video

អគ្គស្នងការនគរបាលជាតិបញ្ជាឱ្យដកបារ៉ាស់តាមដងផ្លូវទាំងអស់ជាបន្ទាន់

អគ្គស្នងការនគរបាលជាតិ លោកនេត សាវឿន បានបញ្ជាឲ្យស្នងការរាជធានី-ខេត្តទាំងអស់ ត្រូវដកបារ៉ាស់តាមដងផ្លូវទាំងឡាយ និងមិនត្រូវហៅយានយន្តរបស់ពលរដ្ឋដែលបើកបរលើដងផ្លូវដោយមិនបានល្មើសច្បាប់ចរាចរណ៍ដើម្បី សួរនាំនោះឡើយ។ សារជាសំឡេងដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមនៅថ្ងៃទី២៦ឧសភានេះ  អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន បានដាក់បទបញ្ជាដល់ស្នងការរាជធានី-ខេត្តទាំងអស់ត្រូវដកបារ៉ាស់ដែលដាក់នៅតាមដងផ្លូវទាំងអស់ជាបន្ទាន់។ បន្ថែមពីនេះ លោកក៏បានណែនាំជាថ្មីទៀតថាសមត្ថកិច្ចមិនត្រូវហៅយានយន្តប្រជាពលរដ្ឋដែលធ្វើចរាចរណ៍នៅលើដងផ្លូវមិនបានល្មើសច្បាប់ ដើម្បីសួរនាំជាដាច់ខាត។
video

មនុស្ស២នាក់ស្លាប់និង៣នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារបរិភោគត្រីក្រពត

ពលរដ្ឋនៅខេត្តកំពង់ស្ពឺ ២នាក់បានស្លាប់ និង៣នាក់ផ្សេងទៀត បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ក្រោយពួកគេទាំងនោះបានបរិភោគត្រីក្រពត ហើយពុល កាលពីថ្ងៃម្សិលមិញក្នុងភូមិមួយ នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គេហទំព័រអគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះបានឱ្យដឹងថា មនុស្ស២នាក់ បានស្លាប់ និង៣នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលាពាក់ព័ន្ធករណីពុលត្រីក្រពតនេះ។ ប្រភពដដែលឱ្យដឹងទៀតថា ករណីពុលត្រីកំពតស្លាប់ ក្រោយបរិភោគទទួលទានអាហារពេលល្ងាច មួយសន្ទុះក្រោយមក ហើយជនរងគ្រោះជាបុរសទាំងអស់។
video

បក្សប្រឆាំងនៅក្រៅប្រទេសជំរុញឱ្យរដ្ឋាភិបាលមានវិធានការជាក់លាក់ដោះស្រាយបញ្ហាបំណុលរបស់ពលរដ្ឋ

គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសបានជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ដាក់ចេញនូវវិធានការជាក់លាក់ ដើម្បីដោះស្រាយបញ្ហាបំណុលរបស់ពលរដ្ឋក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃម្សិលមិញ គណបក្សសង្រ្គោះជាតិបានលើកឡើងថាវិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឱ្យពលរដ្ឋខ្មែររាប់លាននាក់ជួបប្រទះបញ្ហាប្រឈមក្នុងជីវភាពយ៉ាងខ្លាំង និងបាត់បង់ប្រាក់ចំណូល  ពិសេសត្រូវប្រឈមបញ្ហាប្រាក់បំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែម្តង។ ប្រភពដដែលបន្តថា កន្លងមករដ្ឋាភិបាលលោកហ៊ុន សែន បានដាក់ចេញនូវវិធានការមួយចំនួន ដោយលើកទឹកចិត្តដល់ធនាគារឬមីក្រូហិរញ្ញវត្ថុទាំងនោះពិនិត្យលទ្ធភាពសងបំណុលរបស់ពលរដ្ឋទៅតាមភាពជាក់ស្តែងនីមួយៗ ប៉ុន្តែវិធានការទាំងនោះពុំមានប្រសិទ្ធភាពនិងមិនបានទូលំទូលាយឡើយ។
video

