ទូត​ចិន​ បាន​ទាត់ចោល​ញត្តិរបស់ពួកគាត់ម្តងហើយ ប៉ុន្តែ​ពេល​នេះ អ្នក​ភូមិនឹង​ចាំ​មើល​ទាល់​តែ​ស្ថានទូត​ព្រមទទួល​ញតិ្តនេះ។ អ្នក​ស្រី​បាន​និយាយ​ថា “ប្រ​សិន​បើ​មិន​ទទួល​ទេ យើង​នឹង​បន្ត​ប្ដឹង នៅខាង។អ្នក​ស្រីបាន​បន្ដ​ថា ​គ្រួសារ​ទាំង​នោះ​នឹង ​ "ប្រ​ឆាំងរហូតដល់ស្លាប់ ប្រសិនបើ​ពួកគាត់​មិន​បាន​រស់​នៅ​កន្លែង​ចាស់​របស់​ពួកគាត់​ទេ​នោះ”។ លោកឆេងឆែអភិបាល​ស្រុកគិរី​សាគរ​បាន​មាន​ប្រ​សាសន៍​ថា  រឿង​នេះ​ហួស​ពីសមត្ថ​កិច្ច​របស់​លោក ក្នុង​ការ​សម្រេច​ចិត្ត​ថា​ តើ​គ្រួសារ​ទាំងនោះអាច​បន្តរស់នៅ​ក្នុង​ភូមិ​ចាស់​របស់​ពួកគាត់​ឬអត់​នោះ។ លោក​បាន​បន្ថែម​ថា​ វា​អា​ស្រ័យ​លើ​គណៈ​កម្មការ​អន្តរ​ក្រសួង ដែល​ទទួល​បន្ទុករកដំណោះ​ស្រាយ​ចំពោះការ​ផ្លាស់ទី​តាំង​ថ្មី​នេះ។ លោក​បាន​មាន​ប្រ​សាសន៍​ថា "ពួកគាត់​មិនអនុញ្ញាតឲ្យ​បន្ត​រស់​នៅ​ក្នុង​ទី​តាំង​ចាស់​នោះទៀត​ទេ"។​​​​ លោក​បាន​បញ្ជាក់​ថាប្រ​ជា​ពល​រដ្ឋ​ប្រហែល​២០០​គ្រួសារ​កំពុង​តែ​រស់​នៅ​នៅ​ទី​នោះ​នៅ​ឡើយ។​​"​នេះ​គឺជាគោល​ការណ៍​របស់​អន្តរ​ក្រសួង”។ លោកវ៉ាងចាវអ្នក​គ្រប់​គ្រង​ផ្នែក​ទំនាក់​​​​ទំនង​របស់ក្រុម​ហ៊ុនយូឌីជី ថ្លែង​ថាលោក​​​​មិន​អាច​ធ្វើ​អត្ថា​ធិប្បាយ​បាន​ទេ ហើយ​​​លោកក៏មិន​ដឹង​​​​​​​អំពី​​ញត្តិផ្ញើជូន​លោក ហ៊ូ ជិនតាវ ដែរ៕ (រាយការណ៍​បន្ថែម​ដោយ Simon Lewis )                   ប្រែ​សម្រួល​ដោយហមសុផាណ្ណា    

ម៉ូតូ​អម​ក្បួនប្រតិ​ភូ​អាស៊ាន​ ប៉ះ​​​រថយន្ត​បុរស​វ័យ​៧១​ឆ្នាំ

កាល​ពី​ថ្ងៃ​ពុធ​ បុរស​អាយុ​៧១​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​មួយ​រយៈ​ពេលខ្លី​  បន្ទាប់​ពី​រថយន្ត​​​​របស់​គាត់​ប៉ះ​ទង្គិច​ជា​មួយ​ម៉ូតូ​កង​រាជ​អាវុធ​ហត្ថ ដែល​កំពុង​អម​ដំណើរ​គណៈ​ប្រតិ​ភូ​ថៃ​ មកចូល​រួម​កិច្ចប្រជុំ​អាស៊ាន។ ​លោក​ ខេង​ ទីតូ​ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថជាតិ​បាន​មាន​ប្រសាសន៍​ថា​ រថ​យន្ត​​​​​​​តូយ៉ូ​តា​រ៉េ​ហ្វ័រ ​របស់​លោក​ ឡាយកៃម៉ាន់​ បាន​បុក​​​​ម៉ូតូ​អម​ដំណើរ​គណៈ​ប្រតិភូ​នៅ​កាច់​ជ្រុង​ផ្លូវ​លេខ​៥១​ និង​ផ្លូវ​លេខ​១៤១​ក្នុង​ខណ្ឌ​ដូន​ពេញ។​ មិន​មាន​គណៈ​ប្រតិ​ភូ​ថៃ​ណា​ម្នាក់​​រង​របួស​ទេ ​ហើយ​សំណាង​ល្អ​ កង​រាជ​អាវុធហត្ថ ដែល​​បើកបរ​ម៉ូតូនោះ បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ដោយ​គាត់​បាន​លោត​ចេញ​ពី​ម៉ូតូ​របស់​គាត់​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ​មុន​ពេល​ប៉ះ​ទង្គិច​​ជា​មួយ​រថយន្ត​របស់​លោក​ កៃម៉ាន់។​ លោក​ ខេងទី​តូ​ បាន​និយាយ​អំ​ពី​បុរស​​នេះ​​​ថា​ "​បន្ទាប់​ពី​សាកសួរ​​រួច​...​គាត់​ត្រូវ​បាន​គេ​ដោះ​លែង​វិញ​ ដោយ​សារ​តែ​គាត់​មិន​មាន​បំណង​ធ្វើ​ឲ្យ​ប៉ះ​ទង្គិចទេ ​ហើយ​គាត់​ក៏​យល់​ព្រម​ចេញ​សង​ថ្លៃ​ជួស​ជុល​ម៉ូតូ​នោះ​ដែរ"។ ចរាចរណ៍នៅ​រាជ​ធានី​ភ្នំ​ពេញ​បាន​ចាប់​ផ្តើម​មាន​ការ​លំបាក​ ហើយពេល​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ជិត​​ឈាន​ចូល​មកដល់​ ដោយ​មាន​មន្ត្រី​នគរ​បាល ព្រម​ទាំង​សមាជិកអង្គភាព​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​សែន​ ​រាប់​រយ​នាក់​ បិទ​ផ្លូវ​​​​សំខាន់ៗ​នៅក្នុង​រាជ​ធានី​ ដើម្បី​សម្រួល​ផ្លូវ​ឲ្យ​ឥ​ស្សរជន​សំខាន់ៗ​ដែល​កំពុង​ធ្វើ​ទស្សន​កិច្ច។​ អ្នក​បើកបរ​យានយន្ត​​ទាំង​ឡាយ​​ត្រូវ​បានផ្សព្វផ្សាយ​ប្រាប់​​អំពី​​ការ​កក​ស្ទះ​ចរាចរណ៍​ខ្លាំង​នៅ​​សប្តាហ៍ក្រោយនៅ​ជុំ​វិញ​​វិមាន​សន្តិ​ភាព​របស់​នាយក​រដ្ឋមន្ត្រី តាម​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ ដែល​ជា​កន្លែង​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាននៅ​អង្គារ​ និង​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។ ប្រែ​សម្រួល​ដោយ​ ហួង​ កុក​ទៀន

នៅ​រាជធានីភ្នំពេញ​ មាន​វេទិកាប្រជាពលរដ្ឋ​អាស៊ាន​ដល់ទៅ​ពីរ

