25 C
Phnom Penh

TAG

រដ្ឋធម្មនុញ្ញ

IDEA TALK៖ តើ​ហេតុផល​អ្វី​នៅ​ពី​ក្រោយ​ការ​គំរាម​របស់​លោក ហ៊ុន សែន ក្នុង​ការ​វ៉ៃ​ខ្នោះ​ចំពោះ​អ្នក​ហ៊ាន​រិះគន់​ការ​កែ​រដ្ឋធម្មនុញ្ញ​ពី​ប្រព័ន្ធ ២​ភាគ​៣ មក ៥០%+១?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ហេតុផល​អ្វី​នៅ​ពី​ក្រោយ​ការ​គំរាម​របស់​លោក ហ៊ុន សែន ក្នុង​ការ​វ៉ៃ​ខ្នោះ​ចំពោះ​អ្នក​ហ៊ាន​រិះគន់​ការ​កែ​រដ្ឋធម្មនុញ្ញ​ពី​ប្រព័ន្ធ ២​ភាគ​៣ មក ៥០%+១?»។

លោក ហ៊ុន សែន គំរាម​វាយ​ខ្នោះ​អ្នក​ហ៊ាន​រិះគន់​ការ​កែ​រដ្ឋធម្មនុញ្ញ​ពី «២​ភាគ​៣» ទៅ «៥០%+១»

លោក ហ៊ុន សែន គំរាម​ធ្ងន់ៗ​ថា​នឹង​វាយ​ខ្នោះ​អ្នក​ដែល​រិះគន់​រដ្ឋសភា​ជាតិ​ថា​ការ​កែ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ពី «២​ភាគ​៣» ទៅ «៥០%+១» គឺជា​ការ​រំលោភ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ លោក ហ៊ុន សែន ចាត់ទុក​ការ​រិះគន់​នេះ​ថា​ជា​ការ​ប្រមាថ​ស្ថាប័ន​ជាតិ។ ពាក្យ​គំរាម​របស់​លោក ហ៊ុន សែន ដូច្នេះ ធ្វើឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ថ្មី​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៨ ខែ​វិច្ឆិកា។ លោក​បាន​រំឭក​ថា ប្រសិនបើ​រដ្ឋកម្ពុជា​មិនព្រម​អនុម័ត​រដ្ឋធម្មនុញ្ញ​ទេ កម្លាំង​អ៊ុនតាក់ (UNTAC)...

ចលនា​ពលរដ្ឋ​នៅ​ឯនាយ​សមុទ្រ​គាំទ្រ​របាយការណ៍​ដែល​បង្ហាញ​ថា​នីតិរដ្ឋ​របស់​កម្ពុជា​អន់​ថយ

ចលនា​ពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក គាំទ្រ​របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) ដែល​រក​ឃើញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ស្រប​ពេល​ដែល​ភាគី​រដ្ឋាភិបាល​កម្ពុជា​សម្ដែង​ការ​មិន​ពេញចិត្ត​លើ​របាយការណ៍​នេះ​យ៉ាង​ខ្លាំង។ ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​គាំទ្រ​របាយការណ៍​ស្ដីពី​នីតិរដ្ឋ ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ចំណុច​ជា​បទដ្ឋាន​វិនិច្ឆ័យ​ទាំងនេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ដែល​អាស្រ័យ​លើ​មាត់​មេដឹកនាំ​តែ​ម្នាក់ ជាជាង​ច្បាប់​របស់​ប្រទេស​កន្លងមក និង​តាមរយៈ​ល្បែង​នយោបាយ​បុគ្គល​ដែល​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​សង្គម​ជាតិ​ទាំងមូល​ស្ថិតនៅ​ក្រោម​កណ្ដាប់ដៃ​អ្នក​នយោបាយ​ដែល​មាន​អំណាច​ទាំងស្រុង។ ប្រភព​ដដែល​អះអាង​ថា ការ​បង្ហាញ​ពី​គម្រោង​យុត្តិធម៌​ពិភពលោក​នេះ...