IDEA TALK៖ ការលុបចោលសេចក្ដីប្រកាសរួម និងសន្ធិសញ្ញាបំពេញបន្ថែមជាមួយវៀតណាអាចជួយសង្គ្រោះព្រំដែនខ្មែរ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្តីអំពី៖ តើការលុបចោលសេចក្ដីប្រកាសរួម និងសន្ធិសញ្ញាបំពេញបន្ថែមជាមួយវៀតណាអាចជួយសង្គ្រោះព្រំដែនខ្មែរបានយ៉ាងណាខ្លះ?
video

នាវាទី២របស់អ៊ីរ៉ង់ដឹកប្រេងទៅអោយវេណេហ្សូអេឡាបានចូលដល់សមុទ្រវេណេហ្សូអេឡា ទោះបីអាមេរិកព្រមានក៏ដោយ

ខណៈនេះពិភពលោកកំពុងតែសម្លឹងមើលទៅសមុទ្រវេណេហ្សូអេឡានិងច្រកសមុទ្រការ៉ាបៀនអំពីអន្ដរគមន៍របស់កងនាវាអាមេរិកដែលប្រកាសថានឹងទប់ស្កាត់នាវារបស់អ៊ីរ៉ង់ដឹកប្រេងទៅឱ្យរបប ជនផ្ដាច់ការម៉ាឌូរ៉ូនៃប្រទេសវេណេហ្សូអេឡា។ ប៉ុន្ដែសារព័ត៌មានរុស្ស៊ីស្ពុតនីកបានចុះផ្សាយថានាវាទីពីររបស់អ៊ីរ៉ង់ដែលដឹកប្រេងទៅអោយរបបលោកម៉ាឌូរ៉ូត្រូវរាយការណ៍មកថាបានឆ្លងកាត់ច្រកសមុទ្រការ៉ាបៀនដោយបានបើកចូលដល់ដែនទឹកវេណេហ្សូអេឡាទៀតផង គឺនៅតែពុំឃើញសហរដ្ឋអាមេរិកអន្ដរាគមន៍ឃាត់នាវានោះទេ។ ប្រភពដដែលបានបញ្ជាក់ថានាវាទីពីររបស់អ៊ីរ៉ង់មានឈ្មោះថា'Forest'បានទៅដល់ដែនទឹកវេណេហ្សូអេឡាដោយសុវត្ថិភាពហើយកាលពីយប់ថ្ងៃអាទិត្យទី២៤ ខែឧសភា ប៉ុន្ដែនាវានោះត្រូវបានអមដំណើរការពារដោយនាវាចម្បាំងរបស់វេណេហ្សូអេឡា។ នេះបើតាមការអោយដឹងរបស់រដ្ឋមន្រ្ដីវេណេហ្សូអេឡាទទួលបន្ទុកថាមពល។ កាលពីយប់ថ្ងៃសៅរ៍ទី២៣ ខែឧសភានាវាអ៊ីរ៉ង់លើកទីមួយដឹកប្រេងអោយប្រទេសវេណេហ្សូអេឡាឈ្មោះថា FORTUNE ដែលបានមកដល់សមុទ្រវេណេហ្សូអេឡា ក៏អមការពារដោយនាវាចម្បាំងប្រទេសនេះដែរ។
video

អ្នកវិភាគថា វៀតណាមនៅតែចងចិត្តឈ្លានពានកម្ពុជា

អ្នកវិភាគនយោបាយកំពុងរស់នៅក្រៅប្រទេស លើកឡើងថា                       វៀតណាមនៅតែអនុវត្តមហិច្ឆតាពង្រីកទឹកដី ប៉ុន្តែលោក ហ៊ុន សែន នៅតែខ្វល់ត្រឹមមហិច្ឆតាពង្រឹងអំណាចគ្រួសារត្រកូលហ៊ុននោះឡើយ។ អ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងនៅថ្ងៃនេះថា ជ្រុងមួយនៃយុទ្ធសាស្ត្របន្តឈ្លានពានរបស់វៀតណាម គឺនៅពេលបោះបង្គោលណា១ ឬបោះបាន១វគ្គរវាងកម្ពុជា-វៀតណាម រដ្ឋអំណាចយួនបានរៀបចំឲ្យសិស្សានុសិស្ស និងនិស្សិតរបស់ខ្លួន ចុះមើលទីតាំងបង្គោលទាំងនោះ។
video