​វេ​ទិ​កា​ប្រ​ជា​ពល​រដ្ឋ​​អាស៊ាន ​ដែល​​​សមា​ជិក​​​​អង្គ​ការ​សង្គម​ស៊ីវិល​​​​ជាង​១.៥០០​នាក់​​​​​បាន​​រៀបចំធ្វើ​​ឡើង​​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ម្សិលមិញ​​ ដើម្បី​​ពិភាក្សា​​អំពី​បញ្ហា​បន្ទាន់​នានា​ ដូចជា​​​​បញ្ហា​​​​សិទ្ធិ​មនុស្ស ​ការ​ចាប់​យក​ដីធ្លី​ ភាព​ក្រី​ក្រ​ និង​អំពើ​ហិ​ង្សា​ក្នុង​គ្រួសារ​នោះ​ គ្មាន​ការ​ចូលរួម​ពីសំណាក់​​​មន្ត្រី​រដ្ឋា​ភិបាល​​ទេ​ហើយ​​និស្សិតលាវ ​​​​ក៏​មិន​​អាច​​ចូល​​រួម​ដែរ​​​​។ វេទិកា​រយ:ពេល​​បី​ថ្ងៃ​ ដែល​​​​​​ទាំង​កម្ពុជា ​​និង​​រដ្ឋា​ភិបាល​នៃ​ប្រទេស​ផ្សេងៗ​​ទៀត ​មិន​បាន​​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​​​​នេះ​​ បាន​ប្រព្រឹត្ត​ទៅ​ដំណាល​គ្នា​​​នឹង​​ "វេទិ​កា​ប្រ​ជាពល​រដ្ឋ​​​អាស៊ាន​​"​រយ:ពេល​បី​ថ្ងៃ​​មួយ​​ផ្សេង​ទៀត​​នៅ​សាល​សន្និ​សីទ​ចតុ​មុខ​ ដែល​ត្រូវ​បាន​រៀប​ចំ​​ គាំទ្រ​និង​ចូល​រួមដោយ​មន្ត្រី​រដ្ឋា​ភិបាល​ជាន់​ខ្ពស់។ ការ​រៀបចំ​វេទិ​កា​​ប្រ​ជា​ពលរដ្ឋ​អាស៊ាន​ចំនួន​ពីរ​ក្នុង​ពេល​​ដំណាលគ្នា​នៅ​​រាជ​ធានី​ភ្នំ​ពេញ​​​ក្នុង​​សប្តាហ៍​នេះ​ ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​​ពី​ការ​បែក​បាក់គ្នា​​យ៉ាង​ខ្លាំង​រវាង​អង្គ​ការ​សង្គម​​ស៊ីវិល​​ក្នុង​តំបន់​ ដែល​ម្ខាង​​​​រិះ​គន់​រដ្ឋា​ភិបាល​របស់​​ខ្លួន​ ហើយ​ម្ខាង​ទៀត​​ជា​អង្គ​ការ​ទទួល​​បាន​ការ​ឧ​បត្ថ​ម្ភ​គាំទ្រ​ពី​រដ្ឋា​ភិ​បាល ​​ដូច​ដែល​យើង​បាន​ឃើញ​នៅក្នុង​សប្តាហ៍​នេះ​មុន​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ានស្រាប់​។ អ្នក​ចូល​រួម​​វេទិកា​​​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ជា​មួយ​​រដ្ឋាភិបាល​ និង​ដែល​​​មាន​ការ​ចូលរួម​ពី​​​​តំណាង​​អង្គការ​នានា​មក​​ពី​​ប្រទេស​កម្ពុជា​​ ហ្វីលីពីន ​សិង្ហ​បុរី ​ថៃនិង​ឥណ្ឌូណេស៊ី ​​កាលពី​ម្សិលមិញ​​នេះ​​ បាន​​លើក​ឡើង​អំ​ពី​ស្ថាន​ភាព​ដ៏​ធ្ងន់​ធ្ងរ​ដែល​ពល​ករ​ចំណាក​ស្រុក​កំពុងប្រ​ឈម​ និង​ការ​ចាប់​យក​ដីធ្លី​​​​គ្រប់​ទី​កន្លែង​ក្រោម​​ការ​អនុ​ញ្ញាត​របស់​​រដ្ឋា​ភិបាល ​​​​ដែល​បាន​​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​នៅ​ក្នុង​​តំបន់​យា៉ងខ្លាំង​។ លោក Nathaniel Don E Marquez ​នាយក​ប្រ​តិ​បត្តិ​នៃ​សម្ព័ន្ធ​អង្គ​ការ​​ក្រៅ​រដ្ឋាភិបាល​អាស៊ាន ​ដើម្បី​កំណែ​ទម្រង់​កសិកម្ម​និង​​អភិ​វឌ្ឍន៍​ជនបទ​​ បាន​​មាន​ប្រ​សាសន៍​ថា “ដីធ្លី​មិន​មែន​គ្រាន់​តែ​ជា​ទំនិញ​សេដ្ឋ​កិច្ច​ទេ​។​វាជា​ប្រភព​សម្រាប់​ផ្គត់ផ្គង់​​​ជី​វភាព​រស់​នៅ ជា​​ប្រ​ភព​ថាម​ពល​ ​ហើយ​សម្រាប់​អ្នក​​​មាន​ដី​តិចតួច​​​និង​ជន​ជាតិ​ភាគ​តិចវិញ ​វាជា​ប្រ​ភព​​នៃ​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ពួក​គេ”។ លោក Marquez បាន​​លើកជា​សំណួរ​​ថា “ហេតុ​អ្វី​បាន​ជា​ប្រទេស​នីមួយៗ​​​ផ្តល់​ដី​​យ៉ាង​ច្រើន​​ដល់​ជន​​បរទេស​ នៅ​ពេល​ដែល​​​គេ​ត្រូវ​​​ការ​វា​ជា​​​ចាំ​បាច់​ដើម្បី​​ផ្គត់ផ្គង់​ស្បៀង​អា​ហារ​សម្រាប់​ប្រទេសជាតិ​​ទាំង​មូល​​នោះ​​?” ​លោក​​បាន​គូសបញ្ជាក់​ថា រដ្ឋា​ភិ​បាល​នានា​នៅ​ក្នុង​តំបន់​ច្រើន​តែ​មាន​ការ​យល់​ឃើញ​អំពី​​​សារ:​សំខាន់​នៃ​ដី​ធ្លី​ ​​ខុសពី​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​​លើ​ដី​នោះផ្ទាល់​។ ថ្លែង​នៅ​ក្រៅ​វេទិ​កា​នេះ ​លោក​ស្រី ​ធីតាឃិះ ​នាយិកាអង្គការ​សិទ្ធិ​មនុស្ស​​​​សីលការ​ ​​ ​បាន​​លើក​ឡើង​អំពី​បញ្ហា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​​អាស៊ាន​ គឺ​​សេរី​ភាព​នៃ​ការ​​ជួប​ជុំ​​​ ដែល​លោក​​ស្រី​ជឿ​ថា ​​មិន​ត្រូវ​​បាន​យក​ទៅ​​ពិ​ភាក្សា​​​ឲ្យ​បាន​​ល្អិត​ល្អន់​ក្នុង​​​វេទិ​កា​ដំណាលគ្នា​នៅឯ​​​សាល​​សន្និសីទ​ចតុ​មុខ​​ កាល​ពី​ម្សិល​មិញ​ឡើយ។ លោកស្រីធីតាឃិះ ​បាន​មាន​​ប្រ​​សាស​ន៍​ថា​ "ខ្ញុំ​គិត​ថា ​​សិទ្ធិសេរីភាព​របស់​សង្គម​​ស៊ីវិល​ស្ថិត​នៅ​ក្នុង​ចំណោម​​​កត្តា​សំខាន់​ៗ​ដែល​អាស៊ាន​​ចាំបាច់​​តែ​​ធានា​ឲ្យ​​បាន។ ​ អាច​​​​​បញ្ចេញ​មតិ​ជា​សាធារណ: ដើម្បី​ឲ្យ​​គេដឹង​ពី​កង្វល់​របស់​យើង​ ដើម្បី​​ទទួល​​បាន​សេរី​ភាព​នៃ​ការ​​ជួប​ជុំ​​និង​សេរី​ភាពនៃ​ការ​​​​ទទួល​បាន​ព័ត៌​មាន"។ លោក​ស្រី​បាន​មាន​ប្រ​សាសន៍​អំពី​វេទិ​កា​ដំណាល​គ្នា​​ទាំង​ពីរ​នេះ​ថា "មិន​ចាំ​​បាច់​​​​បែង​​ចែក​​គ្នា​បែប​នេះ​ ហើយ​​ដាក់សម្ពាធ​​គ្រប់​ប្រ​ភេទ​​​មក​លើ​យើង​ ទាក់​ទិ​ន​នឹង​សេរី​ភាព​នៃ​ការ​ជួប​ជុំ ​និង​សេរី​ភាព​​នៃ​ការ​បញ្ចេញ​មតិ​​របស់​យើង​នោះទេ"។ វេទិ​កា​ដែល​លោក​ស្រី ​ធីតា ឃិះ និង​សមា​ជិក​អង្គ​ការ​សង្គម​ស៊ីវិល​​ឯក​រាជ្យ ចំនួន​១.៥០០នាក់​​​បាន​​ចូល​រួមនេះ​ ​គឺ​បាន​ប្រព្រឹត្ត​ទៅ​​នៅ​ឯ​សណ្ឋា​គារ ឡាក់គី ស្តារ ​ក្នុង​ខណ្ឌ​ទួលគោក។ លោក ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណ:​រដ្ឋ​មន្ត្រី​​​បា​​ន​​មាន​ប្រ​សាសន៍​​ថា ក្រុម​​ដែល​​បាន​រៀប​ចំ​វេទិកា​"ក្រៅ​ផ្លូវ​ការ" ​កាល​ពី​ម្សិលមិញ​នេះគ្មាន​​ឆន្ទ:​​​​​ចាប់​​ដៃ​គូ​​ជា​មួយ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ដែល​បាន​ចូល​រួម​ក្នុង​វេទិកា​ដែល​​រដ្ឋា​ភិបាល​ទទួល​ស្គាល់​​​ឡើយ។ លោក​បាន​មាន​ប្រ​សាស​ន៍​ទៀត​ថា "អ្វី​ដែល​​យើង​ត្រូវ​ធ្វើ​​ គឺ​​​ចូល​រួម​ជា​មួយ​​ក្រុម​ផ្លូវ​ការ។រី​ឯ​ក្រុម​​ក្រៅ​ផ្លូវ​ការវិញ​​ គឺ​អាច​ធ្វើ​​ដោយ​​ខ្លួន​ឯង​បាន​។ពួកគេ​ត្រូវ​តែ​បង្ហាញ​​ឲ្យ​ឃើញ​ថា ​​ខ្លួន​​ចង់​ធ្វើ​ការ​រួម​គ្នា​មុន​ពេល​រដ្ឋា​ភិបាល​​អាច​ចូល​រួម​​ជា​មួយ​ពួក​គេបាន"៕ ​ប្រែស​ម្រួល​ដោយតែមសុខុម​​​​  

១៥ឆ្នាំកន្លង នៅ​តែគ្មាន​យុត្តិធម​៌​​សម្រាប់ជនរង​គ្រោះ​​ក្នុង​ការ​​វាយ​​ប្រហារ​ដោយ​គ្រាប់​បែក

ក្នុង​ការដង្ហែក្បួនតវ៉ា នា​ពេល​ថ្ងៃ​កំពុង​​រះ​លោក ចន្ទី សុភី បាន​ចូលរួម​ជាមួយនឹ​ងសមាជិក​​​រាប់រយនាក់ ផ្សេងទៀត ​របស់​គណ​បក្ស​​ជាតិ​ខ្មែរ​ ដើម្បី​តវ៉ា​ប្រឆាំង​ទៅ​នឹង​ប្រព័ន្ធ​យុត្តធម៌ ដែលគេគិតថា គ្មាន​ប្រសិទ្ធ​ភាព។​ ក្រុម​បាតុករ ​ដង្ហែក្បួន​យ៉ាងវែង​តាមបណ្តោយ​​មហារវិធីព្រះសុធារស ព្រម​ទាំង​មាន​កាន់​បដាថា"បរាជ័យ​ប្រពន្ធ​យុត្តិធម៌​កម្មុយនីស្ត!" និង "យើងមិន​ទទួល​ស្គាល់​តុលា​ការ​​បច្ចុប្បន្ន​នេះ​ទេ!"។ ក្រុមបាតុករ​ ដែលភាគ​ច្រើន​ជា​ស្រ្តី មានចំនួនកាន់តែច្រើនឡើង នៅ​ពេល​​ទៅ​ដល់​មុចរដ្ឋសភា។ ប៉ុន្មាន​នាទី បន្ទាប់ពីម៉ោងប្រាំបីព្រឹក លោក​ ​សមរង្ស៊ីនៅពេលនោះជាប្រធាន​គណបក្ស​ជាតិខ្មែរ បានចាប់ផ្តើម​និយាយ អំពីអំពើ​ពុក​រលួយនៅ​ក្នុងប្រព័ន្ធតុលាការរបស់​កម្ពុជា។បន្ទាប់​មក​បាន​ប្រគល់​ក្បាល​មេក្រូ​ទៅឲ្យ​ក្រុម​បាតុករ​និយាយ​ម្នាក់ម្តងៗ ដោយរៀប​រាប់​អំពីការឈឺ​ចាប់​របស់គេ។ នៅក្នុងខ្សែវីដេអូ បង្ហាញរូបភាព​ក្រុម​​បាតុករ​ចូលរួម​ធ្វើបាតុកម្ម កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ១៩៩៧ មាន​ស្ត្រី​វ័យ​កណ្តាល​ម្នាក់ចាប់ផ្តើម​បង្ហូរ​ទឹកភ្នែក នៅពេលគាត់​កំពុង​​មានប្រសាសន៍។ គាត់បានស្រែកថា"គេ​បង្ខំ​ឲ្យ​ខ្ញុំចេញ"។ នៅពេលនោះ ស្រាប់​តែមាន​ឮ​សំឡេង​​ផ្ទុះយ៉ាងខ្លាំង ហើយ​ខ្សែ​វីដេអូ​នោះ​ត្រូវ​បាន​ផ្អាក។ មក​ទល់​​ថ្ងៃនេះ គឺមានរយៈពេល១៥​ឆ្នាំ​ ប៉ុន្តែស្នូរគ្រាប់​បែកដំបូង និងបីគ្រាប់​ក្រោយ​ទៀត​ ដែល​បានគប់​ចូល​ទៅ​ក្នុង​ក្រុមបាតុករ ដោយ​ជនមិន ស្គាល់​មុខ នៅ​តែ​តាម​លង​លោក សុភី និង ជនរង​គ្រោះ​ផ្សេងទៀត។ លោកសុភី​ បានមានប្រសាសន៍ថា "ការ​ចងចំាអំពីហេតុការណ៍ដែលបានកើតឡើងគឺវានៅដិតជាប់នឹងភ្នែក និងក្នុងខួរក្បាល​របស់ខ្ញុំ។ពេលខ្ញុំបាន ​ឮ​សំឡេង​ផ្ទុះយ៉ាងខ្លាំងខ្ញុំតក់ស្លុតភ្លាមនិងភ័យខ្លាច​ខ្លាំងណាស់"។ បុរសចំនួន១៦នាក់ ស្រ្តី និងក្មេងៗ ជា​ច្រើន​នាក់ទៀតបានស្លាប់ និងជាង១០០​នាក់​ទៀតបានរងរបួសនៅនឹងក​ន្លែង​។ មនុស្ស​ជា​ច្រើន ​បានរងរបួស មានខ្លះដាច់ដៃ ខ្លះ​ដាច់​ជើង ក្នុង​ការវាយ​ប្រហារ​ដោយ​គ្រាប់បែក​នេះ អ្នកខ្លះនៅ មានរបួសរហូតមកដល់​សព្វ​ថ្ងៃ​នេះ។ លោក សុភី ដែលកាលនោះ ទើប​មាន​អាយុ​២០ឆ្នាំ បានរងរបួសដោយ​អំបែង​គ្រាប់បែក នៅត្រង់ពោះ ដៃ ភ្លៅ និងក ។ឥឡូវ​​គាត់​នៅតែមានរបួសធំៗ បី​កន្លែង​នៅ​លើ​ខ្លួនរបស់គាត់។ ប៉ុន្តែវា​នៅមានរឿង​អាក្រក់​ជាងអ្វី​​ ដែលគាត់​បានរង​របួស​ទៅ​ទៀត។ លោកបានបន្តថា "ប្អូនស្រី​របស់ខ្ញុំ អាយុ​១៣​ឆ្នាំម្នាក់ និង​បងប្អូនជីដូនមួយ​របស់​ខ្ញុំ​អាយុ២០ឆ្នាំម្នាក់ទៀត បានស្លាប់​ពេល​បញ្ជូន​ដល់មន្ទីរពេទ្យ​កាល់ម៉ែត្រ។ ខ្ញុំបាន​អំពាវ​ឲ្យ​ក្រសួង​មហាផ្ទៃ ចាប់ខ្លួន​ជន​សង្ស័យ​​ក្នុង​ការ​វាយប្រហារ និងដាក់ទោស​ពួកគេ​ឲ្យ​សម​តាមអ្វី​ដែលពួក​គេបានប្រព្រឹត្ត។ តើ​នរណា​សម្លាប់ប្អូនស្រីនិង​បង​ប្អូនជីដូនមួយ​របស់ខ្ញុំ"។ មកទល់នឹងថ្ងៃនេះ នៅមិនទាន់​មាន​នរណា​ម្នាក់​ទទួល​ខុលត្រូវ​ក្នុងការ​សម្លាប់​រង្គាល​​នេះ​ទេ។ តើមានអ្វីបានកើតឡើង ក្នុងពេល​ប៉ុន្មាន​ខែ ប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់​ពីការ​វាយ​ប្រហារ? គឺគ្មានទេ។ រដ្ឋាភិបាល​ពិតជា​បានបើក​ការ​ស៊ើប​អង្កេត​ជាផ្លូវ​ការ តែ​រហូតមកទល់​នឹងពេលនេះមិន​មានការចាប់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​ទេ។ ការិយាល័យស៊ើប​អង្កេតរបស់នគរបាល​សហព័ន្ធអាមេរិក​ ក៏​បានបើកការ​ស៊ើប​អង្កេត​​ផ្ទាល់ខ្លួន​ផងដែរ ប៉ុន្តែ​នៅតែទទួល​បាន​លទ្ធផល​​"មិនប្រាកដប្រជា"។ ក្នុងប្រទេស​បារាំង បណ្តឹង​ឧក្រិដ្ឋកម្ម​មួយត្រូវ​បាន​ធ្វើ​ឡើង​ ប៉ុន្តែបានលុបចោលវិញ។ ប៉ុន្តែ​ បើសម្លឹង​មើល​មធ្យោបាយ​ផ្សេង​ទៀត តាមរយៈ​សំណុំ​ឯកសារ​របស់​រដ្ឋា​ភិ​បាល​សហរដ្ឋ​អាមេរិក ដែល​កាសែត ខេមបូឌាដេលី ​ទទួលបាន ​គឺវា​ជារឿងផ្សេងទៅវិញ។ សំណុំ​ឯកសារ​ ដែលបាន​កត់ត្រា​ក្នុង​ឆ្នាំ​២០០៩​ បានបង្ហាញថា ភ្នាក់ងារ នគរបាល​សហព័ន្ធរបស់សហរដ្ឋអាមេរិក ក្រោយ​មក​បាន​លើក​ឡើងថា ការស៊ើប​អង្កេត របស់ FBI គឺ​ទទួល​រងនូវ​ការគាប​សង្កត់ពី​ កងកម្លាំង​សន្តិសុខ​របស់ គណបក្សប្រជាជន ហើយ​ការស៊ើប​អង្កេត​នេះត្រូវ​បានផ្អាក​ ដោយ​សារ​តែ​មាន​ការ​គំរាម​កំហែងផ្នែក​សន្តិសុខ។ ក្រុម​មន្ត្រី​បានរិះរកគ្រប់​មធ្យោបាយ ដើម្បី​រារាំង​ការ​ស៊ើប​​អង្កេតនេះ។ សាក្សី​បានឃើញអំពើ​ដ៏ឃោរឃៅនេះបានផ្តល់នូវភស្តុតាង​ដល់ភ្នាក់ងារFBIថាអ្នកគប់​គ្រាប់បែក បាន​រត់គេច​យ៉ាងលឿនតម្រង់ទៅកាន់មូលដ្ឋាន​យោធា​របស់​គណបក្ស​​ប្រជាជន ដែលមានទីតាំងនៅក្បែរវត្តបទុម​ ដោយ​មានការ​ជួយការពារពី​កងយោធា​​របស់​រដ្ឋាភិបាល​ ដើម្បីជួយបើកទ្វារឲ្យអ្នក​គប់គ្រាប់បែក​រត់ចូលទៅខាងក្នុង។ អ្នកស្រីពៅហេងអាយុ៦៥ឆ្នាំកាល​ពីម្សិលមិញ បានមាន​ប្រសាសន៍ថា “ទោះ​បី​ជា​វា​កន្លង​ហួស១៥ឆ្នាំ​ហើយក៏ដោយខ្ញុំ​នៅ​តែចង​ចំាអ្វីៗ​ទាំងអស់​ ដែលបាន​កើតឡើង​នៅក្នុងថ្ងៃនោះ" ។ វាបាន​ដក់ជាប់​ក្នុងអារម្មណ៍​របស់អ្នកស្រីពៅហេង។វាច្បាស់ណាស់​គឺ​គ្រាប់​បែក​ផ្ទុះ​នៅ​ម៉ោង៩ព្រឹក។គេទូរស័ព្ទ​មក​ប្រាប់​គាត់​ថាក្មួយស្រី​របស់​គាត់បានស្លាប់ និងកូន​របស់​គាត​់បាន​រងបួសក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែកនេះ។ អ្នកស្រីពៅហេងបា​ន​មាន​ប្រ​សាសន៍ថា​​ "នា​​ង​កំ​ពុង​ធ្វើ​បាតុកម្ម​​ដើម្បីទាម​ទា​រ​ឲ្យ​តម្លើង​ប្រាក់​ខែពីព្រោះ​ពួកគេ​គឺជា​កម្មក​រ​រោង​ចក្រ​កា​ត់​ដេរ ហើយ​ប្រាក់​ខែ​​របស់​ពួកគេ​ ទា​ប​ណា​ស់​  ​ហេតុ​ដូចនេះ នា​ង​បា​ន​​សម្រេច​ចិត្ត​ចូល​​រួម​ធ្វើ​បា​ត​ុ​កម្ម​នៅ​ក្នុង​​ថ្ងៃនោះ។កូន​ស្រី​ និ​ង​ក្មួយ​របស់​ខ្ញុំបា​ន​​ស្លាប់​​ដោយ​សារ​តែ​ចូលរួមធ្វើ​បាតុកម្មនៅ​ថ្ងៃនោះដើម្បី​ទាម​ទា​រសិទ្ធិសេរីភាពនិង​លទ្ធិប្រជា​ធិបតេយ្យ​”។ អ្នកស្រី​បា​ន​មា​ន​ប្រ​សាសន៍​បន្ត​ថា “​យើង​​ចង់​ឲ្យ​រដ្ឋាភិបា​ល​បន្តកា​រ​​ស៊ើប​អង្កេត​​។យើង​​ចង់​ដឹងថាអ្នកបោក​គ្រាប់​បែ​ក​នោះ​ មា​ន​មុខ​មា​ត​់​​យ៉ា​ង​ដូ​ច​ម្តេច”។ ប្រែ​សម្រួល​ដោយ​ ស៊ា​ ស៊ុយឈាង    

