កងរាជអាវុធហត្ថរឹបអូសបានឯកសណ្ឋានកងទ័ពច្រើនមុនកិច្ចប្រជុំកំពូលអាស៊ាន
កាលពីម្សិលមិញមន្ត្រីកងរាជអាវុធហត្ថបានរឹបអូសយកឯកសណ្ឋានកងទ័ព ស្បែកជើង និងគ្រឿងឥស្សរិយយសយោធារាប់រយសម្រាប់ពីអាជីវករនៅផ្សារទឹកថ្លា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងបំណងទប់ស្កាត់ជនស៊ីវិលពីការបន្លំខ្លួនធ្វើជាមន្ត្រីយោធា នៅមុនកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុុខនេះ។ លោក គង់ គីនី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានមានប្រសាសន៍ថា “យើងបានចាត់វិធានការបង្ក្រាបអ្នកលក់ឯកសណ្ឋានកងយោធពលខេមរភូមិន្ទ នៅមុនកិច្ចប្រជុំកំពូលអាស៊ាន ព្រោះប្រទេសរបស់យើងគឺជាម្ចាស់ផ្ទះ ហើយយើងមានតួនាទីការពារសន្តិសុខជូនភ្ញៀវជាឥស្សរជនជាន់ខ្ពស់របស់យើង។ យើងបង្ក្រាបទីផ្សារខុសច្បាប់នេះ ដើម្បីរារាំងជនអាក្រក់ពីការក្លែងបន្លំធ្វើជាមន្ត្រីកងរាជអាវុធហត្ថ ហើយបង្កបញ្ហាអំឡុងកិច្ចប្រជុំកំពូលនេះ”។ នេះគឺជាលើកទីបួនហើយក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះដែលនគរបាលបានឆ្មក់បង្ក្រាបផ្សារទឹកថ្លា ហើយលោក គីនី បានមានប្រសាសន៍ថា ឯកសណ្ឋានគ្រប់ប្រភេទត្រូវបានរឹបអូសយក ក្នុងនោះរួមមានទាំងឯកសណ្ឋានរបស់កងទ័ពជើងទឹក កងទ័ពថ្មើរជើង កងរាជអាវុធហត្ថ...
កាសែតអូស្ត្រាលីចោទក្មួយប្រុសនាយករដ្ឋមន្ត្រីថាជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀន
កាសែត ឌឹអេជ (The Age) របស់អូស្ត្រាលីកាលពីម្សិលមិញបានចោទប្រកាន់ថា អាជ្ញាធរអូស្ត្រាលីបានភ្ជាប់លោកហ៊ុនតូក្មួយប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនទៅក្នុងក្រុមឧក្រិដ្ឋជនមួយក្រុមដែលពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀនហេរ៉ូអុីននិងចរាចរលុយកខ្វក់។ សេចក្តីរាយការណ៍បានឲ្យដឹងថានគរបាលអូស្ត្រាលីបានរៀបគម្រោងចាប់ខ្លួនលោកហ៊ុនតូ ក្នុងទីក្រុង ម៉ែលប៊ើន (Melbourne) ប៉ុន្តែបានខកខានទៅវិញ ដោយសារស្ថានទូតអូស្ត្រាលីក្នុងរាជធានីភ្នំពេញបានបដិសេធមិនផ្តល់ទិដ្ឋការដល់លោកហ៊ុនតូ “ដោយលើកឡើងថាចំាបាច់ត្រូវចៀសវាងឧប្បត្តិហេតុខាងការទូត”។ កាសែត ឌឹអេជមិនបានបញ្ជាក់ថា ព្រឹត្តិការណ៍ ដែលខ្លួនរាយការណ៍ចោទប្រកាន់នោះ បានកើតឡើងក្នុងឆ្នាំណានោះទេ។ កាសែតនេះបានចោទប្រកាន់បន្ថែមថា"ផែនការតាមចាប់ខ្លួនលោកហ៊ុនតូដែលមានឈ្មោះថាប្រតិបត្តិការអីល្លីផែងហ្គោ (Operation Illipango)បានស៊ើបអង្កេតលើការដឹកគ្រឿងញៀនហេរ៉ូអីុនមកពីកម្ពុជាចូលក្នុងប្រទេសអូស្ត្រាលី ដោយលាក់ជាមួយឈើ”។ នៅពេលនោះប្រាក់បានមកពីលក់គ្រឿងញៀនត្រូវបានបញ្ជូន ចេញពីកាសុីណូឈ្មោះ ក្រោនក្នុងទីក្រុងម៉ែលប៊ើនមកកាន់តំបន់អាសុីក្រោមបង្គាប់របស់លោកហ៊ុនតូ។ កាលពីម្សិលមិញលោកហ៊ុន...