អ្នក​ឃ្លាំមើល៖ បើ​ច្បាប់​សញ្ជាតិ​មួយ​បង្ហាញ​ការ​ស្មោះត្រង់​ចំពោះ​ជាតិ រដ្ឋាភិបាល​គួរ​តែ​លើកលែង​ការ​ចោទប្រកាន់​លោក កឹម សុខា

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​សង្គម និង​នយោបាយ អះអាង​ថា បើ​ច្បាប់​កំណត់​សញ្ជាតិ​តម្រូវ​ឲ្យ​មេដឹកនាំ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ ដែល​ជា​ការ​បង្ហាញ​នូវ​ការ​ស្មោះត្រង់​ចំពោះ​ជាតិ​មែន​នោះ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​លើកលែង​ការ​ចោទប្រកាន់​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពីព្រោះ​គាត់​មិន​មាន​សញ្ជាតិ​ឯណា​ផ្សេង​ក្រៅពី​សញ្ជាតិ​ខ្មែរ​នោះ​ឡើយ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើកឡើង​បែប​នេះ ស្រប​ពេល​រដ្ឋសភា​ដែល​មាន​តែ​បក្ស​កាន់​អំណាច បាន​នាំគ្នា​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ដើម្បី​កំណត់​សញ្ជាតិ​មេដឹកនាំ​តាម​ស្ថាប័ន​កំពូលៗ​របស់​ជាតិ​ឲ្យ​មាន​សញ្ជាតិ​តែ​មួយ ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះត្រង់​ចំពោះ​ប្រទេស​ជាតិ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន។ បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook...

IDEA TALK៖ ទស្សនៈ​របស់​អ្នកវិភាគ​ជុំវិញ​បញ្ហា​សញ្ជាតិ និង​កាសែត​អង់គ្លេស ឌឹ ហ្គាឌាន (The Guardian)

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៨ ខែ​តុលា ឆ្នាំ​២០២១ ស្តីអំពី៖ «ទស្សនៈ​របស់​អ្នកវិភាគ​ជុំវិញ​បញ្ហា​សញ្ជាតិ និង​កាសែត​អង់គ្លេស ឌឹ ហ្គាឌាន (The Guardian)»។

មន្ត្រី​បក្ស​ប្រឆាំង៖ តើ​ពួក​មេដឹកនាំ​កម្មាភិបាល​ខ្មែរក្រហម​ដែល​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​អស់​រាប់​លាន​នាក់ មាន​សញ្ជាតិ​ប៉ុន្មាន?

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​ជា​សំណួរ​ថា តើ​ពួក​មេដឹកនាំ​កម្មាភិបាល​ខ្មែរក្រហម​ដែល​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​អស់​រាប់​លាន​នាក់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ពួកគេ​មាន​សញ្ជាតិ​ប៉ុន្មាន? មន្ត្រី​រូប​នេះ​បន្ថែម​ថា ប្រសិនបើ​មេដឹកនាំ​ដែល​ក្បត់​ជាតិ​កន្លងមក ហើយ​នៅ​ពេល​ដែល​មាន​ច្បាប់​កំណត់​សញ្ជាតិ​ដើម្បី​បញ្ជាក់​ពី​ការ​ស្នេហា​ជាតិ​នេះ តើ​ពួកគេ​នឹង​ក្លាយ​ជា​មេដឹកនាំ​ដែល​ស្នេហា​ជាតិ​ដែរ ឬ​យ៉ាង​ណា? លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា តើ​ច្បាប់​កំណត់​សញ្ជាតិ​នេះ នឹង​កំណត់​ថា​មេដឹកនាំ​ដែល​មាន​សញ្ជាតិ​តែ​មួយ​ថា​ជា​ជន​ស្នេហា​ជាតិ​ដូចម្តេច បើ​ការ​បំផ្លាញ​ប្រជាធិបតេយ្យ រំលោភ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បំពាន​រដ្ឋធម្មនុញ្ញ បំបិទ​សំឡេង​ប្រឆាំង ចាប់​សកម្មជន​នយោបាយ​ជំទាស់​ដាក់​គុក និង​ការ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់...

