30 C
Phnom Penh

TAG

បក្ស​ចលនា​ទៅ​មុខ​នៅ​ថៃ

បាតុករ​ថៃ​ចាប់ផ្ដើម​វិល​មក​រក​ដងផ្លូវ​វិញ ដើម្បី​ប្រឆាំង​តុលាការ​រដ្ឋធម្មនុញ្ញ​ករណី​ផែនការ​រំលាយ​បក្ស​ប្រឆាំង​ធំ​មួយ

កាលពី​ថ្ងៃ​អាទិត្យ ទី​១៤ វិច្ឆិកា រាជធានី​បាងកក​រំជើបរំជួល​ដោយ​សម្រែក​បាតុករ​រាប់​ពាន់​នាក់ ស្រែក​ប្រឆាំង​នឹង​អំណាច​របស់​តុលាការ​រដ្ឋធម្មនុញ្ញ​របស់​រាជាណាចក្រ​មួយ​នេះ ដែល​បាន​ចេញ​សេចក្ដី​សម្រេច​មួយ​ចោទប្រកាន់​មន្ត្រី​ជាន់ខ្ពស់ ៣​រូប​របស់​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ (MFP) ថា​មាន​ផែនការ​ផ្ដួល​រំលំ​របប​រាជាធិបតេយ្យ។ កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​នេះ តុលាការ​រដ្ឋធម្មនុញ្ញ​របស់​រាជាណាចក្រ​នេះ បាន​រក​ឃើញ​មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ៣​រូប​ដែល​បាន​ថ្លែង​សារ​នៅ​ក្នុង​ហ្វូង​បាតុកម្ម​មួយ​កាលពី​ខែ​សីហា ទាមទារ​ឱ្យ​កែទម្រង់​របប​រាជា​និយម​ថៃ ថា​បង្កប់​ដោយ​ផែនការ​ចង់​ផ្តួល​រំលំ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ។ ក្នុង​ព្រឹត្តិការណ៍​ប្រមូល​ផ្ដុំ​មនុស្ស​រាប់​ពាន់​នាក់ បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​ភាគច្រើន​មកពី​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ (MFP) បាន​កាន់កាប់​កំណាត់​ផ្លូវ​ដ៏​ធំ​មួយ​នៅ​ទីក្រុង​បាងកក នៅ​ពេល​ពួកគេ​មិន​អាច​ប្រមូល​ផ្ដុំ​គ្នា​បាន​នៅ​វិមាន​ប្រជាធិបតេយ្យ។ អ្នកគាំទ្រ​ចលនា​ប្រជាធិបតេយ្យ​ថៃ ជាច្រើន​ពាន់​នាក់ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នៃ​ការ​ជួបជុំ​កម្លាំង​ក្រុម​បាតុករ​ជា​លើកដំបូង​អំឡុង​ដែល​ទីក្រុង​បាងកក​ធ្លាក់​ក្នុង​ការ​រាតត្បាត​ជំងឺ​កូវីដ​ដ៏​ធ្ងន់ធ្ងរ​នៅឡើយ។ ក្នុង​ស្ថានភាព​រំជើបរំជួល​នយោបាយ​នៅ​កណ្ដាល​ក្រុង​បាងកក អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ការ​សម្រេច​របស់​តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ...

បក្ស​ចលនា​ទៅ​មុខ​នៅ​ថៃ រង​ការ​រំលាយ ខណៈ​ក្រុម​គាំទ្រ​ប្រាប់​អ្នក​កាន់​អំណាច​កុំ​ចាត់ទុក​យុវជន​ជា​សត្រូវ

គណបក្ស​ចលនា​ទៅមុខ (MFP) បាន​ប្រាប់​តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ ថា​បើ​តុលាការ​សម្រេច​ចេញ​សាលដីកា​រំលាយ​គណបក្ស​ប្រឆាំង​ធំ​ទី​ពីរ​នេះ​ជា​ថ្មី​ម្ដងទៀត ដោយ​ព្រមាន​ថា សង្គម​ថៃ​នឹង​កើតមាន​ចលាចល​នយោបាយ​ធ្ងន់ធ្ងរ។ ក្រុម​អ្នកគាំទ្រ​វ័យក្មេង​របស់​បក្ស​នេះ​ព្រមាន​ថា អាច​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​ចលាចល​សង្គម ហើយ​បាន​ស្នើ​ឱ្យ​អ្នក​កាន់​អំណាច​កុំ​ចាត់ទុក​យុវជន​ជំនាន់​ក្រោយ​ជា​សត្រូវ។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍ ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា។ អគ្គលេខាធិការ​បក្ស​ចលនា​ទៅមុខ (MFP) របស់​លោក Chaithawat Tulaton កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ វិច្ឆិកា បាន​ដឹកនាំ​សមាជិក​សភា​គណបក្ស​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ឆ្លើយតប​ទៅ​នឹង​បណ្ដឹង​របស់​លោក Natthaporn Toprayoon ជា​ទីប្រឹក្សា​ច្បាប់​របស់​ការិយាល័យ​រដ្ឋអាជ្ញា​ដែល​ស្វែងរក​ការ​រំលាយ​គណបក្ស MFP...

Latest news