នារីផ្សព្វផ្សាយ​ស្រាបៀរស្វែ​ង​រកប្រាក់​ខែ​ខ្ពស់ និងកា​រ​គោរព

ស្រី្តផ្សព្វផ្សាយស្រាបៀរកំពុង​​សង្ឃឹម​ថា ​​​ខ្សែ​ភាព​យន្តឯក​សារ​​ថ្មី​​មួយ​ស្តី​​អំពី​ស្ថាន​ភាពការងារ​​ដ៏​លំបាក​ដែល​ខ្លួន​ត្រូវ​​ប្រឈម​នៅ​កន្លែង​ធ្វើ​ការ​ នឹង​ដាក់​គំនាប​ឲ្យ​ក្រុម​ហ៊ុន​ស្រា​បៀរ​ ដំឡើង​ប្រាក់​ខែ​របស់​ខ្លួន​ និង​កាត់​បន្ថយ​ការ​បៀតបៀន​​ពី​អតិថិជន​។ ខ្សែ​ភាព​យន្ត​ឯក​សារ​នេះដែល​បាន​ចាក់បញ្ចាំងជា​លើក​ដំបូង​​​​​កាល​ពី​ម្សិល​មិញនៅឯ​កិច្ច​ប្រជំុ​មួយ​ជាមួយ​និង​សមាជិកនៃ​​សហព័ន្ធ​សហជីព​​កម្មករ​ចំណី​​អាហារ​និង​សេវា​កម្ម​កម្ពុជា ហៅកាត់ថា​​CFSWF​ នោះ​ ពណ៌នា​អំពី​ការលំបាក​​របស់​​នារី​ផ្សព្វ​ផ្សាយ​ស្រា​បៀរ ​​​តាម​រយៈ​ការ​រៀបរាប់​រឿង​រ៉ាវ​​​របស់​ស្ត្រី​ចំនួន​ប្រាំ​​មួយ​រូប​ផ្សេង​គ្នា។ នារី​ផ្សព្វ​ផ្សាយ​ស្រាបៀរ​ឈ្មោះ គង់ សុផល បានរៀប​រាប់​​នៅ​ក្នុង​ខ្សែ​ភាព​យន្តឯក​សារ​នេះ​ថា “ បច្ចុប្បន្នប្រាក់​ខែ​មិន​អាច​ធា​នា​ជីវភាព​របស់​ខ្ញុំ​បាន​ទេ​ដូច្នេះ​ខ្ញុំ​សូមសំណូមពរឲ្យ​ក្រុម​ហ៊ុនដំឡើង​ប្រាក់​ខែ​ ដើម្បី​​ទ្រទ្រង់​ជីវភាពរស់នៅ​របស់​យើង​​​ឲ្យ​បាន​សម​រម្យ​ជាង​នេះ"។នាង​​បន្ថែម​ទៀតថា "អតិថិជន​បៀតបៀន​​កេរ្តិ៍​ខ្មាស់​របស់​​ខ្ញុំ​។ ពួក​គេ​ស្ទាប​​ខ្ញុំ ហើយ​​ប្រើ​​ពាក្យ​អសុរស​ជាមួយ​​ខ្ញុំ​"។ យោង​តាម​​លោកសម៉ូរ៉ាប្រ​ធាន​CFSWF បាន​ឲ្យ​ដឹង​ថា រោង​ចក្រ​ស្រា​បៀរ​ទាំង​​ប្រាំ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ផ្តល់​ប្រាក់​ខែ​ឲ្យ​ចន្លោះ​ពី​៥០​ដុល្លារទៅ​៧០​ដុល្លារ​ក្នុង​មួយ​ខែ​ ហើយ​នៅ​មាន​កម្រៃ​ជើង​សា​រ​ផ្សេងទៀត​ ហេតុ​ដូច្នេះ​​​​​ទើបបាន​ជា​​នារី​ផ្សព្វ​ផ្សាយ​ស្រាបៀរ​ភាគ​ច្រើន​នាំគ្នា​ ផ្គាប់​ចិត្ត​អតិថិ​ជន ​ទោះ​ជា​ពួក​គេ​​​​​រំលោភ​បំពាន​ ឬ​​ចង់រួមភេទ​ក៏​ដោយ។ នៅ​ក្នុង​ឆ្នាំ​២០០៩​ ឧស្សា​ហកម្ម​លក់​ស្រា​បៀ​រ​​កម្ពុជា ដែលជាសមាគម​រោងចក្រស្រា​បៀរបាន​​​ផ្តួច​ផ្តើម​គំនិត​មួយ​ដោយ​​ផ្តល់​ស្លាក​សញ្ញា​ឲ្យ​នារី​ផ្សព្វ​ផ្សាយ​ស្រា​បៀរ​ពាក់បញ្ជាក់​ថា​​​ ពួកគេ​​ត្រូវ​បាន​ហាម​មិន​ឲ្យ​ផឹក​ស្រា​បៀរ​ឡើយ។ លោកម៉ូរ៉ាបាន​មាន​ប្រសាសន៍ថា​ ​បើទោះជា​ស្លាក​សញ្ញា​នេះបាន​ជួយ​នារី​ទាំង​នេះក្នុង​ការ​បដិសេធ​មិន​​ផឹកស្រាបៀរ​តាម​ការ​បង្គាប់​របស់​​អតិថិជន​​ក៏​ដោយ ក៏​វា​មិន​អាច​ដោះ​ស្រាយ​ឫសគល់​នៃ​បញ្ហា​បានទេ​​​។ លោក​ ម៉ូរ៉ាថ្លែងថា"នារី​ជា​ច្រើន​មិន​ប្រើ​ស្លាក​សញ្ញា​នេះ​ទេ ​ព្រោះ​ពួក​គេ​ចាំ​បាច់​ត្រូវ​​​​ផ្គាប់​ចិត្ត​អតិថិជន​ ដោយ​អង្គុយ​ក្បែរហើយ​​ផឹក​ជាមួយ​ពួក​គេ ដើម្បី​លក់​ស្រាបៀរ​ឲ្យ​បាន​កាន់តែ​ច្រើន​។ បញ្ហា​សំខាន់​ គឺ​ប្រាក់​ខែ​តិចដូច្នេះ​ស្លាកសញ្ញា​នេះ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​​​បាន​ឡើយ។នេះ​ហើយ​ជា​មូល​េហតុ​ដែល​យើង​សំុ​ឲ្យ​ក្រុម​ហ៊ុន​ផ្តល់​​ប្រាក់​ខែ​ឲ្យ​ពួក​គឲ្យ​បាន​សមរម្យ​​ដើម្បី​​ទ្រ​ទ្រង់​ជីវ​ភាព​"។ លោកថ្លែងថាលោក​សង្ឃឹម​ថាខ្សែ​ភាពយន្ត​ឯកសារ​នេះ​ ​នឹង​ជួយ​ឲ្យ​អ្នក​ទស្សនា​បានជ្រួត​​ជ្រាបអំពី​ការ​លំបាក​​​របស់​នារី​ផ្សព្វ​ផ្សាយ​ស្រា​បៀរ​​ដែល​ភាគច្រើន ​គឺ​មក​ពី​តំបន់​ជន​បទ​ដាច់​ស្រយាល​និង​មិន​អាច​អាន​ឬ​សរសេរ​បាន​។ លោកស្រី​ ហោ ម៉ាលីន អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​កិច្ច​ការ​នារីបាន​មាន​ប្រសាសន៍​នៅ​ឯ​កិច្ច​ប្រជំុ​នេះ​ថា លោក​ស្រី​នឹង​ស្នើ​ឲ្យ​មាន​ការ​ដាក់​បញ្ចាំ​ង​ខ្សែ​ភាព​យន្ត​ឯកសារ​នេះនៅ​ឯ​សិក្ខា​សាលា​​រៀបចំ​ឡើង​​សម្រាប់​ម្ចាស់​ភោជនីយដ្ឋាន និង​នគរ​បាល​ ប៉ុន្តែ​លោក​ស្រី​​បាន​ថ្លែង​ថាក្រសួង​ការងារទើបជា​​អ្នក​​ទទួលបន្ទុក​​​ពិនិត្យ​តាមដាន​​ស្ថាន​ភាព​ការងារ​ នៅ​តាម​កន្លែង​លក់​ស្រា​បៀរ។ លោក​ ម៉ូរ៉ា ថ្លែង ថា"យើង​ចង់​ដាក់​គំនាប​លើ​ក្រុម​ហ៊ុន​ធំៗ។​ ពួក​គេ​រក​ប្រាក់​បាន​រាប់​រយ​លាន​ដុល្លារ ​ហើយ​អាច​ផ្តល់​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​បន្ថែម​ទៀត​។​ពួក​គេ​គួរតែ​បង្ហាញការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​របស់​បុគ្គលិក​ខ្លួន​ ដែល​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​រក​ប្រាក់​ចំណេញ​ឲ្យ​​ក្រុមហ៊ុន​ទាំងនោះ​៕ ប្រែ​សម្រួល​ដោយចេវប៊ុននី​​​