អាជ្ញាធរខេត្តកណ្តាលអះអាងថាតង់ជាង៣០កន្លែង ដែលបោះដោយវៀតណាមបានរុះរើចេញហើយ

អាជ្ញាធរខេត្តកណ្តាលបានអះអាងថាតង់យោធាវៀតណាម ដែលបានបោះនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តមួយនេះ ទាំង៣១កន្លែងត្រូវបានភាគីវៀតណាម រុះរើចេញវិញអស់ហើយ តាំងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ។ ការរុះរើនេះ ក្រោយមានសំណើរពីភាគីកម្ពុជា បន្ទាប់ពីពួកគេបានចូលមកបោះតង់នៅតំបន់មិនទាន់ឯកភាពគ្នារយៈពេលជាងពីរខែកន្លះមកហើយនេះ។ សារព័ត៌មានថ្មីៗបានដកស្រង់សម្តីអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ...
video

លោក កឹម សុខា អំពាវនាវដល់ប្រទេសជាមិត្តបន្តជួយកម្ពុជា

ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា បានអំពាវនាវឱ្យ                   បណ្តាប្រទេសជាតិមិត្តកម្ពុជាបន្តជួយកម្ពុជាលើគ្រប់វិស័យ ពិសេសក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ១៩នេះ។ លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃច័ន្ទនេះ ក្នុងការអរគុណដល់ប្រទេសជាមិត្ត ដែលបានជួយដល់កម្ពុជាដោយ សុទ្ធចិត្តក្នុងពេលកន្លងមក និងបច្ចុប្បន្ន ស្របតាមគុណតម្លៃនៃមនុស្សជាតិ។ ជាមួយគ្នានេះ...
video

សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធស្នើសុំធ្វើបាតុកម្មទាមទារឱ្យអាជ្ញាធរថៃបើកឱ្យពលរដ្ឋខ្មែរបានឆ្លងព្រំដែនប្រកបមុខរបរនៅដីថៃបានជាធម្មតា

សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានស្នើទៅអាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីធ្វើបាតុកម្មដោយសន្តិវិធីនៅច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលមានរយៈពេល៧ថ្ងៃ។ ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ឌិន ពុទ្ធី បានផ្ញើលិខិតមួយទៅអភិបាលខេត្តបន្ទាយមានជ័យ ស្នើសុំធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីទាមទារឱ្យមានការបើកច្រកព្រំដែនអន្តរជាតិប្រទេសទាំងពីរ ពិសេសភាគីថៃ អនុញ្ញាតឱ្យអាជីវករ អ្នកថ្មើជើង អ្នកអូសរទេះ អ្នករត់ម៉ូតូឌុប អ្នកបើកបរយានយន្តខ្មែរជាដើម អាចឆ្លងកាត់ព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក  ដើម្បីបានចូលទៅលក់ដូរនៅស្រុកអារញ្ញ...
video

នាយករដ្ឋមន្ត្រីចិនទទូចឱ្យពលរដ្ឋតៃវ៉ាន់ជំរុញមេដឹកនាំតៃវ៉ាន់ងាកមករកការផ្សះផ្សាជាតិ

មហាសន្និបាតសភាប្រជាជនជនចិននៅឆ្នាំនេះ ពុំមានរបៀបវារៈអំពីតៃវ៉ាន់នោះទេ តែថ្នាក់ដឹកនាំបក្សកុម្មុយនិស្តម្នាក់បានលើកទឹកចិត្តពលរដ្ឋតៃវ៉ាន់អោយជួយតម្រង់ទឹកចិត្តមេដឹកនាំ អ្នកស្រីសាយអ៊ឹងវិនអោយ ត្រឡប់មករក ការបង្រួបបង្រួមជាតិឡើងវិញ។ បណ្ដាញផ្សាយព័ត៌មាន សិង្ហបុរី Channel News Asia បានចុះផ្សាយថា ថ្ងៃសុក្រ ទី២២ ខែឧសភា នេះ  មហាសនិ្នបាតប្រចាំឆ្នាំ នៃសភាតំណាងប្រជាជនទូទាំងប្រទេស បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង។