30 C
Phnom Penh

TAG

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

អ្នក​វិភាគ៖ ការ​បដិសេធ​សុពលភាព​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​គឺ​មិន​ខុស​ពី​កាប់​បំផ្លាញ​កំផែង​ឫស្សី​ការពារ​បន្ទាយលង្វែក

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា ការ​បដិសេធ​សុពលភាព​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ គឺ​មិន​ខុស​ពី​កាប់​បំផ្លាញ​កំផែង​ឫស្សី​ការពារ​បន្ទាយលង្វែក កាលពី​អតីតកាល​នោះ​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​អះអាង​ថា កិច្ចព្រមព្រៀង​នេះ​លែង​មាន​សុពលភាព​លើ​កម្ពុជា​បន្ត​ទៀត​ហើយ។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៨ តុលា នេះ​ថា សន្ធិសញ្ញា​ដែល​បាន​ធានា​ដោយ​អន្តរជាតិ​ទាំង ១៩​ប្រទេស​លើ​ពិភពលោក​នៅតែ​មាន​សុពលភាព​សម្រាប់​កម្ពុជា​ដល់​សព្វថ្ងៃ​នេះ ដូច្នេះ​ការ​បដិសេធ​ចំពោះ​ច្បាប់​អន្តរជាតិ​មួយ​នេះ​របស់​កម្ពុជា គឺ​មាន​ន័យ​ថា ជា​ការ​បដិសេធ​ទៅ​នឹង​ប្រទេស​ហត្ថលេខី​ទាំងអស់​ដែល​បាន​សន្យា​គោរព​អធិបតេយ្យភាព ឯករាជភាព បូរណភាព...

ភាគ​២៖ ដំណើរការ​នៃ​ការ​បង្កើត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

តើ​ការ​ចរចា​មុន​នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មាន​ឧបសគ្គ​អ្វី​ខ្លះ? ហើយ​តើ​មាន​ភាគី​ណា​ខ្លះ​ចូលរួម​ក្នុង​ការ​ចរចា​នោះ? សូម​លោក​អ្នកនាង​ទស្សនា​នូវ​កិច្ចសម្ភាសន៍​ពិសេស​រវាង​លោក តាំង សារ៉ាដា និង​លោក ជុំ ឈាង ជា​អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (រ.ជ.រ.ប.ខ.) របស់​សម្ដេច​បវរ​សេដ្ឋា សឺន សាន និង​ជា​សមាជិក​ក្រុម​ការងារ​នៃ​ភាគី​សម្ដេច​បវរ​សេដ្ឋា សឺន សាន ក្នុង​ការ​ចរចា​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​កម្ពុជា។

ភាគ​១៖ ដំណើរការ​នៃ​ការ​បង្កើត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

តើ​ច្បាប់​ណា​ដែល​ធំ​ជាង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស? តើ​នរណា​ជា​អ្នក​បង្កើត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស? តើ​មាន​ឧបសគ្គ និង​ជោគជ័យ​អ្វី​ខ្លះ​នៅ​ក្នុង​ការ​បង្កើត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស? សូម​លោក​អ្នកនាង​ទស្សនា​នូវ​កិច្ចសម្ភាសន៍​ពិសេស​រវាង​លោក តាំង សារ៉ាដា និង​លោក ជុំ ឈាង ជា​អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (រ.ជ.រ.ប.ខ.) របស់​សម្ដេច​បវរ​សេដ្ឋា សឺន សាន និង​ជា​សមាជិក​ក្រុម​ការងារ​នៃ​ភាគី​សម្ដេច​បវរ​សេដ្ឋា សឺន សាន ក្នុង​ការ​ចរចា​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​កម្ពុជា។

ទូត​ខ្មែរ​នៅ​អាមេរិក​អះអាង​ថា​អន្តរជាតិ​គ្មាន​កាតព្វកិច្ច​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទៀត​ទេ

ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក បាន​អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិន​ដែល​បាន​ចែង​ថា កម្ពុជា​បន្ទាប់ពី​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ចប់ នឹង​នៅតែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​អន្តរជាតិ​នោះ​ឡើយ ខណៈ​ក្រុម​អ្នកវិភាគ​រិះគន់​ថា ការ​អះអាង​បែប​នេះ គឺជា​ការ​បំភ្លៃ​ខ្លឹមសារ​កិច្ចព្រមព្រៀង​នេះ​ដើម្បី​បំផ្លាញ​ជាតិ​ខ្មែរ​របស់​ខ្លួន​តែប៉ុណ្ណោះ។ ឯកអគ្គរាជទូត​វិសាមញ្ញ​របស់​កម្ពុជា លោក ជុំ សុន្ទរី បាន​អះអាង​ក្នុង​ព្រឹត្តិការណ៍​ខួប​លើក​ទី​៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ នេះ ដោយ​ឆ្លើយតប​ទៅ​នឹង​សំណួរ​ដែល​បាន​លើកឡើង​ស្ដីពី​កាតព្វកិច្ច​បច្ចុប្បន្ន​របស់​ម្ចាស់​ហត្ថលេខី​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថា ពួកគេ​គ្មាន​កាតព្វកិច្ច​បច្ចុប្បន្ន​បន្ថែម​ទៀត​ក្រោម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​បន្ត​ទៀត​នោះ​ទេ។ ប្រភព​ដដែល​អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្ដីពី​អធិបតេយ្យភាព ឯករាជ្យ...

បណ្ឌិត យ៉ង សាំងកុមារ៖ តើ​ពលរដ្ឋ​ខ្មែរ​គួរ​ធ្វើ​អ្វី​បន្ត​ទៀត ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​អស់​រយៈពេល ៣០​ឆ្នាំ?

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល ចោទ​ជា​សំណួរ​ថា ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លងមក​នេះ តើ​ពលរដ្ឋ​ខ្មែរ​គួរ​ធ្វើ​អ្វី​បន្ត​ទៀត ដើម្បី​ចូលរួម​ចំណែក​គាំទ្រ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស? ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៤ តុលា នេះ​ថា យុវជន​ខ្មែរ​ជំនាន់​ក្រោយ​គួរ​នាំគ្នា​ឈ្វេងយល់​បន្ថែម​ទៀត​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ ខែ​តុលា ឆ្នាំ​១៩៩១ អំពី​ខ្លឹមសារ​នីមួយៗ​ដើម្បី​ឱ្យ​យល់ដឹង​កាន់តែ​ច្បាស់ និង​ចូលរួម​ដឹកនាំ​នាវា​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ លោក​លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​ទាំងអស់ រួម​ទាំង​យុវជន​ផង ត្រូវតែ​នាំគ្នា​ឈ្វេងយល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថា...

លោក កឹម សុខា សង្ឃឹម​អូស្ត្រាលី​នឹង​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ដោយ​រដ្ឋាភិបាល​ឯក​បក្ស លោក កឹម សុខា បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ថា ប្រទេស​អូស្ត្រាលី ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស នឹង​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ទទួល​បាន​នូវ​អ្វីៗ​គ្រប់​យ៉ាង ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​មាន​ចែង។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា អូស្ត្រាលី គឺជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ជឿនលឿន​ដ៏​ធំ​មួយ​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា​នេះ​ទេ។ លោក​អះអាង​ថា ប្រទេស​អូស្ត្រាលី គឺជា​តួអង្គ​មួយ​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​បង្កើត និង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស...

IDEA TALK៖ ប្រវត្តិ​នៃ​ដំណើរការ​ចរចា​លម្អិត​ដែល​ឈាន​ទៅ​រក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១ ស្តីអំពី៖ «ប្រវត្តិ​នៃ​ដំណើរការ​ចរចា​លម្អិត​ដែល​ឈាន​ទៅ​រក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១»។

IDEA TALK៖ តើ​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​សម្រាប់​ថ្នាក់​ដឹកនាំ​កំពូល​ក្នុង​ស្ថាប័ន​ជាតិ ធ្វើឡើង​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​សម្រាប់​ថ្នាក់​ដឹកនាំ​កំពូល​ក្នុង​ស្ថាប័ន​ជាតិ ធ្វើឡើង​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ​ឬ​ទេ?»។

IDEA TALK៖ ការ​ចូលរួម​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុង​ការ​ប្រារព្ធ​ខួប ៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ខាងមុខ​នេះ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២១ ស្ដីពី៖ «ការ​ចូលរួម​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុង​ការ​ប្រារព្ធ​ខួប ៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ខាងមុខ​នេះ»។

IDEA TALK៖ តើ​ប្រទេស​កម្ពុជា​អាច​ពឹង​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ដោះស្រាយ​បញ្ហា​អ្វី​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ប្រទេស​កម្ពុជា​អាច​ពឹង​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ដោះស្រាយ​បញ្ហា​អ្វី​ខ្លះ?»។

Latest news