​ក្រុមអង្គការ​ក្រៅរដ្ឋាភិបាល ចាប់ផ្តើមខ្វែងគំនិត​គ្នា អំពីរបៀបវារៈ នៅមុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​

មន្ត្រីរដ្ឋាភិបាលនិង​សមាជិកអង្គការ​​សង្គម​ស៊ីវិល​​ជាង​១.០០0នាក់បាន​ចូលរួម​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាននៅក្នុង​រាជ​ធានី​ភ្នំពេញ​កាលពីម្សិលមិញ​ ដើម្បី​ពិភាក្សា​​អំពី​បញ្ហាសិទ្ធិមនុស្ស​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​​​នៅ​សប្តាហ៍​ក្រោយ​នេះ។ នៅ​ថ្ងៃនេះមនុស្ស​ប្រមាណ​៩០០​នាក់ ​​ក៏​​​នឹង​មក​ចូលរួម​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​នេះ។​អង្គការ​សង្គម​ស៊ីវិល​ ​មកពី​ប្រទេស​​​​ជា​សមាជិក​អាស៊ាន​កំពុង​រៀបចំ​​វេទិកាមួ​យ​​​មាន​ឈ្មោះ​ដូចគ្នា​នេះ​ដែរនិង​បាន​លើក​​​ឡើង​​​ថា ​រដ្ឋាភិបាល​ព្រងើយកន្តើយ​ចំពោះ​​​ទស្សន​របស់​ខ្លួន​។ លោកស្រី ធីតា ឃិះ នាយិការបស់​អង្គការ​​​​សីលការ​ ជា​អង្គការ​ក្រៅ​រដ្ឋា​ភិបាលក្នុង​ស្រុក​​​​​ផ្នែក​សិទ្ធិមនុស្សនិង​ជា​នាយិកា​គណៈ​កម្មា​​​ធិការ​​​​​​​រៀបចំផែនការ​សម្រាប់​វេទិកា​នៅ​ថ្ងៃ​នេះ​​​បានមាន​ប្រសាសន៍ថាខណៈ​ដែល​​វេទិកា​​​ដំបូង​​​​ត្រូវបាន​រៀប​ចំជា​ផ្លូវ​ករ​​ដោយ​រដ្ឋា​​​ភិបាល​​​​នោះវេទិកា​លើក​ទីពីរនេះ​ មិន​​​ត្រូវ​​​បាន​​​រៀបចំដោយ​រដ្ឋា​ភិបាល​​ឡើយហើយ​ផ្តោតលើ​បញ្ហា​ខ្វែង​គំនិត​គ្នានានាដូចជា​សិទ្ធិ​​​ដី​​​ធ្លីជាដើម។ លោកស្រីធីតាឃិះបាន​មាន​ប្រសា​សន៍​​​ពីវេទិកា​​រៀបចំ​ដោយរដ្ឋាភិបាល​នេះ​ថា"មិន​​​មាន​បញ្ហាធ្ងន់​ធ្ងរទ។ពួកគេមិន​បាន​​ពិភាក្សា​​​អំពី​​​​បញ្ហាដីធ្លី​​​ ឬបញ្ហា​យេនឌ័រ​ឡើយ។​​​ខ្ញុំ​​​គិត​​​ថា“វាគ្មិនមួយចំនួន”​​​​ នឹង​មិន​សូវ​រិះគន់ទេហើយ​​​​វាគ្មិន​ភាគ​ច្រើន​​មកពី​ជួរ​​​មន្ត្រី​រដ្ឋា​​​ភិបាល"។ កាលពីឆ្នាំមុនរដ្ឋាភិបាល​បាន​ជ្រើស​រើស​​លោកស្រី ហួយ សុជីវណ្ណី នាយិកា​អង្គ​ការ​បម្លាស់​ប្តូរ​ជាវិជ្ជមាននៅកម្ពុជានិង​លោក​ សុខ ធាវុធ ប្រធាន​សមាគម​យុវជន​កម្ពុជា-អាស៊ានជា​​អង្គការនិង​សមាគម​ដែល​​​គេ​​​មិន​​​សូវស្គាល់ឲ្យ​តំណាង​​សង្គម​ស៊ីវិល​នៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែលធ្វើ​​ការ​រិះ​​​គន់​​​​ចំពោះ​ការ​ជ្រើសរើស​នេះលើក​ឡើង​ថាអ្នក​​​តំណាង​ទាំងពីរនាក់នេះ​នឹង​មិន​លើក​ឡើង​ពី​បញ្ហានានា​​ដែល​គេ​​ចាត់​ទុកថាអវិជ្ជ​​​មាន​​​នោះ​​​​​​ទេ។ មាន​វត្តមាននិងថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នក​ចូលរួម​នៅឯវេទិកាដែល​រៀប​ចំដោយ​រដ្ឋាភិបាល​កាលពីម្សិល​មិញ​នោះរួមមាន​លោក​​​ឧបនាយករដ្ឋមន្ត្រីសុខអានលោកឱមយ៉ិន​​​ទៀងប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយលោកស្រី​​​ ឡុងសុផល្លីនាយិការង​​​នាយក​​​ដ្ឋាន​​​​សហ​ប្រតិបត្តិការ​អន្តរជាតិនៃ​ក្រសួង​កិច្ចការ​នារីនិង​ លោកសេងសក្កដាអគ្គ​នាយក​នៃ​អគ្គនាយដ្ឋាន​ការងារ​នៃ​ក្រសួង​​​​ការ​ងារ​។ អំឡុង​ពេល​​ថ្លែងសុន្ទរកថា លោក សុខអាន​ បានមាន​ប្រសាសន៍ថាអ្នកតំណាង​ទាំង​ពីររូប​ ដែល​រដ្ឋាភិបាល​បាន​ជ្រើស​រើសនោះត្រូវ​បាន"​បោះឆ្នោត" ​ជ្រើសរើស​អំឡុង​កិច្ច​ប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​១៥ខែ​មីនាគឺផ្ទុយពី​លិខិត​មួយ​ច្បាប់​របស់​​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ដែល​លើក​ឡើង​ថារដ្ឋាភិបាល​បាន​ជ្រើស​រើស​លោកស្រីសុជីវណ្ណីនិង​លោកធាវុធរួច​ហើយ​កាលពី​ឆ្នាំមុន។ លោកសុខអានបាន​មាន​ប្រសា​សន៍​ថា"គោលបំណង​សំខាន់​នៃ​កិច្ច​ប្រជុំ​នេះ​គឺ​ដើម្បី​បង្កើត​ភាព​ស្របច្បាប់​និង​ជ្រើស​រើស​អ្នក​​​តំណាង​​ ​តាមរយៈ​ការ​បោះឆ្នោត​ជ្រើស​រើស​អ្នកតំណាង​ម្នាក់​មក​​​ពី​​​សមាគម​យុវជន​និង​អ្នកតំណាងម្នាក់​ទៀត​មក​ពី​​អង្គការ​សង្គម​ស៊ីវិល"។លោកស្រីហួយសុជីវណ្ណីនាយិកា​អង្គការ​បម្លាស់​ប្តូរ​ជា​វិជ្ជមាន​​​​​​​នៅ​កម្ពុជា​និង​ជា​តំណាងម្នាក់​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​ដែល​ជ្រើស​រើស​ដោយ​រដ្ឋា​ភិបាល​នោះ​ បាន​មាន​ប្រសាសសន៍ថាដំបូង​ពួកគេ​បាន​​អញ្ជើញ​​​អង្គការ​ក្រៅរដ្ឋាភិបាល​ទាំង​អស់​ឲ្យ​មក​ចូលរួម​វេទិកា​ ប៉ុន្តែពួក​​​គេ​​​មិន​​​បាន​​​​មកចូលរួមទេ៕ ប្រែសម្រួលដោយសោមសារុន  

ហ៊ុន តូ​ ​វាយបក​នឹង​ការ​ចោទ​ប្រកាន់​របស់​កាសែត​នៅអូ​ស្ត្រាលី

​កាល​ពីម្សិល​មិញ លោក ហ៊ុន​ តូ ក្មួយ​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនបានវាយ​បកទៅ​នឹងការ​ចោទ​ប្រ​កាន់ ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​​កាសែត​ ​ឌឹអេជ (The Age)  របស់​អូស្ត្រាលី​ ដែល​បាន​ភ្ជាប់រូប​លោកទៅ​នឹង​​ការ​ជួញ​ដូរ​គ្រឿង​ញៀន​អន្ត​រជាតិ​​ និង​ក្រុមបណ្តាញ​លាង​លុយ​កខ្វក់ ​ដោយ​ទាម​ទារ​ឲ្យ​កាសែត​នេះ​ចុះ​ផ្សាយ​កែតម្រូវឡើងវិញចំពោះពាក្យចោទ​ប្រកាន់នោះ។ កាលពី​ម្សិលមិញលោកហ៊ុន ​​តូបាន​ផ្ញើ​លិខិត​ឆ្លើយ​តប​ទៅ​ឲ្យ​ចាងហ្វាងការផ្សាយ​​របស់​កាសែត​ ឌឹ អេជ តាមរយៈឯកអគ្គ​រដ្ឋ​ទូត​អូស្ត្រាលីចាំផ្ទះលោកផែនីរីឆាដស៍(Penny Richards) ដោយ​​ទាម​ទារ​ឲ្យកែតម្រូវ និង​សុំ​ទោស​លោក  ហើយ​លោក ​ហ៊ុន​ តូ ​ក៏បាន​គំរាម​ចាត់​វិធាន​ការផ្លូវ​ច្បាប់​ប្រឆាំង​នឹង​កាសែត​នេះទៀត​ផង។ លិត​ខិត​របស់​លោក ហ៊ុន តូ​ បាន​លើក​ឡើង​ថា “ យើងខ្ញុំ​ក៏ពុំ​ដែល​ជាប់​ពាក់​ព័ន្ធ​ជាមួយនឹងការ​ជួញ​ដូរគ្រឿង​ញៀន ឬការ​លាង​លុយ​កខ្វក់​ទាល់តែសោះ ទោះ​ដោយ​ផ្ទាល់ឬដោយប្រ​យោល​ក្តី”។ លោក​ ហ៊ុន តូ បាន​សរសេរ​ថា “ ប៉ុន្តែមុននឹងប្រើប្រាស់សិទ្ធិការ​ពារ​ខ្លួន​តាម​វិធាន​ការ​​ច្បាប់ យើងខ្ញុំ​ត្រូវប្រើប្រាស់​សិទ្ធិឆ្លើយ​តប​ឲ្យ​​កាសែត The Age ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​សាធារណមតិនៅកម្ពុជា ក៏ដូច​នៅ​ប្រទេស​អូស្ត្រាលី និងនៅប្រ​ទេស​ផ្សេងៗទៀត​បាន​ជ្រាបពី​ការ​បំផ្លើស​ពីការពិត​ដូចខាង​លើ”។ កាល​ពី​ថ្ងៃ​អាទិត្យ ​កាសែត ឌឹ អេជ បាន​ចុះផ្សាយ​រឿង​មួយ(ដែល​រឿងនេះ​ក៏​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​ The Sydney Morning Herald ផង​ដែរ)​ ដោយ​ចោទ​ប្រ​កាន់ថាអាជ្ញា​ធរអូស្ត្រាលី បាន​រៀប​ចំ​ផែន​ការតាម​ចាប់​លោកហ៊ុន​ តូ​ ពីបទ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​នាំ​គ្រឿង​ញៀន​ ហេរ៉​ូអុីនចូល​ទៅ​ក្នុង​ប្រ​ទេស​អូស្ត្រា​លីប៉ុន្តែ​ថា ​លោក​មិន​ដែល​បាន​មក​ដល់​ក្នុងប្រ​ទេស​អូស្ត្រាលីទេ ពី​ព្រោះ​ថា ស្ថានទូត​អូស្ត្រាលី​ក្នុង​រាជធានី​ភ្នំ​ពេញ​មិន​បាន​ផ្ដល់​ទិដ្ឋាការ​ឲ្យ​លោក​ទេ “ ដោយ​លើក​ឡើថាចាំបាច់​ត្រូវចៀស​វាងឧប្បត្តិហេតុខាង​ការ​ទូត”។​ កាសែត​មិ​ន​បាន​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​ ដូច​បាន​ចោទ​ប្រ​កាន់​ខាង​លើនេះ បាន​កើត​ឡើង​នៅ​ពេល​ណា​នោះ​ទេ។ ក្នុង​កិច្ចសម្ភាសនៅ​ឯគេហដ្ឋាន​របស់​លោកក្នុង​រាជធានី​ភ្នំពេញ ​កា​ល​ពី​ម្សិល​មិញលោក ហ៊ុន តូ បាន​ផ្ដល់​លិខិត​ឆ្លងដែនថត​ចម្លង​មួយ​ច្បាប់​ដល់​កាសែត ខេមបូឌា ដេលីដោយ​បង្ហាញ​ថា លោកបាន​ទៅ​លេង​ប្រទេស​អូស្ត្រាលីជា​ច្រើន​លើក ហើយ​ថ្មីៗនេះ ​លោក​​បាន​ស្នាក់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​អស់​រយៈ​ពេល​ពីរខែ និង​ពីរ​លើក​ទៀត​កាល​ពី​ឆ្នាំ​២០១០។ លោកហ៊ុនតូក៏​បាន​មាន​ប្រ​សាសន៍​ផង​ដែរ​ថា​ លោក​​នឹង​ទៅ​លេងប្រទេស​អូស្ត្រាលី​ម្ដង​ទៀត​នៅចុង​ឆ្នាំ​នេះ។លោក​បានបន្ដថា “ ខ្ញុំនឹង​​ទៅ​អូស្ត្រាលីក្នុងខែកក្កដាដើម្បី​ទៅ​សួរសុខ​ទុក្ខ​កូន​ប្រុស​របស់​ខ្ញុំ។​ ប្រសិន​បើ​ខ្ញុំ​ខុស ហេតុ​​អ្វី​ក៏​ស្ថាន​ទូត​អូស្ត្រាលី​ផ្តល់​ទិដ្ឋាការ​ឲ្យ​ខ្ញុំ?”។ លោក​ ហ៊ុ​នតូក៏បាន​មាន​ប្រ​សាសន៍​នៅ​ក្នុង​លិខិត​ផ្ញើជូនចាងហ្វាងការផ្សាយរបស់​កាសែត ឌឹ អេជ  ចំពោះការអះអាងថា ស្ថាន​ទូត​អូស្ត្រាលី​មិន​បាន​ផ្តល់ទិដ្ឋាការ​ឲ្យ​រូប​លោក​នោះ​ គឺជា “ ការ​បំផ្លើសខុសពីការ​ពិតពី​ព្រោះ​ ស្ថានទូតនេះបានចេញ​ទិដ្ឋាការ​ឲ្យ​ខ្ញុំ​បីលើក​រួច​មក​ហើយ ហើយ​ការ​ធ្វើ​ដំណើរ​ជាធ​ម្មតា​ទៅ-មក ជាមួយ​ប្រពន្ធ-កូន និង​មិត្ត​ភក្ដិមួយ​ចំនួនទៅ​កាន់​ប្រទេស​អូស្ត្រាលីពុំដែលមាន​ជួបបញ្ហា​ ឬ​ឧបសគ្គ​អ្វី​ទាំងអស់”។​ នៅ​ពេល​សួរ​ថាតើកន្លងមកនេះ ស្ថាន​ទូត​​អូស្ត្រាលី​ ក្នុង​រាជធានីភ្នំពេញ​បាន​បដិសេធ​ទិដ្ឋាការ​របស់​លោក​មែន​ឬ​អត់នោះ លោកហ៊ុន តូ​ បាន​មាន​ប្រសាសន៍ថា “ គាត់  បាន​ចោទ​ប្រ​កាន់​ខ្ញុំ​ថា ស្ថាន​​ទូ​តបានបដិសេធ​ទិដ្ឋា​ការ​របស់​ខ្ញុំ។ សូម​បង្ហាញ​ភស្តុតាង​មក​មើល!”។ គណៈកម្មការស៊ើបអង្កេត​អំពើ​ឧក្រិដ្ឋ​របស់អូស្ត្រាលី​ ដែល​កាសែត ឌឹ អេជ បាន​ចោទ​ថាបានស៊ើប​អង្កេត​លោកហ៊ុនតូក្នុង​រវាង​ឆ្នាំ ២០០២ និង​២០០៤នោះ មិនបាន​ចេញប្រតិកម្ម​ជា​សាធារណៈ​ចំពោះសេចក្ដី​រាយ​ការណ៍​របស់​កាសែត​នេះ​ទេ។​​ ថ្លែងទៅកាន់អ្នក​យក​ព័ត៌មាន​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្នុង​រាជធានី​ភ្នំ​ពេញ​...

អតី​ត​​នគរ​បាល​ខណ្ឌ​ដូន​​ពេញ​ម្នាក់​ ​​ឡើង​សវ​នា​ការពី​បទ​​ប្លន់សម្លាប់​ស្ត្រី​​អ្នក​ប្តូរ​ប្រាក់​​​

កាល​ពី​ម្សិល​មិញ​​សាលា​ដំបូង​រាជ​​ធានី​ភ្នំពេញ​​​ បាន​កាត់​ទោស​អតី​ត​មន្ត្រី​នគរ​បាល​ម្នាក់​​ ​ដែល​ជា​ប់​ចោទ​ពី​បទ​​បាញ់​សម្លាប់​ស្ត្រី​ម្នាក់​ទាំង​កណ្តាល​ថ្ងៃ​​​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន ​ជារឿង​មួយ​ដែល​​បាន​ធ្វើ​ឲ្យ​អន្តរ​ជាតិ​មាន​ការ​ចាប់​អារម្មណ៍​​​ជា​​ខ្លាំង ​បន្ទាប់​ពី​រូប​ភាព​​ប្លន់​​​សម្លាប់​​​នោះ​ ត្រូវ​​បាន​​​ផ្សព្វផ្សាយ​តាម​​ប្រ​ព័ន្ធ​អីុនធើ​ណិត។ ​​សាលា​ដំបូង​​បានបើក​សវនាការ​ជំនំុ​​​ជម្រះ​​​​ពី​ចម្លើយ​របស់​​អតីត​មន្ត្រី​នគរ​បាល​ខណ្ឌ​​ដូន​ពេញម្នាក់​ឈ្មោះឡាយវណ្ណៈអាយុ​៣១​ឆ្នាំ​ ដែល​ត្រូវ​បា​ន​ចោទ​ប្រ​កាន់​​ពី​បទ​មនុស្ស​​​​ឃាត​គិត​ទុក​ជា​មុន​ និង​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​​​ក្នុង​ករណី​បាញ់​សម្លាប់​ប្លន់​អ្នក​ស្រី ​ជួនធារ៉ា ​អាយុ​៤៧​ឆ្នាំ​​​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​សីហា​ ។ សាលា​ដំបូង​ក៏​បាន​កាត់​ទោ​សកំបាំង​មុខបុរស​ពីរ​នាក់​ទៀត​ដែរ​ គឺ​ឈ្មោះ ​លឹមទ្រី ​និង​ឈ្មោះប៉ុលកុម្ភ: ​​ពី​បទ​​រួម​សម​គំនិត​​ក្នុង​អំពើ​ប្លន់​ដ៏​សាហាវ​លើ​អ្នក​ស្រីជួនធារ៉ា ​​ដែល​ពួក​ជន​ល្មើស​​បាន​​វាយ​ដំ ​និង​បាញ់​​សម្លាប់​ ខណ:​​​ពេល​កំពុង​​ប្រ​តាយ​ប្រ​តប់គ្នា​ដណ្តើម​យក ​ប្រ​អប់​មួយ​​ដែល​មាន​ប្រាក់​នៅ​ក្នុង​នោះ​ចំនួន​២៥.០០០​ដុល្លារ​​ពី​​ស្ត្រី​រង​គ្រោះ​នៅ​​ខាង​ក្រៅ​​​​​ផ្សារ​មួយ​ក្នុង​សង្កាត់​ចោម​ចៅខណ្ឌ​ពោធិ៍​​​សែនជ័យ។ ហេតុ​ការណ៍​គួរ​ឲ្យ​រន្ធត់​តក់​ស្លុត​នេះ​​ត្រូវ​​​កាមេរ៉ាសុវត្ថិ​ភាព​មួយ​នៅ​ក្បែរ​នោះ​​ ​ចាប់​រូប​ភាព​បាននិង​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​​គេ​ហ​ទំព័រយូធ្យូប (YouTube)។​រូប​ភាព​​​ឃោរ​ឃៅ​​នេះ​ត្រូវ​បាន​​​មនុស្ស​​​ជាង​១៤០.០០០​​នាក់បើក​មើល​ក្នុង​​រយ:ពេល​ពីរ​សប្តាហ៍​ក្រោយមាន​​​​ឃាត​កម្ម​នេះ។ យោង​តាម​​លិខិត​ឆ្លើយ​​​បំភ្លឺ​​​មួយ​​របស់​​លោកផុនដាទី ​ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​អ្នក​ស្រី​ ជួនធារ៉ា ​​បាន​ឲ្យ​ដឹង​ថា ​​ខណ:​ពេល​​​ពួក​គាត់​​ទាំង​ពីរ​នាក់​ម្តាយ ​និងកូន​​​...