27 C
Phnom Penh

TAG

បទល្មើស​ព្រៃឈើ

កម្ពុជា​បរាជ័យ​លក់​កាបូន​ឱ្យ​កូរ៉េ ដោយសារ​មិន​អាច​ការពារ​ព្រៃឈើ​ក្នុង​តំបន់​គម្រោង​រេដបូក

រដ្ឋាភិបាល​កម្ពុជា បរាជ័យ​ក្នុង​ការ​លក់​កាបូន​ដែល​បាន​មកពី​ព្រៃឈើ​ទៅ​ឱ្យ​រដ្ឋាភិបាល​កូរ៉េ ដោយសារ​ព្រៃឈើ​ជាង ៣៧% នៅ​ក្នុង​តំបន់​គម្រោង «គោល​នយោបាយ​កាប់​ឈើ​គ្មាន​ជាតិ​កាបូន» ហៅ​កាត់​ថា រេដបូក (REDD+) ត្រូវ​បាន​កាប់​បំផ្លាញ និង​ខូចខាត​ក្នុង​រយៈពេល ៦​ឆ្នាំ​ចុងក្រោយ​នេះ។ របាយការណ៍​អង្កេត​មួយ​ចុះ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១ របស់ Korea Ferderation for Environmental Movements ឱ្យ​ដឹង​ថា រដ្ឋាភិបាល​កូរ៉េ បាន​ចាប់ផ្តើម​គម្រោង​សាកល្បង​រេដបូក (REDD+)...

សហគមន៍៖ ករណី​កាប់​បំផ្លាញ​ព្រៃឈើ​ជាង​១០០​ករណី​ទៀត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ​នៅ​ពេល​ថ្មីៗ​នេះ

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ក្នុង​ខេត្ត​ព្រះវិហារ អះអាង​ថា ខ្លួន​បាន​តាមដាន​ឃើញ​បទល្មើស​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជាង ១០០​ករណី​ថ្មី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ក្រោយ​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​អស់​រយៈពេល ២​យប់ ៣​ថ្ងៃ​កាលពី​ពេល​ថ្មីៗ​នេះ។ សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ដើម​ខែ​កញ្ញា នេះ​ថា កាលពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១ កន្លងទៅ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្នុង​ភូមិ​ប្រមេរុ បាន​រក​ឃើញ​បទល្មើស​នៃ​ការ​កាប់​បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជាច្រើន​ករណី​តាម​មធ្យោបាយ​ដឹកជញ្ជូន​ផ្សេងៗ និង​ប្រទះ​ឃើញ​បន្ទះក្តារ​ដែល​គេ​បាន​គរ​ទុក​ក្នុង​ព្រៃ​ជាច្រើន​សន្លឹក​ផង​ដែរ។ សហគមន៍​ដដែល​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​តាមដាន​ស្ថានភាព​ព្រៃឈើ​ទាំងនោះ ពួកគេ​បាន​ឃើញ​គោយន្ត​ដឹក​ឈើ​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ជាង ១០​គោយន្ត។ បន្ថែម​ពី​នេះ...

តុលាការ​ខេត្ត​ព្រះវិហារ​បង្គាប់​ឱ្យ​ឈ្មោះ ដួង ស្រួច និង​អ្នក​ពាក់ព័ន្ធ​កាប់​ឈើ​តំបន់​ព្រៃឡង់​ចូល​បំភ្លឺ​នៅ​ខែ​កញ្ញា​ខាងមុខ

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ បង្គាប់​ឱ្យ​លោក ដួង ស្រួច ចូល​បំភ្លឺ​នៅ​តុលាការ​នា​ខែ​កញ្ញា ខាងមុខ​នេះ ដើម្បី​ធ្វើការ​សាកសួរ​ពី​បទ​កាប់ ប្រមូល និង​កែច្នៃ​ឈើ​ប្រណិត​គ្រប់​ប្រភេទ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។ ក្នុង​ដីកា​បង្គាប់​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក ទី សុវិនថាល់ ចុះ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ ដែល​សារព័ត៌មាន Cambodia Daily ទើប​ទទួល​បាន​ឱ្យ​ដឹង​ថា នគរបាល​យុត្តិធម៌​ត្រូវ​បង្ខំ​ឱ្យ​លោក ដួង ស្រួច រស់នៅ​ភូមិ​បឹងជ្រោយ...

