ចិនឈឺចាប់ដោយសារប្រទេស ជាង៦០អបអរសាទរលោកស្រីសាយអ៊ឹងវិនជាប់ឆ្នោតប្រធានាធិបតីតៃវ៉ាន់

សារព័ត៌មាន តៃវ៉ាន់ Taiwan News បានចុះផ្សាយនៅថ្ងៃចន្ទទី១៣មករានេះថា យ៉ាងតិចជាង​៦០ប្រទេស បាន ​បញ្ចូនលិខិតអបអរសាទរ លោកសាយអ៊ឹងវិន ដែលបានជាប់ឆ្នោត ជាប្រធានា​ធិបតី ​មួយអាណត្តិទៀតមានរយៈពេល៤ឆ្នាំ នៃដែនដីតៃវ៉ាន់ដែលការណ៍នេះ នាំអោយ​ក្រុងប៉េ​កាំង​ខកចិត្ត​និង​ឈឺចាប់ជាខ្លាំង ដោយបានហៅប្រទេសទាំងនោះថា ជាការបំពាន​លើ​គោល​នយោបាយ​ចិនតែមួយ ។​ ដែនដីតៃវ៉ាន់បានធ្វើការបោះឆ្នោតប្រធានាធិបតី លើកទី១៥ និងបោះឆ្នោតសភា នីតិកាលទី១០ កាលពីថ្ងៃសៅរិ៍ទី១១មករា ដែលតាមលទ្ធផលបោះឆ្នោត ប្រកាសដោយគណៈកម្មការបោះឆ្នោត របស់...
video

សាលាឧទ្ធរណ៍សម្រេចលើកពេលប្រកាសសាលដីកាអតីតសកម្មជនគណបក្សសង្រ្គោះជាតិមួយរូបទៅថ្ងៃទី២១ ខែមករា

សាលាឧទ្ធរណ៍​ បានសម្រេច​ពន្យាពេលប្រកាសសាលដីការសំណុំរឿងអតីតសកម្មជនគណបក្សសង្រ្គោះជាតិខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ទៅថ្ងៃទី ២១ មករា ។ ការប្រកាសនេះ ធ្វើឡើង បន្ទាប់​សវនាការប្រើរយៈពេល​ជិត១​ម៉ោងនៅព្រឹកនេះដោយ​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ បានសម្រេច​លើកពេល​ប្រកាស​សាលដីកាទៅ​ថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២០​ ខាងមុខនេះ ដោយមិនបានបញ្ជាក់​មូលហេតុច្បាស់លាស់នោះឡើយ​។ ថ្លែងក្នុងសវនាការនៅព្រឹកនេះ អតីត​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រះសីហនុ​ លោក...
video

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ព្រមានធ្វើកូដកម្មមិនចូលធ្វើការងាររហូត បើគ្មានដំណោះស្រាយ

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) រាប់ពាន់នាក់ បន្តធ្វើកូដកម្មនៅថ្ងៃនេះទៀត ដោយទាមទារលក្ខខណ្ឌការងារប្រសើរ សុំតម្លើងប្រាក់ឈ្នួលអប្បរមារ និងស្នើឱ្យក្រុមហ៊ុន ទទួលយកប្រធានសហជីពមួយរូបគឺ កញ្ញា ឈឹម ស៊ីថរ បានចូលធ្វើការងារវិញ។ ឈរនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ក្រុមកូដកររាប់ពាន់នាក់ បានស្រែកទាមទារ អមដោយបដាដែលមានអត្ថន័យផ្សេងៗ សុំឱ្យស្ថាប័នពាក់ព័ន្ធជួយដោះស្រាយតាមការស្នើសុំរបស់ពួកគាត់ បើពុំដូច្នោះ បុគ្គលិកទាំងអស់នឹងបន្តធ្វើកូដកម្មបន្តទៀតរហូត។ 
video

ពលរដ្ឋមានជម្លោះដីធ្លី នៅខេត្តត្បូងឃ្មុំតវ៉ាមុខសាលាដំបូងខេត្ត ប្រឆាំងការសម្រេចមិនឱ្យពលរដ្ឋដាំដុះ

ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅភូមិស្រែប្រាំង ភូមិបុស្សស្នោរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជិត១រយនាក់ លើកគ្នាតវ៉ានៅមុខសាលាដំបូងខេត្តនេះ ដោយទាមទារឱ្យតុលាការអនុញ្ញាតឱ្យពលរដ្ឋអាចដាំដុះលើដីសហគមន៍ដែលពួកគេធ្លាប់អាស្រ័យផលកន្លងមកបានឡើយវិញ។ ប្រជាសហគមន៍នៅភូមិស្រែប្រាំងមួយរូប លោក សែម ចំណាន បានឱ្យដឹងថានៅព្រឹកនេះ ពលរដ្ឋរងគ្រោះដីធ្លីប្រមាណជិត១រយនាក់នៅឃុំត្រពាំងព្រីង បានលើកគ្នាតវ៉ានៅមុខសាលាដំបូងខេត្តត្បូងឃ្មុំ។ ការតវ៉ានោះ  ក្នុងគោលបំណងបដិសេធន៍ លើដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្ន របស់លោកចៅក្រមសាលាដំបូងខេត្តឈ្មោះ សុខ...
video

អ្នកវិភាគថា លោក ហ៊ុន សែន នឹងមិនផ្តល់សេរីភាពពេញលេញជូនលោក កឹម សុខា នៅថ្ងៃទី ១៥មករា ឡើយ

អ្នកវិភាគនៅក្រៅប្រទេសលើកឡើងថា ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នឹងមិនផ្តល់សេរីភាពពេញលេញជូន លោក កឹម សុខា ឡើយ បើទោះបីជាសវនាការប្រធានគណបក្សប្រឆាំងរូបនេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ មករា ខាងមុខ។ ការលើកឡើងនេះ ក្រោយពេលមានភាពល្បីតគ្នាថា លោក កឹម សុខា នឹងត្រូវគេដោះលែងឲ្យមានសេរីភាពនយោបាយ១០០% នៅពេលសវនាការថ្ងៃទី១៥ ខែមករា។
video

ផ្កាយរណអាមេរិក ចាប់បានរូបភាពគា្រប់មីស៊ីលអ៊ីរ៉ង់បះត្រូវយន្តហោះអ៊ុយក្រែន ករណីនេះ កាណាដា និងអង់គ្លេសប្រតិកម្ម នឹងអ៊ីរ៉ង់

លោកនាយករដ្ឋមន្រ្ដី នៃប្រទេសអង់គ្លេសនិង កាណាដា សម្ដែងកំហឹងនឹងប្រទេសអ៊ីរ៉ង់ថាមានកំហុសដែលបណ្ដាលឱ្យគ្រាប់មីស៊ីលហោះទៅប៉ះយន្ដហោះ អ៊ុយក្រែនផ្ទុកអ្នកដំណើរ១៧៦នាក់ហើយផ្ទុះស្លាប់ទាំងអស់ក្នុងមានជនជាតិ កាណាដា ៦៣នាក់ និងអង់គ្លេស ៣នាក់ក្នុងហេតុការណ៍ អ៊ីរ៉ង់បាញ់ស្រោច នូវគ្រាប់កាំជ្រួច ទៅលើមូលដ្ឋានកងទ័ពអាមេរិក ក្នុងទឹកដីនៃប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី៨មករា។ បណ្ដាញ ផ្សាយព័ត៌មាន BBCបានស្រង់សម្ដីពួកមន្រ្ដីអាមេរិកមកចុះផ្សាយថា យន្ដហោះBoing៧៣៧-៨០០ ត្រូវបានប៉ះទង្គិចដោយគ្រប់មីស៊ីលមួយគ្រាប់បាញ់ចេញពីប្រទេសអ៊ីរ៉ង់។
video