អ្នកភូមិមកពីខេត្តចំនួនបួន ចាប់ផ្តើមដើរល្បាតការពារព្រៃឡង់ ជាលើកទីពីរ
ក្រុមអ្នកភូមិបាននិយាយកាលពីម្សិលមិញថា អ្នកភូមិប្រហែល៤០០នាក់មកពីខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារកាលពីចុងសប្តាហ៍ បានដើរល្បាតចូលទៅក្នុងព្រៃឡង់រយៈពេលជាច្រើនថ្ងៃជាថ្មីម្តងទៀត ដើម្បីរកមើលសកម្មភាពកាប់ឈើ និងការរានដីខុសច្បាប់ ដែលពួកគាត់និយាយថា ធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់។ វាជាការល្បាតដ៏ធំលើកទីពីរ របស់បណ្តាញប្រជាពលរដ្ឋនៅក្នុងឆ្នាំនេះ។ កាលពីខែវិច្ឆិកាអ្នកភូមិប្រហែល៣០០នាក់ ដែលពួកគាត់ភាគច្រើនជាជនជាតិភាគតិចកួយ បានដើរល្បាត និងដើរក្បួនសំដៅទៅចម្ការកៅស៊ូរបស់ក្រុមហ៊ុន សុី.អ.សុី. ខេ (CRCK) ដើម្បីស្វែងរកឈើកាប់រួចដោយខុសច្បាប់។ លោកស៊ឹមសៀនអ្នកល្បាតម្នាក់មកពីខេត្តកំពង់ធំ បាននិយាយថា អំឡុងប្រតិបត្តិការនេះ បណ្តាញប្រជាពលរដ្ឋព្រៃឡង់នឹងល្បាតបួនផ្នែកដាច់ដោយឡែកពីគ្នា នៅក្នុងតំបន់ស្នូលដ៏សំខាន់នៃព្រៃទំហំ១៣៥.០០០ហិកតាមុនពេលជួបជុំគ្នានៅស្រុកសណ្តាន់ ខេត្តកំពង់ធំដើម្បីតវ៉ានឹងក្រុមហ៊ុន សេង សារ៉ាវុធ។ ក្រុមហ៊ុន សេង សារ៉ាវុធ បានបន្តកាប់ដើមឈើមានជ័រ ដែលអ្នកភូមិធ្លាប់អាស្រ័យផលរាប់សតវត្សរ៍មកហើយ សម្រាប់ចិញ្ចឹមជីវិតរបស់ពួកគាត់។ លោកសៀនបាននិយាយថា “ អ្នកភូមិជាង៤០០នាក់នឹងមកជួបជុំគ្នានៅក្នុងឃុំមានឫទ្ធិដើម្បីបិទផ្លូវ និងរឹបអូសយកឈើខុសច្បាប់ ពីព្រោះអ្នកកាប់ឈើទាំងនោះ ប្រើប្រាស់ផ្លូវនេះ ដើម្បីដឹកឈើទៅឲ្យក្រុមហ៊ុនេះ”។ លោកបានបន្ថែមថា ក្រុមអ្នកភូមិបានរកឃើញកាប់រួចដោយខុសច្បាប់ចំនួន៥០ម៉ែត្រគូបនៅក្នុងស្រុកសណ្តាន់កាលពីម្សិលមិញ។លោក សៀន បាននិយាយថា ប្រធានភូមិស្រែចង់ បានព្យាយាមរារាំងអ្នកភូមិមិនឲ្យបន្តដំណើរទៅកាន់ព្រៃឡង់។ លោក ជុត វុទ្ធី នាយកអង្គការការពារធនធានធម្មជាតិ ដែលបានជួយរៀបចំការល្បាតទាំងពីរលើកនេះ បានមានប្រសាសន៍ថា “ទីណាមានសកម្មភាពខុសច្បាប់ ពួកគាត់នឹងរឹបអូសឈើទាំងនោះហើយប្រសិនបើពួកគាត់មិនអាចធ្វើការទាក់ទងរដ្ឋបាលព្រៃឈើបានទេនោះ ពួកគាត់នឹងដុតឈើនោះចោលតែម្តង”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ ប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់ជំនឿ លើមន្ត្រីរដ្ឋាភិបាល ហើយពួកគាត់មិនអាចរង់ចាំបានទៀតទេ ដូច្នេះពួកគាត់ត្រូវចេញទៅការពារព្រៃតែម្តង”។ លោក ជុត វុទ្ធី បានមានប្រសាសន៍ថាក្រុមអ្នកភូមិក៏នឹងទាមទារសំណងពីក្រុមហ៊ុន សេងសារ៉ាវុធផងដែរ ពីបទកាប់ឈើខុសច្បាប់រាប់ម៉ឺនដើមចាប់តាំងពីឆ្នាំ២០១០មក។លោកបានមានប្រសាសន៍ថា“ ឈើមួយដើមមានតម្លៃ៦០០ដុល្លារហើយពួកគេកាប់ឈើអស់៣០.០០០ដើមដូច្នេះពួកគេគួរផ្តល់សំណងដល់ម្ចាស់ឈើវិញ”។ លោកទួតម៉ូរីអភិបាលរងស្រុកសណ្តាន់ បានមានប្រសាសន៍ថា បើទោះជាក្រុមហ៊ុនសេង សារ៉ាវុធទទួលបានអាជ្ញាប័ណ្ណឲ្យកាប់ឈើ និងសាងសង់រោងម៉ាស៊ីនអារឈើក្នុងស្រុកនេះក្តី តែវាអស់សុពលភាពទៅហើយ។ លោកបានមានប្រសាសន៍ថា “ វាគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ”ដែលថាក្រុមហ៊ុននេះបានបន្តរានដីនៅទីនោះ។លោក ទួត ម៉ូរី បានមានប្រសាសន៍ថា“ នៅរោងម៉ាស៊ីនអារឈើនេះលែងមានសកម្មភាពទៀតហើយ” ប៉ុន្តែលោកមិនដឹងថា តើក្រុមហ៊ុនទទួលបានដីទំហំប៉ុន្មានឬកិច្ចសន្យានោះអស់សុពលភាពពេលណានោះទេ។ លោកក៏បានបដិសេធរាល់ការចោទប្រកាន់ថា អាជ្ញាធរមូលដ្ឋានបានព្យាយាមរារាំងក្រុមអ្នកភូមិមិនឲ្យចូលរួមការដើរល្បាតនោះ។លោកបានមានប្រសាន៍ថា “ យើងមិនបានហាមឃាត់ពួកគាត់មិនឲ្យចូលទៅក្នុងព្រៃឡង់ទេ។ ផ្ទុយទៅវិញ យើងអបអរសាទរចំពោះពួកគាត់ ដែលបានប្រឹងប្រែងការពារការកាប់បំផ្លាញឈើដោយខុសច្បាប់នោះ៕ ប្រែសម្រួលដោយ សោមសារុន