IDEA TALK៖ តើ​ហេតុ​អ្វី​បាន​ជា​ខ្មែរ​រក​ចំណូល​ពី​ព្រៃឈើ​ក្នុង​ឆ្នាំ​២០២១ បាន​តែ​ជាង ១​លាន ៥​សែន​ដុល្លារ ខណៈ​វៀតណាម រក​ចំណូល​បាន ៨​ពាន់​លាន​ដុល្លារ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ហេតុ​អ្វី​បាន​ជា​ខ្មែរ​រក​ចំណូល​ពី​ព្រៃឈើ​ក្នុង​ឆ្នាំ​២០២១ បាន​តែ​ជាង ១​លាន ៥​សែន​ដុល្លារ ខណៈ​វៀតណាម រក​ចំណូល​បាន ៨​ពាន់​លាន​ដុល្លារ?»។

សកម្មជន​បរិស្ថាន៖ បើ​មិន​ចាប់​អ្នក​ប្រព្រឹត្ត​មក​ដាក់​ទោស ព្រៃឈើ​នឹង​វិនាស

សកម្មជន​បរិស្ថាន លើកឡើង​ថា ការ​ដាំ​ដើមឈើ​ឡើងវិញ​ជា​រឿង​ល្អ ប៉ុន្តែ​បើ​សិន​មិន​ចាប់​ខ្លួន​អ្នក​កាប់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង រួម​ទាំង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មក​ដាក់​ទោស​តាម​ច្បាប់​នោះ​ទេ ព្រៃឈើ​នៅ​ក្នុង​កម្ពុជា​នឹង​វិនាស​អស់​ដដែល។ ការ​លើកឡើង​របស់​ក្រុម​សកម្មជន​បរិស្ថាន​នេះ បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ពិធី​បុណ្យ «រុក្ខទិវា» កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២១ ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ដាំ​ដុះ និង​ការពារ​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស ដើម្បី​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់​ជំនាន់។ សកម្មជន​បរិស្ថាន​ម្នាក់​ទៀត លោក ឆឺយ ឧត្ដមរស្មី ចាត់ទុក​ការ​អំពាវនាវ​ឱ្យ​ដាំ​ដើមឈើ​ឡើងវិញ​ជា​ការ​រួមចំណែក​មួយ...

ក្រសួង​បរិស្ថាន​សម្ដែង​មោទកភាព​ក្នុង​ការ​គ្រប់គ្រង​និង​អភិរក្ស​ធនធាន​ធម្មជាតិ ប៉ុន្តែ​សកម្មជន​បរិស្ថាន​គ្មាន​ជំនឿ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​បរិស្ថាន អះអាង​ថា កម្ពុជា​បាន​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទទួល​បាន​លទ្ធផល​ប្រកប​ដោយ​មោទកភាព ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជាធរមាន។ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​សរសេរ​លើ​គណនី Facebook របស់​លោក កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១ ថា ក្រសួង​បរិស្ថាន បាន​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ល្បាត និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៧៥​កន្លែង ក្នុង​នោះ​បាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ជាង ១​ម៉ឺន ៤​ពាន់​ករណី​ត្រឹមតែ​រយៈពេល ៦​ខែ​ប៉ុណ្ណោះ...

ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី កាប់​ឈើ​មូល​ធំៗ​ក្នុង​តំបន់​ព្រៃឡង់​យ៉ាង​រង្គាល​ដោយ​គ្មាន​ការ​រារាំង​ពី​មន្ត្រី​ក្រសួង​បរិស្ថាន

ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ ចោទ​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី (PNT) ថា​ប្រើ​កម្លាំង​កម្មករ​កាប់​ឈើ​មូល​ធំៗ​ក្នុង​ព្រៃឡង់​យ៉ាង​រង្គាល បាន​រាលដាល​ដល់​តំបន់​ស្នូល​ដែល​ក្រសួង​កំណត់​តំបន់​នោះ​ថា​ជា​មរតក​ជាតិ​ដ៏​សំខាន់​ក្នុង​ដែន​អភិរក្ស​នេះ។ ពលរដ្ឋ​ថា​ប្រភេទ​ឈើ​ដែល​ក្រុមហ៊ុន​បាន​កាប់​ទាំងនោះ ភាគច្រើន​ដើម​ស្រឡៅ គគីរ និង​ដើម​ច្បោះ កំពុង​ទទួល​រង​ការ​កាប់​បំផ្លិចបំផ្លាញ​ជា​ប្រព័ន្ធ ដោយ​គ្មាន​ការរារាំង​ពី​មន្ត្រី​ឧទ្យានុរក្ស​របស់​​​ក្រសួង​បរិស្ថាន។ ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ថា ក្រុម​ល្បាត​សហគមន៍​មាន​គ្នា ៩​នាក់​បាន​ប្រថុយ​ចុះ​ល្បាត​ព្រៃឡង់​រយៈពេល ៥​ថ្ងៃ និង ៤​យប់ កាលពី​សប្តាហ៍​មុន ដោយ​រក​ឃើញ​ដើមឈើ​ធំៗ​ត្រូវ​គេ​អារ​រំលំ​នៅសល់​តែ​គល់ ស្ថិតនៅ​ចំណុច​អូរអាចម៍ដែក និង​ចំណុច​ប្រាសាទគោល...

