26 C
Phnom Penh

TAG

ជម្លោះ​ដីធ្លី

GDP៖ រដ្ឋាភិបាល​ហាក់​ទើប​ភ្ញាក់​ពី​ដំណេក​មក​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​ហាក់ដូចជា​ទើប​នឹង​ភ្ញាក់​ពី​ដំណេក​មក​ដាក់​វិធានការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​នៅ​ពេលនេះ ខណៈ​មន្ត្រី​បក្ស​នេះ​ទាមទារ​ឱ្យ​កាត់ទោស និង​ដាក់​ពិន័យ​លើ​មន្ត្រី​ដែល​បាន​រំលោភ​ដី​ព្រៃលិចទឹក​ទាំងនោះ​ទៅ​តាម​ច្បាប់។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម.) បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ធ្នូ នេះ​ថា ខ្លួន​នឹង​បន្ត​តាម​ឃ្លាំមើល​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ទន្ទ្រាន និង​អភិរក្ស​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​នេះ ថា​តើ​ផែនការ​នេះ​នឹង​មាន​ប្រសិទ្ធភាព និង​បាន​យូរ​អង្វែង​ប៉ុនណា​ទៅ​ថ្ងៃ​មុខ។ គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​បាន​អះអាង​ថា ខ្លួន​ក៏​មាន​គោល​នយោបាយ​ការពារ និង​ស្ដារ​ឡើងវិញ​នូវ​បឹង​ធម្មជាតិ និង​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​សម្បូរ​ទឹក សម្បូរ​ត្រី និង​សម្បូរ​ព្រៃ​ឡើងវិញ​ផង​ដែរ។ ដូច្នេះ ខ្លួន​ក៏​ចង់​ដឹង​ថា តើ​ផែនការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​នៅ​ពេលនេះ នឹង​ជួយ​អ្វី​បាន​ខ្លះ​ដល់​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នៅ​ពេល​អនាគត។ ការ​អះអាង​នេះ...

ពលរដ្ឋ​ស្នើ​នាយករដ្ឋមន្ត្រី​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ប៉ះពាល់​ដល់​បរិវេណ​ដី​ព្រៃកោងកាង​នៅ​ខេត្ត​ព្រះសីហនុ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​លោក ហ៊ុន សែន ជួយ​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំងឡាយ​ណា​ដែល​អាជ្ញាធរ​ខេត្ត​នេះ​ឃុបឃិត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​បុគ្គល​ឯកជន ជាន់​លើ​បរិវេណ​ដីលិចទឹក ឬ​ព្រៃកោងកាង​យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។ ពួកគេ​អះអាង​ថា ទីតាំង​បរិវេណ​ដី​ព្រៃលិចទឹក ឬ​ព្រៃកោងកាង​ដែល​ជា​ជម្រក​ត្រី​បន្ត​ពូជ​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​ស្ទឹងហាវ និង​ស្រុក​ព្រៃនប់ ជាដើម បាន​ក្លាយ​ជា​កម្មសិទ្ធិ​បុគ្គល​មាន​ទ្រព្យ និង​អំណាច​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ដោយ​ពួកគេ​បាន​ឃុបឃិត​ជាមួយ​អភិបាល​ខេត្ត​ព្រះសីហនុ និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត លួច​ធ្វើ​ប្លង់ ឬ​ប័ណ្ណ​កម្មសិទ្ធិ​នាំ​ឲ្យ​បាត់បង់​ធនធាន​ធម្មជាតិ​ទាំងនេះ​ធ្ងន់ធ្ងរ។ ពលរដ្ឋ​បាន​ចោទ​លោក គួច ចំរើន និង​លោក ចេង ស្រុង ដែល​បន្ត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​ជាន់​លើ​បរិវេណ​ដី​ព្រៃកោងកាង...

ពលរដ្ឋ​ប្រមូល​ផ្ដុំ​នៅ​មុខ​ស្នងការដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ដើម្បី​គាំទ្រ​តំណាង​ពួកគេ​ដែល​អាជ្ញាធរ​កោះហៅ

ពលរដ្ឋ​រាប់​រយ​គ្រួសារ​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ប្រមូល​ផ្តុំ​គ្នា​គ្រោង​បោះ​តង់​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ក្រោយ​អាជ្ញាធរ​កោះហៅ​តំណាង​សហគមន៍​របស់​ពួកគេ​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​អង្គារ ទី​៣០ វិច្ឆិកា។ ពលរដ្ឋ​រាប់​រយ​គ្រួសារ​មកពី​ឃុំ​ត្រពាំងជោ និង​ឃុំ​រស្មីសាមគ្គី ស្រុក​ឱរ៉ាល់ និង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បាន​វេច​អង្ករ ចានឆ្នាំង ខ្ទះត្នោត ឧស និង​ចង្ក្រានបាយ ជាដើម ក្នុង​គោលបំណង​ទៅ​បោះ​តង់​ស្នាក់​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ដើម្បី​បង្ហាញ​ការ​គាំទ្រ​តំណាង​សហគមន៍​របស់​ពួកគេ និង​ជា​ការ​ដាក់​សម្ពាធ​ដើម្បី​កុំ​ឱ្យ​អាជ្ញាធរ​ចាប់​ខ្លួន​តំណាង​សហគមន៍​ទាំងនោះ​ដោយ​យក​លេស​ណា​មួយ។ ប្រភព​ដដែល​អះអាង​ថា តំណាង​សហគមន៍​មាតា​ធម្មជាតិ ៣​រូប...

លោក ហ៊ុន សែន បញ្ជា​ឱ្យ​រឹបអូស​ដី​ជាង​២​ពាន់​ហិកតារ​របស់​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ

ក្រុម​ការងារ​ចម្រុះ​មួយ​ក្រុម​ដែល​ស្ថិត​ក្រោម​ការ​បញ្ជា និង​សម្របសម្រួល​ដោយ​ផ្ទាល់​ពី​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដាក់​ចេញ​នូវ​ផែនការ​ភ្លាមៗ​របស់​ខ្លួន​ក្រោយពី​មាន​ប្រតិកម្ម​របស់​លោក ហ៊ុន សែន។ កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា សារ​សំឡេង​របស់​លោក ហ៊ុន សែន ត្រូវ​បាន​គេ​ចែកចាយ​ព្រោងព្រាត​នៅ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram)។ តាមរយៈ​សារ​សំឡេង​នេះ លោក​បាន​បញ្ជា​ឱ្យ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ព្រមទាំង​ស្ថាប័ន​កងរាជ​អាវុធហត្ថ និង​នគរបាល​ផង ត្រូវ​ចុះ​អនុវត្ត​ដកហូត​ដី​ព្រៃលិចទឹក​ដែល​រង​ការ​កាប់​បំផ្លាញ​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ។ ជាង​នេះ​ទៀត លោក...

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មកពី​៧​សហគមន៍​ឡើង​តវ៉ា​ដាក់​ញត្តិ​នៅ​សាលាដំបូង​និង​សាលា​ខេត្ត​កោះកុង

ពលរដ្ឋ​សហគមន៍​រងគ្រោះ​ដោយ​ការ​រំលោភ​ដីធ្លី​ជាង ៧០០​នាក់​មកពី​សហគមន៍​ចំនួន ៧​កន្លែង​ផ្សេង​គ្នា ស្ថិត​ក្នុង​ស្រុក​ស្រែអំបិល ស្រុក​បុទុមសាគរ ស្រុក​ថ្មបាំង នៃ​ខេត្ត​កោះកុង បាន​ឡើង​ទៅ​ជួបជុំ​គ្នា​នៅ​សាលាដំបូង និង​សាលា​ខេត្ត​កោះកុង ដើម្បី​តាមដាន​ញត្តិ​ដែល​ពួកគេ​ធ្លាប់​ដាក់​កន្លងមក និង​ដាក់​ញត្តិ​បន្ថែម​ទៀត​ទាមទារ​រក​កិច្ច​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគាត់ នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ ប្រភព​ពី​ពលរដ្ឋ​នៅ​តំបន់​រងគ្រោះ​ដោយសារ​តែ​ដីធ្លី​ទាំងនោះ បាន​ឲ្យ​ដឹង​ថា ពួកគាត់​បាន​រង​ការ​រំលោភ​ពី​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ឧកញ៉ា លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហេង ហ៊ុយ ជាមួយ​ពលរដ្ឋ​ក្នុង​ខេត្ត​កោះកុង អស់​រាប់​ពាន់​ហិកតារ...

អង្គការ​ជិត​១០០​ស្ថាប័ន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​តំណាង​សហគមន៍​ដីធ្លី

ក្រុម​សង្គម​ស៊ីវិល​ជិត ១០០​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា សម្ដែង​ការ​សោកស្តាយ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទប្រកាន់ ការ​ចាប់​ឃុំ​ខ្លួន​តំណាង​សហគមន៍​ដីធ្លី សកម្មជន​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។ បណ្ដាញ​សម្ព័ន្ធ​សហជីព​សហគមន៍​មូលដ្ឋាន រួម​ទាំង​ជនជាតិ​ដើម​ភាគតិច បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទប្រកាន់ និង​ដោះលែង​តំណាង​សហគមន៍​ដីធ្លី សកម្មជន​ការពារ​ព្រៃឈើ​ធនធាន​ធម្មជាតិ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ។ ប្រភព​ដដែល​អះអាង​ថា ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​សង្គម​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ គឺជា​ការ​គំរាមកំហែង បំភិតបំភ័យ និង​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​ផ្ទាល់ និង​ប្រយោល​ក្នុង​ការ​បម្រើ​សង្គម​ជាតិ ដើម្បី​រួម​ចំណែក​លើក​កម្ពស់​សិទ្ធិមនុស្ស កិច្ចការពារ​បរិស្ថាន និង​សម្បត្តិ​ធម្មជាតិ​នានា​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខាងលើ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​សព្វថ្ងៃ​នេះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ...

ពលរដ្ឋ​បន្ទោស​លោក គួច ចំរើន និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​ថា​ធ្វើ​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​សាធារណៈ

ក្រុម​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម បាន​រិះគន់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី លោក ចេង ស្រុង និង​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ថា​ក្រោយពី​អ្នក​ទាំង​ពីរ​ចូល​កាន់​តំណែង គឺ​បាន​ធ្វើ​ឲ្យ​ធនធាន​ធម្មជាតិ និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ក្នុង​ខេត្ត​នេះ​កាន់តែ​បាត់បង់​ទៅៗ។ ប្រភព​ដដែល​បាន​លើកឡើង​ថា មន្ត្រី​ទាំង​ពីរ​នេះ​បាន​ឃុបឃិត​គ្នា​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​បក្ខពួក និង​សាច់ញាតិ​របស់​ខ្លួន​នៅ​លើ​បរិវេណ​ដី​សាធារណៈ​របស់​រដ្ឋ ដូចជា​ព្រៃកោងកាង គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដី​ព្រៃ​ឧទ្យាន​ជាតិ​រាម បឹង​អូរ​ធម្មជាតិ និង​បរិវេណ​ដី​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាលឆាយ ជាដើម។ ពួកគេ​និយាយ​ថា លោក...

ពលរដ្ឋ​ស្រុក​សំរោងទង​ថា​ក្រុមហ៊ុន​ជីក​ដី​មិន​ព្រម​ដោះស្រាយ​សំណង​ដែល​ធ្វើ​ឱ្យ​បាក់​ដី​ស្រែ​ចូល​ក្នុង​រណ្ដៅ

ពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ភូមិ​គោកព្នៅ ឃុំ​វល្លិ៍ស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​អះអាង​ថា ដី​ស្រែ​បង្កបង្កើនផល​របស់​ពួកគាត់​ត្រូវ​បាន​ក្រុមហ៊ុន​រឹបអូស​ធ្វើ​អាជីវកម្ម ជីក​យក​ដី​លក់​នៅ​ក្បែរ​នោះ​បណ្តាល​ឲ្យ​បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ​ដី ប៉ុន្តែ​ម្ចាស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ជីក​រណ្តៅ​ដី​មិន​ព្រម​រក​ដំណោះស្រាយ​ដល់​ពួកគាត់​ទេ។ អ្នកស្រី ហួរ អាង ជា​ម្ចាស់​ស្រែ​ដែល​រង​ផល​ប៉ះពាល់​នោះ​បាន​ឲ្យ​ដឹង​ថា ដី​ស្រែ​បង្កបង្កើនផល​របស់​ពួកគាត់​ត្រូវ​បំផ្លាញ​ដោយ​ក្រុមហ៊ុន​ជីក​ដី​លក់ និង​មាន​រណ្តៅ​ជ្រៅៗ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​មូលដ្ឋាន​ជិត​ភូមិ​របស់​គាត់។ ស្ត្រី​រងគ្រោះ​បន្ត​ថា កន្លងមក​រូប​គាត់​រួម​ជាមួយ​អ្នកភូមិ​ច្រើន​គ្រួសារ​ទៀត បាន​ដាក់​ពាក្យ​បណ្តឹង​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅកាន់​អាជ្ញាធរ​ឃុំ​វល្លិ៍ស ស្រុក​សំរោងទង ឲ្យ​ជួយ​រក​ដំណោះស្រាយ​ចំពោះ​ការ​បាត់បង់​ដី​ស្រែ​បង្កបង្កើនផល​ដោយសារ​ក្រុមហ៊ុន​ជីក​រណ្តៅ​ដី​ជ្រៅៗ​ធ្វើ​ឲ្យ​ខូចខាត។ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ អាជ្ញាធរ​ចាប់ពី​ឃុំ​ដល់​ខេត្ត នៅ​មិន​បាន​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ទេ។ រហូត​មក​ដល់​ពេលនេះ ម្ចាស់​អាជីវកម្ម​រណ្ដៅ​ដី​ខាងលើ​នេះ...

ករណី​ជីក​កាយ​ដី​ភ្នំ​យក​ចាក់​លុប​ចំណី​ព្រែក​នៅ​ឃុំ​តាតៃ​ខេត្ត​កោះកុង​បាន​កក្រើក​ឡើងវិញ

ពលរដ្ឋ​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា បទល្មើស​ជីក​កាយ​ដី​ភ្នំ​ដើម្បី​យក​មក​ចាក់​រំលោភ​យក​ដី​ចំណី​ព្រែក​នៅ​ចំណុច​ភូមិ​អន្លង់វ៉ាក់ ឃុំ​តាតៃ ស្រុក​កោះកុង បាន​កក្រើក​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​ដោយ​គ្មាន​អាជ្ញាធរ​ចុះ​ទប់ស្កាត់​ទេ។ ប្រភព​បន្ត​ថា អ្នក​ដែល​ដឹក​ចាក់​ដី​លុប​ចំណី​ព្រែក​នៅ​ចំណុច​ខាងលើ ឈ្មោះ ប៊ុន មួយ ដែល​កន្លងមក​ទីតាំង​មាន​សកម្មភាព​ចាក់​ដី​លុប​ព្រែក​នេះ អាជ្ញាធរ​ស្រុក​កោះកុង ក៏​ធ្លាប់​បាន​ចុះ​ហាមឃាត់ និង​តម្រូវ​ឲ្យ​បុគ្គល​រូប​នេះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ដឹក​ដី​ចាក់​លុប​ព្រែក​ធម្មជាតិ​មួយ​នេះ​ម្តង​រួច​ហើយ ប៉ុន្តែ​ពេលនេះ អ្នកស្រី ប៊ុន មួយ ដែល​ជា​អាជីវករ​លក់​គ្រឿងសំណង់​នៅ​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង មិន​បាន​អនុវត្ត​តាម​ការ​ហាមឃាត់​របស់​អាជ្ញាធរ​ឡើយ។ ពលរដ្ឋ​រស់នៅ​ឃុំ​តាតៃ រិះគន់​ថា វិធានការ​របស់​លោក ណឹម...

មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ម្នាក់​រង​ការ​ចោទ​ថា​ចាក់​ដី​រំលោភ​យក​ចំណី​ឆ្នេរ​អង្កោល​ក្នុង​ខេត្ត​កែប​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់

សាធារណជន​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល ដោយសារតែ​ឈ្មោះ អង្គ វង្សវឌ្ឍន៍ ជា​មន្ត្រី​ម្នាក់​បម្រើ​ការងារ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ធ្វើ​របង​ហ៊ុមព័ទ្ធ​រំលោភ​យក​ដី​ចំណី​ឆ្នេរសមុទ្រ «ឆ្នេរ​អង្កោល» ស្ថិត​ក្នុង​ឃុំ​អង្កោល ស្រុក​ដំណាក់ចង្អើរ ធ្វើជា​កម្មសិទ្ធិ​ផ្ដាច់មុខ ដោយ​មិន​មាន​វិធានការ​ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​អាជ្ញាធរ​ខេត្ត​កែប ឡើយ។ ប្រភព​ដដែល​បង្ហាញ​ចម្ងល់​ថា មូលហេតុ​អ្វី​បាន​ជា​លោក សោម ពិសិដ្ឋ អភិបាល​ខេត្ត​កែប បណ្តោយ​ឲ្យ​មាន​បទល្មើស​ដឹក​ដី​ចាក់​រំលោភ​យក​ឆ្នេរសមុទ្រ​ពី​បុគ្គល​ខាងលើ ដោយ​គ្មាន​ការ​ទប់ស្កាត់​ទៅវិញ ឬ​មាន​អាថ៌កំបាំង​ពី​ក្រោយ​បទល្មើស​ទាំងនេះ។ សាធារណជន​ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ និង​មាន​វិធានការ​យក​ឆ្នេរ​អង្កោល មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ និង​នាំ​ខ្លួន​អ្នក​ពាក់ព័ន្ធ​នឹង​សកម្មភាព​រំលោភ​យក​ឆ្នេរសមុទ្រ​ដោយ​ខុសច្បាប់​ខាងលើ​នេះ​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ។ ទាក់ទិន​បញ្ហា​នេះ...

Latest news