អ្នកប្រើបាស់អុីនធើណិត និងទូរស័ព្ទសាធារណៈត្រូវថតរូបទុក
ហ៊ុលរស្មីនិង Kate Bartlettរដ្ឋាភិបាលបានណែនាំឲ្យម្ចាស់អាជីវកម្មទាំងអស់ ដែលបម្រើសេវាកម្មអីុនធើណិត និងទូរសព្ទ័សាធារណៈ ឲ្យដំឡើងកាមេរ៉ាសុវត្ថិភាពនៅបរិវេណធ្វើអាជីវកម្មរបស់ខ្លួន ដើម្បីថតអត្តសញ្ញាណអ្នកប្រើប្រាស់ នៅក្នុងកិច្ចខំប្រឹងប្រែងមួយ ដើម្បីបង្ក្រាបអំពើភេរវកម្ម និងបទឧក្រិដ្ឋតាមអុីនធើណិត នេះបើយោងតាមសារាចរមួយរបស់រដ្ឋាភិបាលដែលទទួលបានកាលពីម្សិលមិញ។ យោងតាមសារាចរណែនាំចុះថ្ងៃទី២៨ខែកុម្ភៈ របស់ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នេះ បានឲ្យដឹងថា ក្រុមហុ៊នទូរគមនាគមន៍ សាខាលក់និងចែកចាយបន្តទាំងអស់ ត្រូវចុះបញ្ជីអាសយដ្ឋានអាជីវកម្មរបស់ខ្លួន។ យោងតាមសារាចរណែនាំចុះហត្ថលេខាដោយលោក សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ បានឲ្យដឹងថាទីតាំងទាំងអស់ដែលបម្រើសេវាអុីនធើណិតនិងទូរសព្ទ័សាធារណៈ ដូចជាហាងអីុនធើណិតនិងផ្ទះសំណាក់ជាដើមនោះ ត្រូវតែដំឡើងកាមេរ៉ាដើម្បីថតរូបអតិថិជននីមួយៗ និងរក្សាទុករូបភាពទាំងនោះយ៉ាងហោចណាស់រយៈពេលបីខែ។ យោងតាមសារាចរដដែលនេះបានឲ្យដឹងទៀតថា អាជីវកម្មតូចតាចតាមចិញ្ចើមផ្លូវទាំងអស់ ក៏ត្រូវកត់ត្រាអត្តសញ្ញាណអ្នកប្រើប្រាស់ និងថតរូបអ្នកប្រើប្រាស់នោះទុកដែរ។ចាំបាច់ត្រូវតែអនុវត្តតាមវិធានការថ្មីនេះជាបន្ទាន់។ សារាចរណែនាំនេះមានខ្លឹមសារទៀតថា “ បទពិសោធន៍នៃការស៊ើបអង្កេត និងការបង្ក្រាបលើបទល្មើសផ្សេងៗក្នុងពេលកន្លងមក បានបង្ហាញថា ឧក្រិដ្ឋជនជារឿយៗប្រើប្រាស់សេវាទូរគមនាគមន៍ដូចជា ទូរស័ព្ទដៃ ការទូរស័ព្ទតាមអីុនធើណិត និងអីុនធើណិត ជា មធ្យោបាយប្រព្រឹត្តអំពើភេរវកម្ម បទឧក្រិដ្ឋឆ្លងដែន អំពើប្លន់ចាប់ជំរិតឃាតកម្មគ្រឿងញៀនការជួញដូរមនុស្សបទល្មើសសេដ្ឋកិច្ច និងការបញ្ជូនរូបភាពអាសអាភាស និងទង្វើអនាចារផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីជាតិ និងសីលធម៌ក្នុងសង្គម”។ សារាចរនេះក៏បានលើកឡើងដែរថា អ្នកបម្រើសេវាកម្មអីុនធើណិត និងទូរស័ព្ទទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នក្នុងការប្រមូលព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អតិថិជន និងមានពេលមួយខែសម្រាប់ពិនិត្យមើលឯកសារសម្គាល់ខ្លួនចាស់ៗរបស់អតិថិជន ដើម្បីធ្វើឲ្យប្រាកដថា អតិថិជននីមួយៗត្រូវបានចុះឈ្មោះត្រឹមត្រូវ។ លោកស្រី សុខ ចាន់ដា ប្រធាននិងជានាយិកាប្រតិបត្តិនៃក្រុមហ៊ុន មេគង្គ ណិត (Mekong Net) បានលើកឡើងថា លោកស្រីមិនជឿថា បទបញ្ជាថ្មីនេះនឹងធ្វើឲ្យប៉ះពាល់ដល់អ្នកផ្តល់សេវាអីុនធើណិត ដោយសារច្បាប់តម្រូវឲ្យកត់ត្រាអត្តសញ្ញាណអតិថិជនរបស់ខ្លួននោះទេ ប៉ុន្តែនឹងប៉ះពាល់ដល់អាជីវកម្មតូចៗដូចជាហាងអីុនធើណិតជាដើម។ លោកស្រីបានលើកឡើងបន្ថែមទៀតថា “ ពួកគេនឹងត្រូវចំណាយប្រាក់ទិញកាមេរ៉ា និងដំឡើងសឺវើ (server) និងហាតដ្រាយ (hard drive) ធំ។ទោះបីជាពួកគេថតរូបអ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួនបានច្បាស់ក្តី តើធ្វើម៉េចយើងដឹងថា ពួកគេនៅទីណា។មានមនុស្សរាប់លាននាក់ប្រើប្រាស់អីុនធើណិត។ វាពិបាកនឹងគ្រប់គ្រងឲ្យបានគ្រប់ជ្រុងជ្រោយណាស់”។ លោក ជួ ឧត្តម នាយកគ្រប់គ្រងនៅក្រុមហ៊ុន Friends Travel...