គណបក្ស​កាន់​អំណាច​បើក​កិច្ចប្រជុំ​កែ​រដ្ឋធម្មនុញ្ញ​តាម​ការ​ណែនាំ​របស់​លោក ហ៊ុន សែន

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល បាន​ឱ្យ​ដឹង​ថា គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​ទី​៨ តុលា នេះ ដើម្បី​កែ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោយ​ពី​មាន​បញ្ជា​ពី​លោក ហ៊ុន សែន។ ការ​បើក​កិច្ចប្រជុំ​ភ្លាមៗ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២១ ដោយ​ឱ្យ​ធ្វើ​ការ​សិក្សា​រៀបចំ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ឬ​សេចក្តី​ព្រាង​ច្បាប់​អង្គការ​ដែល​ចេញពី​រដ្ឋាភិបាល ឬ​ជា​សេចក្តី​ស្នើ​ច្បាប់​ដែល​ចេញពី​ព្រឹទ្ធសភា និង​រដ្ឋសភា ដោយ​កំណត់​ថា...

ក្រុម​តស៊ូ​មតិ៖ មេដឹកនាំ​ស្មោះត្រង់​នឹង​ជាតិ គឺ​ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ មិនមែន​ទាល់តែ​មាន​សញ្ជាតិ​តែ​មួយ​នោះ​ទេ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក រិះគន់​ថា ភាព​ស្មោះត្រង់​ចំពោះ​ជាតិ​មិនមែន​ទាល់តែ​មេដឹកនាំ​កំពូលៗ​របស់​ខ្មែរ​មាន​សញ្ជាតិ​តែ​មួយ​នោះ​ទេ ប៉ុន្តែ​ពួកគេ​ត្រូវ​នាំគ្នា​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ដើម​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន នោះ​ទើប​បញ្ជាក់​ថា​មេដឹកនាំ​ទាំងនោះ​ពិតជា​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ជាតិ​ប្រាកដ​មែន។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា បាន​ចែង​យ៉ាង​ច្បាស់​អំពី​ការ​ធានា​បាន​នូវ​ឯករាជភាព អធិបតេយ្យភាព និង​ការ​មិន​ជ្រៀតជ្រែក​ពី​រដ្ឋ​បរទេស​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ លោក​អះអាង​ថា នៅ​ពេល​មេដឹកនាំ​ខ្មែរ​អាច​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​នៃ​ច្បាប់​កំពូល​ទាំង​ពីរ​នេះ​ដោយ​ស្មោះត្រង់​ហើយ​នោះ កម្ពុជា​នឹង​មិន​អាច​មាន​បរទេស​ណាមួយ​អាច​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​បាន​ឡើយ...

លោក ហ៊ុន សែន៖ ច្បាប់​និង​សេចក្តី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​រដ្ឋ​ត្រូវ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត

លោក ហ៊ុន សែន អះអាង​ថា រដ្ឋធម្មនុញ្ញ​គឺជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ច្បាប់ និង​សេចក្តី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវតែ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត។ បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ចំណុច​សំខាន់ៗ​បំផុត​ដែល​បាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​កម្ពុជា​ត្រូវ​គោរព​ដាច់ខាត​នូវ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​របប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។ លោក ហ៊ុន សែន លើកឡើង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ក៏​បាន​ចែង​អំពី​គោលការណ៍​នៃ​ការ​បែងចែក​អំណាច​ដាច់ដោយឡែក​ពី​គ្នា​ផង​ដែរ គឺ​អំណាច​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ...

មេដឹកនាំ​កម្ពុជា៖ អ្នក​នយោបាយ​ដែល​ល្ងង់​ហើយ​ស្រួល​ប្រើ​បំផុត គឺ​អ្នក​ដែល​បាន​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅ ៥០%​បូក​១

លោក ហ៊ុន សែន ចំអក​ថា អ្នក​នយោបាយ​ដែល​ល្ងង់ ហើយ​ស្រួល​ប្រើ​បំផុត​នោះ គឺ​អ្នក​ដែល​បាន​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅជា ៥០​ភាគរយ​បូក​១ ព្រោះថា​លោក​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ធ្វើជា​នាយករដ្ឋមន្ត្រី​ដែល​បង្កើត​ឡើង​ដោយ​រូបមន្ត ២​ភាគ​៣។ លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​ដើម្បី​ចំអក​ឱ្យ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ធ្លាប់​បាន​ចូលរួម​កែប្រែ​រដ្ឋធម្មនុញ្ញ​ក្នុង​រដ្ឋាភិបាល​ជាមួយ​គណបក្ស​កាន់​អំណាច​កាលពី​ឆ្នាំ​២០០៦ កន្លងទៅ។ ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 សម្រាប់​កុមារ​អាយុ​ក្រោម ១៣​ឆ្នាំ​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​១៧...

Latest news