បទល្មើស​ព្រៃឈើ​កើត​មាន​ពេញ​បន្ទុក​នៅ​ខេត្ត​ព្រះវិហារ និង​គ្មាន​សមត្ថកិច្ច​បង្ក្រាប​ទេ

ពលរដ្ឋ​ខេត្ត​ព្រះវិហារ អះអាង​ថា បច្ចុប្បន្ន​នេះ​ឃើញ​មាន​រថយន្ត​ជាច្រើន​គ្រឿង​បាន​សម្រុក​ដឹក​ឈើ​ប្រភេទ​លេខ​១ រួម​មាន​ឈើ​សុក្រំ និង​ឈ្លីក ជាដើម ចេញពី​ចំណុច​ភូមិ​សុច និង​ភូមិ​តាសែង ក្នុង​ឃុំ​រណសិរ្ស ស្រុក​សង្គមថ្មី នៃ​ខេត្ត​ព្រះវិហារ ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ធំ ខេត្ត​សៀមរាប យ៉ាង​គគ្រឹកគគ្រេង​ដោយ​មិន​មាន​ការ​បង្ក្រាប​នោះ​ទេ។ ពលរដ្ឋ​អះអាង​ថា បទល្មើស​ព្រៃឈើ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​តាម​គោលដៅ​ឆ្លងកាត់​នីមួយៗ រួម​មាន កម្លាំង​កងរាជ​អាវុធហត្ថ នគរបាល និង​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​ត្រង់​ចំណុច​ខ្នាថ្មី ជាប់​ព្រំប្រទល់​ស្រុក​សង្គមថ្មី និង​ស្រុក​ប្រាសាទបល្ល័ង្គ ជាដើម មិន​មាន​វិធានការ​បង្ក្រាប​ទេ...

ប្រជា​សហគមន៍​ព្រៃព្រះរការ​បំបួស​ដើមឈើ​ដើម្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ

ប្រជា​សហគមន៍​ជាង ១០០​នាក់ បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​អបអរ​សាទរ​បុណ្យ​រុក្ខទិវា ៩ កក្កដា នៅ​ជុំវិញ​ព្រៃព្រះរការ ក្នុង​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​០៩ កក្កដា។ យុទ្ធនាការ​នេះ​ក្នុង​គោលបំណង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ និង​ដាំ​ដើមឈើ​ដើម្បី​ស្ដារ​ព្រៃ​ឡើងវិញ​ជាដើម។ ប្រជា​សហគមន៍​ទាំងនោះ​បាន​យក​ស្បង់​ចីវរ​បំបួស​ដើមឈើ​ធំៗ​ក្បែរ​ព្រៃព្រះរការ និង​លើក​បដា​សរសេរ​ពាក្យ​ស្លោក​ថា «ព្រៃឈើ​ជា​ប្រភព​សេដ្ឋកិច្ច​របស់​សហគមន៍ ព្រៃឈើ​ជា​អាយុជីវិត​របស់​សហគមន៍ និង​ព្រៃព្រះរការ ជា​បេះដូង​របស់​សហគមន៍» ជាដើម។ ប្រជា​សហគមន៍​ការពារ​ព្រៃព្រះរការ រស់នៅ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ ដែល​ជា​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន បាន​ថ្លែង​ឲ្យ​ដឹង​ថា ពួកគេ​គ្មាន​ជំនឿ​ចំពោះ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​បទល្មើស​ព្រៃឈើ​នៅតែ​កើត​មាន​ច្រើន ដោយ​គ្មាន​ការ​ទប់ស្កាត់​ច្បាស់លាស់។...

សកម្មជន​ព្រៃឈើ​ថា​សម្បត្តិ​ធម្មជាតិ​ខ្មែរ​នឹង​រលាយ​បើ​សកម្មជន​ត្រូវ​បាន​រឹតត្បិត​ចុះ​ល្បាត

ក្រុម​សកម្មជន​ឃ្លាំមើល​ព្រៃឈើ​អះអាង​ថា ចាប់តាំង​ពី​សកម្មជន និង​សហគមន៍​ការពារ​ព្រៃឈើ​ត្រូវ​បាន​រារាំង និង​ហាមឃាត់​ដោយ​អាជ្ញាធរ និង​ក្រសួង​បរិស្ថាន មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​កន្លង​មក​នេះ គឺ​ស្មើ​នឹង​បើក​ឱកាស​ពេញ​ទំហឹង​ឱ្យ​ឈ្មួញ​ទុច្ចរិត និង​មន្ត្រី​ពុករលួយ​មួយ​ចំនួន​អាច​សហការ​គ្នា​បំផ្លាញ​ព្រៃឈើ​ខ្មែរ​បាន​យ៉ាង​រលូន។ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សហគមន៍​ជនជាតិ​ភាគតិច​កួយ​ប្រចាំ​ខេត្ត​ព្រះវិហារ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា​មាន​បទល្មើស​ព្រៃឈើ​ជិត ១០០​ករណី​បន្ថែម​ទៀត​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ក្នុង​ពេល​ថ្មីៗ​នេះ។សកម្មជន​ការពារ​ព្រៃឈើ​លោក សាន់ ម៉ាឡា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា ដរាបណា​ក្រសួង​បរិស្ថាន​នៅតែ​បន្ត​រឹតត្បិត​សកម្មភាព​ចុះ​ល្បាត​ព្រៃ​ចំពោះ​សកម្មជន និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ...

Latest news