រដ្ឋមន្ត្រីក្រសួងបរិស្ថានបដិសេធការលំបាកដោយសារគម្រោងទេសចរណ៍ចិន
ក្រសួងបរិស្ថានបានបដិសេធចំពោះការអះអាងរបស់បុគ្គលិកសិទ្ធិមនុស្សម្នាក់ដែលថាក្រុមអ្នកភូមិ ដែលត្រូវបានបណ្តេញឲ្យទៅនៅទីតាំងថ្មីដើម្បីបើកផ្លូវសម្រាប់គម្រោងទេសចរណ៍ដ៏ធំមួយដែលគាំទ្រដោយចិននៅក្នុងខេត្តកោះកុងនោះមិនទទួលបានសេវា សុខាភិបាលត្រឹមត្រូវ។ ប្រជាពលរដ្ឋប្រហែល១.១០០គ្រួសារត្រូវបានបណ្តេញចេញដោយបង្ខំ ពីភូមិរបស់ខ្លួននៅតាមឆ្នេរសមុទ្រក្នុងឧទ្យានជាតិបទុមសាគរ និងក្នុងស្រុកគិរីសាគរ។ ពួកគេសុខចិត្តទទួលសំណង ដែលរួមមានប្រាក់រាប់ពាន់ដុល្លារផ្ទះថ្មីធ្វើពីឈើ និងដីកសិកម្មពីរហិកតា សម្រាប់គ្រួសារនីមួយៗនៅកន្លែងតាំងលំនៅថ្មីមួយដែលស្ថិតនៅចម្ងាយប្រហែល១៥គីឡូម៉ែត្រពីមាត់សមុទ្រ។ ក្រុមហ៊ុនអភិវឌ្ឍន៍សហជីព (UDG)ត្រូវបានរដ្ឋាភិបាលផ្តល់ការអនុញ្ញាតឲ្យរានដីទំហំ៣៦.០០០ហិកតានៅក្នុងតំបន់នេះដើម្បីបង្កើតតំបន់ទេសចរណ៍មួយមានទឹកប្រាក់៣,៨ពាន់លានដុល្លារដែលត្រូវសាងសង់សណ្ឋាគារទីលានវាយហ្គុលហ្វ៍និងអាកាសយានដ្ឋានមួយ។ លោក ម៉ុក ម៉ារ៉េតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានឆ្លើយតបក្នុងលិខិតមួយច្បាប់កាលពីថ្ងៃព្រហស្បតិ៍ចំពោះការអះអាងរបស់លោក អុិនគង់ចិត្រ អ្នកសម្របសម្រួលរបស់អង្គការលីកាដូប្រចាំខេត្តកោះកុង ដែលបានសរសេរលិខិតកាលពីខែកុម្ភៈ ជូនចំពោះលោកអយ ខាន់សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ហើយបានមានប្រសាសន៍ថា មនុស្សចំនួន២១នាក់បានស្លាប់ ពីព្រោះទីកន្លែងតាំងលំនៅរបស់ពួកគេនៅឆ្ងាយពីមណ្ឌលសុខភាពជាងទីកន្លែងចាស់របស់ខ្លួន។ លោកម៉ុកម៉ារ៉េតមិនបានលើកឡើងដោយផ្ទាល់អំពីការស្លាប់នេះទេ ប៉ុន្តែលោកបានអះអាងនៅក្នុងលិខិតរបស់លោកថា ប្រជាជនបានប្រសើរជាងពីមុន ភូមិនៅមាត់សមុទ្រ ជាទីដែលពួកគេ ត្រូវបានកាត់ផ្តាច់ ចេញពីសង្គមខាងក្រៅនិងរស់នៅទៅតាមធម្មជាតិដោយវេទនា។ លោក ម៉ុកម៉ារ៉េតបានមានប្រសាសន៍ថា ”រាជរដ្ឋាភិបាលបានសម្រេចអភិវឌ្ឍតំបន់ឆ្នេរសមុទ្រគិរីសាគរ ដើម្បីធ្វើឲ្យប្រសើរឡើង នូវសេដ្ឋកិច្ចជាតិនិងកាត់បន្ថយការលំបាករបស់ប្រជាជននៅក្នុងតំបន់នេះ”។ លោកបានមានប្រសាសន៍ថា “គោលនយោបាយនេះទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ប៉ុន្តែការអភិវឌ្ឍក្នុងដំណាក់កាលអន្តរកាលនេះបានបណ្តាលឲ្យប្រជាជនជួបការលំបាក”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ពួកគេមានហេដ្ឋារចនាសម្ព័ន្ធបែបនេះ ដូចជាសាលារៀន មន្ទីរពេទ្យ មណ្ឌលរដ្ឋបាល អណ្តូងទឹក...
ក្រុមហ៊ុន OCIC កំពុងសិក្សាគម្រោងសាងសង់ផ្លូវក្រោមដីត្រង់ចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី
សាលារាជធានីភ្នំពេញបានប្រកាសនៅតាមគេហទំព័ររបស់ខ្លួនកាលពីថ្ងៃសុក្រថាក្រុមហ៊ុនសាជីវកម្មវិនិយោគទុនកម្ពុជាក្រៅប្រទេស (OCIC) កំពុងតែសិក្សាពីលទ្ធភាពសាងសង់ផ្លូវក្រោមដីប្រវែង២៧២ម៉ែត្រ នៅពីក្រោមចំណុចប្រសព្វគ្នារវាងមហាវិថីសហព័ន្ធរុស្ស៊ីនិងមហាវិថីព្រះមុនីវង្សក្នុងរាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធស្ថាបត្យករមកពីក្រុមហ៊ុន OCIC បានជួបពិភាក្សាជាមួយលោកកែបជុតិមាអភិបាលសាលារាជធានីភ្នំពេញហើយបានបង្ហាញលោកនូវគំនូប្លង់ដំបូងសម្រាប់សាងសង់ផ្លូវក្រោមដីនេះដែលមានទទឹង១៤ម៉ែត្រហើយអាចឲ្យរថយន្តកំពស់៣,៥ម៉ែត្របើកបរបាន។ផ្លូវក្រោមដីនេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយការកកស្ទះចរាចរណ៍ដែលកំពុងតែកើនឡើងនៅត្រង់ចំណុចផ្លូវប្រសព្វដែលមានចរាចរណ៍មមាញឹកនេះនៅរាជធានីភ្នំពេញមានរថយន្តប្រហែល ២៣០,០០០ គ្រឿងនិងម៉ូតូប្រហែល៩០០,០០០គ្រឿងហើយប្រសិនបើគ្មានប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅពេល ឆាប់ៗនេះទេចរាចរណ៍នឹងមានការកកស្ទះកាន់តែខ្លាំង។លោកកែបជុតិមាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា“វាជាគម្រោងថ្មីមួយនិងជាដំណោះស្រាយមួយទៀតសម្រាប់ បញ្ហាចរាចរណ៍នៅរាជធានីភ្នំពេញ"។ លោកបានបន្ថែមទៀតថាការសាងសង់ផ្លូវក្រោមដីនោះត្រូវចំណាយប្រាក់ប្រមាណពីរលានដុល្លារ។ លោកកែបជុតិមាក៏បានមានប្រសាសន៍ផងដែរថាក្រុមហ៊ុន OCIC នៅមានការងារដែលត្រូវធ្វើច្រើនទៀតនៅក្នុងដំណាក់កាលសិក្សាដំបូងដូចជាការគូរប្លង់ជម្រើសផ្សេងៗទៀតមុនពេលការងារសាងសង់គម្រោងនេះចាប់ផ្តើម។កាលពីបីឆ្នាំកន្លងទៅសាលារាជធានីបានត្រួតពិនិត្យគម្រោងសាងសង់ផ្លូវក្នុងរាជធានីភ្នំពេញដើម្បីបញ្ចៀសការកកស្ទះររាចរណ៍តាមដងផ្លូវក្នុងរាជធានី។ កាលពីខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកសម្ពោធឲ្យប្រើប្រាស់ស្ពានអាកាសមួយដែលបានសាងសង់ដោយក្រុមហ៊ុនOCICនៅត្រង់ចំណុចប្រសព្វរវាងមហាវិថីសហព័ន្ធ និងមហាវិថីកម្ពុជាក្រោម ក្នុងខណ្ឌទួលគោក។ស្ពានអាកាសបន្ទាប់នឹងត្រូវបានបញ្ចប់នៅមុនពេលបោះឆ្នោតជាតិក្នុងឆ្នាំ២០១៣ហើយស្ពានអាកាសនោះនឹងឆ្លងកាត់ស្ទឹងមួយនៅស្ទឹងមានជ័យដែលជាកន្លែងមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងដោយសារតែចំនួនអ្នកបើកបរយានយន្តចេះតែកើនឡើងនៅក្នុងរាជធានីភ្នំពេញ។ ស្ពាននេះក៏សាងសង់ដោយក្រុមហ៊ុនOCIC ដែរ។ លោក ទូច សំណាង ជាស្ថាបត្យករ និងជាប្រធានគម្រោងរបស់ក្រុមហ៊ុន...
អ្នកតវ៉ាជម្លោះដីធ្លីបឹងកក់ បដិសេធថា ខ្លួនមិនមែនជា សកម្មជនគណបក្ស សម រង្ស៊ី
កាលពីព្រឹកថ្ងៃសុក្រ សកម្មជនតវ៉ារឿងជម្លោះដីធ្លីនៅបឹងកក់ចំនួន៥នាក់បាននាំគ្នាដើរចូលសាលាសង្កាត់ស្រះចក ដើម្បីទាមទារសុំឲ្យគេលុបឈ្មោះរបស់ពួកគេចេញពីបញ្ជីអ្នកឃ្លាំមើលការចុះឈ្មោះបោះឆ្នោតដែលធ្វើការឲ្យគណបក្សសមរង្ស៊ី។ សកម្មជនទាំងនេះបាននិយាយថាពួកគេមានឈ្មោះក្នុងបញ្ជីថាជាអ្នកឃ្លាំមើលការចុះឈ្មោះបោះឆ្នោតស្ម័គ្រចិត្តឲ្យគណបក្សសមរង្ស៊ី ដោយគ្មានការយល់ព្រមពីពួកគេឡើយ ដោយពួកគេបាននិយាយថាទង្វើនោះ ត្រូវបានគេធ្វើឡើងដើម្បីឲ្យគេគិតថាខ្លួនគឺជាសមាជិកគណបក្ស សម រង្ស៊ី ដើម្បីធ្វើឲ្យការប្រឆាំងតវ៉ារបស់ពួកគេចំពោះការបណ្តេញចេញពីតំបន់បឹងកក់ពាក់ព័ន្ធនឹងរឿងនយោបាយ។ សេចក្តីរាយការណ៍ជាច្រើនដែលបានចេញផ្សាយតាមកាសែតក្នុងស្រុកនៅសប្តាហ៍នេះ បានចាត់ទុកក្រុមអ្នកតវ៉ានៅបឹងកក់ថាជាសមាជិករបស់គណបក្សប្រឆាំង ហើយបានចុះផ្សាយពីក្រុមមន្ត្រីសាលារាជធានីភ្នំពេញដោយមិនបញ្ចេញឈ្មោះ ដែលបានចោទប្រកាន់ស្ត្រីបួននាក់ និងបុរសម្នាក់ថាបានញុះញង់ឲ្យមានអំពើហឹង្សាអំឡុងពេលការតវ៉ារបស់ពួកគេក្នុងនាមគណបក្ស សម រង្ស៊ី។ សកម្មជនទាំងប្រាំនាក់នេះបាននិយាយកាលពីថ្ងៃសុក្រថាពួកគេមិនមានការជាប់ពាក់ព័ន្ធជាមួយគណបក្ស សម រង្ស៊ី ទេ ហើយពួកគេកំពុងតែគាំទ្រប្រជាជនចំនួន៥៨គ្រួសារដែលត្រូវបានលុបឈ្មោះចេញពីផែនការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីខែសីហា ដើម្បីកាត់ដីទំហំ១២,៤៤ហិកតាប្រគល់ឲ្យប្រជាជនដែលមានប័ណ្ណកម្មសិទ្ធិដីនៅបឹងកក់។ អ្នកស្រី ទេព វន្នី សកម្មជនតវ៉ារឿងដីធ្លីបឹងកក់ដ៏ល្បីមួយរូប បាននិយាយថា “ ខ្ញុំមិនស្អប់គណបក្សណាទេ ប៉ុន្តែខ្ញុំក៏មិនចង់បំរើឲ្យគណបក្សណាដែរ ពីព្រោះយើងកំពុងតែទាមទារប្លង់ដីពីរដ្ឋាភិបាល។ ដូច្នេះយើងមិនចង់មានទំនាក់ទំនងជាមួយគណបក្សណាមួយទេ” ។ យោងតាមឯកសារផ្លូវការមួយចំនួនដែលទទួលបានកាលពីថ្ងៃសុក្របានឲ្យដឹងថា អ្នកស្រី វន្នីរួមជាមួយ អ្នកស្រី ហេង មុំ គង់ចន្ថា តុល ស្រីពៅ និង ឌួង គា ដែលជាសកម្មជនតវ៉ាជម្លោះដីធ្លីនៅបឹងកក់យ៉ាងសកម្មនោះ សុទ្ធតែមានឈ្មោះជាភ្នាក់ងារឃ្លាំមើល ការបោះឆ្នោតរបស់គណបក្សសមរង្ស៊ី។ ពួកគាត់ម្នាក់ៗសុទ្ធតែបានបដិសេធថាគ្មានទំនាក់ទំនងជាមួយគណបក្សប្រឆាំងនោះទេ ហើយបាននិយាយថា រឿងនោះគឺជាល្បិចរបស់លោក ខាយ ណារី ជាសមាជិកក្រុមប្រឹក្សាសង្កាត់មកពីគណបក្សសមរង្ស៊ី ដែលបានប្រាប់ពួកគេថា គាត់បានបញ្ចូលពួកគេទៅក្នុងបញ្ជីសមាជិកគណបក្សសមរង្ស៊ីដោយពួកគេមិនបានដឹង។ អ្នកស្រី វន្នី បាននិយាយថា “ លោក ខាយ ណារី បានយកឈ្មោះរបស់ពួកយើងទៅដាក់ក្នុងបញ្ជីឈ្មោះរបស់គណបក្សសមរង្ស៊ីសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ដោយគ្មានការយល់ព្រមពីពួកយើងឡើយ”។ កាលពីថ្ងៃសុក្រគេមិនអាចទាក់ទងសុំការអធិប្បាយពីលោក ណារី បានទេ។ ប៉ុន្តែលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ីបានមានប្រសាសន៍ថា លោកមិនបានដឹងអំពីការជាប់ពាក់ព័ន្ធរបស់លោក ណារី នៅក្នុងបញ្ហានេះទេ។លោកបានមានប្រសាសន៍ដោយមិនបានពន្យល់ក្បោះក្បាយថា “ នេះគឺជារឿងនៅមូលដ្ឋាន” ។ បន្ទាប់ពីធ្វើការតវ៉ានៅមុខសាលាសង្កាត់ជាមួយអ្នកភូមិបឹងកក់ជាច្រើននាក់ទៀត...
ប្រជាជនជិត៦០.០០០នាក់ ត្រូវបានជម្លៀសចេញពីទីលំនៅ
យោងតាមរបាយការណ៍ដែលអង្គការសិទ្ធិមនុស្សអាដហុក ចេញកាលពីម្សិលមិញបានឲ្យដឹងថា គ្រាន់តែឆ្នាំ២០១១ មានប្រជាជនជិត៦០.000នាក់ត្រូវបានបណ្តេញចេញទាំងបង្ខំពីផ្ទះសម្បែងរបស់ខ្លួននិងជារឿយៗពួកគេត្រូវបានបញ្ជូនទៅឲ្យរស់នៅកន្លែងគ្មានេហដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ហើយនៅទីនោះ ពួកគេគ្មានការងារធ្វើ និងជំពាក់បំណុលគេកាន់តែច្រើន។ របាយការណ៍នេះបានឲ្យដឹងថា ប្រជាជនសរុបចំនួន៥៩.៩០៤នាក់មកពីសហគមន៍ចំនួន១២៧ត្រូវបានបណ្តេញចេញពីលំនៅដ្ឋានទាំងបង្ខំ។របាយការណ៍នេះបានឲ្យដឹងទៀតថា គ្រាន់តែក្នុងរាជធានីភ្នំពេញមួយ មានប្រជាជនចំនួន៣០.០០៩នាក់មកពីសហគមន៍ចំនួន៨១ត្រូវបានបណ្តេញចេញពីសហគមន៍របស់ខ្លួន។ របាយការណ៍នេះក៏បានឲ្យដឹងផងដែរថាមានសហគមន៍ចំនួន៧៣៣ទៀតនៅតាមខេត្តចំនួន១១កំពុងតែប្រឈមនឹងការបណ្តេញចេញពីទីលំនៅរបស់ខ្លួន ដើម្បីបង្ហាញពីឥទ្ធិពលនៃការបណ្តេញចេញដោយបង្ខំទាំងនេះ អង្គការអាដហុកបានតាមអង្កេតប្រជាជន ដែលត្រូវបានក្រុមហ៊ុន7NG បណ្តេញចេញពីខណ្ឌចម្ការមនក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០០៦។ ប្រជាជនដែលកំពុងរស់នៅក្នុងទីតាំងថ្មីនៅជាយរាជធានីភ្នំពេញទាំងនោះត្រូវទិញទឹក និងភ្លើងអគ្គិសនីក្នុងតម្លៃខ្ពស់ពីឈ្មួញឯកជន។ របាយការណ៍នេះឲ្យដឹងថា លើសពីនេះទៅទៀតនោះ អត្រាគ្មានការងារធ្វើ និងបំណុលរបស់អ្នកដែលត្រូវបានបណ្តេញចេញទាំងនោះបានកើនឡើងជិតទ្វេដងចាប់តាំងពីការបណ្តេញចេញនោះមក។ លោក ធនសារាយ ប្រធានអង្គការអាដហុកបានមានប្រសាសន៍អំឡុងពេលផ្សព្វផ្សាយរបាយករណ៍នេះថា “យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការបណ្តេញសហគមន៍ក្រីក្រចេញទៀត”។ លោកបានមានប្រសាសន៍ថា “ប្រសិនបើពេលនេះរដ្ឋាភិបាលគ្មានលទ្ធភាពអភិវឌ្ឍកន្លែងតាំងលំនៅថ្មីទេរដ្ឋាភិបាលគួរតែរក្សាប្រជាជនទាំងនោះឲ្យនៅទីតាំងដើមរបស់ពួកគេ ហើយរង់ចាំខ្លួនមានថវិកាគ្រប់គ្រាន់...ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធឲ្យបានប្រសើរនៅកន្លែងតាំងលំនៅថ្មីនោះ”៕ (រាយការបន្ថែមដោយគុចណារ៉េន) ប្រែសម្រួលដោយ ហួង កុកទៀន
អង្គការសិទ្ធិមនុស្សៈ រដ្ឋាភិបាលមិនបានឆ្លើយតបចំពោះអនុសាសន៍ដែលបានលើកឡើង
អង្គការសិទ្ធិមនុស្សមួយបានលើកឡើងកាលពីម្សិលមិញថារយៈពេលពីរឆ្នាំបន្ទាប់ពីរដ្ឋាភិបាលបានសន្យាថា នឹងធានាឲ្យមានសេរីភាពនៃការបញ្ចេញមតិដោះស្រាយការបណ្តេញចេញទាំងបង្ខំនិងដោះស្រាយបញ្ហានិទណ្ឌភាពដែលបញ្ហាទាំងអស់នេះស្ថិតក្នុងចំណោមអនុសាសន៍ទាំង៩១ដែលត្រូវបានលើកឡើងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនោះរដ្ឋាភិបាលមិនបានធ្វើឲ្យមានការវិវឌ្ឍលើបញ្ហាណាមួយនៅឡើយទេ។ នៅក្នុងរបាយការណ៍សង្ខេបតែសំខាន់នេះអង្គការលីកាដូបានបង្ហាញថា"បើមានការវិវឌ្ឍណាមួយនោះគឺមានការអនុវត្តតាមអនុសាសន៍ដ៏មានសារៈសំខាន់ទាំងនេះបានតិចតួចណាស់”។ “បន្ទាប់ពីគ្មានការអើពើចំពោះខ្លឹមសារនៃអនុសាសន៍ភាគច្រើនអស់រយៈពេលពីរឆ្នាំនិងក្រោយពីមានស្ថានភាពសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរដែលមិនធ្លាប់មានអស់រយៈពេលពីរឆ្នាំនោះ រដ្ឋាភិបាលកម្ពុជាគួរតែធ្វើការពន្យល់ដល់គណៈប្រតិភូនិងក្រុមការងាររបស់ក្រុមត្រួតពិនិត្យតាមពេលកំណត់ជាសាកលហៅកាត់ថា