រដ្ឋាភិបាលបញ្ជាឱ្យមានការត្រួតពិនិត្យសំណង់អគារទូទាំងប្រទេស

រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិសហការគ្នាដើម្បីត្រួតពិនិត្យរាល់សំណង់អគារទាំងអស់ឡើងវិញ។ ការបញ្ជានេះ ធ្វើឡើងក្រោយពេលមានហេតុការណ៍បាក់រលំសំណង់អគារធំៗ រយៈពេល៧ខែចុងក្រោយនេះ បណ្តាលឱ្យមានមនុស្សជាង៦០នាក់ ស្លាប់ និងរងរបួសរាប់សិបនាក់ផ្សេងទៀត។ ហេតុការណ៍បាក់រលំសំណង់អគារទាំងនោះ រួមមានការបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២មិថុនា ឆ្នាំមុន ដែលមានថៅកែជាជនជាតិចិនបណ្តាលឱ្យកម្មករខ្មែរ២៨នាក់ស្លាប់ និង២៦នាក់ទៀតរងរបួស។ ការបាក់រលំសំណង់អគារសាលាឆាន់វត្តគោកចក ក្រុងសៀមរាប...
video

រដ្ឋាភិបាលណែនាំឱ្យពលរដ្ឋប្រុងប្រយ័តុ្ននឹងវីរុសប្រភេទថ្មីវាយប្រហារលើផ្លូវដង្ហើមដែលមានប្រភពនៅប្រទេសចិន

ក្រសួងសុខាភិបាលកម្ពុជាបានក្រើនរំឭកដល់ពលរដ្ឋកម្ពុជាទាំងអស់ឱ្យប្រុងប្រយ័ត្នចំពោះជំងឺប្រភទេថ្មី ឬ វីរុសថ្មីមួយ ដែលវាយប្រហារលើផ្លូវដង្ហើមរបស់មនុស្ស ហើយទើបផ្ទុះឡើងនៅខេត្តហ៊ុយបេ ប្រទេសចិន។ យោងតាមលិខិតជូនដំណឹងរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា បើគិតត្រឹមថ្ងៃទី៥ ខែមករា មានមនុស្សជិត៦០នាក់ នៅទីក្រុងវូហាន ខេត្តហ៊ុយបេ ប្រទេសចិន ត្រូវបានរកឃើញមានបញ្ហារលាកសួត។ 
video

លោក ស ខេង ទទួលស្គាល់ថាអំពើអយុត្តិធម៌ ជាមូលហេតុចម្បងនាំឱ្យសង្គមបែកបាក់

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអះអាងថាអំពើអយុត្តិធម៌នានា គឺ ជាមូលហេតុចម្បងរុញច្រានសង្គមកម្ពុជាទៅរកភាពបែកបាក់ជាតិ។  ថ្លែងក្នុងពិធី រំឭកខួបជ័យជម្នះលើរបបខ្មែរក្រហមថ្ងៃ៧មករា នៅខេត្តបាត់ដំបងនាថ្ងៃព្រហស្បតិ៍នេះ លោក ស ខេង បានលើកឡើងអំពីការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។  ការជំរុញធ្វើកំណែទម្រង់នេះ...
video

អាមេរិកនិងអ៊ីរ៉ង់ បញ្ជូនលិខិតបំភ្លឺទៅអង្គការសហប្រជាជាតិ អំពីការបាញ់សងសឹកដាក់គ្នា ខណៈក្រុងវ៉ាស៊ីនប្រាប់តេអេរ៉ង់អោយមកចរចានឹងខ្លួន

សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានត្រៀមរួចហើយ ដើម្បីចរចាជាមួយអ៊ីរ៉ង់ ដោយគ្មានលក្ខខ័ណ្ឌ បន្ទាប់ពី សេតវិមាន បានបញ្ជូនលិខិតទៅអង្គការសហប្រជាជាតិដើម្បីបំភ្លឺ អំពីការបាញ់សម្លាប់ មេបញ្ជាបការនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ឧត្តមសេនីយ៍ Qasem Soleimani ដែលនាំអោយអ៊ីរ៉ង់បាញ់កាំជ្រួច ចំនួន ១៦គ្រាប់លើមូលដ្ឋានកងទ័ពអាមេរិកនៅអ៊ីរ៉ាក់ដែលជាការសងសឹក។ នៅក្នុងលិខិតបញ្ជូនទៅអង្គការសហប្រជាជាតិ  សហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេស បាន ពន្យល់អំពីការសម្លាប់ លោក Soleimani ។