UPR និងប្រជាពលរដ្ឋភាគច្រើនរបស់ខ្លួន អំពីមូលហេតុទាំងនេះ”។ កាលពីចុងឆ្នាំ២០០៩ប្រទេសកម្ពុជាបានអនុញ្ញាតឲ្យក្រុមការងាររបស់ប្រទេសជាសមាជិកក្រុមការងារត្រួតពិនិត្យតាមពេលកំណត់ជាសាកលនេះធ្វើការត្រួតពិនិត្យជាលើកដំបូងលើប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួន។ លោកស៊ុនសួនអ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសកម្ពុជាប្រចាំអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវបានមានប្រសាសន៍នៅពេលនោះថា បីខែក្រោយមករដ្ឋាភិបាលបានយល់ព្រមទទួលយកអនុសាសន៍ទាំង៩១នោះនិង“បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង”ដើម្បីកែលម្អសិទ្ធិមនុស្ស។ របាយការណ៍របស់អង្គការលីកាដូសង្កត់ធ្ងន់ទៅលើការផ្តាច់ទំនាក់ទំនងរវាងអ្វីដែលត្រូវបានសន្យានិងអ្វីដែលត្រូវបានធ្វើរួច។ របាយការណ៍នេះបានលើកឡើងទៀតថា“ដោយមិនបានអនុវត្តច្បាប់ភូមិបាលឆ្នាំ២០០១ឲ្យបានពេញលេញ និងមិនបញ្ឈប់ការបណ្តេញចេញជាបណ្តោះអាសន្ន រហូតដល់មានការធានានានា ដូចជាការផ្តល់សំណងពេញលេញនិងការទទួលបានសេវាមូលដ្ឋាននៅកន្លែងតាំងលំនៅថ្មីនោះរដ្ឋាភិបាលបែរជាបានបង្កើនសកម្មភាព ដែលនាំឲ្យមានជម្លោះដីធ្លីកាន់តែខ្លាំងឡើងៗទៅវិញ”។ “ដោយមិនបានបិទមណ្ឌលដែលគេហៅថាមណ្ឌលស្តារនីតិសម្បទារបស់កម្ពុជា ហើយជាទីដែលពលរដ្ឋក្រីក្ររស់នៅតាមចិញ្ចើមថ្នល់ ត្រូវបាននគរបាលចាប់យកទៅបង្ខាំងនោះ រដ្ឋាភិបាលបែរជាបានបន្តបើកមណ្ឌលបែបនេះទៀត បើទោះណាជាមានការរិះគន់និងមានសេចក្តីរាយការណ៍អំពីការរំលោភបំពានកាន់តែច្រើនក៏ដោយ”។ ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្សមួយចំនួនក្នុងចំណោមការរំលោភបំពានសិទ្ធិមនុស្សថ្មីៗដែលរងការរិះគន់យ៉ាងខ្លាំងរួមទាំងការបាញ់ក្រុមអ្នកតវ៉ានៅតំបន់សេដ្ឋកិច្ចពិសេស និងការកើនឡើងនូវការតវ៉ាដោយហិង្សានោះរបាយការណ៍នេះបានជំរុញឲ្យមានការចាត់វិធានការជាបន្ទាន់។បញ្ហាចម្បងគឺត្រូវបញ្ឈប់ការបណ្តេញចេញនិងបញ្ឈប់ការផ្តល់សម្បទានដី។ លោកម៉ក់សំអាតអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបានមានប្រសាសន៍ថាលោកមិនទាន់បានឃើញរបាយការណ៍នេះនៅឡើយទេប៉ុន្តែបានច្រានចោលចំណុចសំខាន់ៗមួយចំនួន។លោកបានមានប្រសាសន៍ថា“រាល់អនុសាសន៍ទាំងអស់មិនអាចយកមកអនុវត្តនិងសម្រេចឲ្យបាននៅពេលតែមួយបានទេ។យើងត្រូវអនុវត្តវាម្តងមួយជំហានៗ”។ លោកបានបន្ថែមថាក្រសួងនីមួយៗបានប្រឹងប្រែងធ្វើការយ៉ាងខ្លាំងដើម្បីដោះស្រាយរាល់អនុសាសន៍ពាក់ព័ន្ធទាំងអស់៕ ប្រែសម្រួលដោយសោមសារុន
រាជរដ្ឋាភិបាលកម្ពុជា កំពុងតែខិតខំជំរុញការផ្តល់ដីសម្បទាន
យោងតាមទិន្នន័យ ចេញដោយអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយបានឲ្យដឹងកាលពីម្សិលមិញថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចប្រហែល៣០០.០០០ហិកតារួចទៅហើយ រហូតមកទល់នឹងឆ្នាំនេះ។ តាមតួលេខនេះ គឺដីសម្បទានមានទំហំស្មើនឹង៤០ភាគរយនៃដីសម្បទានសរុប ដែលត្រូវបានផ្តល់ឲ្យក្នុងឆ្នាំ២០១១ដោយបានធ្វើឲ្យមានការព្រួយបារម្ភថែមទៀត ពីសំណាក់អង្គការសិទ្ធិមនុស្ស ចំពោះសន្ទុះនៃការផ្តល់ដីសម្បទាន និងផលប៉ះពាល់ទៅលើប្រជាពលរដ្ឋក្រីក្របំផុតនៅក្នុងប្រទេសកម្ពុជា។ យោងតាមតួលេខដែលអង្គការអាដហុកបានបញ្ចេញនេះឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ដីទំហំជាង២,៥លានហិកតាកំពុងត្រូវបានជួលតាមរូបភាពដីសម្បទានសេដ្ឋកិច្ច ហើយបើគិតមកត្រឹមដំណាច់ឆ្នាំ២០១១ មានក្រុមហ៊ុនឯកជនចំនួន២២៥ទទួលបានដីសម្បទាននេះ។ លោក ធនសារាយ ប្រធានអង្គការអាដហុក បានមានប្រសាសន៍ថា គ្រាន់តែកាលពីឆ្នាំមុន ដីទំហំ៧៥១.៨៨២ហិកតាត្រូវបានផ្តល់ជាដីសម្បទាន ដោយ២ភាគ៣នៃដីទាំងនោះ មានទីតាំងស្ថិតនៅក្នុងតំបន់ព្រៃការពារ។ ថ្លែងកាលពីម្សិលមិញ នៅពេលចាប់ផ្តើម បញ្ចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋាន លោក ធនសារាយ បានលើកឡើងថា “ តួលេខនេះបង្ហាញយ៉ាងច្បាស់ថា មិនមានដីនៅសល់ច្រើន សម្រាប់ផ្តល់ជាសម្បទានឲ្យក្រុមហ៊ុនឯកជនទៀតទេ”។ លោកបានមានប្រសាសន៍ទៀតថា តួលេខពិតប្រាកដទំនងជាខ្ពស់ជាងនេះទៅទៀត ដោយលោកគូសបញ្ជាក់ថា របាយការណ៍នេះមិនរាប់បញ្ចូលដីសម្បទានសម្រាប់រុករករ៉ែចំនួន៥៦កន្លែង និងតំបន់សេដ្ឋកិច្ចពិសេសចំនួន២២កន្លែង ដែលត្រូវបានផ្តល់ឲ្យកាលពីឆ្នាំមុននោះទេ។ លោកបានមានប្រសាសន៍ថា “ យើងពិតជាមានការព្រួយបារម្ភណាស់ថា នៅរយ:ពេលពីរបីឆ្នាំខាងមុខទៀត នឹងលែងមានតំបន់ដីការពារទៀតហើយ”។ របាយការណ៍៣២ទំព័រនេះ ឆ្លុះបញ្ចាំងឲ្យឃើញនូវបញ្ហាដីធ្លីនានា ដោយរួមទាំងការកើនឡើង នៃការតវ៉ាដោយហិង្សា និងផលប៉ះពាល់ដោយការបណ្តេញចេញ ក៏ដូចផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុទៅលើគ្រួសារ ដែលកំពុងតែមានវិវាទដីធ្លីផងដែរ។ របាយការណ៍នេះបញ្ជាក់ថា រហូតមកទល់នឹងដំណាច់ឆ្នាំ២០១១ មានប្រជាពលរដ្ឋជាង២០០.០០០គ្រួសារបានរងផលប៉ះពាល់ដោយសារដីសម្បទានសេដ្ឋកិច្ច ដែលនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ លោកធនសារាយ បានមានប្រសាសន៍ថា “ មានផលប៉ះពាល់ជាច្រើនកើតចេញពីដីសម្បទានសេដ្ឋកិច្ច ហើយមានតែក្រុមហ៊ុនធំៗប៉ុណ្ណោះ ដែលទទួលបានអត្ថប្រយោជន៍”។ លោកមានប្រសាសន៍ទៀតថា ការសន្យាបង្កើតការងារ និងការអភិវឌ្ឍ កម្រនឹងបានផ្ដល់ផលប្រយោជន៍ដល់ប្រជាជនរងផលប៉ះពាល់ទាំងនោះណាស់។ លោកបានមានប្រសាសន៍ថា “ រដ្ឋាភិបាលជឿថា វាជាគោលនយោបាយសម្រាប់អភិវឌ្ឍតាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ចពីព្រោះវាជួយបង្កើតការងារសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយបែបនោះមិនប្រាកដថាត្រឹមត្រូវទាំអស់នោះទេ”។ ផ្ទុយទៅវិញ អ្នកភូមិដែលជាកសិកររកបានត្រឹមតែមួយចម្អែតក្រពះ ត្រូវបង្ខំចិត្តស្វែងរកការងារធ្វើនៅកន្លែងផ្សេង នៅពេល ពួកគាត់បាត់បង់ដីធ្លីរបស់ខ្លួន។ លោកបានមានប្រសាសន៍ថា “ ប្រជាពលរដ្ឋជាច្រើនទៅធ្វើការងារដោយប្រថុយប្រថាននៅក្នុងប្រទេសថៃ ឬប្រទេសម៉ាឡេស៊ីពីព្រោះនៅតាមតំបន់ដីសម្បទាន គ្មានការងារសម្រាប់ឲ្យពួកគាត់ធ្វើនោះឡើយ”។ ខណ:ដែលបុគ្គលទទួលបានអត្ថប្រយោជន៍តិចតួចនោះ ការផ្តល់ដីសម្បទានសេដ្ឋកិច្ចបានក្លាយជាប្រាក់ចំណូលយ៉ាងក្រាស់ក្រែល សម្រាប់រដ្ឋាភិបាល។យោងតាមការប៉ាន់ប្រមាណរបស់អង្គការអាដហុកបានឲ្យដឹងថា ផ្អែកលើថវិកាជាតិឆ្នាំ២០១០របស់រដ្ឋាភិបាលដែលត្រូវបានចុះផ្សាយក្នុងពេលថ្មីៗបំផុតនេះ រដ្ឋាភិបាលអាចរកចំណូលបានប្រហែល២០លានដុល្លារពីសម្បទានដីសេដ្ឋកិច្ច៕ ប្រែសម្រួលដោយ តែមសុខុម